ភីលីព ៣:១២-២១ Philippians 3:12-21
Phil 3.12-21 ភីលីព ៣:១២-២១ ការរត់ទៅមុខ ការរំលឹក នៅក្នុងភីលីព ៣:១-១១ យើងបានឃើញថា ដោយព្រោះ លោកប៉ុលបានរាប់ថាការស្គាល់ដល់ព្រះគ្រីស្ទ និង ការទទួលសេចក្ដីសុចរិតដោយសារព្រះគ្រីស្ទ ប្រសើរជាងអ្វីៗទាំងអស់ ដូច្នេះគាត់សប្បាយរីករាយនឹងការដោះដូរទាំងអស់នេះណាស់ គឺគាត់ចាកចោលអ្វីៗដែលមនុស្សអួត និងរាប់អាន ដើម្បីវិលមកប្រកបក្នុងការរងទុក្ខជាមួយនឹងព្រះគ្រីស្ទ ព្រមទាំងសេចក្តីស្លាប់វិញផង។ ចូរអានភីលីព ៣:១២-២១ សូមអាន ៣:១២-១៤ ម្ដងទៀត។ តើ ‹រង្វាន់› នៅក្នុងខ១៤គឺជាអ្វី? តើអាកប្បកិរិយារបស់លោកប៉ុលនៅក្នុងខ១២-១៤គឺជាអ្វី? ការពន្យល់ លោកប៉ុលអាចគិតអំពីអ្វីទាំងអស់ដែលគាត់បានធ្វើពីមុនមក ប្រយោជន៍ដើម្បីនឹងបំរើដល់ព្រះគ្រីស្ទ។ អ្នកខ្លះប្រព្រឹត្តបែបនេះដែរ ហើយប្រហែលអួតអំពីសកម្មភាពរបស់គេផង។ ប៉ុន្តែលោកប៉ុលមានអាកប្បកិរិយាផ្ទុយពីនេះវិញ។ គាត់សម្រេចចិត្តថានឹង‹ភ្លេចសេចក្តី ទាំងប៉ុន្មាន ដែលកន្លងទៅ…
ភីលីព ៣:១-១១ Philippians 3:1-11
Phil 3.1-11 ភីលីព ៣:១-១១ ការស្គាល់ព្រះគ្រីស្ទ ការពិភាក្សា តើអ្វីទៅដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ការរំលឹក នៅក្នុងភីលីព ២:១២-៣០ លោកប៉ុលបានណែនាំគ្រីស្ទបរិស័ទឲ្យប្រើជីវិតរបស់ខ្លួនបំភ្លឺនៅកណ្តាលមនុស្សដូចជាតួពន្លឺនៅក្នុងលោក ហើយបានសរសេរអំពីដៃគូក្នុងដំណឹងល្អ គឺលោកធីម៉ូថេ និង អេប៉ាប្រូឌីត។ សូមអាន ភីលីព ៣:១–១១ ទាំងមូល។ សូមអាន ខ១ ម្ដងទៀត។ នៅក្នុងខ១ តើលោកប៉ុលបានទូន្មានគ្រីស្ទបរិស័ទឲ្យធ្វើអ្វីខ្លះ? សូមចាំថា នៅពេលប៉ុលបានសរសេរសំបុត្រនេះគាត់បានជាប់នៅក្នុងគុក ហើយគ្រីស្ទបរិស័ទនៅទីក្រុងភីលីពបានទទួលការបៀតបៀន ប៉ុន្តែប៉ុលនៅតែមានចិត្តអរសប្បាយក្នុងព្រះអម្ចាស់ដដែល។ ចូរអាន ខ២។ តើលោកប៉ុលបានព្រមានពួកជំនុំនៅភីលីពអំពីនរណា? ការពន្យល់ ‹ពួកឆ្កែ…ពួកកាត់ស្បែកក្លែងក្លាយ› គឺជាពួកគ្រូក្លែងក្លាយដែលអួតពីខ្លួន អួតពីសកម្មភាពខាងសាសនា…
ភីលីព ២:១២-៣០ Philippians 2:12-30
Phil 2.12-30 ភីលីព ២:១២-៣០ ភ្លឺដូចជាតួពន្លឺនៅក្នុងលោក ការពិភាក្សា តើគោលបំណងនៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? ការរំលឹក នៅក្នុង ១:២៧-២:១១ លោកប៉ុលបានចាប់ផ្ដើមពន្យល់អំពីជីវិតដែលប្រព្រឹត្តសមស្របទៅនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ។ គាត់បានបង្រៀនអំពីគំរូរបស់ព្រះគ្រីស្ទ ហើយក៏លើកទឹកចិត្តយើងឲ្យមានគំនិតគិតដូចជាព្រះគ្រីស្ទដែរ។ នៅក្នុង ២:១២-៣០លោកប៉ុលនឹងបន្តពន្យល់អំពីជីវិតដែលប្រព្រឹត្តសមស្របទៅនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ។ សូមអានភីលីព ២:១២-៣០ ទាំងមូល។ សូមអាន ខ១២-១៣ ម្ដងទៀត។ នៅក្នុងខ១២ តើលោកប៉ុលបានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យខំប្រឹងធ្វើអ្វីខ្លះ? តាមខ១៣ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសំរាប់គ្រីស្ទបរិស័ទ? ការពន្យល់ នៅក្នុងខ១២ យើងឃើញថាគ្រីស្ទបរិស័ទត្រូវព្យាយាមស្ដាប់បង្គាប់ព្រះអង្គ ប៉ុន្តែជាមួយគ្នា យើងអាចធ្វើកិច្ចការនេះបាន លុះត្រាតែព្រះអង្គបណ្ដាលដល់ចិត្តយើង និង ប្រទានឲ្យយើងមានសមត្ថភាពប៉ុណ្ណោះ។ អរគុណព្រះអង្គដែលក្នុងខ១៣បានប្រកាសថា ទ្រង់បានធ្វើកិច្ចការនេះនៅក្នុងជីវិតរបស់គ្រីស្ទាន។…
ភីលីព ១:២៧-២:១១ Philippians 1:27-2:11
Phil 1.27-2.11 ភីលីព ១:២៧-២:១១ ការប្រព្រឹត្តបែបសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ ការរំលឹក នៅក្នុងអត្ថបទមុននេះលោកប៉ុលបានពិពណ៌នាអំពីស្ថានភាពរបស់គាត់ដែលកំពុងតែជាប់នៅក្នុងពន្ធនាគារ។ គាត់បានសរសេរថា ‹‹ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ›› ប៉ុន្តែគាត់ចង់រស់នៅដើម្បីនឹងបំរើដល់ពួកជំនុំនៅភីលីព។ ឥឡូវនេះជាប់ពីខ២៧ទៅ លោកប៉ុលនឹងសរសេរអំពីស្ថានភាពនៃពួកជំនុំនៅទីក្រុងភីលីព។ សូមអានភីលីព ១:២៧-២:១១ ទាំងមូល។ សូមអាន ខ២៧ ម្ដងទៀត។ តើ លោកប៉ុលលើកទឹកចិត្តឲ្យគ្រីស្ទបរិស័ទនៅទីក្រុងភីលីពធ្វើអ្វីខ្លះ? ការជជែកគ្នា ជួនកាលយើងឮគេបង្រៀនថា ចូរប្រព្រឹត្តឲ្យសមទៅនឹងភាពជាប្រជាពលរដ្ឋខ្មែរ ឬ ភាពជាសមាជិករបស់គ្រួសារ។ ដើម្បីអោយមានជីវិតស្របទៅនឹងដំណឹងល្អ តើអ្នកត្រូវប្រព្រឹត្តដូចម្តេចខ្លះ? នៅក្នុង ១:២៧-២:១១ លោកប៉ុលពន្យល់អំពីជីវិតដែលប្រព្រឹត្តបែបសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ។ ការពន្យល់ សូមអាន ៤:១។ នៅក្នុង១:២៧ លោកប៉ុលបានដាស់តឿនពួកគេឲ្យឈរដោយមាំមួន…
ភីលីព ១:១២-២៦ Philippians 1:12-26
Phil 1.12-26 ភីលីព ១:១២-២៦ រស់សំរាប់ព្រះគ្រីស្ទ សូមអានភីលីព ១:១២-២៦ ទាំងមូល សូមអាន ខ១២ ម្ដងទៀត ការរំលឹក ស្ថានភាពរបស់លោកប៉ុលគឺគាត់ជាប់គុក។ តើលោកប៉ុលជឿថា ការទាំងប៉ុន្មានដែលកើតឡើងដល់គាត់ មានប្រយោជន៍ដូចម្តេចខ្លះ?(ខ១២) សូមអាន ខ១៣-១៤។ ការជាប់គុករបស់លោកប៉ុលបានប្រែទៅជាចម្រើនដល់ដំណឹងល្អវិញយ៉ាងដូចម្ដេច ខ១៣- ខ១៤- ការជជែកគ្នា តើអ្នកធ្លាប់ឃើញគ្រីស្ទបរិស័ទបំរើព្រះគ្រីស្ទយ៉ាងស្មោះត្រង់ក្នុងស្ថានភាពដែលគេទទួលការបៀតបៀនឬទេ? តើគំរូរបស់គ្រីស្ទបរិស័ទនោះបានលើកទឹកចិត្តគ្រីស្ទានយ៉ាងដូចម្ដេច សូមអាន ខ១៥-១៧ លោកប៉ុលបានពិពណ៌នាអំពីហេតុផល រឺ មូលហេតុពីរដែលជំរុញអោយមនុស្សប្រកាសដំណឹងល្អ តើមូលហេតុពីរនោះគឺជាអ្វី? សូមអាន ខ១៨ តើ នៅក្នុងខ១៨ លោកប៉ុលសំដែងអាកប្បកិរិយាយ៉ាងណាចំពោះស្ថានភាពដែលគាត់ពិពណ៌នានៅក្នុងខ១៥-១៧? …
ភីលីព ១:១-១១ Philippians 1:1-11
Phil 1.1-11 ភីលីព ១:១-១១ ដៃគូនៅក្នុងដំណឹងល្អ សូមអានភីលីព ១:១-១១ ទាំងមូល។ សូមអាន ខ១-២ ម្ដងទៀត។ តើលោកប៉ុលបានសរសេរសំបុត្រនេះទៅកាន់នរណា? ការពន្យល់ ពាក្យ ‹អ្នកត្រួតត្រា› ‹ចាស់ទុំ› និង ‹គ្រូគង្វាល› បានជំនួសគ្នានៅក្នុងសញ្ញាថ្មី គឺថាទាំងបីគឺជាឋានៈឬតួនាទីដូចគ្នា។ ដូច្នេះនៅក្នុងខ១ នៅពេលលោកប៉ុលសរសេរសំបុត្រនេះទៅកាន់ ‹អ្នកត្រួតត្រា› នោះមានន័យថាគាត់បានសរសេរទៅកាន់គ្រូគង្វាល (គឺចាស់ទុំ)។ សូមអាន ខ៣-៦ ហេតុអ្វីបានជាលោកប៉ុលទូលអង្វរដោយអំណរនៅពេលគាត់អធិស្ឋានឲ្យពួកភីលីព? តើពួកភីលីពបានជួយលោកប៉ុលក្នុងដំណឹងល្អយ៉ាងដូចម្ដេច? សូមមើល ភីលីព ១:១៩ ២:២៥ ៤:១៤-១៨។ ការពន្យល់ និង អនុវត្តន៍ គ្រីស្ទបរិស័ទគឺជាដៃគូនៅក្នុងដំណឹងល្អ។ ជីវិតរបស់យើងត្រូវមានគោលបំណងបំរើដំណឹងល្អ ប៉ុន្តែយើងមិនបំរើដំណឹងល្អទីទៃពីគ្នានោះទេ។ …