១ កូរិនថូស ៥ 1Cor. 5 Simon Manchester
1 Cor 5 pdf download ពួកជំនុំមិនត្រូវអនុញ្ញាតឲ្យខ្លួនមានការកុហកឡើយ ហើយក៏មិនត្រូវអនុញ្ញាតឲ្យបាប ឬសេចក្តីអាក្រក់នៅលាយឡំជាមួយខ្លួនដែរ ពីព្រោះពួកជំនុំគឺជារបស់ព្រះជាម្ចាស់។ ទ្រង់ត្រាស់ហៅយើងឲ្យត្រលប់ជារាស្រ្តរបស់ទ្រង់ ដូច្នេះយើងត្រូវរស់នៅតាមផ្លូវរបស់ទ្រង់។ នៅពេលព្រះយេស៊ូវគ្រីស្ទត្រាស់ហៅមនុស្សម្នាក់ឲ្យដើរតាមទ្រង់ នោះគាត់មិនអាចដើរតាមលោកិយនេះបានឡើយ។ មិនមានការត្រាស់ហៅណាដែលខ្ពស់ជាងការត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទឡើយ។ នៅក្នុងជំពូកនេះពិពណ៌នាពីរបៀបក្នុងការដើរតាមការត្រាស់ហៅរបស់ព្រះ។ សាវកប៉ុលបានលើកឡើងថា «បណ្តេញមនុស្សអាក្រក់ចេញពីពួកជំនុំទៅ»។ ការធ្វើតាមបទបញ្ញត្តិនេះគឺជាការមួយពិបាកសំរាប់ពួកជំនុំ តែតាមពិតបទបញ្ញត្តិនេះចង់បញ្ជាក់យ៉ាងនេះថា យើងត្រូវតែប្រុងប្រយ័ត្នចំពោះផ្លូវដែលខ្លួនយើងផ្ទាល់ ក៏ដូចជាពួកជំនុំ ដើរតាមព្រះជាម្ចាស់។ យើងដឹងហើយថា នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ មិនថាយើងជាគ្រីស្ទបរិស័ទយូរឆ្នាំ ឬតិចឆ្នាំឡើយ ជួនកាលយើងនិយាយឬធ្វើខុស។ ឧទាហរណ៍ នៅពេលលោកពេត្រុសបានប្រកាសថា ព្រះយេស៊ូវគឺជាព្រះមែស៊ី មើលទៅគាត់ហាក់ដូចជាយល់អំពីព្រះយេស៊ូវច្បាស់មែនទែន តែមួយស្របក់ក្រោយមកគាត់បាននិយាយថា យើងមិនចង់ឲ្យទ្រង់សុគតទេ ហើយពេលនោះព្រះយេស៊ូវបានហៅគាត់ជាសាតាំង និងបានប្រាប់គាត់ឲ្យថយចេញពីផ្លូវរបស់ទ្រង់។ សាវកប៉ុលបានលើកឡើងនៅក្នុងរ៉ូម ៧ ថា «ឯខ្ញុំដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ ជាប់នៅនឹងខ្ញុំជានិច្ច»។…
១ កូរិនថូស ៤ 1Cor. 4 Simon Manchester
1 Cor 4 too much too soon pdf download ប៉ុលសម្ដែងសេចក្តីឈឺចាប់និងសេចក្តីទុក្ខព្រួយរបស់គាត់ ហើយពីខាងក្រោយវាយើងឃើញសេចក្តីទុក្ខព្រួយរបស់ព្រះ។ មនុស្សខ្លះមិនចូលចិត្តប៉ុលទេ ប៉ុន្តែនៅពេលអ្នកអានអំពីគាត់ អ្នកនឹងលើកសរសើរគាត់កាន់តែខ្លាំង។ ព្រះបានជ្រើសយកបុរសពិសេសម្នាក់ដើម្បីសរសេរផ្នែកដ៏ធំនៃព្រះគម្ពីរសញ្ញាថ្មី។ គាត់បានមានគំនិតនិងចិត្តល្អ និងបានបម្រើដំណឹងល្អដោយអស់ពីកំលាំងរបស់គាត់។ គ្រប់ទាំងសេចក្តីអធិប្បាយនិងសេចក្តីអត្ថាធិប្បាយទាំងអស់មិនល្អដូចជាបទគម្ពីរនោះទេ។ ជំពូកក្នុង១កូរិនថូសទាំងនេះល្អប្រសើរជាងអ្វីដែលអ្នកនឹងស្តាប់ឮនៅរាល់ថ្ងៃអាទិត្យឬអាននៅក្នុងសេចក្តីអត្ថាធិប្បាយទៅទៀត។ សង្ខេបមក ពួកជំនុំកូរិនថូសកំពុងងាកបែរចេញពី សាវ័កប៉ុល ហើយកំពុងងាកបែរទៅរកសេចក្តីជំនឿខុសឆ្គងវិញ។ នៅក្នុងជំពូក១ ប៉ុលប្រាប់យើងអំពីព្រះរាជសារនិងការផ្ដោតរបស់សារនោះដែលជាព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ នៅក្នុងជំពូក២គាត់ប្រាប់យើងអំពីព្រះរាជសារហើយនិងមូលដ្ឋានគ្រឹះរបស់វាដែលជាព្រះបន្ទូលរបស់ព្រះ។ សបា្តហ៍មុន(ជំពូក៣)យើងបានមើលលើព័ន្ធកិច្ចនិងសារៈសំខាន់របស់ព័ន្ធកិច្ច ហើយសបា្តហ៍នេះយើងមើលលើព័ន្ធកិច្ចហើយនិងលក្ខណៈបន្ទាបខ្លួនរបស់ព័ន្ធកិច្ច។ បួនជំពូកទាំងនេះគឺដូចជាជ្រុងរបស់គ្រឹះដែលគាត់ដាំចុះនៅមុនពេលគាត់សរសេរអំពីប្រធានបទអនុវត្តនានានៅក្នុងជំពូកបន្ទាប់ៗមកទៀត ដូចជាទំនាក់ទំនង អាហារសំណែនដល់រូបព្រះ…ល។ ខ្ញុំបានចែកជំពូកនេះជាបីផ្នែក។ ទីមួយ ប៉ុលត្រូវបានគេរិះគន់ ប៉ុន្តែគាត់ស្មោះត្រង់។ ទីពីរ គាត់ត្រូវគេមើលងាយ ប៉ុន្តែគាត់បន្ទាបខ្លួន។ ទីបី គាត់ត្រូវគេបដិសេធ…
១ កូរិនថូស ៣ 1Cor. 3 Simon Manchester
1 Cor 3 Build to last pdf download យើងកំពុងមើលក្នុងក្បួនមួយដែលមានអាយុ២០០០ឆ្នាំ គឺជាសំបុត្រទីមួយរបស់ប៉ុលទៅកាន់ពួកកូរិនថូស ក្នុងជំពូក៣ ដើម្បីឲ្យដឹងពីរបៀបសាងសង់ពួកជំនុំមួយ។ មើលសារទ្បើងវិញ៖ ពួកជំនុំក្នុងក្រុងកូរិនថូសគិតដូចជាលោកិយ គិតដូចជាវប្បធម៌ដែលពួកគេបានរស់នៅក្នុង។ ពួកជំនុំបានចាប់ផ្តើមល្អ ប៉ុន្តែបានចាប់ផ្តើមចង់មានអំណាចកាន់តែខ្លាំង ពួកគេបានចង់បានព្រះរាជសារកាន់តែមានអំណាច ពួកជំនុំកាន់តែខ្លាំង ហើយពួកគេបានចង់បានអ្នកអធិប្បាយកាន់តែមានអំណាច។ ប៉ុលពន្យល់នៅក្នុងជំពូក១ថា អំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងព្រះរាជសាររបស់ព្រះអំពីព្រះគ្រីស្ទដែលត្រូវគេឆ្កាង អំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងពួកជំនុំធម្មតា ហើយអំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងអ្នកនាំសារធម្មតា។ នៅក្នុងជំពូក២ ពួកកូរិនថូសគិតថាពួកគេបានទទួលប្រាជ្ញាថ្មីមួយអំពីការរស់នៅរបស់គ្រីស្ទបរិស័ទដែលមានការជំរុញទឹកចិត្តជាងអ្វីដែលប៉ុលបានបង្រៀនពួកគេ ហើយប៉ុលពន្យល់ថា ប្រាជ្ញារបស់ព្រះគឺផ្ដោតលើព្រះគ្រីស្ទដែលត្រូវគេឆ្កាង ហើយថា វាត្រូវបានកត់ត្រាទុកនៅក្នុងបទគម្ពីរសំរាប់មនុស្សគ្រប់គ្នាទទួលស្គាល់ដោយបន្ទាបខ្លួន។ ការរិះគិតរបស់គ្រីស្ទបរិស័ទនៅកូរិនថូសបានលែងតាមព្រះបន្ទូល ហើយតាមលោកីយវិញ។ ប្រសិនបើអ្នកគិតតាមផ្លូវណាមួយ នោះក្រោយមកវានឹងមានឥទ្ធិពលលើរបៀបដែលអ្នករស់នៅ។ ក្នុងជំពូក៣ប៉ុលបង្រៀនពួកគេអំពីរបៀបគិតឲ្យកាន់តែច្បាស់។ នៅក្នុងខ. ១៦ ប៉ុលសរសេរថា «តើអ្នករាល់គ្នាមិនដឹងទេឬអី….?» ប៉ុលសរសេរពាក្យទាំងនេះ១១ដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយក្នុងចំណោមនេះមាន១០ដងនៅក្នុងសំបុត្រកូរិនថូសទី១។…
១ កូរិនថូស ២ 1Cor. 2 Simon Manchester
1 Cor 2 Who has discernment pdf download មនុស្សជាច្រើននៅក្នុងលោកចូលចិត្តនិយាយពីរឿងរ៉ាវ«ខាងវិញ្ញាណ»។ បញ្ហាលំបាកត្រង់ថា ប្រសិនបើម្នាក់ៗសុទ្ធតែមានសេចក្តីពិត «ខាងវិញ្ញាណ» របស់ខ្លួនឯងដែលខុសៗគ្នារៀងៗខ្លួន ហើយគ្រប់ៗគ្នាសុទ្ធតែមានវិធីផ្ទាល់ខ្លួនក្នុងការទៅស្ថានសួគ៌ នោះអ្នកនឹងមិនដឹងប្រាកដថាផ្លូវមួយណាត្រូវឬផ្លូវមួយណាខុសនោះឡើយ ឬថាអ្នកកំពុងតែបង្កើតសេចក្ដីពិតរបស់ខ្លួនឡើង ដែលមានប្រយោជន៍តែបន្តិចបន្តួច បន្ទាប់មកបង្ករភាពវឹកវរនិងមិនអាចជួយអ្នកបានទាល់តែសោះ។ អ្វីដែលជាភាពល្អឯករបស់សាសនាគ្រីស្ទគឺនៅត្រង់សេចក្តីបង្រៀនថា ព្រះជាម្ចាស់បានចុះមកកាន់យើងរាល់គ្នា។ សាច់រឿងបុណ្យណូអែលបានសំដែងថា ព្រះជាម្ចាស់បានយាងមកកាន់យើងរាល់គ្នា ដើម្បីមិនចាំឲ្យយើងដុតចន្លុះ បំភ្លឺស្ថានសួគ៌ដើម្បីស្វែងរកទ្រង់នោះឡើយ។ កូរិនថូស ទី១ គឺជាសំបុត្ររបស់សាវកប៉ុលទៅកាន់ពួកជំនុំដែលមានអំណោយទានច្រើន ប៉ុន្តែមានបញ្ហាច្រើនផងដែរនោះគឺជាពួកជំនុំកូរិនថូសនៅក្នុងប្រទេសក្រិក។ នេះជាពួកជំនុំមួយប្រកបដោយទេពកោសល្យ និងពោពេញទៅដោយថាមពល។ តែជាពួកជំនុំមួយដែលធ្វើអោយក្ដៅក្រហាយ ដ្បិតជាពួកជំនុំនៅក្មេងខ្ចី ហើយរឹងចចេសមិនទទួលយកការបង្រៀន។ ពួកជំនុំនេះបង្កើតឡើងដោយសាវកប៉ុល នៅក្នុងដំណើរបេសកកម្មមួយរបស់លោក ប៉ុន្តែក្រោយមកពួកជំនុំមានការប្រែប្រួលទាំងស្រុងតែម្តង។ ទស្សនៈថ្មីៗបានជ្រៀតចូលទៅក្នុងពួកជំនុំនេះ វាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែវាផ្ដោតសំខាន់ទៅលើការដាក់ខ្លួនឯងជាសំខាន់ ជាទី១។ ដូច្នេះសេចក្តីបង្រៀនអំពីឈើឆ្កាង…
១ កូរិនថូស ១ 1Cor. 1 Simon Manchester
1 Cor 1 Gods power and wisdom pdf download តើហេតុអ្វីបានជាមនុស្សខ្លះមើលឃើញថា ការជឿព្រះយេស៊ូវ គ្រីស្ទមានសារៈសំខាន់ ហើយមនុស្សខ្លះទៀតមើលឃើញ ថាមិន សំខាន់? តើហេតុអ្វីបានជាគ្រីស្ទានខ្លះចម្រើនឡើងមានលក្ខណៈ ចាស់ទុំ ហើយគ្រីស្ទានខ្លះទៀតមិនមានលក្ខណៈចាស់ទុំ? សំនួរ ទាំងពីរនេះគឺសំខាន់ ហើយព្រះគម្ពីរ ១ កូរិនថូស ១ មានចម្លើយ ចំពោះសំនួរទាំងនេះ។ មនុស្សខ្លះមើលឃើញថា ព្រះគ្រីស្ទរំដោះគេឲ្យមានសេរី ភាព រួចផុតពីបន្ទុកនៃអំពើបាប ហើយគេអាចផ្ទះផ្សារជាមួយនឹង ព្រះអាទិករវិញតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះគ្រីស្ទ សង្គ្រោះ គេដោយមិនឲ្យគេចូលទៅក្នុងនរក និងផ្តល់ផ្លូវឲ្យគេទៅកាន់ នគរស្ថានសួគ៌វិញ ព្រមទាំងមិនបដិសេធទ្រង់ដើម្បីតាមអ្វីណាមួយផ្សេងទៀតទេ។ តើហេតុអ្វីបានជាមនុស្សខ្លះអាចមើល ឃើញដូច្នេះ? ចំណែកឯមនុស្សផ្សេងទៀតគិតថា…
១ កូរិនតូស ៦ 1Cor. 6 Simon Manchester
1 Cor 6 pdf download នៅក្នុងដៃឆ្វេងរបស់ខ្ញុំមានកែវយឺតតូចមួយ ដែលអាចឲ្យខ្ញុំមើលឃើញក្នុងរយៈចំងាយប្រមាណជា២ទៅ៣រយម៉ែត្រ ហើយនៅក្នុងដៃស្ដាំ ខ្ញុំមានព្រះគម្ពីរ ដែលអាចឲ្យយើងមើលឃើញពីទីនេះរហូតដល់អស់កល្ប។ យើងកំពុងមើលសំបុត្រមួយ ដែលសាវកប៉ុលបានសរសេរផ្ញើរទៅពួកជំនុំក្រិកក្នុងសតវត្សទី១។ ពួកជំនុំកូរិនថូសបានក្លាយជាពួកជំនុំ ដែលមិនចេះគិតវែងឆ្ងាយ ដោយពួកគេបានងាកបែរចេញពីព្រះបន្ទូលដ៏ពិតរបស់ព្រះយេស៊ូវ ហើយបានបង្កើតព្រះគ្រីស្ទថ្មីមួយទៀត ដែលគ្រាន់តែបំពេញគោលបំណងនិងសេចក្តីប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនបានយកព្រះគ្រីស្ទជាសំខាន់បំផុតនោះទេ តែបានយកខ្លួនឯងជាសំខាន់វិញ។ សាវកប៉ុលបានសរសេរសំបុត្រផ្ញើរទៅពួកកូរិនថូស ដើម្បីអូសទាញពួកគេមកឯព្រះគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់វិញ ដើម្បីកុំឲ្យពួកគេរស់នៅសំរាប់តែលោកិយនេះតែម្យ៉ាងនោះឡើយ តែដើម្បីឲ្យពួកគេរស់នៅសំរាប់ព្រះគ្រីស្ទ ដោយផ្ដោតលើហេតុផលសំខាន់២យ៉ាងគឺទី១ ដើម្បីកុំឲ្យពួកគេភ្លេចគោលដៅរបស់ខ្លួន និងទី២ ដើម្បីកុំឲ្យពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់របស់លោកិយនេះ។ គ្រីស្ទបរិស័ទ បានទទួលរងឥទ្ធិពលពីហេតុការណ៍ជាច្រើននៅក្នុងពិភពលោកនេះ ដូច្នេះពួកគេរងទុក្ខនិងសោកសង្រេងដូចអ្នកឯទៀតដែរ តែការសោកសង្រេងរបស់គ្រីស្ទបរិស័ទមិនមែនជាការសោកសង្រេងបែបគ្មានក្តីសង្ឃឹមនោះឡើយ។ គ្រីស្ទបរិស័ទគឺជាមនុស្សដែលមានពរច្រើនជាងគេនៅក្នុងលោកិយនេះ ពីព្រោះព្រះយេស៊ូវបានយកព្រះទ័យទុកដាក់ចំពោះអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ពួកគេគ្រប់គ្នា ដែលអ្នកខ្លួនឯងមិនអាចធ្វើបាន ខ្ញុំក៏មិនមានលទ្ធភាពធ្វើបាន តែទ្រង់អាចធ្វើបានទាំងអស់។ នៅក្នុង១កូរិនថូស ៦…
១កូរិនថូស ៤ 1 Cor 4 Too much too soon
1 Cor 4 too much too soon
១កូរិនថូស ២ 1 Cor 2 Who has Discernment
1 Cor 2 Who has discernment