ការពិពណ៌នាទូទៅអំពីសញ្ញាចាស់ Basic Overview of the Old Testament (video)

Tagged with: ,

ការពិពណ៌នាទូទៅអំពីព្រះគម្ពីរ Basic Overview of the Bible (video)

Tagged with: , , , , , ,

ការទាយទំនាយ ការបើកសំដែង បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការណែនាំ Divination, Revelation, God’s Will and Guidance

Divination Revelation Gods will and Guidance pdf download

របៀបខុសក្នុងការប្រើព្រះគម្ពីរ Wrong ways to use the Bible

Wrong ways to use the Bible pdf download របៀប​ខុស​ក្នុង​​ការ​ប្រើ​ព្រះ​គម្ពីរ មាន​របៀប​ខុស​ផ្សេងៗ​ដែល​ពួក​គ្រីស្ទ​បរិស័ទ​​​​ប្រើ​ព្រះ​គម្ពីរ​។ នៅ​ទីនេះ​យើង​នឹង​​មើល​​​លើ​របៀប​ខុស​បី​​យ៉ាង​​សង្ខេប​។ របៀប​ខុស​ទី​​មួយ​គឺ​ថា ពួក​គ្រីស្ទ​បរិស័ទ​​គ្រាន់​តែ​​មើល​លើ​​ខ​គម្ពីរ​​ផ្សេងៗ​ដោយ​​​មិន​មាន​រចនាសម្ព័ន្ធ​​នៅក្នុង​របៀប​​ដែល​ពួកគេ​​អាន​ព្រះគម្ពីរ​ ហើយ​បន្ទាប់​មក​ពួកគេ​អនុវត្ត​​ខគម្ពីរ​មួយ​ដោយ​មិន​គិត​ពី​បរិបទ​របស់​វា​។ ​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​អាន​​និក្ខមនំ​ ៣១:១២-១៧ ហើយ​គិត​ថា ពួក​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រក្សា​​ថ្ងៃ​សៅរ៍​​ជា​ថ្ងៃ​ឈប់​សម្រាក​ (ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​សៅរ៍​)។ យើង​ត្រូវ​​តែ​កាត់​ស្រាយ​​បទ​គម្ពីរ​ផ្សេងៗ​ដោយ​ការ​គិត​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បង្គាប់​ឲ្យ​ពួក​គ្រីស្ទ​បរិស័ទ​​រក្សា​ថ្ងៃ​ឈប់​សម្រាក​​នោះ​ទេ (កូល៉ុស ២:១៦-១៧)។ ​​ របៀប​ខុស​ទីពីរ​​ក្នុង​ការ​អាន​ព្រះគម្ពីរ​គឺ ការ​គិត​ថា​ព្រះគម្ពីរ​គ្រាន់​តែ​ជា​​សៀវភៅ​ក្បួន​ច្បាប់​ ឬ​សៀវភៅ​អំពី​សីលធម៌។ ព្រះ​គម្ពីរ​ពិត​ជា​​មាន​ច្បាប់​​និង​​បង្រៀន​អំពី​សីលធម៌​ ប៉ុន្តែ​នោះ​មិន​មែន​ជា​​លក្ខណៈ​គ្រឹះ​របស់​ព្រះគម្ពីរ​នោះ​ឡើយ​។ ព្រះ​គម្ពីរ​គឺជា​ព្រះ​បន្ទូល​របស់​ព្រះ​​ដែល​បើក​សំដែង​ផែនការណ៍​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ ហើយ​ព្រះគ្រីស្ទ​គឺជា​ចំនុច​កណ្តាល​។ យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​​​តាម​របៀប​នេះ​។ របៀប​ខុស​ទី​បី​គឺ គ្រាន់​តែ​អាន​ផ្នែក​ផ្សេងៗ​​របស់​ព្រះគម្ពីរ​ដើម្បី​លើក​ទឹកចិត្ត​យើង​ ប៉ុន្តែ​មិន​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​ទេ​។ ចូរ​ស្រមៃ​ថា មាន​​ការ​រត់​ប្រណាំង​ចំងាយ​ឆ្ងាយ​មួយ​​ដែល​អ្នក​រត់​ប្រណាំង​ទាំង​អស់​ត្រូវ​តែ​រត់​តាម​ផ្លូវ​ជា​ច្រើន​។ ពួកគេ​មិន​ស្គាល់​ផ្លូវ​ទាំង​អស់​​របស់​ការ​រត់​ប្រណាំង​នោះ​ទេ ដូច្នេះ​​ពួក​គេ​ត្រូវ​​មាន​ផែនទី​​មួយ​ដើម្បី​បង្ហាញ​​​ផ្លូវ​ដែល​ពួកគេ​ត្រូវ​រត់​​តាម​។ សូម​ស្រមៃ​ថា

ផែនការរបស់ព្រះជាម្ចាស់ The Plan

The Plan

ដំណឹងល្អ និងព្រះគម្ពីរ The Gospel and Scripture

The Gospel and Scripture booklet

ព្រះបន្ទូល(ព្រះគម្ពីរ)នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ The Bible in the Life of a Christian

The Bible in the Life of a Christian pdf download សំនួរ​ពិភាក្សា​ តើ​ព្រះ​គម្ពីរ​ពុទ្ធសាសនា​ខុស​គ្នា​និង​ព្រះ​គម្ពីរ​គ្រីស្ទ​បរិស័ទ​យ៉ាងដូចម្ដេច​? សេចក្ដី​ផ្ដើម​ តាំង​ពី​លោកុប្បត្ដិ​ជំពូក​មួយ​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​ដែល​ទាក់ទង​នឹង​មនុស្ស ហើយ​ទ្រង់​ទាក់​ទង​នឹង​មនុស្ស​ដោយ​ប្រកាស​ព្រះបន្ទូល​។  មនុស្ស​ត្រូវ​ស្ដាប់​ឮ​ព្រះបន្ទូល​នោះ ហើយ​ទុក​ចិត្ត​និង​ស្ដាប់​តាម​ព្រះបន្ទូល​នោះ។  ព្រះបន្ទូល​ដែល​យើង​ត្រូវ​ទុក​ចិត្ត​និង​ស្ដាប់​តាម​គឺ​ជា​ព្រះ​គម្ពីរ​។  មេរៀន​នៅ​ខាង​​ក្រោម​និង​ជួយ​គ្រីស្ទបរិស័ទ​យល់​ឲ្យបាន​ច្បាស់​អំពី​ព្រះបន្ទូល​នៅ​ក្នុង​ជីវិត​របស់​យើង នៅ​ក្នុង​គ្រួសារ​គ្រីស្ទបរិស័ទ​ និង​ជីវិត​នៃ​ពួកជំនុំ​។ ការ​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​អោយ​តែង​បទ​គម្ពីរ​ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះ​គម្ពីរ​តាម​ខ​គម្ពីរ​ខាងក្រោម​នេះ​ សូម​អាន ២ធិម៉ូថេ​ ​​៣:១៥-១៦ យោង​តាម​អត្ថបទ​​​​នេះ​គ្រប់​អត្ថបទ​គម្ពីរ សុទ្ធ​តែ​បាន​តែង​ដោយ​របៀប​ណា? គ្រប់​អត្ថបទ​គម្ពីរ​បាន​ចែង​ទុក​ដើម្បី​ផ្ដល់​អោយ​យើង​មាន​អ្វី? គ្រប់​អត្ថបទ​គម្ពីរ​មាន​ប្រយោជន៍​សំរាប់​អ្វី? សូម​អាន ២ពេត្រុស​ ​ ​១:២០-២១ យោង​តាម​អត្ថបទ​​​​នេះ តើ​នរណា​បាន​ជំរុញ​ចិត្ត​ហោរា​(​ព្យាការី)​ ​ថ្លែង​ទុក​ព្រះបន្ទូល​មក​? សូម​កំណត់​ពីរ​ចំណុច​មក​ពី​អ្វី​យើង​រៀន​ខាង​លើ។ ១. គ្រប់​អត្ថបទ​គម្ពីរ​មាន​គោល​បំណង​នាំ​យើង​ទៅ​ព្រះគ្រីស្ទ​និង​ជឿ​លើ​ព្រះគ្រីស្ទ​​ ដូច្នេះ​ហើយ​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ​ដោយ​យល់​ដល់​គោល​បំណង​នេះ។ 

ការពិពណ៌នាទូទៅខ្លីៗអំពីព្រះគម្ពីរ Overview of the Bible

Overview of the Bible pdf download

សេចក្ដីផ្ដើម រឿងដ៏ធំតែមួយ Intro. The Big Story

Lesson 1 Introduction The Big Story

Top