ពាក្យលំនាំ៖ សេផានា Introduction to Zephaniah
Zephaniah Intro pdf download កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យសេផានានិងខ្លឹមសារនៃប្រសាសន៍របស់សេផានា Historical background to Zephaniah and basic message ស្តេចម៉ាន៉ាសេបានដឹកនាំប្រជាជនយូដាអោយថ្វាយបង្គំព្រះបាលនិងអនុវត្តពិធីសាសនាផ្សេងៗ ដែលព្រះស្អប់ខ្ពើម (ចោទិយកថា ១៨:៩-១២)។ ស្តេចម៉ាន៉ាសេបាននាំយករូបព្រះមកក្នុងព្រះវិហារ ហើយថែមទាំងថ្វាយបុត្រារបស់ខ្លួនផ្ទាល់ជាយញ្ញបូជានៅលើអាសនារបស់ព្រះដទៃទៀតផង។ ទោះបីជានៅចុងក្រោយស្តេចម៉ាន៉ាសេប្រែចិត្តពីទង្វើរបស់ខ្លួន ក៏បុត្រារបស់ទ្រង់ ឈ្មោះអាំម៉ូន គឺជាអ្នកថ្វាយបង្គំរូបព្រះទៅហើយ (២របាក្សាត្រ ៣៣)។ ប្រជាជនយូដានាំគ្នាតែងតាំងយ៉ូសៀសជាបុត្រអាំម៉ូនអោយឡើងស្នងរាជ្យជំនួសអាំម៉ូន (២ពង្សាវតារក្សត្រ ២១:២៤)។ ហោរាសេផានាបានប្រកាសព្រះបន្ទូលនៅក្នុងកំឡុងរាជ្យរបស់ស្តេចយ៉ូសៀស (៦៤០-៦០៩ មុនគ.ស.)។ យើងគួរតែចាប់អារម្មណ៍ចំពោះហោរាសេផានា ពីព្រោះព័ន្ធកិច្ចរបស់គាត់បានចាប់ផ្តើមក្នុងពេលដែលស្តេចយ៉ូសៀសកំពុងកំណែទម្រង់សាសនារបស់យូដា។ ២ពង្សាវតារក្សត្រ ២២-២៣ ពិពណ៌នាអំពីកំណែទម្រង់ទាំងនេះ ដែលបានចាប់ផ្តើមឡើងដោយព្រោះពួកគេបានរកឃើញ «គម្ពីរក្រិត្យវិន័យ» នៅក្នុងព្រះវិហារ។ ដូច្នេះ គួរអោយភ្ញាក់ផ្អើល…
សេផានា ១:១៤-២:៣ Zephaniah 1:14-2:3
Zeph. 1.14-2.3 សេផានា ១:១៤–២:៣ ការរំលឹក នៅក្នុងសេផានា ១:១-១៣ យើងបានរៀនថា ព្រះជាម្ចាស់បានព្រមានជនជាតិយូដានិងយេរូសាឡិមថា ទ្រង់នឹងបំផ្លាញពួកគេ ពីព្រោះពួកគេថ្វាយបង្គំរូបព្រះ (ព្រះរបស់ជនជាតិដែលនៅជុំវិញពួកគេ) ហើយពលបរិវារនៅលើមេឃ ហើយពួកគេជាមនុស្សអាក្រក់។ ព្រះអង្គនឹងវិនិច្ឆ័យនៅថ្ងៃនៃព្រះយេហូវ៉ា។ សូមអានសេផានា ១:១៤-២:៣ទាំងមូល។ ចូរអានខ.១៤-១៧ ទ្បើងវិញ។ សូមពណ៌នាអំពី «ថ្ងៃនៃព្រះយេហូវ៉ា» («ថ្ងៃរបស់ព្រះអម្ចាស់»)។ ចូរអានខ.១៨។ តើ អ្វីមិនអាចនឹងជួយគេឱ្យរួចពីសេចក្តីខ្ញាល់របស់ព្រះអម្ចាស់បាន? តើ យើងត្រូវមានអារម្មណ៍យ៉ាងម៉េចចំពោះថ្ងៃដែលព្រះអង្គនឹងលុបបំបាត់មនុស្សទាំងអស់ចេញពីផែនដី? ការអនុវត្ត មានមនុស្សជាច្រើននៅក្នុងពិភពលោកនេះធ្វើការយ៉ាងច្រើនដើម្បីទទួលបានប្រាក់ ហើយពួកគេបម្រើ ប្រាក់។ នៅទីបញ្ចប់ពួកគេនឹងបាត់បង់វាទាំងអស់ ហើយវានឹងមិនជួយអ្វីដល់ពួកគេនៅថ្ងៃរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកឱ្យតម្លៃមួយណាជាងប្រាក់ ឬការគាប់ព្រះហឫទ័យព្រះជាម្ចាស់? ចូរអាន ២:១-៣។ តើ ព្រះអម្ចាស់ទ្រង់ដាស់តឿនយើងអោយធ្វើអ្វី? ការពន្យល់…
សេផានា ១:១-១៣ Zephaniah 1:1-13
Zeph. 1.1-13 សេផានា ១:១–១៣ សូមអានសេផានា ១:១-១៣ ទាំងមូល។ សូមអានខ.១ ទ្បើងវិញ។ តើ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សេផានានៅក្នុងរាជ្យកាលនៃស្តេចណា? ការពន្យល់ កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីឆ្នាំ (នៅឆ្នាំ៦៤០ មុនគ.ស.) ហើយសោយរាជ្យបានសាមសិបមួយឆ្នាំនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរនិទានអំពីរាជកិច្ចរបស់ព្រះបាទយ៉ូសៀសនៅក្នុង២ពង្សាវតារក្សត្រ ២១:២៦-២៤:៣០។ ចូរអានខ.២-៣។ តើ ព្រះអម្ចាស់ទ្រង់នឹងធ្វើអ្វីតាមព្រះបន្ទូលនេះ? តើ យើងបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់តាមរយៈខ.២-៣? ការពន្យល់ និងការអនុវត្ត នៅទីនេះយើងឃើញឫទ្ធានុភាពនិងសេចក្ដីក្រោធរបស់ព្រះ។ តើអ្នកត្រូវមានការផ្លាស់ប្តូរជីវិតយ៉ាងដូចម្តេចតាមរយៈសេចក្ដីពិតអំពីព្រះអម្ចាស់នេះ? តើអ្នកធ្លាប់ពិចារណាអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរឬទេ? ចូរអានខ.៤-៦។ តើ ស្រុកយូដានិងពួកអ្នកនៅក្រុងយេរូសាឡិមបានធ្វើអ្វីដែលជាទីស្អប់ខ្ពើមចំពោះព្រះអង្គ? ការពន្យល់ «ព្រះបាល» ជាព្រះដ៏សំខាន់បំផុតរបស់ជនជាតិកាណាន «ព្រះម៉ូឡុក» ជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេធ្លាប់យកកូនចៅរបស់គេទៅអោយគេធ្វើយញ្ញបូជាថ្វាយដល់ព្រះម៉ូឡុក (លេវីវិន័យ ១៨:២១)។…