សេចក្តីពិតធំៗទាំងប្រាំ អំពីសេចក្តីសង្គ្រោះរបស់យើង Five Great Truths about our Salvation
Five Great Truths about our Salvation pdf download នៅក្នុងប្រវត្តិសាស្ត្រ មានគ្រូគង្វាលនិងសាស្ត្រាចារ្យព្រះគម្ពីរជាច្រើនបានបង្រៀនអំពីសេចក្តីពិតអស្ចារ្យទាំងប្រាំនៅក្នុងព្រះគម្ពីរ អំពីសេចក្តីសង្គ្រោះរបស់យើង ហើយសេចក្តីពិតទាំងប្រាំនេះមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ សេចក្តីពិតទាំងប្រាំនេះមាន៖ តែដោយព្រះគុណប៉ុណ្ណោះ តែដោយជំនឿប៉ុណ្ណោះ តែដោយព្រះគ្រីស្ទប៉ុណ្ណោះ តែដោយព្រះគម្ពីរប៉ុណ្ណោះ តែសំរាប់សិរីរុងរឿងរបស់ព្រះប៉ុណ្ណោះ។ (អង់គ្លេស Grace alone, Faith alone, Christ alone, Scripture alone, and to God’s Glory alone)។ សូមមើលលើសេចក្តីពិតទាំងនេះនៅក្នុងព្រះគម្ពីរ ហើយយល់ដឹងអំពីរបៀបដែលសេចក្តីពិតទាំងនេះមានទំនាក់ទំនងនឹងគ្នា។ ខគម្ពីរដ៏ល្បីល្បាញអំពីសេចក្តីសង្គ្រោះរបស់យើងគឺ អេភេសូរ ២:៨ ។ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ…
ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះអម្ចាស់ Titles of Jesus: Lord
Lord pdf download ឋានន្តរ៖ ព្រះអម្ចាស់ ឋានន្តរជា «ព្រះអម្ចាស់» គឺជាឋានន្តរទីពីររបស់ព្រះយេស៊ូវ ដែលព្រះគម្ពីរសញ្ញាថ្មីបានប្រើច្រើនបំផុត។ គោលជំនឿរួមរបស់ពួកជំនុំដំបូងគឺ «ព្រះយេស៊ូវគឺជាព្រះអម្ចាស់»។ ការប្រើពាក្យ «ព្រះអម្ចាស់» ខុសៗគ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ឋានន្តរជា «ព្រះអម្ចាស់» ដែលមកពីភាសាក្រិក (kurios) មានអត្ថន័យបីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ទីមួយ ពាក្យនេះមានការប្រើជាទូទៅ ដែលជាការគួរសមសំរាប់ហៅមនុស្សដទៃ។ នៅក្នុងកណ្ឌដំណឹងល្អ អ្នកដទៃហៅព្រះយេស៊ូវថា «ព្រះអម្ចាស់» នៅពេលពួកគេនិយាយទៅកាន់ព្រះអង្គ។ នេះមិនមានន័យថា ពួកគេបានទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះទេ។ ទីពីរ ការប្រើពាក្យ «ព្រះអម្ចាស់» គឺជាឋានន្តរដែលសំដែងនូវការគោរពនិងសេចក្តីថ្លៃថ្នូរ។ នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ម្ចាស់ទាសករ គឺជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិគ្រប់គ្រាន់ ដើម្បីទិញទាសករ ត្រូវបានគេហៅថា «ម្ចាស់»។ ពាក្យនេះក៏ត្រូវបានគេប្រើសំរាប់ប្តីនិងអ្នកគ្រប់គ្រងផងដែរ។ ទាសករត្រូវបានគេទិញ…
ការជ្រើសរើស Election
Election pdf download ការជ្រើសរើស សេចក្ដីពិតមួយដែលព្រះគម្ពីរបង្រៀនដែលធ្វើអោយគ្រីស្ទបរិស័ទមានការយល់ច្រឡំជាញឹកញាប់គឺ ការជ្រើសរើស ។ ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់លាស់ថា ព្រះជ្រើសរើសរាស្ត្ររបស់ទ្រង់ ។ ឧទាហរណ៍ ព្រះគម្ពីរបង្រៀននេះអំពីពួកអ៊ីស្រាអែល (ចោទិយកថា ៧:៦-៧; ១០:១៥; ១៤:២; នេហេមា ៩:៧; ទំនុកដំកើង ៣៣:១២; ១០៥:៦) ហើយអំពីគ្រីស្ទបរិស័ទ (ម៉ាថាយ ១១:២៧; ២៤:៣១; ម៉ាកុស ១៣:២០; យ៉ូហាន ១៥:១៦,១៩; រ៉ូម ៩:១១-១៣; ១១:៥; អេភេសូរ ១:៤-៥; ១ថែស្សាឡូនីច ១:៤; ២ថែស្សាឡូនីច ២:១៣; ១ពេត្រុស ១:២; ២:៩)។ …
ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះគ្រីស្ទ Titles of Jesus: Christ
Christ pdf download ឋានន្តរ៖ ព្រះគ្រីស្ទ ឋានន្តរសាមញ្ញរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ ព្រះគ្រីស្ទ ដែលលេចឡើង៥៣១ដង។ ព្រះគម្ពីរសញ្ញាថ្មីបានប្រើឋានន្តរនេះជាញឹកញាប់ ដែលមានមនុស្សជាច្រើនគិតថា «ព្រះគ្រីស្ទ» គឺជាផ្នែកនៃព្រះនាមរបស់ទ្រង់។ ប៉ុន្តែ «ព្រះយេស៊ូវ» គឺជាព្រះនាមរបស់ទ្រង់ ហើយ «ព្រះគ្រីស្ទ» គឺជាឋានន្តររបស់ទ្រង់។ ពាក្យ «ព្រះគ្រីស្ទ» គឺជាពាក្យភាសាក្រិក ដែលស្មើនឹងពាក្យហេព្រើរ «ព្រះមែស៊ី» (Messiah) ដែលមានន័យថា «អង្គដែលត្រូវបានចាក់ប្រេងតាំង»។ ពាក្យ «ព្រះគ្រីស្ទ» បញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវត្រូវព្រះចាក់ប្រេងតាំងសំរាប់តំណែងនិងកាតព្វកិច្ចរបស់ទ្រង់។ ពេលដំបូងក្នុងបេសកកម្មរបស់ព្រះយេស៊ូវ មនុស្សខ្លះបានជឿថា ទ្រង់គឺជាព្រះមែស៊ី (ពួកសិស្សរបស់ទ្រង់បានមើលឃើញឋានន្តរនេះរួចហើយ យ៉ូហាន ១:៤១) ប៉ុន្តែពួកគេបានយល់ខុសអំពីព្រះមែស៊ី។ ពួកគេបានកំពុងរងចាំនរណាម្នាក់ ដែលនឹងមករំដោះពួកគេចេញពីចក្រភពរ៉ូម។ ប៉ុន្តែព្រះយេស៊ូវបានពន្យល់ថា តួនាទីរបស់ទ្រង់…
ឋានន្តររបស់ព្រះយេស៊ូវ៖ កូនមនុស្ស Titles of Jesus: Son of Man
Son of Man pdf download កូនមនុស្ស អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ ជាច្រើនដងនៅក្នុងជីវិតរបស់ព្រះយេស៊ូវ ទ្រង់បានហៅអង្គទ្រង់ជា «កូនមនុស្ស» (ម៉ាថាយ ៨:២០; ៩:៦; ១០:២៣ ; ១១:១៩; ១២:៨; ៣២, ៤០; ១៣:៣៧, ៤១; ១៦:១៣, ២៧-២៨; ១៧:៩, ១២, ២២; ១៩:២៨; ២០:១៨, ២៨; ២៤:២៧, ៣០, ៣៧, ៣៩, ៤៤; ២៥:៣១; ២៦:២, ២៤, ៤៥, ៦៤;…
៤. ភាពងងឹតងងុលនិងការបោកបញ្ឆោតនៃអំពើបាប Part 4. The Masking and Deceit of Sin
Sin part 4 The Masking and Social Dimension of Sin pdf download
៣. លទ្ធផលនៃអំពើបាប Part 3. The Result of Sin
Sin part 3 The Results of Sin pdf download
២. ប្រភពនិងហេតុដែលនាំអោយមានអំពើបាប Part 2. The Origin and Cause of Sin
Sin part 2 The Origin and Cause of Sin pdf download
១. លក្ខណៈនៃអំពើបាប Part 1. The Nature of Sin
Sin part 1 The Nature of Sin pdf download
របៀបខុសក្នុងការប្រើព្រះគម្ពីរ Wrong ways to use the Bible
Wrong ways to use the Bible pdf download របៀបខុសក្នុងការប្រើព្រះគម្ពីរ មានរបៀបខុសផ្សេងៗដែលពួកគ្រីស្ទបរិស័ទប្រើព្រះគម្ពីរ។ នៅទីនេះយើងនឹងមើលលើរបៀបខុសបីយ៉ាងសង្ខេប។ របៀបខុសទីមួយគឺថា ពួកគ្រីស្ទបរិស័ទគ្រាន់តែមើលលើខគម្ពីរផ្សេងៗដោយមិនមានរចនាសម្ព័ន្ធនៅក្នុងរបៀបដែលពួកគេអានព្រះគម្ពីរ ហើយបន្ទាប់មកពួកគេអនុវត្តខគម្ពីរមួយដោយមិនគិតពីបរិបទរបស់វា។ ឧទាហរណ៍ ពួកគេប្រហែលជាអាននិក្ខមនំ ៣១:១២-១៧ ហើយគិតថា ពួកគ្រីស្ទបរិស័ទត្រូវតែរក្សាថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក (ថ្ងៃឈប់សម្រាកគឺជាថ្ងៃសៅរ៍)។ យើងត្រូវតែកាត់ស្រាយបទគម្ពីរផ្សេងៗដោយការគិតអំពីអ្វីដែលព្រះគម្ពីរទាំងមូលនិយាយ។ ព្រះគម្ពីរសញ្ញាថ្មីមិនបង្គាប់ឲ្យពួកគ្រីស្ទបរិស័ទរក្សាថ្ងៃឈប់សម្រាកនោះទេ (កូល៉ុស ២:១៦-១៧)។ របៀបខុសទីពីរក្នុងការអានព្រះគម្ពីរគឺ ការគិតថាព្រះគម្ពីរគ្រាន់តែជាសៀវភៅក្បួនច្បាប់ ឬសៀវភៅអំពីសីលធម៌។ ព្រះគម្ពីរពិតជាមានច្បាប់និងបង្រៀនអំពីសីលធម៌ ប៉ុន្តែនោះមិនមែនជាលក្ខណៈគ្រឹះរបស់ព្រះគម្ពីរនោះឡើយ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដែលបើកសំដែងផែនការណ៍នៃសេចក្តីសង្គ្រោះរបស់ទ្រង់ ហើយព្រះគ្រីស្ទគឺជាចំនុចកណ្តាល។ យើងត្រូវតែអានព្រះគម្ពីរតាមរបៀបនេះ។ របៀបខុសទីបីគឺ គ្រាន់តែអានផ្នែកផ្សេងៗរបស់ព្រះគម្ពីរដើម្បីលើកទឹកចិត្តយើង ប៉ុន្តែមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយទេ។ ចូរស្រមៃថា មានការរត់ប្រណាំងចំងាយឆ្ងាយមួយដែលអ្នករត់ប្រណាំងទាំងអស់ត្រូវតែរត់តាមផ្លូវជាច្រើន។ ពួកគេមិនស្គាល់ផ្លូវទាំងអស់របស់ការរត់ប្រណាំងនោះទេ ដូច្នេះពួកគេត្រូវមានផែនទីមួយដើម្បីបង្ហាញផ្លូវដែលពួកគេត្រូវរត់តាម។ សូមស្រមៃថា…