1 Kn. 17 Elijah and the widow pdf download ដើម្បីអោយយើងបានយល់រឿងនេះយ៉ាងត្រឹមត្រូវ យើងត្រូវយល់អំពីកណ្ឌ១ពង្សាវតារក្សត្រ។ ដើម្បីស្រាវជ្រាវអំពីកណ្ឌ ១ពង្សាវតារក្សត្រ សូមអានឯកសារ «ពាក្យលំនាំ ៖ ពង្សាវតារក្សត្រ» http://www.dkdl.org/?page_id=1085 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៃរឿងនៅក្នុងកណ្ឌនេះ។ នេះគឺជាអត្ថបទគម្ពីរល្បីល្បាញមួយ ដែលជាញឹកញាប់គ្រូអធិប្បាយយកមកអធិប្បាយ ប៉ុន្តែពួកគេផ្ដោតលើសីលធម៌របស់មនុស្សនៅក្នុងរឿងនេះ ដូចជាស្ត្រីមេម៉ាយជួយហោរាអេលីយ៉ា ហើយហោរាអេលីយ៉ាជួយស្ត្រីមេម៉ាយ ហើយបន្ទាប់មកព្យាយាមនិយាយអំពីអ្វីដែលយើងគួរតែធ្វើ ដើម្បីដើរតាមគំរូរបស់ពួកគេ។ បើសិននេះគឺជាសារនៅក្នុងសេចក្តីអធិប្បាយរបស់យើង នោះយើងបានបាត់បង់អត្ថន័យរបស់អត្ថបទនេះហើយ។ ដើម្បីយល់រឿងនៅក្នុងព្រះគម្ពីរ យើងគួរតែយល់បរិបទប្រវត្តិសាស្ត្ររបស់វាជាមុនសិន។ បរិបទសំរាប់រឿងនេះគឺថា ស្តេចអ័ហាប់គឺជាស្តេចគ្រប់គ្រងអ៊ីស្រាអែល ហើយគាត់គឺជាស្តេចដ៏អាក្រក់មួយអង្គ។ ជំពូកនេះគឺជាជំពូកដំបូងនៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីហោរាអេលីយ៉ា គឺវាចាប់ផ្តើមរឿងរបស់គាត់។ យើងគួរតែកត់សំគាល់ពាក្យសំដីដំបូងគេ ដែលហោរាអេលីយ៉ានិយាយ និងអ្នកដែលគាត់និយាយទៅកាន់។ គាត់និយាយទៅកាន់ស្តេចអ័ហាប់ …