គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ The Priesthood of all Believers
Priesthood of all believers pdf download ពាក្យលំនាំ បើសិនយើងចង់តែប្រើព្រះជាម្ចាស់ ដើម្បីអោយទ្រង់ជួយយើងនៅក្នុងជីវិតតែប៉ុណ្ណោះ នោះយើងប្រហែលជាមិនចាប់អារម្មណ៍លើសេចក្តីពិតផ្សេងៗនៅក្នុងមេរៀននេះទេ។ ទោះយ៉ាងណា ព្រះបានបើកសំដែងសេចក្តីពិតដែលសំខាន់ទាំងនេះសម្រាប់ការយល់ដឹង និង ការអនុវត្តដំណឹងល្អដោយត្រឹមត្រូវ ដូច្នេះគ្រីស្ទបរិស័ទត្រូវតែចាត់ទុកសេចក្តីពិតទាំងនេះថា មានសារៈសំខាន់ខ្លាំងណាស់។ ព្រះយេស៊ូវស្រឡាញ់ពួកជំនុំរបស់ទ្រង់ ហើយពួកជំនុំសំខាន់ចំពោះទ្រង់យ៉ាងខ្លាំង រហូតដល់ទ្រង់បានប្រទានជីវិតរបស់ទ្រង់ជំនួសពួកជំនុំ។ ដូច្នេះ គ្រីស្ទបរិស័ទណា ដែលស្រឡាញ់ព្រះគ្រីស្ទ ត្រូវតែស្រឡាញ់ពួកជំនុំ ដែលជាកូនក្រមុំរបស់ព្រះគ្រីស្ទផងដែរ។ ដូច្នេះ មេរៀននេះគួរតែសំខាន់សម្រាប់យើង ដើម្បីអោយពួកជំនុំនៅក្នុងប្រទេសកម្ពុជាអាចផ្គាប់ព្រះហឫទ័យដល់ព្រះគ្រីស្ទបាន។ ការសង្ខេប សេចក្តីពិតសំខាន់មួយចេញពីព្រះគម្ពីរគឺថា គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ (បូជាចារ្យ)។ នេះគឺជាភាពខុសគ្នាមួយរវាងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ មានការផ្លាស់ប្តូរ ដោយសារតែការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ហើយប្រព័ន្ធនៅក្នុងសម្ព័ន្ធមេត្រី (សញ្ញា) ថ្មីខុសគ្នានឹងប្រព័ន្ធនៅក្នុង …
ការជឿជាក់ផ្សេងៗដែលបំផ្លាញក្រុមជំនុំ Beliefs that destroy the church
Beliefs that destroy the church pdf download ឧបមាថា អ្នកដឹកនាំមួយចំនួនក្នុងក្រុមជំនុំរបស់អ្នកបង្រៀនថា ព្រះជាម្ចាស់បង្កើតពិភពលោក ហើយព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាទាំងអស់។ ទ្រង់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដែលមានន័យថា យើងមានតម្លៃ។ ព្រះជាម្ចាស់ប្រទានព្រះគម្ពីរ ដែលកត់ត្រាអំពីគំនិតអស្ចារ្យជាច្រើនអំពីព្រះជាម្ចាស់ និងសារកំសាន្តចិត្តដល់យើងផងដែរ។ ព្រះជាម្ចាស់ស្រលាញ់យុត្តិធម៌ និងមានមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សទាំងអស់ គឺមិនត្រូវប្រព្រឹត្តអាក្រក់ដល់អ្នកដទៃណាឡើយ។ ព្រះជាម្ចាស់ស្រលាញ់ពិភពលោក បានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទអោយយាងមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ គឺទុកអោយទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងពិភពលោកនេះ ហើយនិងទុកអោយទ្រង់ធ្វើជាគំរូពីសេចក្តីស្រលាញ់ ដើម្បីអោយយើងប្រព្រឹត្ត តាម។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតពិភពលោកថ្មីដ៏ឥតខ្ចោះមួយ។ តើអ្នកគិតយ៉ាងដូចម្តេចអំពីការបង្រៀននេះ? តើស្តាប់ទៅវាពីរោះមែនទេ? តាមពិត នេះគឺជាសេចក្តីបង្រៀនដែលបានជួយបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោក។ ជារឿយៗគេបាននិយាយថា ក្រុមជំនុំនៅលោកខាងលិចកំពុងរួញខ្លី និងបិទទ្វា។ តាមពិតទៅ…
ការប្រឈមមុខតតាំងនឹងគ្រូខុសឆ្គងថ្មីពីកូរ៉េ New Seventh Day False Teaching
NewSeventhDayFalseTeachingInRatanakiri download
គ្រួសារគ្រីស្ទបរិស័ទ គ្រួសារដែលផ្ដោតលើដំណឹងល្អ Christian family
Christian Family pdf download នេះគឺជាមេរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ។ កាលដើមដំបូង ព្រះបានបង្កើតគ្រប់ទាំងអស់ ហើយទ្រង់មានសិទ្ធិគ្រប់គ្រងលើទាំងអស់ដែលទ្រង់បង្កើតមក។ យើងបានបះបោរប្រឆាំងនឹងព្រះ ហើយយើងសមនឹងទទួលការវិនិច្ឆ័យរបស់ទ្រង់។ ព្រះមិនអាចទទួលយកមនុស្ស ដែលមិនស្អាត និងបានបះបោរប្រឆាំងនឹងទ្រង់បានឡើយ។ ទ្រង់ត្រូវតែដាក់ទោស។ ប៉ុន្តែដោយសារទ្រង់ស្រលាញ់យើង នោះទ្រង់បានចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់អោយមកក្នុងលោកិយ ដើម្បីសុគតនៅលើឈើឆ្កាង និងរស់ពីសុគតឡើងវិញ ដើម្បីអោយអស់អ្នកណាដែលជឿដល់ទ្រង់ បានសង្គ្រោះនិងទទួលជីវិតអស់កល្បជានិច្ច។ នៅថ្ងៃមួយ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញដើម្បីជំនុំជំរះមនុស្សគ្រប់រូប ហើយបង្កើតគ្រប់យ៉ាងជាថ្មីវិញ។ អស់អ្នកណា ដែលបានទុកចិត្តដល់ព្រះយេស៊ូវ អាចចូលទៅក្នុងការបង្កើតថ្មីនេះ ដែលជាស្ថានបរមសុខ។ ខ្ញុំបានសរសេរថា នេះគឺជាមេរៀនអំពីគ្រួសារគ្រីស្ទបរិស័ទ។ បើដូច្នេះមែន តើមូលហេតុអ្វីបានជាខ្ញុំសង្ខេបដំណឹងល្អទៅវិញ? មូលហេតុគឺដើម្បីកែការយល់ខុសអំពីដំណឹងល្អ និងការយល់ខុសអំពីគ្រួសារគ្រីស្ទបរិស័ទ។ កំហុសមួយដែលមានជាញឹកញាប់គឺថា មនុស្សគិតថា ដំណឹងល្អគ្រាន់តែជាព្រះរាជសារអំពីសេចក្តីសង្គ្រោះប៉ុណ្ណោះ ដូច្នេះហើយយើងប្រកាសដំណឹងល្អ ដើម្បីអោយមនុស្សអាចជឿ ប៉ុន្តែគេភ្លេចអំពីដំណឹងល្អ នៅពេលយើងចាប់ផ្តើមគិតអំពីបញ្ហាខុសៗគ្នានៅក្នុងការរស់នៅរបស់គ្រីស្ទបរិស័ទ។ ដូច្នេះ…
ការទាយទំនាយ ការបើកសំដែង បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការណែនាំ Divination, Revelation, God’s Will and Guidance
Divination Revelation Gods will and Guidance pdf download
តើអ្វីសំខាន់បំផុតសំរាប់ព្រះ? What is most important to God?
What is most important to God pdf download តើអ្វីសំខាន់បំផុតសំរាប់ព្រះ? ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ (អេសេគាល ៣៦:២២) ដ្បិតចាប់តាំង ពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង (ម៉ាឡាគី ១:១១) សូមឱ្យព្រះនាមទ្រង់ បានបរិសុទ្ធ (ម៉ាថាយ ៦:៩) ជារឿយៗ ខ្ញុំសួរគ្រីស្ទបរិស័ទថា តើអ្វីសំខាន់បំផុតសំរាប់ព្រះ? ជាធម្មតា ពួកគេឆ្លើយថា «មនុស្ស» «មនុស្សមានបាប» «លោកិយ» «ការស្តាប់បង្គាប់» «សេចក្តីសង្គ្រោះ»…។ល។ ចំលើយទាំងនេះដាក់មនុស្សនៅកណ្តាល ហើយនិយាយថា មនុស្សមានសារៈសំខាន់បំផុតសំរាប់ព្រះ។ ប៉ុន្តែការនេះបង្ហាញអំពីសេចក្តីជំនឿ ដែលមិនដើរតាមព្រះគម្ពីរទេ ពីព្រោះនៅក្នុងព្រះគម្ពីរ ព្រះបើកសំដែងថា…
គោលការណ៍ក្នុងការអប់រំកូន Child Discipline
ChildDiscipline pdf download
ពួកជំនុំនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទ The Church in a Christian’s Life
The church in a Christian’s life pdf download ខ្ញុំធ្លាប់ឮការសន្ទនាមួយ ដែលមានជនជាតិខ្មែរមួយចំនួនបានពិភាក្សាគ្នាលើប្រធានបទមួយថា តើគ្រិស្តបរិស័ទគួរទៅពួកជំនុំឬមិនគួរ។ ក្រោយការជជែកវែកញែករួចមក មានអ្នកខ្លះឆ្លើយថា គ្រិស្តបរិស័ទដូចជាមិនចាំបាច់ទៅពួកជំនុំនោះទេ ហើយមួយទៀតសោត ការទៅពួកជំនុំដូចជាមិនមានប្រយោជន៍អ្វីផង។ គ្រិស្តបរិស័ទសព្វថ្ងៃមួយចំនួនធំបានយល់ច្រលំអំពីពួកជំនុំ ហើយក៏មិនយល់ពីគោលបំណងឬសារៈសំខាន់នៃការទៅពួកជំនុំផងដែរ ដែលយើងអាចមើលឃើញការនេះនៅក្នុងសៀវភៅមួយស្តីពីជីវិតគ្រីស្ទបរិស័ទដែលបានបកប្រែជាភាសាខ្មែរ។ សៀវភៅនេះមាននិយាយយ៉ាងច្រើនពីជីវិតគ្រិស្តបរិស័ទ តែមិនបាននិយាយពីពួកជំនុំបន្តិចសោះ ដែលនេះគឺជាការបង្រៀនយ៉ាងខុសដ៏ធំមួយ ពីព្រោះការចូលរួម ការប្រាស្រ័យទាក់ទងនិងពួកជំនុំគឺជាកិច្ចការដ៏ចំបងនៅក្នុងជីវិតរស់នៅរបស់គ្រិស្តបរិស័ទ ហើយខាងក្រោមនេះគឺជាព័ត៌មានសង្ខេបយ៉ាងខ្លីដែលបរិយាយបង្ហាញពីសារៈប្រយោជន៍នៃពួកជំនុំនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទគ្រប់រូប។ ខ្ញុំធ្លាប់ឲ្យគ្រិស្តបរិស័ទខ្មែរជាច្រើនបំពេញប្រយោគនេះ «ព្រះយេស៊ូវស្រឡាញ់…» ពេលនោះពួកគេជាច្រើនអ្នកបានឆ្លើយថា «ព្រះយេស៊ូវស្រឡាញ់លោកិយនេះ» ខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់ខ្ញុំ» ឯខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់មនុស្សមានបាប» មានចំនួនបន្តិចបន្តួចបានបំពេញថា «ព្រះយេស៊ូវស្រឡាញ់ពួកជំនុំ»។ តាមពិតនេះគឺជាចំលើយដែលត្រឹមត្រូវដោយមានទាំងសរសេរចុះនៅក្នុងព្រះគម្ពីរផង ជាក់ស្តែងដូចជានៅក្នុងអេភេសូរ ៥:២៥-២៦ ប៉ុលបានបង្រៀនដល់ប្តីគ្រប់គ្នាថា ត្រូវ ស្រឡាញ់ប្រពន្ធរបស់ខ្លួន…
ការរស់ឡើងវិញ Resurrection
Resurrection pdf download វណ្ណា មានទ្រព្យសម្បត្តិច្រើន ហើយមានភាពរីករាយជាមួយមិត្តភ័ក្ដ្រ និងគ្រួសាររបស់គាត់។ ប៉ុន្តែ វណ្ណាមិនជឿលើព្រះយេស៊ូវទេ។ សុជាតិជាអ្នកក្រ ប៉ុន្តែគាត់ជឿលើព្រះយេស៊ូវ ហើយពេលខ្លះគាត់ទទួលការបៀតបៀន ពីព្រោះគាត់ដើរតាមព្រះយេស៊ូវ។ តើអ្នកណាមានពរច្រើនជាង? តើអ្នកចង់ធ្វើជាអ្នកណា? ចំលើយសំរាប់សំនួរនេះពឹងផ្អែកទាំងស្រុង ថាតើព្រះយេស៊ូវបានព្រះជន្មរស់ពីការសុគតវិញឬយ៉ាងណា។ ប្រសិនបើព្រះយេស៊ូវមិន មានព្រះជន្មរស់ពីសុគតវិញទេ នោះវណ្ណាស្ថិតក្នុងលក្ខខ័ណ្ឌប្រសើរជាង។ ប្រសិនបើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ពីសុគតមែន នោះសុជាតិស្ថិតក្នុងលក្ខខ័ណ្ឌប្រសើរជាង គឺមានពរជាង។ ការមានព្រះជន្មរស់ពីសុគតរបស់ព្រះយេស៊ូវផ្លាស់ប្រែគ្រប់យ៉ាងទាំងអស់ ដូច្នេះវាមានសារៈសំខាន់ក្នុងការសិក្សាអំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីការមានព្រះជន្មរស់ពីសុគតរបស់ព្រះយេស៊ូវ។ ពេលខ្លះខ្ញុំសួរថា ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេ តើអ្នកនៅតែទៅពួកជំនុំនិងដើរតាមព្រះយេស៊ូវទៀតទេ? ប្រសិនបើយើងដើរតាមព្រះគម្ពីរ នោះ ចំលើយរបស់យើងគួរតែ «ទេ ខ្ញុំនឹងមិនទៅពួកជំនុំ ឬដើរតាមព្រះយេស៊ូវទេ»។ ប៉ុលបានសរសេរថា ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះការអធិប្បាយនិងសេចក្តីជំនឿរបស់យើងឥតអំពើ (១កូរិនថូស ១៥:១៤) យើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ (១កូរិនថូស…
ការប្រែចិត្ត និងជំនឿ Repentance and Faith
Repentance and faith pdf download ការប្រែចិត្ត និងសេចក្តីជំនឿ នៅពេលអ្នកណាម្នាក់មានសេចក្តីជំនឿពិតប្រាកដ របៀបមួយដែលគាត់នឹងបង្ហាញសេចក្តីជំនឿរបស់គាត់គឺដោយការប្រែចិត្ត។ ពេលខ្លះមនុស្សសួរថា តើមួយណាមានមុន សេចក្តីជំនឿ ឬការប្រែចិត្ត? នេះគឺជាសំនួរឥតប្រយោជន៍ ពីព្រោះសេចក្តីជំនឿ និងការប្រែចិត្តមិនមាននៅដោយខ្វះគ្នាបានឡើយ។ ការប្រែចិត្ត មានពីរផ្នែកគឺ ការងាកចេញពីអំពើបាប ហើយងាកបែរមករកព្រះ (កិច្ចការ ៣:១៩)។ ធាតុទាំងពីរនេះសំខាន់ចាំបាច់សំរាប់ការប្រែចិត្តពិតប្រាកដណាស់។ មនុស្សម្នាក់អាចងាកចេញពីអំពើបាបខ្លះ ដោយមិនងាកបែរមកឯព្រះ។ ជាឧទាហរណ៍ គាត់អាចមើលឃើញថា អំពើបាបខ្លះដូចជាការស្រវឹងបំផ្លាញជីវិតរបស់គាត់ ដូច្នេះគាត់ឈប់ពិសារស្រា។ ទង្វើនេះជួយក្នុងជីវិតរបស់គាត់ ប៉ុន្តែទង្វើនេះមិនមានន័យថា ព្រះបានសង្គ្រោះគាត់ ឬមានន័យថា គាត់បានប្រែចិត្ត ទៅតាមអ្វីដែលព្រះគម្ពីរសញ្ញាថ្មីបង្គាប់អោយយើងប្រែចិត្តនោះឡើយ។ គាត់នៅតែនឹងប្រឈមមុខចំពោះការដាក់ទណ្ឌកម្មរបស់ព្រះ សំរាប់ការបះបោរប្រឆាំងនឹងទ្រង់ដដែល។ ម៉្យាងវិញទៀត មនុស្សម្នាក់អាចអំពាវនាវដល់ព្រះសំរាប់សេចក្តីមេត្តាករុណា ប៉ុន្តែគាត់មិនមានបំណងចាកចេញពីអំពើបាបរបស់គាត់នោះទេ។ ដោយសារតែការប្រែចិត្តទាក់ទងជាមួយការងាកបែរមកឯព្រះយេស៊ូវ…