១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 2:6-16 Rolf Lepelaar

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ នៅ​ពេល​អ្នក​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អ្នក​ត្រូវ​តែ​គិត​អំពី​បរិបទ​របស់​វា​ជានិច្ច។ ​នៅពេល​អ្នក​អាន​សំបុត្រ​មួយ​ ឬ​រឿង​ប្រលោម​លោក​មួយ​ អ្នក​មិន​អាច​ជ្រើស​រើស​ប្រយោគ​មួយ​នៅ​កណ្តាល​គេ ដោយ​មិន​អាន​សំបុត្រ​ ឬ​រឿង​នោះ​ទាំង​មូល​បាន​នោះ​ឡើយ។ ​ដូចគ្នា​ផង​ដែរ​ យើង​ក៏​មិន​អាច​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​របៀប​នោះ​បាន​ឡើយ។ ​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ចំនុច​នេះ​ឡើង ពីព្រោះ​មាន​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ល្បី​ឈ្មោះ​ម្នាក់​បាន​សរសេរ​ថា អត្ថបទ​គម្ពីរ ​ដែល​យើង​សិក្សា​នៅ​ថ្ងៃ​នេះ ​ប្រហែល​ជា​អត្ថបទ​គម្ពីរ ​ដែល​ត្រូវ​បាន​គេ​កាត់​ស្រាយ​ខុស ​និង​បង្ខូច​ខ្លាំង​បំផុត​នៅក្នុង​ព្រះគម្ពីរ​ទាំង​មូល។ មូល​ហេតុ​ដែល​មនុស្ស​បាន​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​ខុស​គឺ​ថា​ ពួកគេ​មិន​គិតពិចារណា​បរិបទ​របស់​អត្ថបទ​គម្ពីរ​ ហើយ​ជា​លទ្ធផល​គឺ​ថា     អត្ថបទ​គម្ពីរ​នេះ​ត្រូវ​បាន​កាត់​ស្រាយ​ខុស​ទាំង​ស្រុង​ពី​គោល​បំណង​របស់​សាវក​ប៉ុល។ ​យើង​ត្រូវ​តែ​អាន​ ២:៦-១៦ នៅ​ក្នុង​បរិបទ​របស់​វា។ ​អត្ថបទ​គម្ពីរ​នេះ​មាន​បន្ទាប់​ពី​ ១:១៨-២:៥ ហើយ​នៅ​មុន​ជំពូក​៣ ហើយ​វា​ជា​ផ្នែក​នៃ​អត្ថបទ​គម្ពីរ​ ដែល​ចាប់​ពី  ១:១០ និង​បញ្ចប់​នៅ​ចុង​ជំពូក​៤។ ជំពូក​ទាំង​បួន​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​របស់​សាវក​ប៉ុល​ចំពោះ​បញ្ហា​បែក​បាក់​របស់​ពួក​ជំនុំ​កូរិនថូស ដោយ​ព្រោះ​ពួកគេ​អួត​ពី​អ្នក​ដឹកនាំ​ផ្សេងៗ និង​ដោយ​ព្រោះ​ពួក​គេ​អួត​ពី​ប្រាជ្ញា​របស់​មនុស្ស។ ​ការ​ឆ្លើយ​តប​ទី​មួយ​របស់​សាវក​ប៉ុល​គឺ​ថា​ដំណឹងល្អ​គឺ​ជា​សារ​អំពី​ឈើ​ឆ្កាង​ ដែល​ជា​សេចក្តី​ចំកួត​ដល់​លោកិយ​នេះ (១:១៧-២៥)។

Tagged with:

យ៉ូហាន ១៦:១៦-៣៣ John 16:16-33

John 16.16-33 យ៉ូហាន​ ១៦:១៦-៣៣ ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៦:៥-១៦ យើង​បាន​រៀន​ថា សេចក្ដី​ដែល​ព្រះ​យេស៊ូវ​បង្រៀន​មិន​មែន​ជា​របស់​ព្រះ​យេស៊ូវ​ផ្ទាល់​ទេ ​តែ​ចេញ​ពី​ព្រះ​វរបិតា​វិញ (៧​:១៦) ហើយ​នៅ​ទី​នេះ​យើង​ឃើញ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​មាន​បន្ទូល​ដោយ​មិន​អាង​អង្គ​ទ្រង់​ (ព្រះ​វិញ្ញាណ​បរិសុទ្ធ​)​ ទេ គឺ​នឹង​មាន​បន្ទូល​ចំពោះ​តែ​សេចក្តី​ណា ដែល​ទ្រង់​ឮ​ពី​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា​វិញ។  ព្រះ​យេស៊ូវ​ធ្វើ​បន្ទាល់​ពី​លោកិយ​ថា ​អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ (៧:៧)។  ដូច្នេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​ព្រះ​យេស៊ូវ។  ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​លោកិយ​ដូច​គ្នា​ដែរ​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។ សូម​អាន​យ៉ូហាន​ ១៦:១៦-៣៣ ទាំង​មូល។ ចូរ​អាន ​ខ.១៦-១៨ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ តើ​ពួក​សិស្ស​មិន​យល់​អំពី​អ្វី? ចូរ​អាន ​ខ.១៩-២៤។​ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​នឹង​យំ ហើយ​សោកសង្រេង​ តែ​លោកិយ​នឹង​អរ​សប្បាយ​ឡើង​ដូច្នេះ​? តើ ពួក​សិស្ស​នឹង​មាន​អំណរ​នៅ​ពេល​ណា? ការ​ពន្យល់​និង​ការ​អនុវត្ត​៖  សូម​ចង​ចាំ​ថា

Tagged with:

យ៉ូហាន ១៦:៥-១៥ John 16:5-15

John 16.5-15 យ៉ូហាន​ ១៦:៥-១៥ ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៥:១៨-១៦:៤ យើង​បាន​រៀន​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់។ មាន​ការ​ប្រយុទ្ធ​រវាង​ភាគី​ពីរ​ ​ដែល​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់​រួម​គ្នា​នៅ​ភាគី​ម្ខាង​ ហើយ​លោកិយ​នៅ​ភាគី​ម្ខាង​ទៀត។  ​មនុស្ស​លោក​ស្អប់​ព្រះគ្រីស្ទ​និង​ពួក​គ្រីស្ទបរិស័ទ​ ដូច្នេះ ​ពួក​គេ​ក៏​នឹង​បៀតបៀន​យើង​ផង​ដែរ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ស្តាប់​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ។  ឥឡូវ​នេះ​មនុស្ស​លោក​គ្មាន​អ្វី​ដោះសា​រ​សំរាប់​អំពី​បាប​របស់​ពួកគេ​ឡើយ។  ​គេ​មាន​ទោស ​ពីព្រោះ​គេ​បដិសេធ​ព្រះជាម្ចាស់ ​ហើយ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ​ទោះ​បី​ជា​ព្រះអង្គ​បាន​សំដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូវ​ក៏​ដោយ។  តួនាទី​មួយ​ដ៏​សំខាន់​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ។ សូម​អាន​យ៉ូហាន​ ១៦:៥-១៥ ទាំង​មូល។​ ​ ចូរ​អាន​ខ.៥-១១ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ ​ តើ កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​អោយ​មនុស្ស​លោក​ដឹង​អំពី​អ្វី (មាន​បី​ចំណុច)? ​ការ​ពន្យល់៖  ព្រះ​យេស៊ូវ​ធ្វើ​បន្ទាល់​ពី​លោកិយ​ថា ​អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ (៧:៧)។  ដូច្នេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​ព្រះ​យេស៊ូវ។  ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​លោកិយ​ដូច​គ្នា​ដែរ​ថា

Tagged with:

យ៉ូហាន ១៤:១៥-៣១ John 14:15-31

John 14.15-31 យ៉ូហាន​ ១៤:១៥–៣១ ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៤:១-១៤ យើង​បាន​រៀន​ថា ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​សេចក្តី​ពិត​ ឬ​ទ្រង់​បង្រៀន​អំពី​សេចក្តី​ពិត​ទេ ប៉ុន្តែ​ទ្រង់​​ក៏​មាន​បន្ទូល​ថា ទ្រង់​គឺជា​សេចក្តី​ពិត​នោះ​ឯង​ផង​ដែរ​។ ព្រះ​យេស៊ូវ​បាន​បង្រៀន​សេចក្តី​ពិត​នេះ​នៅ​យប់​មុន​ថ្ងៃ​ដែល​ទ្រង់​បាន​សុគត ហើយ​គោល​បំណង​នៃ​សេចក្តី​បង្រៀន​នេះ​គឺ​ដើម្បី​ពន្យល់​អំពី​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​សំរេច​តាមរយៈ​ការ​សុគត​ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​អំពី​សេចក្តី​បង្រៀន​នេះ​ដែល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់។ ពួកគេ​និយាយ​ថា គំនិត​នេះ​តូច​ចង្អៀត​ណាស់។ ប៉ុន្តែ​យើង​មិន​គួរ​ត្អូញត្អែរ​ថា ព្រះ​បាន​ប្រទាន​ផ្លូវ​តែ​មួយ​នោះ​ទេ​ ពីព្រោះ​យើង​ត្រូវ​ការ​ផ្លូវ​តែ​មួយ ហើយ​ព្រះ​បាន​ប្រទាន​ផ្លូវ​នោះ ​តាម​រយៈ​សេចក្តី​មេត្តា​ករុណា ​និង​ព្រះរាជបុត្រា​តែ​មួយ​របស់​ទ្រង់​ផ្ទាល់។ សូម​អាន​យ៉ូហាន​ ១៤:១៥-៣១ ទាំង​មូល។​ ​ ចូរ​អាន ​ខ.១៥ ទ្បើង​វិញ ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ បើ​យើង​ស្រឡាញ់​ព្រះគ្រីស្ទ​ តើ​យើង​នឹង​ធ្វើ​អ្វីខ្លះ? ការ​ពន្យល់ និង​ការ​អនុវត្ត៖ ការ​ស្រលាញ់​ព្រះយេស៊ូវ​មិន​គ្រាន់​តែ​ជា​ការ​មាន​អារម្មណ៍​វិជ្ចមាន​និង​អរ​សប្បាយ​ប៉ុណ្ណោះទេ

Tagged with:

ព្រះវិញ្ញាណបរិសុទ្ធ The Holy Spirit

The Holy Spirit Booklet

Top