Tag: 02. និក្ខមនំ Exodus

ការពិពណ៌នាទូទៅអំពីព្រះគម្ពីរ Basic Overview of the Bible (video)

Tagged with: , , , , , ,

ពាក្យលំនាំ៖ និក្ខមនំ Introduction to Exodus

Exodus Intro pdf download

Tagged with:

និក្ខមនំ ១:៨-២២ Exodus 1:8-22

Ex. 1.8-22 និក្ខមនំ​ ១:៨-២២ សូម​អាន​ និក្ខមនំ​ ១:៨-២២​ ទាំង​មូល។​ ការ​រំលឹក​ឡើង​វិញ៖ នៅ​ក្នុង​និក្ខមនំ​ ១:១-៧ យើង​បាន​រៀន​ថា និក្ខមនំ​ជំពូក​១ គឺ​ជា​ស្ពាន​តភ្ជាប់​ព្រឹត្តិការណ៍ ​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​លោកុប្បត្ដិ​និង​រឿង​រ៉ាវ​និទាន​អំពី​ការ​ប្រោស​លោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ព្រះ​គម្ពីរ។​ នៅ​ក្នុង​លោកុប្បត្ដិ​ ព្រះជាម្ចាស់​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ថា លោក​នឹង​មាន​កូនចៅ​ជាច្រើន​រាប់​មិន​អស់​ ហើយ​ថា​ ពួក​គេ​នឹង​ទទួល​ទឹកដី​កាណាន​ជា​មត៌ក។  ខ.១-៥ បាន​សង្ខេប​ស្ថានភាព​នៅ​ទី​បញ្ចប់​នៃ​កណ្ឌ​លោកុប្បត្ដិ​ គឺ​កូន​របស់​យ៉ាកុប​រស់​នៅ​អេស៊ីព្ទ​ ហើយ​ ខ.៦-៧ បាន​សង្ខេប​ប្រវត្តិសាស្ត្រ​រវាង​សម័យ​យ៉ូសែប (ចុង​កណ្ឌ​លោកុប្បត្ដិ​) ​និង​សម័យ​ម៉ូសេ។  រឿង​រ៉ាវ​នៅ​ក្នុង​កណ្ឌ​និក្ខមនំ​គឺ​ជា​ការ​រំលឹក​មួយ​ថា ​រឿង​អំពី​ការ​សន្យា​របស់​ព្រះ​នៅ​ក្នុង​លោកុប្បត្ដិ​នេះ​ត្រូវ​បាន​បន្ត​ហើយ​បំពេញ​សំរេច​នៅ​ក្នុង​ព្រឹត្តិការណ៍ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កណ្ឌ​និក្ខមនំ។ ចូរ​អាន​ ១:៨-១១​ ទ្បើង​វិញ។ ​ តើ ហេតុ​អ្វី​បាន​ជា​គេ​បាន​ដាក់​ឱ្យ​មាន​នាយ​ដំរួត សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល? ចូរ​អាន​ ខ.១២-១៤។ 

Tagged with:

និក្ខមនំ ១:១-៧ Exodus 1:1-7

Ex. 1.1-7 សូម​អាន​និក្ខមនំ​ ១:១-៧​ ទាំង​មូល។​ ចូរ​អាន​ ខ. ៥​ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។ ​ តើ ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​ដែល​បាន​មក​ចូល​អេស៊ីព្ទ​មាន​ចំនួន​ប៉ុន្មាន​នាក់? ចូរ​អាន​ ខ. ៦-៧  និង​លោកុប្បត្ដិ​ ៤៦​:៣។ តើ មាន​អ្វី​កើត​ឡើង​រវាង​សម័យ​​ដែល​យ៉ូសែប​និង​បង​ប្អូន​លោក​បាន​ចូល​អេស៊ីព្ទ​ជាមួយ​នឹង​សម័យ​លោក​ម៉ូសេ? ការ​ពន្យល់​និង​ការ​អនុវត្ត៖  និក្ខមនំ​ ជំពូក​១ គឺ​ជា​ស្ពាន​តភ្ជាប់​ព្រឹត្តិការណ៍ ​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​លោកុប្បត្ដិ​និង​រឿង​រ៉ាវ​និទាន​​អំពី​ការ​ប្រោស​លោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ព្រះ​គម្ពីរ។​ ខ.១-៥ បាន​សង្ខេប​ស្ថានភាព​នៅ​ទី​បញ្ចប់​នៃ​កណ្ឌ​លោកុប្បត្ដិ​ គឺ​កូន​របស់​យ៉ាកុប​រស់​នៅ​អេស៊ីព្ទ​ ហើយ​ ខ.៦-៧ បាន​សង្ខេប​ប្រវត្តិសាស្ត្រ​រវាង​សម័យ​យ៉ូសែប (ចុង​កណ្ឌ​លោកុប្បត្ដិ​) ​និង​សម័យ​ម៉ូសេ។ ព្រះជាម្ចាស់​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ថា លោក​នឹង​មាន​កូនចៅ​ជាច្រើន​រាប់​មិន​អស់​ ហើយ​ថា​ពួក​គេ​នឹង​ទទួល​ទឹកដី​កាណាន​ជា​មត៌ក។  ស្ថានភាព​នេះ​នៅ​ចុង​បញ្ចប់​នៃ​លោកុប្បត្ដិ​និង​នៅ​ក្នុង​និក្ខមនំ​ ២​:១-៥ នោះ​គឺ​ថា​មាន​កូន​ចៅ​តែ​៧០​នាក់​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​​មិន​មែន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ។ 

Tagged with:
Top