Num. 13-14 The spies and rebellion pdf download កាលៈទេសៈប្រវត្តិសាស្ត្រ អ៊ីស្រាអែលបានចាកចេញពីភ្នំស៊ីណាយ (ជនគណនា ១០:១១-១២) ហើយហៀបនឹងចូលទៅក្នុងទឹកដី ដែលព្រះបានសន្យាប្រទានអោយពូជពង្សរបស់អ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:៧។ ព្រះរាជសារនៅក្នុងបទគម្ពីរនេះ អ្នកស៊ើបការណ៍ទាំងអស់បានមើលឃើញថា ទឹកដីកាណានល្អ ហើយបាននាំយកផ្លែទំពាំងបាយជូរមកធ្វើជាភស្តុតាង ប៉ុន្តែអ្នកស៊ើបការណ៍ដប់នាក់ក្នុងចំណោមដប់ពីរនាក់បានបំបាក់ទឹកចិត្តអ៊ីស្រាអែលអំពីការចូលទៅក្នុងទឹកដីកាណាន ពីព្រោះពួកគេខ្លាច (១៣:២៧-២៩, ៣១-៣៣)។ មានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះដែលបានលើកទឹកចិត្តអោយបណ្តាជនចូលទៅចាប់យកទឹកដី ពីព្រោះព្រះនឹងប្រទានវាដល់ពួកគេ (១៣:៣០; ១៤:៦-៩)។ ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបខុសពីគេ? នៅពេលខ្ញុំសួរសំនួរនេះ ជារឿយៗមនុស្សឆ្លើយថា «ពីព្រោះពួកគេបានជឿដល់ព្រះ»។ ប៉ុន្តែពួកគេមិនគ្រាន់តែបានជឿលើការគង់នៅរបស់ព្រះ ឬថាព្រះល្អហើយមានអំណាចប៉ុណ្ណោះទេ។ ពួកគេបានជឿថា ព្រះនឹងប្រទានទឹកដីដល់ពួកគេ ពីព្រោះទ្រង់បានសន្យាតាំងពីពេលមុនរួចមកហើយថា ទ្រង់នឹងប្រទានទឹកដីដល់ពួកគេ។ សេចក្តីជំនឿរបស់ពួកគេគឺជឿលើសេចក្តីសន្យារបស់ព្រះ ហើយជឿថា ព្រះមានអំណាចធ្វើសំរេចនូវអ្វីដែលទ្រង់បានសន្យា (ប្រៀបធៀប…
Num. 25 The covenant with Phinehas សេចក្ដីសញ្ញាអោយបានការងារជាសង្ឃដរាបតទៅ ជនគណនា ២៥ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរតាមវាលរហោស្ថាន ហើយបានបោះត្រសាលនៅត្រង់វាលស្រុកម៉ូអាប់ និងបានដំឡើងត្រសាលតាមទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ (ជនគណនា ២២:១)។ នេះគឺជាការដំឡើងត្រសាលចុងក្រោយរបស់អ៊ីស្រាអែល មុនពេលពួកឆ្លងកាត់ទន្លេយ័រដាន់។ ជារឿយៗ ព្រះគម្ពីរបង្ហាញអំពីភាពភ្លឺធំ ហើយបន្ទាប់មកមានភាពងងឹតដ៏ធំ។ ឧទាហរណ៍ ការធ្វើរូបគោមាសកើតឡើងបន្ទាប់ពីព្រះបានប្រទានក្រិត្យវិន័យនៅភ្នំស៊ីណាយ (និក្ខមនំ ២០-៣០) ការមិនស្តាប់បង្គាប់របស់កូនប្រុសរបស់អើរ៉ុនកើតឡើងបន្ទាប់ពីការចាក់ប្រេងតាំងរបស់អើរ៉ុន (លេវីវិន័យ ៨-១០) សេចក្តីកំផិតជាមួយនាងបាតសេបាកើតឡើងបន្ទាប់ពីសម្ព័ន្ធមេត្រីជាមួយដាវីឌ (២សាំយ៉ូអែល ៧-១២)។ នៅទីនេះ យើងមានឧទាហរណ៍បែបនេះមួយទៀត គឺអំពើអាក្រក់ដ៏ធំនៅពេអរ (ជនគណនា ២៥) បានកើតឡើងបន្ទាប់ពីទំនាយផ្សេងៗរបស់បាឡាម។ តាមរបៀបនេះ ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីភាពអស្ចារ្យនៃព្រះគុណរបស់ព្រះ និងទំលាប់ទំនោររបស់មនុស្សទៅរកអំពើបាប។ សារៈសំខាន់របស់បទគម្ពីរនេះសំរាប់បទគម្ពីរទាំងអស់ដែលមានបន្ទាប់…
Numbers Intro pdf download