Tag: 50. ភីលីព Philippians

ភីលីព​ ៤:១-២១ Philippians 4:1-21

Phil 4.1-21 ភីលីព​ ៤:១-២១ ​សេចក្ដី​ដាស់​តឿន​ផ្សេងៗ​ និង ការ​អរ​គុណ​ដល់​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​​​​​​ ការ​រំលឹក​ នៅ​ក្នុង​ភីលីព​ ៣:១២-២១ យើង​ឃើញ​ថា លោក​ប៉ុល​​សម្រេច​ចិត្ត​ ​​ភ្លេច​សេចក្តី ទាំង​ប៉ុន្មាន ដែល​កន្លងទៅ​ ហើយក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាងមុខ​ទៀត ហើយ​យើង​ទាំង​អស់​គ្នា ដែល​គ្រប់លក្ខណ៍​ ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ដែរ ពីព្រោះ​មាតុភូមិ​របស់​អស់​អ្នក​​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​គឺ​នៅ​ស្ថានសួគ៌។ ចូរ​អាន​ភីលីព​ ៤:១-២១ សូម​អាន​ ៤:១ ម្ដង​ទៀត ហើយ​អាន​ភីលីព​ ១:២៧​។  តើ​អត្ថបទ​ទាំង​ពីរ​នេះ​មាន​ពាក្យ​ណា​ខ្លះ​ដែល​ស្រដៀង​គ្នា​? ការ​អនុវត្តន៍ ​និង ការ​ជញ្ជឹង​គិត តើ​អ្នក​​​ឈរ​​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់​ឬ​ទេ?  តើ​អ្នក​ធ្លាប់​ធ្វើ​អ្វីខ្លះ​ដើម្បី​នឹង​លើក​ទឹក​ចិត្ត​ដល់​សមាជិក​នៃ​ពួកជំនុំ​​ឈរ​​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់? សូម​អាន​ខ២-៣។ ការ​ពន្យល់ នៅ​ក្នុង​កណ្ឌ​ភីលីព​យើង​បាន​អាន​អំពី​ដៃគូ​ក្នុង​ដំណឹង​ល្អ។  នៅ​អត្ថបទ​នេះ​យើង​ឃើញ​ថា​នាង​អើរ៉ូឌា​ និង ​នាង​ស៊ុនទីច​គឺ​ជា​ដៃគូ​របស់​លោក​ប៉ុល​ក្នុង​ដំណឹង​ល្អ​ដែរ។  ប៉ុន្តែ​នាង​អើរ៉ូឌា​

Tagged with:

ភីលីព​ ៣:១២-២១ Philippians 3:12-21

Phil 3.12-21 ភីលីព​ ៣:១២-២១ ​ការ​រត់​ទៅ​មុខ   ការ​រំលឹក​ នៅ​ក្នុង​ភីលីព​ ៣:១-១១ យើង​បានឃើញ​ថា ដោយ​ព្រោះ​ លោក​ប៉ុល​បាន​រាប់​ថា​ការ​ស្គាល់​ដល់​ព្រះគ្រីស្ទ​ និង ការ​ទទួល​សេចក្ដី​សុចរិត​ដោយ​សារ​ព្រះគ្រីស្ទ​ ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់ ដូច្នេះ​គាត់​សប្បាយ​រីក​រាយ​នឹង​ការ​ដោះ​ដូរ​ទាំង​អស់​នេះ​ណាស់​ គឺ​គាត់​ចាក​ចោល​អ្វីៗ​ដែល​មនុស្ស​អួត ​និង​រាប់​អាន​ ដើម្បី​វិល​មក​ប្រកប​ក្នុង​ការ​រង​ទុក្ខ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ ព្រមទាំង​​សេចក្តី​ស្លាប់​វិញ​ផង។   ចូរ​អាន​ភីលីព​ ៣:១២-២១ សូម​អាន​ ៣:១២-១៤ ម្ដង​ទៀត​។ តើ​ ‹រង្វាន់› នៅ​ក្នុង​ខ១៤គឺ​ជា​អ្វី?   តើ​អាកប្បកិរិយា​របស់​​លោក​ប៉ុល​នៅ​ក្នុង​ខ១២-១៤គឺ​ជា​អ្វី? ការ​ពន្យល់ លោក​ប៉ុល​អាច​គិត​អំពីអ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ពី​មុន​មក ​ប្រយោជន៍​ដើម្បី​នឹង​បំរើ​ដល់​ព្រះគ្រីស្ទ​។  អ្នក​ខ្លះ​ប្រព្រឹត្ត​បែប​នេះ​ដែរ​ ហើយ​ប្រហែល​អួត​​អំពី​សកម្មភាព​របស់​គេ​ផង។  ប៉ុន្តែ​លោក​ប៉ុល​មាន​អាកប្បកិរិយា​ផ្ទុយ​ពី​នេះ​វិញ។  គាត់​សម្រេច​ចិត្ត​ថា​នឹង‹​ភ្លេច​សេចក្តី ទាំង​ប៉ុន្មាន ដែល​កន្លងទៅ​

Tagged with:

ភីលីព​ ៣:១-១១ Philippians 3:1-11

Phil 3.1-11 ភីលីព​ ៣:១-១១ ​ការ​ស្គាល់​ព្រះគ្រីស្ទ​​​​​   ការ​ពិភាក្សា​​ តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត​​នៅ​ក្នុង​ជីវិត​របស់​អ្នក​   ការ​រំលឹក​ នៅ​ក្នុង​ភីលីព​ ២:១២-៣០ លោក​ប៉ុល​បាន​ណែ​នាំ​គ្រីស្ទបរិស័ទ​ឲ្យ​ប្រើ​ជីវិត​របស់​ខ្លួន​បំភ្លឺ​នៅ​កណ្តាល​មនុស្ស​ដូច​ជា​តួ​ពន្លឺ​នៅក្នុង​លោក ហើយ​បាន​សរសេរ​អំពី​ដៃគូ​ក្នុង​ដំណឹង​ល្អ​ គឺ​លោក​ធីម៉ូថេ​ និង អេប៉ាប្រូឌីត។ សូម​អាន​ ភីលីព​ ៣:១–១១ ទាំង​មូល។ សូម​អាន​ ខ១ ម្ដង​ទៀត។ នៅ​ក្នុង​ខ១ តើ​លោក​ប៉ុល​បាន​ទូន្មាន​​គ្រីស្ទបរិស័ទ​ឲ្យ​​ធ្វើ​អ្វីខ្លះ?​   សូម​ចាំ​ថា នៅ​ពេល​ប៉ុល​បាន​សរសេរ​​សំបុត្រ​នេះ​គាត់​បាន​ជាប់​នៅ​ក្នុង​គុក ហើយ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​បាន​ទទួល​ការ​បៀត​បៀន​ ប៉ុន្តែ​​ប៉ុល​​នៅ​តែ​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​ព្រះអម្ចាស់​ដដែល។   ចូរ​អាន​ ខ២។ តើ​លោក​ប៉ុល​បាន​ព្រមាន​ពួកជំនុំ​នៅ​ភីលីព​អំពី​នរណា?   ការ​ពន្យល់ ‹ពួក​ឆ្កែ​…​ពួក​កាត់​ស្បែក​ក្លែងក្លាយ› គឺជា​ពួក​គ្រូ​ក្លែង​ក្លាយ​ដែល​អួត​ពី​ខ្លួន អួត​ពី​សកម្មភាព​ខាង​សាសនា

Tagged with:

ភីលីព​ ២:១២-៣០ Philippians 2:12-30

Phil 2.12-30 ភីលីព​ ២:១២-៣០ ​ភ្លឺ​ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក​​​​   ការ​ពិភាក្សា​​ តើ​គោល​បំណង​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ជា​អ្វី?     ការ​រំលឹក​ នៅ​ក្នុង​ ១:២៧-២:១១ លោក​ប៉ុល​បាន​ចាប់ផ្ដើម​​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​​សម​ស្រប​ទៅ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។  គាត់​បាន​បង្រៀន​អំពី​គំរូ​របស់​ព្រះគ្រីស្ទ​ ហើយ​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​គំនិត​គិត​ដូចជា​ព្រះគ្រីស្ទ​ដែរ។  នៅ​ក្នុង​ ២:១២-៣០​លោក​ប៉ុល​នឹង​បន្ត​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​សម​ស្រប​ទៅ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។ សូម​អាន​ភីលីព​ ២:១២-៣០ ​ទាំង​មូល។ សូម​អាន​ ខ១២-១៣ ម្ដង​ទៀត។ នៅ​ក្នុង​ខ១២ តើ​លោក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទបរិស័ទ​ឲ្យ​ខំ​ប្រឹង​ធ្វើ​អ្វី​ខ្លះ?   តាម​ខ១៣ តើ​ព្រះជាម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​សំរាប់​គ្រីស្ទបរិស័ទ?   ការ​ពន្យល់ ​នៅ​ក្នុង​ខ១២ ​យើង​ឃើញ​ថា​គ្រីស្ទបរិស័ទ​ត្រូវ​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះអង្គ​ ប៉ុន្តែ​ជា​មួយ​គ្នា​ យើង​អាច​​ធ្វើ​កិច្ច​ការ​នេះ​បាន​ លុះ​ត្រា​តែ​ព្រះអង្គ​បណ្ដាល​ដល់ចិត្ត​យើង​ និង ប្រទាន​ឲ្យ​យើង​មាន​សមត្ថភាព​ប៉ុណ្ណោះ។  អរ​គុណ​ព្រះអង្គ​ដែល​ក្នុងខ១៣​បាន​ប្រកាស​ថា ​ទ្រង់​បាន​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទាន។

Tagged with:

ភីលីព​ ១:២៧-២:១១ Philippians 1:27-2:11

Phil 1.27-2.11 ភីលីព​ ១:២៧-២:១១ ​ការប្រព្រឹត្ត​បែប​សម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​​​​   ការ​រំលឹក​ នៅ​ក្នុង​អត្ថបទ​មុន​នេះ​លោក​ប៉ុល​បាន​ពិពណ៌នា​អំពី​ស្ថានភាព​របស់​​គាត់​ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ពន្ធនាគារ។  គាត់​បាន​សរសេរ​ថា ‹‹ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​​វិញ›› ប៉ុន្តែ​គាត់​ចង់​រស់​នៅ​ដើម្បី​នឹង​បំរើ​ដល់​ពួកជំនុំ​នៅ​ភីលីព​។  ឥឡូវ​នេះជាប់ពីខ២៧ទៅ លោក​ប៉ុល​នឹង​សរសេរ​អំពី​ស្ថានភាព​នៃ​ពួកជំនុំ​នៅ​ទី​ក្រុង​ភីលីព​។ សូម​អាន​ភីលីព​ ១:២៧-២:១១ ​ទាំង​មូល​។ សូម​អាន​ ខ២៧ ម្ដង​ទៀត​។ តើ លោក​ប៉ុល​លើក​ទឹក​ចិត្ត​ឲ្យ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​ធ្វើ​អ្វីខ្លះ?     ការ​ជជែក​គ្នា​​ ជួន​កាល​យើង​ឮ​គេ​បង្រៀន​ថា ចូរ​ប្រព្រឹត្ត​ឲ្យ​សម​ទៅ​នឹង​ភាព​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ឬ​ ភាព​ជា​សមាជិក​របស់​គ្រួសារ។​​  ដើម្បី​អោយ​មាន​ជីវិត​​ស្រប​ទៅ​នឹង​ដំណឹង​ល្អ តើ​អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច​ម្តេច​ខ្លះ?   នៅ​ក្នុង​ ១:២៧-២:១១ លោក​ប៉ុល​​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​បែប​សម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។ ការ​ពន្យល់ សូម​អាន ៤:១។  នៅ​ក្នុង​១:២៧ ​លោក​ប៉ុល​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​ឈរ​ដោយ​​មាំ​មួន​

Tagged with:

ភីលីព​ ១:១២-២៦ Philippians 1:12-26

Phil 1.12-26 ភីលីព​ ១:១២-២៦ ​រស់​សំរាប់​ព្រះគ្រីស្ទ​​​ សូម​អាន​ភីលីព​ ១:១២-២៦ ​ទាំង​មូល សូម​អាន​ ខ១២ ម្ដង​ទៀត ការ​រំលឹក​ ស្ថានភាព​របស់​លោក​ប៉ុល​គឺ​គាត់​ជាប់​គុក។  តើ​លោក​​ប៉ុល​ជឿ​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​គាត់​ មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ?(ខ១២)   សូម​អាន​ ខ១៣-១៤។ ការ​ជាប់​គុក​របស់​លោក​​ប៉ុល​បាន​ប្រែ​ទៅ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ​​យ៉ាង​ដូច​ម្ដេច ខ១៣- ខ១៤- ការ​ជជែក​គ្នា​​ តើ​អ្នក​ធ្លាប់​ឃើញ​គ្រីស្ទបរិស័ទ​បំរើ​ព្រះគ្រីស្ទ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ស្ថានភាព​ដែល​គេ​ទទួល​ការ​បៀតបៀន​ឬទេ?  តើ​គំរូ​របស់​គ្រីស្ទបរិស័ទ​នោះ​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទាន​​យ៉ាង​ដូច​ម្ដេច សូម​អាន​ ខ១៥-១៧ លោក​ប៉ុល​បាន​ពិពណ៌នា​អំពី​ហេតុផល រឺ មូលហេតុ​ពីរ​ដែល​ជំរុញ​អោយ​មនុស្ស​​ប្រកាស​ដំណឹង​ល្អ  ​​តើ​មូលហេតុ​ពីរ​នោះ​គឺ​ជា​អ្វី?     សូម​អាន​ ខ១៨ តើ​ នៅ​ក្នុង​ខ១៨ លោក​ប៉ុល​សំដែង​​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ស្ថានភាព​ដែល​គាត់​ពិពណ៌នា​នៅ​ក្នុងខ​១៥-១៧?    

Tagged with:

ភីលីព ១:១-១១ Philippians 1:1-11

Phil 1.1-11 ភីលីព​ ១:១-១១ ​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ​ សូម​អាន​ភីលីព​ ១:១-១១ ​ទាំង​មូល។ សូម​អាន​ ខ១-២ ម្ដង​ទៀត។ តើ​លោក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​នរណា? ការ​ពន្យល់​ ពាក្យ​ ‹អ្នក​ត្រួត​ត្រា› ‹ចាស់ទុំ​› និង ‹គ្រូ​គង្វាល›​ បាន​ជំនួស​គ្នា​នៅ​ក្នុង​សញ្ញា​ថ្មី​ គឺ​ថា​ទាំង​បី​គឺ​ជា​ឋានៈ​ឬ​តួនាទី​ដូច​គ្នា។  ដូច្នេះ​នៅ​ក្នុង​ខ១ នៅ​ពេល​លោក​ប៉ុល​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ ‹អ្នក​ត្រួត​ត្រា› នោះ​មាន​ន័យ​ថា​គាត់​បាន​សរសេរ​ទៅ​កាន់​គ្រូ​គង្វាល​ (គឺ​ចាស់ទុំ​)។ សូម​អាន​ ខ៣-៦ ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ទូល​អង្វរ​ដោយ​អំណរ​នៅ​ពេល​គាត់​អធិស្ឋាន​ឲ្យ​ពួក​ភីលីព? តើ​ពួក​ភីលីព​បាន​ជួយ​លោក​ប៉ុល​ក្នុង​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?  សូម​មើល ភីលីព​ ១:១៩ ២:២៥ ៤:១៤-១៨។ ការ​ពន្យល់ និង អនុវត្តន៍​​ គ្រីស្ទបរិស័ទ​គឺ​ជា​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ។  ជីវិត​របស់​យើង​ត្រូវ​មាន​គោល​បំណង​បំរើ​ដំណឹង​ល្អ​  ប៉ុន្តែ​យើង​មិន​​បំរើ​ដំណឹង​ល្អ​ទី​ទៃ​ពី​គ្នា​នោះ​ទេ។ 

Tagged with:
Top