Category: 2. មេរៀន/បទវិចារណកថា Article/lesson

ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា Jehovah’s Witnesses

Jehovah_s Witnesses pdf download ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​គឺជា​ក្រុម​ខុសឆ្គង​មួយ ដែល​​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ប្រទេស​អាមេរិក​ដោយ​លោក Charles Russell ក្នុង​​​​ទសវត្ស​ ​១៨៧០ ទោះ​បី​​​​ពួកគេ​មិន​បាន​ប្រើ​ឈ្មោះ «​ពួក​ទី​បន្ទាល់​ព្រះយេហូវ៉ា» នៅ​ពេល​នោះ​ក៏​ដោយ​។ ​ពួកគេ​ក៏​ត្រូវ​បាន​ហៅ​ថា «​The Watchtower Bible and Tract Society» ផង​ដែរ ពីព្រោះ​ពួកគេ​បោះពុម្ព​កូនសៀវភៅ​ជាច្រើន​​ក្បាល និង​ទស្សនាវដី្ត​មួយ​​ឈ្មោះ​ថា «​ប៉ម​ចាំយាម» (Watchtower)។ ​នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​អង់គ្លេស ​ពួកគេ​បដិសេធ​អំណាច​របស់​​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស ដែល​គ្រីស្ទបរិស័ទ​ប្រើប្រាស់ ពីព្រោះ​ពួកគេ​និយាយ​ថា ​ព្រះ​គម្ពីរ​ដែល​យើង​​ប្រើ​ ត្រូវ​បាន​ធ្វើ​អោយ​ខូច​អត្ថន័យ​។ ​ពួកគេ​អះអាង​ថា​ ពួកជំនុំ​គ្រីស្ទ​បរិស័ទ​បាន​​ខូច​និង​​​ថ្វាយ​បង្គំ​សាតាំង​ ហើយ​​ពួកគេ​គឺ​ជា​ពួក​ជំនុំ​ពិតប្រាកដ​តែ​មួយ​គត់​។ ដើម្បី​បាន​សង្គ្រោះ​ មនុស្ស​ម្នាក់​ត្រូវ​តែ​ក្លាយ​ជា​​សមាជិក​​ក្រុម​របស់​ពួកគេ។ ​ពួកគេ​បាន​ផលិត​​ការ​បកប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​ពួកគេ ដែល​ពួកគេ​​​អះអាង​ថា​មិន​ខុស​ ហើយ​ពួកគេ​នឹង​ជឿ​ជាក់​លើ​​តែ​ព្រះគម្ពីរ​នេះ​ប៉ុណ្ណោះ​។ ​ពួក​គេ​អះអាង​ថា ​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​និង​ក្រិក​​ខ្លាំង​បំផុត​​របស់​ពិភពលោក​​បាន​ផលិត​​ការ​បក​ប្រែ​របស់​ពួកគេ

ក្រុមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (Mormons ពួកមរមន)

Mormons pdf download ក្រុម​សាសនា​ចក្រ​នៃ​​​​​ព្រះ​យេស៊ូវ​គ្រីស្ទ​​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ (ពួក​មរមន​) ​គឺ​ក្រុម​មួយ​ ដែល​លោក យ៉ូសែប ស្មីត ​Joseph Smith ដែល​​បាន​រស់​នៅ​​ចាប់​ពី​ឆ្នាំ​១៨០៥​ដល់១៨៤៤[1] បាន​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិក។ ពួកគេ​ជឿ​ថា ​លោក យ៉ូសែប​ ស្មីត គឺ​ជា​ហោរា​ម្នាក់ ហើយ​សេចក្តី​បង្រៀន​របស់​គាត់​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​អ្វី​ដែល​ពួកគេ​ជឿ​។ ​នេះ​គឺ​ជា​ក្រុម​ខុស​ឆ្គង​មួយ ដែល​​អះអាង​ថា ​ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ជា​ពួក​ជំនុំ​ពិត​ប្រាកដ​តែ​មួយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​។ បើសិន​ក្រុម​​ណា​មួយ​​បង្រៀន​អំពី​ព្រះ​យេស៊ូវ​​នោះ​មិន​មាន​ន័យ​ថា ​ពួកគេ​កំពុង​បង្រៀន​សេចក្តី​ពិត​នោះ​ទេ ប៉ុន្តែ​ពួកគេ​​​ប្រហែល​ជា​​​កំពុង​បង្រៀន​​គោលលទ្ធិ​ខុសឆ្គង​​អំពី​ព្រះ​យេស៊ូវ​វិញ​​។ ជា​រឿយៗ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​​​ព្រមាន​​អំពី​ពួក​គ្រូ​ខុស​ឆ្គង​ ហើយ​ជារឿយៗ ​ពួក​គ្រូ​ខុស​ឆ្គង​ទាំង​នេះ​​បាន​បង្រៀន​អំពី​ព្រះ​យេស៊ូវ ប៉ុន្តែ​​អំពី​ព្រះ​យេស៊ូវ​មួយ​ផ្សេង​​ពី​ព្រះ​យេស៊ូវ ដែល​​ពួក​សាវ​បាន​បង្រៀន​​ (សូម​មើល ២កូរិនថូស ១១:៣-១៥)។ តើ​​ការ​អះអាង​និង​សេចក្តី​បង្រៀន​របស់​ពួក​មរមន​​ពិតប្រាកដ​ដែរ​​ឬ​ទេ? ទេ។ ​គោលលទ្ធិ​របស់​ពួកគេ​គឺ​ខុសឆ្គង លោក យ៉ូសែប ស្មីត

សេចក្តីស្លាប់ Death

Death pdf download ស​ងេ្ខ​បៈ​ ​សេចក្តីស្លាប់​គឺជា​ទណ្ឌកម្ម​របស់​ព្រះ​ដ៏​បរិសុទ្ធ​ទៅ​លើ​ការ​បះបោរ​របស់​មនុស្ស។​ ​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​បាន​បង្រៀន​ថា​ ​គ្រប់​មនុស្ស​ទាំងអស់​ត្រូវ​ស្លាប់​មួយ​ដង​ ​ប៉ុន្តែ​ដោយហេតុ​ថា​ ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ​បាន​យកជ័យ​ជំ​នះ​លើ​សេចក្តីស្លាប់​រួច​ហើយ​ ​នោះ​សេចក្តីស្លាប់​មិនមែន​ជាទី​បញ្ចប់​របស់​ពួក​អ្នក​ដែល​ដាក់​ទំនុកចិត្ត​លើ​ព្រះ​អង្គ​ឡើយ​ ​តែ​ផ្ទុយ​ទៅ​វិញ ​ពួក​អ្នក​ដែល​ទុកចិត្ត​លើ​ព្រះ​យេស៊ូ​វ​នឹង​រស់នៅ​អស់​កល្ប​ជា​និច្ច​វិញ។​ ​   ចំណាំៈ​ ​នៅ​ក្នុង​ព្រះ​គម្ពីរ ​ ​គេ​អាចយ​កពាក្យ​ថា​ ​សេចក្តីស្លាប់ មក​ប្រើ​បាន​តាម​របៀប​ច្រើន​យ៉ាង ​ហើយ​ក៏​មាន​ន័យ​ផ្សេងៗ​គ្នា​ផង​ដែរ។​ ​នៅ​ក្នុង​មេរៀន​នេះ​ ​យើង​មិន​បាន​លើកយក​របៀប​នៃ​ការ​ប្រើ​ពាក្យ​នេះ​ទាំងអស់​មក​និយាយ​នោះ​ទេ​ ​តែ​យើង​នឹង​លើកយក​មក​និយាយ​ជាមួយ​គ្នា​ពី​អត្ថន័យ​ធម្មតា​ដែល​មនុស្ស​យើង​ធ្លាប់​ប្រើ។​ ​   សារៈសំខាន់​នៃ​ការ​យល់​ដឹង​ពី​សេចក្តីស្លាប់​  The Importance of Understanding Death អត្ថន័យ​នៃ​ជីវិត ​និង​បញ្ហា​នៃ​សេចក្តីស្លាប់​ គឺជា​រឿង​មួយ​ដ៏​សំខាន់​ដែល​ស្ថិត​នៅ​ពីក្រោយ​ជំនឿ​និង​ការ​ប្រតិបត្តិ​សាសនា​របស់​មនុស្ស។​ ​វា​ជា​ការ​ពិត​ ​មនុស្ស​ជា​ច្រើន​គិត​ថា​ ​ជីវិត​ដែល​រស់នៅ​ដោយ​គ្មាន​ន័យ​ ​វា​អាក្រក់​ជាង​សេចក្តីស្លាប់​ទៅ​ទៀត។​ ​ ប៉ុន្តែ​សេចក្តីស្លាប់​

ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ The Jealousy of God

ដ្បិត​អញ​ដែល​ជា​យេហូវ៉ា​ ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ​ (និក្ខមនំ​ ២០:៥) ព្រះយេហូវ៉ា​ ដែល​ព្រះ​នាម​ជា​​ព្រះ​ប្រច័ណ្ឌ​ ទ្រង់​មាន​ព្រះហឫទ័យ​ប្រច័ណ្ឌ​ពិត (និក្ខមនំ​ ៣៤:១៤)   សេចក្ដី​ពិត​មួយ​អំពី​ព្រះជាម្ចាស់ ​ដែល​គ្រីស្ទបរិស័ទ​កម្រ​​នឹង​រៀន បង្រៀន​ និង​ច្រៀង​គឺ​ថា​ «ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ»។  ពេល​ខ្លះ​មនុស្ស​គិត​ថា​ ការ​បង្រៀន​នេះ​មិន​ល្អ​ទេ​ ពីព្រោះ​គេ​គិត​ថា សេចក្ដី​ប្រច័ណ្ឌ​គឺ​ជា​អាកប្បកិរិយា​អវិជ្ជមាន​ ប៉ុន្តែ​នេះ​ជា​សេចក្ដី​ពិត​មួយ​ដ៏​សំខាន់ ​ដែល​ព្រះជាម្ចាស់​បាន​សំដែង​អំពី​អង្គ​ទ្រង់។  ព្រះជាម្ចាស់​បាន​សំដែង​សេចក្ដី​ពិត​នេះ ​ពីព្រោះ​ព្រះអង្គ​ចង់​អោយ​យើង​ដឹង​សេចក្ដី​ពិត​នេះ ​ហើយ​ស្គាល់​ទ្រង់​​និង​​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​ត្រង់។  បើ​សិន​ជា​គ្រីស្ទបរិស័ទ​រំពឹង​គិត​អំពី​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអង្គ​ នោះ​នឹង​ជួយ​គេ​អោយ​​ស្គាល់​ ទុក​ចិត្ត ​និង​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់។ ផ្ទៃរឿង​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​និក្ខមនំ​គឺ​ថា ព្រះជាម្ចាស់​បាន​សំដែង​អង្គ​ទ្រង់ ​ដោយ​ព្រះអង្គ​សំដែង​ព្រះ​នាម​របស់​ទ្រង់។  នៅ​ក្នុង​ជំពូក​៣ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»​ («យើង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ»​ គ.ខ.ប.)។  នៅ​ក្នុង​ជំពូក​៦ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ «ព្រះយេហូវ៉ា​»។ 

ការរាប់ជាសុចរិត Justification

សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​នៃ​ដំណឹង​ល្អ​គឺ​ថា ព្រះជាម្ចាស់​បាន​រាប់​មនុស្ស​​មាន​បាប​ជា​សុចរិត។  នេះ​ជា​សេចក្ដី​សន្យា​មួយ​ ដែល​ព្រះអង្គ​ប្រកាស​នៅ​ក្នុង​ដំណឹង​ល្អ ហើយ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ធំ​បំផុត​របស់​មនុស្ស។  បញ្ហា​ធំ​បំផុត​របស់​មនុស្សទាំង​អស់​មិន​មែន​​ជា​​កង្វះ​ខាត​កម្មសិទ្ធិ​ ឬ​ប្រាក់​កាស​​ ​ឬ​សុខ​ភាព​នោះ​ទេ​​ ប៉ុន្តែ​គឺ​ដោយ​​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​ ហើយ​យើង​ទាំង​អស់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​។  ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​យើង ​ដោយ​ព្រោះ​យើង​បាន​បះបោរ​ជា​មួយ​ទ្រង់​​ ​ហើយ​យើង​ត្រូវ​​មាន​ទោស​ ​ពីព្រោះ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​កាត់​ទោស​យើង​។ ប៉ុន្តែ​ តាមរយៈ​​សមិទ្ធិកម្មរបស់​ព្រះគ្រីស្ទ​ ជា​ពិសេស​ការ​សុគត​និង​ការ​រស់​ឡើង​វិញ​របស់​​ទ្រង់​​ យើង​ត្រឡប់​ជា​​គ្មាន​ទោស​នៅ​​ចំពោះ​​ព្រះអង្គ​ទេ​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​ទ្រង់​រាប់​យើង​ជា​សុចរិត​។  ការ​ដែល​ព្រះអង្គ​រាប់​យើង​ជា​សុចរិត​មិន​ពិពណ៌នា​អំពី​ចរិតលក្ខណៈ​របស់​យើង​ទេ ប៉ុន្តែ​ពិពណ៌នា​អំពីតុលាការ។  ការ​រាប់​ជា​សុចរិត​គឺ​ផ្ទុយ​នឹង​ការ​កាត់​ទោស។  នៅ​​ក្នុង​​តុលាការ​ បើ​សិន​ជា​ចៅក្រម​សម្រេច​ចិត្ត​ថា អ្នកចុងចោទមាន​ទោស ចៅក្រម​នោះ​នឹង​កាត់​ទោសហើយ​ដាក់​ទណ្ឌកម្ម​ ប៉ុន្តែ​បើ​សិន​ជា​ចៅក្រម​សម្រេច​ចិត្ត​ថា អ្នកចុងចោទគ្មាន​ទោស​ទេ ចៅក្រម​នោះ​នឹងប្រកាស​ថា គាត់​រាប់​អ្នកចុងចោទជា​សុចរិត​។  នេះ​គឺ​​ជា​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ ដែល​ព្រះអង្គ​រាប់​មនុស្ស​ដែល​ទុច្ចរិត​ជា​សុចរិត​វិញ។  ម្ដង​ទៀត​ ការ​រាប់​ជា​សុចរិត​មិន​ពិពណ៌នា​អំពី​ព្រះអង្គ​កែប្រែ​ចរិតលក្ខណៈ​របស់​យើង​ ដើម្បី​អោយ​យើង​​បាន​ជា​មនុស្ស​សុចរិត​ទេ ប៉ុន្តែ​ព្រះអង្គ​ជា​ចៅក្រម​ដែល​បាន​រាប់​យើង ​ដែល​ជា​មនុស្ស​​អាក្រក់ ​ជា​សុចរិត​វិញ  (រ៉ូម​

Tagged with: ,

១កូរិនថូស ៤ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 4 Rolf Lepelaar

ឈើ​ឆ្កាង និង​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ​ ​ការ​អនុវត្ត​ចេញ​ពី ១កូរិនថូស ៤ សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ មនុស្ស​ជា​ច្រើន​ប្រាថ្នា​ធ្វើ​ជា​អ្នក​ដឹកនាំ។ គេ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​ម្នាក់ ដែល​ប្រសើរ​ជាង​អ្នក​ដឹកនាំ ជា​​ច្រើន​ផ្សេង​ទៀតហើយ ​ពួកគេ​គិត​អំពី​ការ​គោរព​ពី​អ្នកដទៃ​ ដែល​ពួកគេ​នឹង​ទទួល​បាន។ អ្នក​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ជា​អ្នក​ដឹកនាំ​ ស្ទើរ​តែ​មិន​ធ្លាប់​គិត​អំពី​ទំនួល​ខុស​ត្រូវ​ សម្ពាធ​ និង​សេចក្តី​ល្បួង​ដែល​អ្នក​ដឹកនាំ​ប្រឈម​នោះ​​ទេ​។ ពួក​គេ​ស្ទើរ​តែ​មិន​ធ្លាប់​ផ្ដោត​លើ​ការ​ទទួល​ខុស​ត្រូវ ការ​បំរើ និង​ការ​រងទុក្ខ​ទៀត​ផង​។ ​ ១កូរិនថូស ជំពូក​ទី​១​ដល់​ទី​៤​ ​បាន​ណែនាំ​យើង​រួច​មក​ហើយ​អំពី​ធាតុ​សំខាន់​មួយ​ចំនួន​នៃ​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​ផ្ទៃរឿង​ចំបង​នៅក្នុង​កណ្ឌ​សំបុត្រ​មួយ​នេះ​ទេ។ ​នៅក្នុង​        ១កូរិនថូស ១-៤ ​សាវក​ប៉ុល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​ជា​ដំបូង​លើ​បញ្ហា​បក្ស​ពួក​និយម​ ដែល​បាន​ធ្វើ​   អោយ​ពួក​ជំនុំ​បាក់​បែក​ដោយ​ជម្លោះ ​និង​ការ​ច្រណែន។ ប៉ុន្តែ​ដោយ​សារ​តែ​ជម្លោះ​ជាច្រើន​ទាំង​នេះ​បាន​កើត​ឡើង​ ដោយ​សារ​តែ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា​នៅក្នុង​ពួក​ជំនុំ​បាន​អួត​ពី​អ្នក​ដឹកនាំ​គ្រីស្ទបរិស័ទ​ល្បីៗ​ («ខ្ញុំ​ជា​សិស្ស​​របស់​     ប៉ុល» »​ខ្ញុំ​ជា​សិស្ស​របស់​អ័ប៉ុឡូស​» «ខ្ញុំ​ជា​សិស្ស​របស់​កៃផាស​» ១:១១-១២;

Tagged with:

១កូរិនថូស ៣ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 3 Rolf Lepelaar

នេះ​គឺ​ជា​អត្ថបទ​គម្ពីរ​មួ​យ​ទៀត​ ដែល​ត្រូវ​បាន​គេ​យល់​ខុស​យ៉ាង​ញឹកញាប់។ ដើម្បី​ជួយ​យើង​អោយ​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​បាន​ត្រឹម​ត្រូវ​ យើង​ត្រូវ​តែ​ចង​ចាំ​សេចក្តី​ពិត​ពីរ។​ ១. ​១កូរិនថូស​ ៣ គឺ​ជា​ផ្នែក​នៃ​ការ​អាង​ហេតុផល​នៅ​ក្នុង​អត្ថបទ​ធំ​មួយ ដែល​មាន​ចាប់​ពី ១:១០ ​ដល់ ៤:២១។ នៅ​ក្នុង​អត្ថបទ​នេះ​សាវក​ប៉ុល​កំពុង​ដោះស្រាយ​បញ្ហា​បាក់បែក ​និង​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​នៅ​ឯ​ពួក​ជំនុំ​ក្នុង​​ក្រុង​កូរិនថូស​។  ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ជម្រាប​គាត់​ថា​ មាន​មនុស្ស​មួយ​ចំនួន​នៅក្នុង​ពួក​ជំនុំ​និយាយ​ថា «ខ្ញុំ​ដើរ​តាម​សាវក​ប៉ុល» ឬ «​ខ្ញុំ​ដើរ​តាម​លោក​អ័ប៉ុឡូស​» ឬ​ដើរ​តាម​អ្នក​ផ្សេង​ទៀត។ ​ដូច្នេះ នៅពេល​យើង​អាន​អត្ថបទ​គម្ពីរ​នេះ ​យើង​ត្រូវ​ចង​ចាំ​ថា​សាវក​ប៉ុល​កំពុង​នៅ​តែ​ដោះស្រាយ​បញ្ហា​នេះ​ (សូម​មើល ខ. ៥-៦, ២១-២៣) ហើយ​គាត់​បន្ត​ដោះស្រាយ​បញ្ហា​ដដែល​នេះ​នៅក្នុង​ជំពូក​៤ (សូម​មើល​ ៤:៦) ពីព្រោះ​បើសិន​យើង​មិន​អាន​ជំពូក​នេះ​នៅក្នុង​បរិបទ​នេះ​ទេ​ នោះ​យើង​ងាយ​នឹង​កាត់​ស្រាយ​ជំពូក​នេះ​ខុស​​ឆ្ងាយ​​ណាស់ ហើយ​បើសិន​អ្នក​មិន​បាន​អាន​មេរៀន​អំពី ១កូរិនថូស​ ជំពូក​១-២ នោះ​សូម​អាន​វា​មុន​ពេល​ចាប់​ផ្តើម​អាន​មេរៀន​នេះ​។ ២. ​សាវក​ប៉ុល​ដោះស្រាយ​បញ្ហា​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​របស់​អ្នក​ជឿ​នៅ​កូរិនថូស​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដោយ​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​​ជាង​ចំនួន​​ពីរ​ ដែល​បណ្តាល​អោយ​មាន​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​ និង​ការ​បាក់​បែក​។

Tagged with:

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 2:6-16 Rolf Lepelaar

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ នៅ​ពេល​អ្នក​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អ្នក​ត្រូវ​តែ​គិត​អំពី​បរិបទ​របស់​វា​ជានិច្ច។ ​នៅពេល​អ្នក​អាន​សំបុត្រ​មួយ​ ឬ​រឿង​ប្រលោម​លោក​មួយ​ អ្នក​មិន​អាច​ជ្រើស​រើស​ប្រយោគ​មួយ​នៅ​កណ្តាល​គេ ដោយ​មិន​អាន​សំបុត្រ​ ឬ​រឿង​នោះ​ទាំង​មូល​បាន​នោះ​ឡើយ។ ​ដូចគ្នា​ផង​ដែរ​ យើង​ក៏​មិន​អាច​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​របៀប​នោះ​បាន​ឡើយ។ ​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ចំនុច​នេះ​ឡើង ពីព្រោះ​មាន​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ល្បី​ឈ្មោះ​ម្នាក់​បាន​សរសេរ​ថា អត្ថបទ​គម្ពីរ ​ដែល​យើង​សិក្សា​នៅ​ថ្ងៃ​នេះ ​ប្រហែល​ជា​អត្ថបទ​គម្ពីរ ​ដែល​ត្រូវ​បាន​គេ​កាត់​ស្រាយ​ខុស ​និង​បង្ខូច​ខ្លាំង​បំផុត​នៅក្នុង​ព្រះគម្ពីរ​ទាំង​មូល។ មូល​ហេតុ​ដែល​មនុស្ស​បាន​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​ខុស​គឺ​ថា​ ពួកគេ​មិន​គិតពិចារណា​បរិបទ​របស់​អត្ថបទ​គម្ពីរ​ ហើយ​ជា​លទ្ធផល​គឺ​ថា     អត្ថបទ​គម្ពីរ​នេះ​ត្រូវ​បាន​កាត់​ស្រាយ​ខុស​ទាំង​ស្រុង​ពី​គោល​បំណង​របស់​សាវក​ប៉ុល។ ​យើង​ត្រូវ​តែ​អាន​ ២:៦-១៦ នៅ​ក្នុង​បរិបទ​របស់​វា។ ​អត្ថបទ​គម្ពីរ​នេះ​មាន​បន្ទាប់​ពី​ ១:១៨-២:៥ ហើយ​នៅ​មុន​ជំពូក​៣ ហើយ​វា​ជា​ផ្នែក​នៃ​អត្ថបទ​គម្ពីរ​ ដែល​ចាប់​ពី  ១:១០ និង​បញ្ចប់​នៅ​ចុង​ជំពូក​៤។ ជំពូក​ទាំង​បួន​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​របស់​សាវក​ប៉ុល​ចំពោះ​បញ្ហា​បែក​បាក់​របស់​ពួក​ជំនុំ​កូរិនថូស ដោយ​ព្រោះ​ពួកគេ​អួត​ពី​អ្នក​ដឹកនាំ​ផ្សេងៗ និង​ដោយ​ព្រោះ​ពួក​គេ​អួត​ពី​ប្រាជ្ញា​របស់​មនុស្ស។ ​ការ​ឆ្លើយ​តប​ទី​មួយ​របស់​សាវក​ប៉ុល​គឺ​ថា​ដំណឹងល្អ​គឺ​ជា​សារ​អំពី​ឈើ​ឆ្កាង​ ដែល​ជា​សេចក្តី​ចំកួត​ដល់​លោកិយ​នេះ (១:១៧-២៥)។

Tagged with:

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor.1:17-25 Rolf Lepelaar

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ​ សារ​អំពី​ឈើ​ឆ្កាង​ បើ​សិន​ជា​ខ្ញុំ​សួរ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ថា​ តើ​និមិត្ត​សញ្ញា​ឈើ​ឆ្កាង​មាន​ន័យ​យ៉ាង​ដូចម្តេច​ ​នោះ​គេ​នឹង​ឆ្លើយ​ថា «វា​គឺ​ជា​សញ្ញា​នៃ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​»។ ​ទោះ​បី​យ៉ាង​ណា ​នៅពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ យើង​ត្រូវ​តែ​ចង​ចាំ​ថា ​នៅ​សតវត្សរ៍​ទី​មួយ​ឈើ​ឆ្កាង​មិន​មែន​ជា​និមិត្តសញ្ញា​របស់​សាសនា​ណា​មួយ​ឡើយ​ ប៉ុន្តែ​វា​តំណាង​អោយ​ការ​ដាក់​ទណ្ឌ​នៃ​សេចក្តី​ស្លាប់​លើ​ឧក្រិដ្ឋជន។​ ​តើ​ព្រះ​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? បើសិន​ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​នូវ​សំនួរ​ទាំង​នេះ​ ខ្ញុំ​នឹង​ទទួល​បាន​ចំលើយ​ដូច​ជា​ «ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ ដោយ​ការ​បញ្ជូន​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង​»​ និង​ «ព្រះ​បាន​សង្គ្រោះ​យើង​តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​»។ ​ការ​ពិត​ ​ចម្លើយ​ទាំង​នេះ​ល្អ​ហើយ​សំខាន់​ណាស់​ ប៉ុន្តែ​នៅ​មាន​ចម្លើយ​ច្រើន​ជាង​នេះ​ទៀត​ ហើយ​បទ​គម្ពីរ​ដែល​យើង​នឹង​សិក្សា​ នឹង​ផ្តល់​អោយ​យើង​នូវ​ចម្លើយ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​រឿយៗ​យើង​បាន​មើល​រំលង។ ដូច្នេះ ខ្ញុំ​សួរ​ម្តង​ទៀត​ថា​ តើ​ព្រះ​បាន​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? ​មាន​របៀប​ជាច្រើន​ ដែល​យើង​អាច​បែង​ចែក​ ​មនុស្ស​លោក។ ​របៀប​ដែល​អ្នក​បែងចែក​មនុស្ស​លោក​ អាច​បញ្ជាក់​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់។ ​មនុស្ស​មួយ​ចំនួន​គិត​ថា ទ្រព្យ​សម្បត្តិ​គឺ​ជា​បញ្ហា​យ៉ាង​ធំ ដូច្នេះ​ពួកគេ​បែង​ចែក​មនុស្ស​លោក​ជា​ពីរ​ក្រុម​គឺ ​អ្នក​មាន ​និង​អ្នក​ក្រ។ ​មនុស្ស​មួយ​ចំនួន​ទៀត

Tagged with:

ព្រលឹង​វិញ្ញាណ​ Soul and Spirit

ព្រលឹង​វិញ្ញាណ​ អ្នក​និពន្ធ​ រ៉ូហ្វ លេភិឡារ   នៅ​ក្នុង​ប្រទេស​នៃ​ទ្វីប​អាស៊ី ​គេ​ធ្លាប់​និយាយ​ថា មនុស្ស​យើង​មាន​ធាតុ​បួន​គឺ​ ដី ទឹក ខ្យល់ និង​ភ្លើង។  ជួន​កាល​គ្រីស្ទបរិស័ទ​ខ្លះ​បង្រៀន​ថា មនុស្ស​មាន​ធាតុ​បី​គឺ រូបកាយ​ ព្រលឹង​ និង​វិញ្ញាណ​ ហើយ​វិញ្ញាណ​គឺ​ជា​ធាតុ​សម្រាប់​ទាក់​ទង​ជាមួយ​ព្រះជាម្ចាស់។  ហេតុនេះ​ហើយ​បាន​ជា​អ្នក​ខ្លះ​ជឿ​ថា វិញ្ញាណ​ខ្ពស់​ជាង​ព្រលឹង។  គ្រីស្ទបរិស័ទ​ខ្លះ​ដែល​ជឿ​ថា មនុស្ស​មាន​ធាតុ​បី​គឺ រូបកាយ​ ព្រលឹង​ និង​វិញ្ញាណ ​យល់​ឃើញ​ថា ការ​បះបោរ​របស់​យើង​មិន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិញ្ញាណ​ទេ ​គឺ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​តែ​រូបកាយ​និង​ព្រលឹង​ប៉ុណ្ណោះ។  មនុស្ស​ដែល​មាន​ជំនឿ​បែប​នេះ (មាន​ធាតុ​បី​គឺ រូបកាយ​ ព្រលឹង​ និង​វិញ្ញាណ)​ ​គាំ​ទ្រ​ទស្សនៈ​របស់​ខ្លួន​ដោយ​ផ្តល់​ភស្តុតាង​ដូច​តទៅ​៖ ១. ព្រះ​គម្ពីរ​បាន​ប្រើ​ពីរ​ពាក្យ​ខុស​គ្នា (ព្រលឹង​ និង​វិញ្ញាណ)​ ដូច្នេះ​វា​ជា​ធាតុ​ពីរ​ខុស​គ្នា។ ២.

Top