Tag: 44. កិច្ចការ Acts

កិច្ចការ ២០:៣២-៣៥ Acts 20:32-35 John Piper Elders 5

The following is an abridged translation of a sermon by John Piper at http://www.desiringgod.org/sermons/i-entrust-you-to-god-and-to-the-word-of-his-grace កិច្ចការ​ ២០:៣២-៣៥ Ac.20:32-35 បើ​សិន​ពួក​ចាស់​ទុំ​ថែរក្សា​ហ្វូង​ចៀម​ អញ្ចឹង​តើ​អ្នក​ណា​ថែរក្សា​ពួក​ចាស់​ទុំ​? នេះ​គឺ​ជា​សំនួរ​ ដែល​សាវក​ប៉ុល​ឆ្លើយ​នៅ​ក្នុង​អត្ថបទ​នេះ​។ ​            កាល​ពី​សបា្តហ៍​មុន​ យើង​បាន​មើល​ឃើញ​នៅ​ក្នុង​ខ.​២៨​ថា​ ពួក​ចាស់​ទុំ​មាន​តួនាទី​ថែរក្សា​ហ្វូង​ចៀម​ទាំង អស់​។ «ដូច្នេះ​ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស​ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា​ ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះអង្គ​ទ្រង់​ចុះ​»។​ ពួក​ចាស់​ទុំ​ត្រូវ​តែ​អោយ​ចំណី​ចៀម​ ហើយ​ (យោង​តាម​ខ.​២៩​និង​៣០) ​ការពារ​ចៀម​ពី​សេចក្តី​បង្រៀន​ខុស​ឆ្គង​របស់​ហ្វូង​ឆ្កែ​ព្រៃ​ដែល​ពាក់​ស្បែក​ចៀម​។  ដូច្នេះ​នៅ​ពេល​សាវក​ប៉ុល​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ហ្វូង​ចៀម​ទាំង អស់​​រហូត​ដល់​គាត់​បាន​ជួប​ពួកគេ​ម្តង​ទៀត​នៅ​ស្ថាន​សួគ៌ នោះ​គាត់​បាន​រំលឹក​ពួក​ចាស់​ទុំ​ថា

Tagged with:

កិច្ចការ ២០:២៨-៣១ Acts 20:28-31 John Piper Elders 4

The following is an abridged translation of a sermon by john Piper at http://www.desiringgod.org/sermons/watch-out-for-the-wolves-within កិច្ចការ​ ២០:២៨-៣១ Acts 20:28-31 យើង​អាច​សង្ខេប​ផ្នែក​ទី​មួយ​នៃ​​សារ​​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៅ​អេភេសូរ ​ គឺ​ដូចនេះ៖ ​គាត់​កំពុង​សង្កត់​ធ្ងន់​ថា​ គាត់​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​អស់​ពី​សមត្ថភាព​របស់​គាត់​  ​សម្រាប់​​សេចក្តី​សង្គ្រោះ​របស់​ពួកគេ​។ ​ហើយ​គាត់​បាន​បង្រៀន​ពួកគេ​ពី​គ្រប់​ទាំង​គំនិតព្រះហឫទ័យ​​របស់​ព្រះ​។ ​គាត់​មិន​បាន​ខាន​នឹង​ប្រាប់​អំពី​សេចក្តី​បង្គាប់​ណា​មួយ ឬ​គ្រោះ​ថ្នាក់​ណា​មួយ​ ឬ​គោលលទ្ធិ​ណា​ដល់​ពួកគេ​ឡើយ​។ ​គាត់​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​រំដោះ​ពួកគេ​ចេញ​ពី​សេចក្តី​វិនាស​  ដែល​ចេញ​មក​ពី​ការ​មិន​ជឿ​  និង​ការ​មិន​ស្តាប់​បង្គាប់​ ហើយ​ដឹកនាំ​ពួកគេ​ទៅ​ឯ​ជីវិត​  និង​សេចក្តី​អំណរ​អស់​កល្ប​ជា​និច្ច​។ ​ការ​ស៊ូទ្រាំ​  និង​តួនាទី​របស់​ពួក​ចាស់​ទុំ​ ​            ប៉ុន្តែ​សាវក​ប៉ុល​ដឹង​ថា​  ដើម្បី​បាន​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ​ ​ហើយ​ដើម្បី​គ្រង​នគរ  ​និង​​​ចូល​ទៅ​ក្នុង

Tagged with:

កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3

The following is an abridged translation of a sermon by John Piper on http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel កិច្ចការ​ពួក​សាវក​ ២០:២៦-២៧ នៅ​ក្នុង​ខ.​១៨-២១ សាវក​ប៉ុល​ងាក​សំឡឹង​ទៅ​ឯ​រយៈ​ពេល​បី​ឆ្នាំ​ ដែល​គាត់​បាន​ចំណាយ​ធ្វើ​ការ​នៅ​អេភេសូរ ហើយ​គាត់​រំលឹក​ពួក​ចាស់​ទុំ​អំពី​របៀប​ ដែល​គាត់​បាន​បំរើ​ព្រះ​ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក​  ​និង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ ទាំង​ត្រូវ​សេចក្តី​ល្បួង​ជា​ច្រើន​ផង​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ប្រែ​ចិត្ត​មក​ឯ​ព្រះ​ជា​ម្ចាស់​ និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​។ ​            បន្ទាប់​មក​ នៅ​ក្នុង​ខ.​២២-២៥ សាវក​ប៉ុល​សំឡឹង​មើល​ឆ្ពោះ​ទៅ​ឯ​អនាគត​ ដែល​ព្រះ​មាន​បន្ទូល​ថា គាត់​នឹង​មាន​ការ​រង​ទុក្ខ​  និង​ត្រូវ​ជាប់​គុក​ទៀត។ ​ហើយ​គាត់​និយាយ​ថា ​អ្វី​ដែល​សំខាន់​ដល់​គាត់​គឺ​ថា​ គាត់​បាន​បង្ហើយ​អ្វី ដែល​ព្រះ​បាន​ត្រាស់​ហៅ​អោយ​គាត់​ធ្វើ​ គឺ​មិន​មែន​ថា ​គាត់​នៅ​មាន​ជីវិត ​ឬ​ស្លាប់​នោះ​ឡើយ​។ ​ការ​ងាក​សំឡឹង​មើល​ទៅ​ឯ​សេចក្តី​ស្មោះ​ត្រង់​របស់​សាវក​ប៉ុល​

Tagged with:

កិច្ចការ ២០:២២-២៥ Acts 20:22-25 John Piper Elders 2

Ac.20.22-25 Elders 2 pdf download កិច្ចការ ២០:២២–២៥ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/faithfulness-is-better-than-life សាវក​ប៉ុល​បាន​ចំណាយ​រយៈ​ពេល​បី ឆ្នាំ​នៅក្នុង​ក្រុង​អេភេសូរ បង្រៀន​និង​ស្អាង​ពួកជំនុំ ហើយ​ផ្សាយ​ដំណឹងល្អ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ រហូត​ដល់​មនុស្ស​នៅ​ជុំវិញ​ស្រុក​អាស៊ី​បាន​ស្តាប់​លឺ​ព្រះ​បន្ទូល​ព្រះ​ (កិច្ចការ ១៩:១០)។ ​គាត់​បាន​ចាក​ចេញ​  និង​បាន​ចំណាយ​ពេល​នៅក្នុង​ក្រុង​កូរិនថូស​នៅ​ក្នុង​រដូវ​រងា ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរូសាឡិម​ ​

Tagged with:

កិច្ចការ ២០:១៧-២១ Acts 20:17-21 John Piper Elders 1

Ac.20.17-21 Elders 1 pdf download កិច្ចការ​ ២០:១៧-២១ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/serving-the-lord-with-humility-tears-and-trials កណ្ឌ​គម្ពីរ​កិច្ច​ការ​គឺ​ជា​ការ​រៀបរាប់​យ៉ាង​លឿន​ពី​រឿង​រីករាយ​នៃ​ដំណឹង​ល្អ​ចេញ​ ​ទូទាំង​ចក្រភព​រ៉ូម៉ាំង​ នៅក្នុង ​រយៈ​ពេល​៣០​ឆ្នាំ​ដំបូង​ បន្ទាប់​ពី​ព្រះយេស៊ូវ​រស់​ពី​សុគត​ឡើង​វិញ​។​ ប៉ុន្តែ​យូរៗ​ម្តង​ ​លោក​លូកា ​រៀប​រាប់​រឿង ​យ៉ាង​យឺតៗ​ដើម្បី​អោយ​យើង​ស្តាប់​សេចក្តី​អធិប្បាយ​ម្តង។ ដូច្នេះ គាត់​ជំរុញ​ទឹក​ចិត្ត​យើង​ដោយ​រៀបរាប់​ពី​ដំណឹងល្អ​ចាប់​ផ្តើម​ពី​យេរូសាឡិម​ទៅ​ដល់​ស្រុក​យូដា

Tagged with:
Top