អេសាយ ២:១-៥ Isaiah 2:1-5

Is. 2.1-5 អេសាយ​ ២:១–៥ ការ​រំលឹក នៅ​ក្នុង​អេសាយ​ ១:២-៣១ ព្រះជាម្ចាស់​បាន​ប្រកាស​ថា ស្រុក​យូដា​និង​បណ្តាជន​យេរូសាឡិម​ជា​      ប្រជាជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។  គេ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ​ គេ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ ប៉ុន្តែ​ព្រះអង្គ​ស្អប់​ពិធី​បុណ្យ​របស់​ពួក​គេ​ទាំង​នោះ​ណាស់។  ព្រះជាម្ចាស់​នឹង​វាយ​ប្រដៅ​ ហើយ​រំដោះ​យេរូសាឡិម។                       ទី​បំផុត ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​វិញ ​ហើយ​ទ្រង់​នឹង​បង្កើត​យេរូសាឡិម​ថ្មី។ សូម​អាន​អេសាយ​ ២:១-៥ ទាំង​មូល។​ ចូរ​អាន​ខ.១។  តើ អេសាយ​ទទួល​ព្រះបន្ទូល​ស្ដី​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ឯ​ណា? ចូរ​អាន​ខ.២។  តើ​ អ្វី​នឹង​កើត​ឡើង​ «នៅ​ជាន់​ក្រោយ​បង្អស់»? ការ​ពន្យល់  នៅ​ទូទាំង​ប្រវត្តិ​សាស្ត្រ​ មនុស្ស​ដែល​ដើរ​តាម​សាសនា​ខុសៗ​គ្នា​ បាន​សាង​សង់​ប្រាសាទ​ឡើង​នៅ​លើ​កំពូល​ភ្នំ​ ហើយ​ពួកគេ​គោរព​បូជា​នៅ​ទីនោះ។ មនុស្ស​ធ្លាប់​ជឿ​ថា​ កំពូល​ភ្នំ​គឺ​ជា​កន្លែង ​ដែល​ព្រះ​របស់​ពួក​គេ​រស់​នៅ។  អត្ថបទ​នេះ​បញ្ជាក់​យ៉ាង​ជាក់​ស្ដែង​ថា ព្រះយេហូវ៉ា ​(ព្រះជាម្ចាស់​) ល្អ​ប្រសើរ​ជាង​ព្រះ​ផ្សេងៗ​របស់​មនុស្ស។ 

Tagged with:

ខគម្ពីរយោង៖ យេរូសាឡិម Jerusalem

Bible References re Jerusalem យេរូសាឡិម​ ​ ​​ ជាកន្លែង ដែលធ្លាប់ធ្វើបុណ្យរបស់អ៊ីស្រាអែល ចោទិយកថា ១២:៤-៧, ១១-១៤; អេសាយ ៣៣:២០; យ៉ូហាន ២:១៣, ២៣; យ៉ូហាន ១០:២២ បាន​ហៅ​ថា ​ក្រុងសាឡិម លោកុប្បត្តិ ១៤:១៨; ទំនុកដំកើង ៧៦:២ ស៊ីយ៉ូន​ ១ពង្សាវតារក្សត្រ ៨:១; ទំនុកដំកើង ២:៦; ៩:១១; ៨៧:២; សាការី ៩:១៣ ទី​ក្រុង​របស់​ដាវីឌ​ (បុរី​ព្រះបាទ​ដាវីឌ) ២សាំយូអែល ៥:៧; អេសាយ ២២:៩

ទំនុកដំកើង ១២២ Psalm 122

Psalm 122

Tagged with:
Top