១ពេត្រុស ៣:១-៧ 1 Peter 3:1-7
1 Pt. 3.1-7 download ១ពេត្រុស ៣:១–៧ សូមអាន១ពេត្រុស ៣:១–៧ ទាំងមូល។ រំលឹក ៖ នៅក្នុង១ពេត្រុស ២:៤-២២ លោកពេត្រុសបានបង្រៀនអំពីថ្មដ៏រស់ ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយការរស់នៅរបស់គ្រីស្ទបរិស័ទ ដោយជំនឿខ្ជាប់ខ្ជួននៅក្នុងទ្រង់ បើទោះជាគ្រីស្ទបរិស័ទត្រូវរស់នៅនិងរងទុក្ខក្នុងចំណោមពួកអ្នកមិនជឿក៏ដោយ។ លោកក៏បានបង្រៀនអំពីការចុះចូលរបស់គ្រីស្ទបរិស័ទចំពោះច្បាប់និងពួកអ្នកកាន់ច្បាប់សង្គម ហើយនិងការចុះចូលរបស់អ្នកបំរើចំពោះចៅហ្វាយផងដែរ។ នៅក្នុង៣:១-៧ នេះលោកបន្តបង្រៀនថា ៖ សូមអានខ.១–៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវ័កពេត្រុសបង្រៀនឲ្យអ្នកណាត្រូវចុះចូលចំពោះអ្នកណា? តើមានកន្លែងណាផ្សេងទៀតនៅក្នុងព្រះគម្ពីរ ដែលបង្រៀនបែបដូចគ្នានេះដែរឬទេ? តើស្ត្រីត្រូវប្រព្រឹត្តចំពោះប្តីរបស់ខ្លួន ដែលមិនស្តាប់បង្គាប់ព្រះ ដោយរបៀបណាខ្លះ? ការពន្យល់ និងអនុវត្ត៖ នៅពេលមនុស្សប្រុសក្លាយជាគ្រីស្ទបរិស័ទ ភាគច្រើនគាត់ជាអ្នកដឹកនាំគ្រួសារទាំងមូលរបស់គាត់មកឯជំនឿ (សូមមើលគំរូរបស់អ្នកជាប់គុកនៅក្នុងកិច្ចការ ១៦:២៩-៣៣)។ តាមច្បាប់របស់រ៉ូម៉ាំង បុរសមានអំណាចគ្រប់គ្រងលើគ្រួសារទាំងមូល រួមទាំងប្រពន្ធរបស់ខ្លួនផងដែរ។…
១ពេត្រុស ៥:១-១៤ 1 Peter 5:1-14
1Peter 5.1-14 download រំលឹក៖ នៅក្នុង១ពេត្រុស ៤:១-១៩ បានបង្រៀនអោយគ្រីស្ទបរិស័ទត្រូវរស់នៅក្នុងជីវិតបរិសុទ្ធ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានរងទុក្ខខាងសាច់ឈាមជំនួសយើងរួចហើយ។ គ្រីស្ទបរិស័ទគួរតែបំរើព្រះដោយ សេចក្តីស្រលាញ់តាមអំណោយទានរៀងៗខ្លួន ហើយបើទោះជាមានការរងទុក្ខក៏ដោយ ក៏យើងគួរតែមានអំណរអរសប្បាយនៅក្នុងជីវិតនិងការបំរើព្រះដែរ ពីព្រោះយើងមានចំណែកនៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ។ សូមអាន ១ពេត្រុស ៥:១–១៤ ។ រចនាសម្ព័ន្ធ៖ ៥:១-៤ ការដាស់តឿននិងការលើកទឹកចិត្តដល់ពួកចាស់ទុំ ៥:៥-៧ ពួកគ្រីស្ទបរិស័ទវ័យក្មេងគួរតែចុះចូលចំពោះពួកចាស់ទុំរបស់ខ្លួន ៥:៨-១១ ការតស៊ូជាមួយអារក្សដោយសេចក្តីជំនឿ ៥:១២-១៤ ការជំរាបសួរចុងក្រោយ សូមអានខ. ១–៤ ឡើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើលក្ខណៈសម្បត្តិទាំងបីដែលសាវកពេត្រុសបានអះអាងថាគាត់មាន គឺជាអ្វីខ្លះ? (ខ.១) តើសាវកពេត្រុសបង្រៀនអោយពួកចាស់ទុំធ្វើអ្វីខ្លះ? (ខ.២–៣) តើពួកចាស់ទុំដែលឃ្វាលហ្វូងចៀមដោយស្មោះត្រង់នឹងទទួលបានអ្វី? (ខ.៤) ការពន្យល់…
១ពេត្រុស ៤:១-១៩ 1 Peter 4:1-19
1Peter 4.1-19 download រំលឹក៖ នៅក្នុង១ពេត្រុស ៣:៨-២២ លោកពេត្រុសបានបង្រៀនគ្រីស្ទបរិស័ទអោយស៊ូទ្រាំរងទុក្ខដោយប្រព្រឹត្តការល្អជានិច្ច ដោយយកព្រះយេស៊ូវជាគំរូ ដែលទ្រង់បានរងទុក្ខនិងសុគតនៅលើឈើឆ្កាង ដើម្បីប្រោសលោះយើងចេញពីអំពើបាប ហើយចុងក្រោយព្រះបានតម្កើងទ្រង់អោយមានអំណាចលើទាំងអស់។ ហើយនៅក្នុង១ពេត្រុស ៤:១-១៩ នេះ លោកពេត្រុសបន្តបង្រៀនថា៖ សូមអាន១ពេត្រុស ៤:១–១៩ ឡើងវិញ។ រចនាសម្ព័ន្ធ៖ ៤:១-៦ ដោយសារព្រះគ្រីស្ទបានរងទុក្ខ នោះយើងត្រូវរស់នៅក្នុងជីវិតបរិសុទ្ធ ៤:៧-១១ បំរើព្រះដោយសេចក្តីស្រឡាញ់ ៤:១២-១៩ អរសប្បាយក្នុងចំណែកនៃការរងទុក្ខរបស់ព្រះគ្រីស្ទ សូមអានខ. ១–៦ ឡើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវកពេត្រុសលើកទឹកចិត្តអោយគ្រីស្ទបរិស័ទធ្វើអ្វី ហើយការធ្វើដូចនោះទុកសំរាប់ជាអ្វីដល់គ្រីស្ទបរិស័ទ (ខ. ១)? ចូររៀបរាប់អំពើបាបទាំងប្រាំមួយយ៉ាង ដែលពួកអ្នកមិនជឿប្រព្រឹត្តនៅក្នុងខ. ៣។ តើពួកគេគិតយ៉ាងម៉េចអំពីយើងដែលមិនប្រព្រឹត្តអំពើទាំងនេះ (ខ. ៤)? តើនៅពេលអនាគតនឹងមានអ្វីកើតឡើងចំពោះពួកគេ…
១ពេត្រុស ៣:៨-២២ 1 Peter 3:8-22
1 Pt. 3.8-22 download ការរងទុក្ខដោយព្រោះធ្វើការល្អ រំលឹក៖ នៅក្នុង៣:១-៧ ពេត្រុសបានបង្រៀនឲ្យប្រពន្ធចុះចូលចំពោះប្តីខ្លួនឲ្យគេបានងាកបែររកព្រះអម្ចាស់ ដោយកិរិយាល្អនៅក្នុងព្រះអម្ចាស់។ ហើយប្តីក៏ត្រូវស្រឡាញ់ និងរាប់អានប្រពន្ធរបស់ខ្លួន ដូចជាអ្នកគ្រងព្រះគុណនៃជីវិតជាមួយគ្នាផងដែរ។ សូមអាន ១ពេត្រុស ៣:៨–២២ ទាំងមូល។ សូមអានខ.៨–៩ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវកពេត្រុសបង្រៀនឲ្យគ្រីស្ទបរិស័ទប្រព្រឹត្តចំពោះបងប្អូនរបស់ខ្លួន(អ្នកជឿ) ដោយរបៀបណា? ចូរផ្តល់អត្ថន័យត្រួសៗលើពាក្យថា មានគំនិតតែមួយ មានចិត្តអាណិតអាសូរ ស្រលាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស សុភាព និងមិនប្រមាថ។ ហើយតើអស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងបានទទួលអ្វី? ការពន្យល់ និងអនុវត្ត៖ ការប្រព្រឹត្តទាំងអស់ខាងលើនេះអាចកើតមានទ្បើង លុះត្រាតែយើងជឿលើព្រះយេស៊ូវ គ្រីស្ទ និងមានគំនិតដូចជាទ្រង់ប៉ុណ្ណោះ។ សាវកប៉ុលក៏បង្រៀនឲ្យគ្រីស្ទបរិស័ទគិតដូចជាព្រះគ្រីស្ទផងដែរ (ភីលីព ២:៥) ព្រោះបើកាលណាយើងគិតដូចជាទ្រង់ នោះយើងអាចមានគំនិតតែមួយ…
១ពេត្រុស ១:១៣-២:៣ 1 Peter 1:13-2:3
1 Pt. 1.13-2.3 ១ពេត្រុស ១:១៣–២:៣ សូមអាន ១ពេត្រុស ១:១៣–២:៣ ទាំងមូលទាំងអស់គ្នា។ សេចក្តីផ្តើម៖ពេត្រុសចាប់ផ្តើមក្នុងបទគម្ពីរនេះដោយពាក្យ «ដូច្នេះ…» ដែលជាការហៅឲ្យមានសកម្មភាព ដែលគាត់ភ្ជាប់យ៉ាងច្បាស់លាស់ពីបរិបទនៃសេចក្តីសង្គ្រោះ ដែលគាត់បានពិភាក្សានៅក្នុងខ. ២ រហូតដល់ខ. ១២។ ពេត្រុសបានបរិយាយសេចក្តីសង្គ្រោះនេះដោយឃ្លាជាច្រើនខុសៗគ្នាដូចជា ការងារញែកជាបរិសុទ្ធ (១:២) តាមសេចក្តីមេត្តាករុណាដ៏ធំ (១:៣) ដោយសារព្រះយេស៊ូវបានរស់ពីសុគតទ្បើងវិញ (១:៣) បង្កើតជាថ្មី (១:៣) មរដកដែលមិនចេះពុករលួយ (១:៤) សេចក្តីដែលពួកហោរានិងពួកទេវតាចូលចិត្តពិនិត្យមើល (១:១២)។ «ដូច្នេះ…..» ដោយសារគ្រីស្ទបរិស័ទមានសេចក្តីសង្គ្រោះដ៏អស្ចារ្យបែបនេះ ទើបគាត់ទទូចឲ្យពួកអ្នកអានរបស់គាត់ រស់នៅជាជីវិតបរិសុទ្ធ និងគោលបំណងច្បាស់លាស់មួយ។ សូមអានខ.១៣–១៤ ទ្បើងវិញ។ តើការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទមានសារៈសំខាន់សំរាប់គ្រីស្ទបរិស័ទយ៉ាងដូចម្តេចខ្លះ? តើអ្វីខ្លះជាពាក្យបួនដែលពេត្រុសពិពណ៌នាអំពីជីវិតដែលមានព្រះ ដែលបីនៅក្នុងខ.…
១ពេត្រុស ១:១-១២ 1 Peter 1:1-12
1 Pt. 1.1-12 download ១ពេត្រុស ១:១–១២ សូមអាន១ពេត្រុស ១:១-១២ ទាំងមូល។ សូមអានខ.១-២ ទ្បើងវិញ។ តើលោកពេត្រុសប្រកាសខ្លួនគាត់ជាអ្នកណា? ហើយគាត់សរសេរសំបុត្រនេះទៅកាន់អ្នកណា? ហើយពួកគេសំណាក់នៅស្រុកណាខ្លះ? លោកពេត្រុសបានបង្ហាញអង្គបុគ្គលបីនៅក្នុងការដែលព្រះបានជ្រើសតាំងមនុស្សធ្វើជារាស្ត្ររបស់ទ្រង់ តើអង្គបុគ្គលទាំងបីនោះមានអង្គណាខ្លះ ? ការពន្យល់ និងការអនុវត្ត៖ សាវកជាភាសាក្រិកមានន័យថា «ម្នាក់ដែលត្រូវបានគេបញ្ជូនទៅ) ហើយសេចក្តីពិតដែលលោកពេត្រុសហៅខ្លួនគាត់ថាជាសាវកនៃព្រះគ្រីស្ទ បង្ហាញយើងឲ្យដឹងអំពីអំណាចនិងប្រភពរបស់សំបុត្រមួយនេះ ដែលជាព្រះយេស៊ូវគ្រីស្ទ។ ព្រះត្រៃឯកមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជ្រើសតាំងមនុស្សមួយចំនួនទុកជារាស្ត្រផងទ្រង់។ ព្រះវរបិតាជាអ្នករើសតាំងយើង ព្រះយេស៊ូវសុគតជំនួសអំពើបាបរបស់យើង ហើយព្រះវិញ្ញាណជាអ្នកញែកយើងជាបរិសុទ្ធដើម្បីឲ្យយើងស្តាប់បង្គាប់។ តើអ្នកគិតថាសេចក្តីអត់ទោសបាបគួរតែរួមទាំងការស្តាប់បង្គាប់ដែរឬទេ? តើអ្នកគិតយ៉ាងដូចម្តេច បើសិនមនុស្សម្នាក់មានសេចក្តីជំនឿ តែគ្មានការស្តាប់បង្គាប់ដល់ព្រះ? សូមអានខ.៣-៥ ម្តងទៀត ហើយបំពេញចន្លោះខាងក្រោម។ លោកពេត្រុសសរសើរដល់ព្រះវរបិតាដោយព្រោះទ្រង់បង្កើតយើងជា តាម ដើម្បីឲ្យយើងរាល់គ្នាបាន ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយឲ្យយើងបាន…