Tag: 46. ១កូរិនថូស 1 Corinthians

១ កូរិនថូស ១៥ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​! 1 Cor 15 Resurrection!

1 Cor 15 Resurrection pdf download ពេល​ខ្លះ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដដែលៗ ឬ​ព័ត៌មាន​ដដែល​ជា​ច្រើន​ដង នោះ​ពួកគេ​អាច​ធុញទ្រាន់​មិន​ចង់​ស្តាប់​រឿង​នោះ​ម្តង​ទៀត​ទេ។ ​នេះ​អាច​ជា​បញ្ហា​មួយ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដ៏​អស្ចារ្យ​មួយ គឺ​ជា​ដំណឹងល្អ​ដ៏​អស្ចារ្យ​អំពី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ។ ​នេះ​គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ ប៉ុន្តែ​គ្រីស្ទបរិស័ទ​បាន​ស្តាប់​លឺ​ដំណឹង​នេះ​ជា​ច្រើន​ដង​ ហើយ​ពួកគេ​អាច​ធុញទ្រាន់​លែង​ចង់​ស្តាប់​ទៀត​ ឬ​គិត​ថា​វា​មិន​មាន​អ្វី​អស្ចារ្យ​ទៀត​ឡើយ​ ហើយ​ពួកគេ​ចង់​ស្តាប់​អ្វី​ដែល​ថ្មី​វិញ។ យើង​មើល​ឃើញ​នៅ​ក្នុង ១កូរិនថូស ១៥ ថា​ ​រឿង​នេះ​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​បាន​រំលឹក​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​ព្រះ​រាជសារ​ដ៏​សំខាន់​និង​អស្ចារ្យ​នេះ។ សូម​អាន​ខ ១។ បងប្អូន​អើយ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់គ្នា​ដឹង​ពី​ដំណឹងល្អ​ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ​ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង។ សាវក​ប៉ុល​ចង់​រំលឹក​ពួកគេ ។ ព្រះរាជសារ​នេះ​មិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​គ្រីស្ទបរិស័ទ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​រំលឹក ​ហើយ​យើង​ក៏​ត្រូវ​ការ​ការ​រំលឹក​ផង​ដែរ។ ​ហេតុអ្វី​យើង​ត្រូវ​ការ​ការ​រំលឹក​អំពី​ព្រះ​រាជសារ​នេះ? សូម​អាន​ខ ២​ អ្នក​រាល់គ្នា កំពុងតែ​បាន​សង្គ្រោះ​

Tagged with:

១កូរិនថូស ៤ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 4 Rolf Lepelaar

ឈើ​ឆ្កាង និង​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ​ ​ការ​អនុវត្ត​ចេញ​ពី ១កូរិនថូស ៤ សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ មនុស្ស​ជា​ច្រើន​ប្រាថ្នា​ធ្វើ​ជា​អ្នក​ដឹកនាំ។ គេ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​ម្នាក់ ដែល​ប្រសើរ​ជាង​អ្នក​ដឹកនាំ ជា​​ច្រើន​ផ្សេង​ទៀតហើយ ​ពួកគេ​គិត​អំពី​ការ​គោរព​ពី​អ្នកដទៃ​ ដែល​ពួកគេ​នឹង​ទទួល​បាន។ អ្នក​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ជា​អ្នក​ដឹកនាំ​ ស្ទើរ​តែ​មិន​ធ្លាប់​គិត​អំពី​ទំនួល​ខុស​ត្រូវ​ សម្ពាធ​ និង​សេចក្តី​ល្បួង​ដែល​អ្នក​ដឹកនាំ​ប្រឈម​នោះ​​ទេ​។ ពួក​គេ​ស្ទើរ​តែ​មិន​ធ្លាប់​ផ្ដោត​លើ​ការ​ទទួល​ខុស​ត្រូវ ការ​បំរើ និង​ការ​រងទុក្ខ​ទៀត​ផង​។ ​ ១កូរិនថូស ជំពូក​ទី​១​ដល់​ទី​៤​ ​បាន​ណែនាំ​យើង​រួច​មក​ហើយ​អំពី​ធាតុ​សំខាន់​មួយ​ចំនួន​នៃ​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​ផ្ទៃរឿង​ចំបង​នៅក្នុង​កណ្ឌ​សំបុត្រ​មួយ​នេះ​ទេ។ ​នៅក្នុង​        ១កូរិនថូស ១-៤ ​សាវក​ប៉ុល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​ជា​ដំបូង​លើ​បញ្ហា​បក្ស​ពួក​និយម​ ដែល​បាន​ធ្វើ​   អោយ​ពួក​ជំនុំ​បាក់​បែក​ដោយ​ជម្លោះ ​និង​ការ​ច្រណែន។ ប៉ុន្តែ​ដោយ​សារ​តែ​ជម្លោះ​ជាច្រើន​ទាំង​នេះ​បាន​កើត​ឡើង​ ដោយ​សារ​តែ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា​នៅក្នុង​ពួក​ជំនុំ​បាន​អួត​ពី​អ្នក​ដឹកនាំ​គ្រីស្ទបរិស័ទ​ល្បីៗ​ («ខ្ញុំ​ជា​សិស្ស​​របស់​     ប៉ុល» »​ខ្ញុំ​ជា​សិស្ស​របស់​អ័ប៉ុឡូស​» «ខ្ញុំ​ជា​សិស្ស​របស់​កៃផាស​» ១:១១-១២;

Tagged with:

១កូរិនថូស ៣ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 3 Rolf Lepelaar

នេះ​គឺ​ជា​អត្ថបទ​គម្ពីរ​មួ​យ​ទៀត​ ដែល​ត្រូវ​បាន​គេ​យល់​ខុស​យ៉ាង​ញឹកញាប់។ ដើម្បី​ជួយ​យើង​អោយ​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​បាន​ត្រឹម​ត្រូវ​ យើង​ត្រូវ​តែ​ចង​ចាំ​សេចក្តី​ពិត​ពីរ។​ ១. ​១កូរិនថូស​ ៣ គឺ​ជា​ផ្នែក​នៃ​ការ​អាង​ហេតុផល​នៅ​ក្នុង​អត្ថបទ​ធំ​មួយ ដែល​មាន​ចាប់​ពី ១:១០ ​ដល់ ៤:២១។ នៅ​ក្នុង​អត្ថបទ​នេះ​សាវក​ប៉ុល​កំពុង​ដោះស្រាយ​បញ្ហា​បាក់បែក ​និង​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​នៅ​ឯ​ពួក​ជំនុំ​ក្នុង​​ក្រុង​កូរិនថូស​។  ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ជម្រាប​គាត់​ថា​ មាន​មនុស្ស​មួយ​ចំនួន​នៅក្នុង​ពួក​ជំនុំ​និយាយ​ថា «ខ្ញុំ​ដើរ​តាម​សាវក​ប៉ុល» ឬ «​ខ្ញុំ​ដើរ​តាម​លោក​អ័ប៉ុឡូស​» ឬ​ដើរ​តាម​អ្នក​ផ្សេង​ទៀត។ ​ដូច្នេះ នៅពេល​យើង​អាន​អត្ថបទ​គម្ពីរ​នេះ ​យើង​ត្រូវ​ចង​ចាំ​ថា​សាវក​ប៉ុល​កំពុង​នៅ​តែ​ដោះស្រាយ​បញ្ហា​នេះ​ (សូម​មើល ខ. ៥-៦, ២១-២៣) ហើយ​គាត់​បន្ត​ដោះស្រាយ​បញ្ហា​ដដែល​នេះ​នៅក្នុង​ជំពូក​៤ (សូម​មើល​ ៤:៦) ពីព្រោះ​បើសិន​យើង​មិន​អាន​ជំពូក​នេះ​នៅក្នុង​បរិបទ​នេះ​ទេ​ នោះ​យើង​ងាយ​នឹង​កាត់​ស្រាយ​ជំពូក​នេះ​ខុស​​ឆ្ងាយ​​ណាស់ ហើយ​បើសិន​អ្នក​មិន​បាន​អាន​មេរៀន​អំពី ១កូរិនថូស​ ជំពូក​១-២ នោះ​សូម​អាន​វា​មុន​ពេល​ចាប់​ផ្តើម​អាន​មេរៀន​នេះ​។ ២. ​សាវក​ប៉ុល​ដោះស្រាយ​បញ្ហា​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​របស់​អ្នក​ជឿ​នៅ​កូរិនថូស​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដោយ​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​​ជាង​ចំនួន​​ពីរ​ ដែល​បណ្តាល​អោយ​មាន​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​ និង​ការ​បាក់​បែក​។

Tagged with:

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 2:6-16 Rolf Lepelaar

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ នៅ​ពេល​អ្នក​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អ្នក​ត្រូវ​តែ​គិត​អំពី​បរិបទ​របស់​វា​ជានិច្ច។ ​នៅពេល​អ្នក​អាន​សំបុត្រ​មួយ​ ឬ​រឿង​ប្រលោម​លោក​មួយ​ អ្នក​មិន​អាច​ជ្រើស​រើស​ប្រយោគ​មួយ​នៅ​កណ្តាល​គេ ដោយ​មិន​អាន​សំបុត្រ​ ឬ​រឿង​នោះ​ទាំង​មូល​បាន​នោះ​ឡើយ។ ​ដូចគ្នា​ផង​ដែរ​ យើង​ក៏​មិន​អាច​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​របៀប​នោះ​បាន​ឡើយ។ ​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ចំនុច​នេះ​ឡើង ពីព្រោះ​មាន​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ល្បី​ឈ្មោះ​ម្នាក់​បាន​សរសេរ​ថា អត្ថបទ​គម្ពីរ ​ដែល​យើង​សិក្សា​នៅ​ថ្ងៃ​នេះ ​ប្រហែល​ជា​អត្ថបទ​គម្ពីរ ​ដែល​ត្រូវ​បាន​គេ​កាត់​ស្រាយ​ខុស ​និង​បង្ខូច​ខ្លាំង​បំផុត​នៅក្នុង​ព្រះគម្ពីរ​ទាំង​មូល។ មូល​ហេតុ​ដែល​មនុស្ស​បាន​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​ខុស​គឺ​ថា​ ពួកគេ​មិន​គិតពិចារណា​បរិបទ​របស់​អត្ថបទ​គម្ពីរ​ ហើយ​ជា​លទ្ធផល​គឺ​ថា     អត្ថបទ​គម្ពីរ​នេះ​ត្រូវ​បាន​កាត់​ស្រាយ​ខុស​ទាំង​ស្រុង​ពី​គោល​បំណង​របស់​សាវក​ប៉ុល។ ​យើង​ត្រូវ​តែ​អាន​ ២:៦-១៦ នៅ​ក្នុង​បរិបទ​របស់​វា។ ​អត្ថបទ​គម្ពីរ​នេះ​មាន​បន្ទាប់​ពី​ ១:១៨-២:៥ ហើយ​នៅ​មុន​ជំពូក​៣ ហើយ​វា​ជា​ផ្នែក​នៃ​អត្ថបទ​គម្ពីរ​ ដែល​ចាប់​ពី  ១:១០ និង​បញ្ចប់​នៅ​ចុង​ជំពូក​៤។ ជំពូក​ទាំង​បួន​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​របស់​សាវក​ប៉ុល​ចំពោះ​បញ្ហា​បែក​បាក់​របស់​ពួក​ជំនុំ​កូរិនថូស ដោយ​ព្រោះ​ពួកគេ​អួត​ពី​អ្នក​ដឹកនាំ​ផ្សេងៗ និង​ដោយ​ព្រោះ​ពួក​គេ​អួត​ពី​ប្រាជ្ញា​របស់​មនុស្ស។ ​ការ​ឆ្លើយ​តប​ទី​មួយ​របស់​សាវក​ប៉ុល​គឺ​ថា​ដំណឹងល្អ​គឺ​ជា​សារ​អំពី​ឈើ​ឆ្កាង​ ដែល​ជា​សេចក្តី​ចំកួត​ដល់​លោកិយ​នេះ (១:១៧-២៥)។

Tagged with:

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor.1:17-25 Rolf Lepelaar

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ​ សារ​អំពី​ឈើ​ឆ្កាង​ បើ​សិន​ជា​ខ្ញុំ​សួរ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ថា​ តើ​និមិត្ត​សញ្ញា​ឈើ​ឆ្កាង​មាន​ន័យ​យ៉ាង​ដូចម្តេច​ ​នោះ​គេ​នឹង​ឆ្លើយ​ថា «វា​គឺ​ជា​សញ្ញា​នៃ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​»។ ​ទោះ​បី​យ៉ាង​ណា ​នៅពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ យើង​ត្រូវ​តែ​ចង​ចាំ​ថា ​នៅ​សតវត្សរ៍​ទី​មួយ​ឈើ​ឆ្កាង​មិន​មែន​ជា​និមិត្តសញ្ញា​របស់​សាសនា​ណា​មួយ​ឡើយ​ ប៉ុន្តែ​វា​តំណាង​អោយ​ការ​ដាក់​ទណ្ឌ​នៃ​សេចក្តី​ស្លាប់​លើ​ឧក្រិដ្ឋជន។​ ​តើ​ព្រះ​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? បើសិន​ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​នូវ​សំនួរ​ទាំង​នេះ​ ខ្ញុំ​នឹង​ទទួល​បាន​ចំលើយ​ដូច​ជា​ «ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ ដោយ​ការ​បញ្ជូន​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង​»​ និង​ «ព្រះ​បាន​សង្គ្រោះ​យើង​តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​»។ ​ការ​ពិត​ ​ចម្លើយ​ទាំង​នេះ​ល្អ​ហើយ​សំខាន់​ណាស់​ ប៉ុន្តែ​នៅ​មាន​ចម្លើយ​ច្រើន​ជាង​នេះ​ទៀត​ ហើយ​បទ​គម្ពីរ​ដែល​យើង​នឹង​សិក្សា​ នឹង​ផ្តល់​អោយ​យើង​នូវ​ចម្លើយ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​រឿយៗ​យើង​បាន​មើល​រំលង។ ដូច្នេះ ខ្ញុំ​សួរ​ម្តង​ទៀត​ថា​ តើ​ព្រះ​បាន​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? ​មាន​របៀប​ជាច្រើន​ ដែល​យើង​អាច​បែង​ចែក​ ​មនុស្ស​លោក។ ​របៀប​ដែល​អ្នក​បែងចែក​មនុស្ស​លោក​ អាច​បញ្ជាក់​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់។ ​មនុស្ស​មួយ​ចំនួន​គិត​ថា ទ្រព្យ​សម្បត្តិ​គឺ​ជា​បញ្ហា​យ៉ាង​ធំ ដូច្នេះ​ពួកគេ​បែង​ចែក​មនុស្ស​លោក​ជា​ពីរ​ក្រុម​គឺ ​អ្នក​មាន ​និង​អ្នក​ក្រ។ ​មនុស្ស​មួយ​ចំនួន​ទៀត

Tagged with:

១ កូរិនថូស ៥ 1Cor. 5 Simon Manchester

1 Cor 5 pdf download ពួក​ជំនុំ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ការ​កុហក​ឡើយ ហើយ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បាប ឬ​សេចក្តី​អាក្រក់​នៅ​លាយ​ឡំ​ជា​មួយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​ជំនុំ​គឺ​ជា​របស់​ព្រះ​ជា​ម្ចាស់។ ទ្រង់​ត្រាស់​ហៅ​យើង​ឲ្យ​ត្រ​លប់​ជា​រាស្រ្ត​របស់​ទ្រង់ ដូច្នេះ​យើង​ត្រូវ​រស់​នៅ​តាម​ផ្លូវ​របស់​ទ្រង់។ នៅ​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រាស់​ហៅ​មនុស្ស​ម្នាក់​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​គាត់​មិន​អាច​ដើរតាម​លោកិយ​នេះ​បាន​ឡើយ។ មិន​មាន​កា​រ​ត្រាស់​ហៅ​ណា​ដែល​ខ្ពស់​ជាង​ការ​ត្រាស់​ហៅ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ។ នៅ​ក្នុង​ជំពូក​នេះ​ពិពណ៌នា​ពី​របៀប​ក្នុង​ការ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ។ សាវក​ប៉ុល​បាន​លើក​ឡើង​ថា  ​«បណ្តេញ​មនុស្ស​អាក្រក់​ចេញពី​ពួក​ជំនុំ​ទៅ»។ ការ​ធ្វើ​តាម​បទ​បញ្ញត្តិ​នេះ​គឺ​ជា​ការ​មួយ​ពិបាក​សំរាប់​ពួក​ជំនុំ​ តែ​តាម​ពិត​បទ​បញ្ញត្តិ​នេះ​ចង់​បញ្ជាក់​យ៉ាង​នេះ​ថា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លូវ​ដែល​ខ្លួន​យើង​ផ្ទាល់​ ក៏​ដូច​ជា​ពួក​ជំនុំ​ ​ដើរ​តាម​ព្រះ​ជា​ម្ចាស់។ យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ មិន​ថា​យើង​ជា​គ្រីស្ទ​បរិស័ទ​យូរ​ឆ្នាំ​ ឬ​តិច​ឆ្នាំ​ឡើយ ​ជួន​កាល​យើង​និយាយ​ឬ​ធ្វើ​ខុស។ ឧទាហរណ៍ នៅ​ពេល​លោក​ពេត្រុស​បាន​ប្រ​កាស​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី​ មើល​ទៅ​គាត់​ហាក់​ដូច​ជា​យល់​អំពី​ព្រះ​យេស៊ូវ​ច្បាស់​មែន​ទែន តែ​មួយ​ស្រ​បក់​ក្រោយ​មក​គាត់​បាន​និយាយ​ថា យើង​មិន​ចង់​ឲ្យ​ទ្រង់​សុគត​ទេ ​ហើយ​ពេល​នោះ​ព្រះយេស៊ូវ​បាន​ហៅ​គាត់​ជា​សា​តាំង​ និង​បាន​ប្រាប់​គាត់​ឲ្យ​ថយ​ចេញ​ពី​ផ្លូវ​របស់​ទ្រង់។ សាវក​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង​រ៉ូម ៧ ​ថា «ឯ​ខ្ញុំ​ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ នោះ​ចេះ​តែ​មាន​សេចក្តី​អាក្រក់ ជាប់​នៅ​នឹង​ខ្ញុំ​ជា​និច្ច»។

Tagged with:

១ កូរិនថូស ៤ 1Cor. 4 Simon Manchester

1 Cor 4 too much too soon pdf download ប៉ុល​សម្ដែង​សេចក្តី​ឈឺ​ចាប់​និង​សេចក្តី​ទុក្ខ​ព្រួយ​របស់​គាត់​ ហើយ​ពី​ខាង​ក្រោយ​វា​យើង​ឃើញ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ព្រះ។​ មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​ប៉ុល​ទេ​ ប៉ុន្តែ​នៅ​ពេល​អ្នក​អាន​អំពី​គាត់ អ្នក​នឹង​លើក​សរសើរ​គាត់​កាន់​តែ​ខ្លាំង។ ព្រះ​បាន​ជ្រើស​យក​បុរស​ពិសេស​ម្នាក់​ដើម្បី​សរសេរ​ផ្នែក​ដ៏​ធំ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ គាត់​បាន​មាន​គំនិត​និង​ចិត្ត​ល្អ​ និង​បាន​បម្រើ​ដំណឹងល្អ​ដោយ​អស់​ពី​កំលាំង​របស់​គាត់។ ​ គ្រប់​ទាំង​សេចក្តី​អធិប្បាយ​និង​សេចក្តី​អត្ថាធិប្បាយ​ទាំង​អស់​មិន​ល្អ​ដូច​ជា​បទ​គម្ពីរ​នោះ​ទេ។ ជំពូក​ក្នុង​១​កូរិនថូស​ទាំង​នេះ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​នឹង​ស្តាប់​ឮ​នៅ​រាល់​ថ្ងៃ​អាទិត្យ​ឬ​អាន​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ទៅ​ទៀត។ សង្ខេប​មក ​ពួក​ជំនុំ​កូរិនថូស​កំពុង​ងាក​បែរ​ចេញ​ពី សាវ័ក​ប៉ុល ហើយ​កំពុង​ងាក​បែរ​ទៅ​រក​សេចក្តី​ជំនឿ​ខុស​ឆ្គង​វិញ។ នៅក្នុង​ជំពូក​១​ ប៉ុល​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​និង​ការ​ផ្ដោត​របស់​សារ​នោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង។ នៅក្នុង​ជំពូក​២​គាត់​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​ហើយ​និង​មូល​ដ្ឋាន​គ្រឹះ​របស់​វា​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ សបា្តហ៍​មុន​(ជំពូក​៣)យើង​បាន​មើល​លើ​ព័ន្ធ​កិច្ច​និង​សារៈសំខាន់​របស់​ព័ន្ធ​កិច្ច​ ហើយ​សបា្តហ៍​នេះ​យើង​មើល​លើ​ព័ន្ធ​កិច្ច​ហើយ​និង​លក្ខណៈ​បន្ទាប​ខ្លួន​របស់​ព័ន្ធ​កិច្ច។ បួន​ជំពូក​ទាំង​នេះ​គឺ​ដូចជា​ជ្រុង​របស់​គ្រឹះ​ដែល​គាត់​ដាំ​ចុះ​នៅមុន​ពេល​គាត់​សរសេរ​អំពី​ប្រធាន​បទ​អនុវត្ត​នានា​នៅក្នុង​ជំពូក​បន្ទាប់​ៗ​មក​ទៀត​ ដូចជា​ទំនាក់​ទំនង​ ​អាហារ​សំណែន​ដល់​រូប​ព្រះ​…ល។ ខ្ញុំ​បាន​ចែក​ជំពូក​នេះ​ជា​បី​ផ្នែក។ ទី​មួយ ប៉ុល​ត្រូវ​បាន​គេ​រិះ​គន់​ ប៉ុន្តែ​គាត់​ស្មោះ​ត្រង់។ ទីពីរ គាត់​ត្រូវ​គេ​មើល​ងាយ​ ប៉ុន្តែ​គាត់​បន្ទាប​ខ្លួន។ ទី​បី គាត់​ត្រូវ​គេ​បដិសេធ​

Tagged with:

១ កូរិនថូស ៣ 1Cor. 3 Simon Manchester

1 Cor 3 Build to last pdf download យើង​កំពុង​មើល​ក្នុង​ក្បួន​មួយ​ដែល​មាន​អាយុ​២០០០ឆ្នាំ​ គឺ​ជា​សំបុត្រ​ទីមួយ​របស់​ប៉ុល​ទៅកាន់​ពួក​កូរិនថូស​ ក្នុង​ជំពូក​៣ ដើម្បី​ឲ្យ​ដឹង​ពី​របៀប​សាង​សង់​ពួក​ជំនុំ​មួយ។ មើល​សារ​ទ្បើង​វិញ៖ ពួក​ជំនុំ​ក្នុង​ក្រុង​កូរិនថូស​គិត​ដូចជា​លោកិយ​ គិត​ដូចជា​វប្ប​ធម៌​ដែល​ពួកគេ​បាន​រស់​នៅក្នុង។ ពួកជំនុំ​បាន​ចាប់​ផ្តើម​ល្អ ប៉ុន្តែ​បាន​ចាប់​ផ្តើម​ចង់​មាន​អំណាច​កាន់តែ​ខ្លាំង ពួកគេ​បាន​ចង់​បាន​ព្រះ​រាជសារ​កាន់​តែ​មាន​អំណាច​ ​ពួក​ជំនុំ​កាន់តែ​ខ្លាំង ហើយ​ពួកគេ​បាន​ចង់​បាន​អ្នក​អធិប្បាយ​កាន់​តែ​មាន​អំណាច។ ប៉ុល​ពន្យល់​នៅក្នុង​ជំពូក​១​ថា អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​ព្រះ​រាជសារ​របស់​ព្រះ​អំពី​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​ពួក​ជំនុំ​ធម្ម​តា ហើយ​អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​អ្នក​នាំ​សារ​ធម្ម​តា។ នៅក្នុង​ជំពូក​២ ពួក​កូរិនថូស​គិត​ថា​ពួកគេ​បាន​ទទួល​ប្រាជ្ញា​ថ្មី​មួយ​អំពី​ការ​រស់​នៅ​របស់​គ្រីស្ទ​បរិស័ទ​ដែល​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ជាង​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួកគេ ហើយ​ប៉ុល​ពន្យល់​ថា ប្រាជ្ញា​របស់​ព្រះ​គឺ​ផ្ដោត​លើ​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ ហើយ​ថា វា​ត្រូវ​បាន​កត់​ត្រា​ទុក​នៅក្នុង​បទ​គម្ពីរ​សំរាប់​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ដោយ​បន្ទាប​ខ្លួន។​ ការ​រិះ​គិត​របស់​គ្រីស្ទបរិស័ទ​នៅ​កូរិនថូស​បាន​លែង​តាម​ព្រះបន្ទូល ​ហើយ​តាម​លោកីយ​វិញ។ ប្រ​សិន​បើ​អ្នក​គិត​តាម​ផ្លូវ​ណា​មួយ នោះ​ក្រោយ​មក​វា​នឹង​មាន​ឥទ្ធិ​ពល​លើ​របៀប​ដែល​អ្នក​រស់​នៅ។ ​ក្នុង​ជំពូក​៣​ប៉ុល​បង្រៀន​ពួក​គេ​អំពី​របៀប​គិត​ឲ្យ​កាន់​តែ​ច្បាស់។ នៅក្នុង​ខ. ១៦ ប៉ុល​សរសេរ​ថា «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​….?» ប៉ុល​សរសេរ​ពាក្យ​ទាំង​នេះ​១១ដង​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ក្នុង​ចំណោម​នេះ​មាន​១០ដង​នៅក្នុង​សំបុត្រ​កូរិនថូស​ទី១។

Tagged with:

១ កូរិនថូស ២ 1Cor. 2 Simon Manchester

1 Cor 2 Who has discernment pdf download មនុស្ស​ជា​ច្រើន​នៅ​ក្នុង​លោក​ចូល​ចិត្ត​និយាយ​ពី​រឿងរ៉ាវ​«ខាង​វិញ្ញាណ»។ បញ្ហា​លំបាក​ត្រង់​ថា ប្រ​សិន​បើ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សេចក្តី​ពិត «ខាង​វិញ្ញាណ» របស់​ខ្លួន​ឯង​ដែល​ខុសៗ​គ្នា​រៀងៗ​ខ្លួន​ ហើយ​គ្រប់ៗ​គ្នា​សុទ្ធ​តែ​មាន​វិធី​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទៅ​ស្ថាន​សួគ៌ នោះ​អ្នក​នឹង​មិន​ដឹង​ប្រា​ក​ដ​ថា​ផ្លូវ​មួយ​ណា​ត្រូវ​ឬ​ផ្លូវ​មួយ​ណា​ខុស​នោះ​ឡើយ ឬ​ថា​អ្នក​កំពុង​តែ​បង្កើត​សេចក្ដី​ពិត​របស់​ខ្លួន​ឡើង​ ដែល​មាន​ប្រ​យោជន៍​តែ​បន្តិច​បន្តួច បន្ទាប់​មក​បង្ក​រ​ភាព​វឹក​វរ​និង​មិន​អាច​ជួយ​អ្នក​បាន​ទាល់​តែ​សោះ។ អ្វី​ដែល​ជា​ភាព​ល្អ​ឯក​របស់​សាសនា​គ្រីស្ទ​គឺ​នៅ​ត្រង់​សេចក្តី​បង្រៀន​ថា ព្រះ​ជា​ម្ចាស់​បាន​ចុះ​មក​កាន់​យើង​រាល់​គ្នា។ សាច់​រឿង​បុណ្យ​ណូអែល​បាន​សំដែង​ថា ព្រះ​ជា​ម្ចាស់​បាន​យាង​មក​កាន់​យើង​រាល់​គ្នា​ ដើម្បី​មិន​ចាំ​ឲ្យ​យើង​ដុត​ចន្លុះ បំភ្លឺ​ស្ថាន​សួគ៌​ដើម្បី​ស្វែង​រក​ទ្រង់​នោះ​ឡើយ។ កូរិនថូស​ ទី១ គឺជា​សំ​បុត្រ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដែល​មាន​អំណោយទាន​ច្រើន​ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​ផង​ដែរ​នោះ​គឺ​ជា​ពួក​ជំនុំ​កូរិនថូស​នៅ​ក្នុង​ប្រ​ទេស​ក្រិក។ នេះ​ជា​ពួកជំនុំ​មួយ​ប្រកប​ដោយ​ទេព​កោ​សល្យ និង​ពោ​ពេញ​ទៅ​ដោយ​ថាមពល។ តែ​ជា​ពួក​ជំនុំ​មួយ​ដែល​ធ្វើ​អោយ​ក្ដៅ​ក្រហាយ​ ដ្បិត​ជា​ពួក​ជំនុំ​នៅ​ក្មេង​ខ្ចី ហើយ​រឹង​ចចេស​មិន​ទទួល​យក​ការ​បង្រៀន។ ពួក​ជំនុំ​នេះ​បង្កើត​ឡើង​ដោយ​សាវក​ប៉ុល នៅ​ក្នុង​ដំណើរ​បេសកកម្ម​មួយ​របស់​លោក ប៉ុន្តែ​ក្រោយ​មក​ពួកជំនុំ​មាន​ការ​ប្រែ​ប្រួល​ទាំង​ស្រុង​តែ​ម្តង។ ទស្សនៈ​ថ្មីៗ​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នេះ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាក់​ខ្លួន​ឯង​ជា​សំ​ខាន់ ជា​ទី​១។​ ដូច្នេះ​សេចក្តី​បង្រៀន​អំពី​ឈើ​ឆ្កាង

Tagged with:

១ កូរិនថូស ១ 1Cor. 1 Simon Manchester

1 Cor 1 Gods power and wisdom pdf download តើ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មើល​ឃើញ​ថា ការ​ជឿ​ព្រះ​យេស៊ូវ គ្រីស្ទ​មាន​សារៈសំខាន់ ហើយ​មនុស្ស​ខ្លះទៀត​មើលឃើញ ថា​មិន សំខាន់? តើ​ហេតុអ្វី​បានជា​គ្រីស្ទាន​ខ្លះ​ចម្រើន​ឡើង​មាន​លក្ខណៈ ចាស់ទុំ ហើយ​គ្រីស្ទាន​ខ្លះ​ទៀត​មិន​មាន​លក្ខណៈ​ចាស់ទុំ? សំនួរ ទាំងពីរ​នេះ​គឺ​សំខាន់ ហើយ​ព្រះគម្ពីរ ១ កូរិនថូស ១ មាន​ចម្លើយ ចំពោះ​សំនួរ​ទាំងនេះ។ មនុស្ស​ខ្លះ​មើល​ឃើញ​ថា ព្រះ​គ្រីស្ទ​រំដោះ​គេ​ឲ្យ​មាន​សេរី ភាព រួច​ផុត​ពី​បន្ទុក​នៃ​អំពើ​បាប ហើយ​គេ​អាច​ផ្ទះផ្សារ​ជាមួយនឹង ព្រះ​អាទិករ​វិញ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ព្រះ​គ្រីស្ទ សង្គ្រោះ គេ​ដោយ​មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​នរក និង​ផ្តល់​ផ្លូវ​ឲ្យ​គេ​ទៅកាន់ នគរ​ស្ថានសួគ៌​វិញ ព្រមទាំង​មិន​បដិសេធ​ទ្រង់​ដើម្បី​តាម​អ្វី​ណាមួយ​ផ្សេងទៀត​ទេ។ តើ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​អាច​មើល ឃើញ​ដូច្នេះ? ចំណែកឯ​មនុស្ស​ផ្សេងទៀត​គិតថា

Tagged with:
Top