តើអ្វីសំខាន់បំផុតសំរាប់ព្រះ? What is most important to God?

What is most important to God pdf download តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ? ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ (អេសេគាល​ ៣៦:២២) ដ្បិត​ចាប់​តាំង ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង (ម៉ាឡាគី​ ១:១១) សូម​ឱ្យ​ព្រះនាម​ទ្រង់ បាន​បរិសុទ្ធ (ម៉ាថាយ​ ៦:៩) ជារឿយៗ ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​ថា តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ? ជា​ធម្មតា ពួកគេ​ឆ្លើយ​ថា «មនុស្ស» «មនុស្ស​មាន​បាប»       «លោកិយ» «ការ​ស្តាប់​បង្គាប់» «សេចក្តី​សង្គ្រោះ»…។ល។​ ចំលើយ​ទាំង​នេះ​ដាក់​មនុស្ស​នៅ​កណ្តាល​ ហើយ​និយាយ​ថា មនុស្ស​មាន​សារៈសំខាន់​បំផុត​សំរាប់​ព្រះ។ ប៉ុន្តែ​ការ​នេះ​បង្ហាញ​អំពី​សេចក្តីជំនឿ ដែល​មិន​ដើរ​តាម​ព្រះ​គម្ពីរ​ទេ ពីព្រោះ​នៅ​ក្នុង​ព្រះគម្ពីរ ព្រះ​បើក​សំដែង​ថា

ពាក្យលំនាំ៖ ១ និង ២ សាំយូអែល Introduction to Samuel

1 and 2 Samuel Intro pdf download សាំយូអែល​ ទី១ និង ២ 1 and 2 Samuel នៅ​ក្នុង​ព្រះគម្ពីរ​ជា​ភាសា​ហេព្រើរ​ដើម​ កណ្ឌ​សាំយូអែល​ទី​១និង​២​គឺ​ជា​កណ្ឌ​តែ​មួយ ហើយ​យើង​គួរ​តែ​អាន​កណ្ឌ​នេះ​ជាមួយ​កណ្ឌ​ពង្សាវតារក្សត្រ។ កណ្ឌ​យ៉ូស្វេ ចៅហ្វាយ សាំយូអែល​ និង​ពង្សាវតារក្សត្រ​កត់​ត្រា​អំពី​ប្រវត្តិសាស្ត្រ​ នៃ​  អ៊ីស្រាអែល​ ចាប់ពី​ពូជ​អំបូរ​ទាំង​អស់​បាន​មក​ដល់​ទឹក​ដី​សន្យា​ រហូត​ដល់​ការ​បាត់​បង់​ទឹក​ដី និង​ការ​និរទេស​របស់​យូដា​ទៅ​បាប៊ីឡូន។ សារៈសំខាន់​នៃ​កណ្ឌ​សាំយូអែល ​ទី១​និង​២ Importance of 1 and 2 Samuel កណ្ឌ​សាំយូអែល​ទី១ ​និង​២ ​មាន​សារៈសំខាន់ ពីព្រោះ​កណ្ឌ​ទាំង​ពីរ​នេះ​កត់​ត្រាទុក​នូវ​ដំណើរ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​ ​គឺ​ដូរ​ពី​សភាព​ដែល​ពូជ​អំបូរ​ទាំង​១២​ជា​សម្ព័ន្ធ​មួយ​ ​ដល់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ

Tagged with: ,

ពាក្យលំនាំ៖ លេវីវិន័យ Introduction to Leviticus

Leviticus Intro pdf download លេវីវិន័យ​ Leviticus កណ្ឌ​លេវីវិន័យ​ផ្តល់​សេចក្តី​ណែនាំ​លំអិត​សំរាប់​ការ​បំពេញ​មុខងារ​ដូច​ជា​ថ្វាយ​យញ្ញបូជា​និង​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​នៅក្នុង​អ៊ីស្រាអែល​សម័យ​បុរាណ។ ​ព្រះ​ទ្រង់​បរិសុទ្ធ ហើយ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​រាស្ត្រ​របស់​ទ្រង់​ ត្រូវ​តែ​មាន​ភាព​បរិសុទ្ធ​របស់​ទ្រង់។ ​អំពើ​បាប​អាច​ត្រូវ​បាន​សំអាត​ឬ​គ្រប​បាំង​ ដោយ​យញ្ញបូជា។  ​សេចក្តី​បញ្ញត្តិ​ផ្សេងៗ​ទៀត​បាន​បង្រៀន​ពួក​អ៊ីស្រាអែល​ថា​ ជីវិត​ទាំង​មូល​ត្រូវ​តាម​ភាព​បរិសុទ្ធ​របស់​ព្រះ។ សារៈសំខាន់​នៃ​កណ្ឌ​លេវីវិន័យ​ Importance of Leviticus កណ្ឌ​លេវីវិន័យ​សំខាន់​ពីព្រោះ​៖ ១. ​កណ្ឌ​នេះ​បើក​សំដែង​ភាព​បរិសុទ្ធ​របស់​ព្រះ​ និង​ភាព​បរិសុទ្ធ​ដែល​ទ្រង់​តំរូវ​អោយ​រាស្ត្រ​របស់​ទ្រង់​មាន។​ ២. ​បាន​បង្រៀន​អ៊ីស្រាអែល​អំពី​របៀប​ដែល​ពួកគេ​គួរ​តែ​បំពេញ​សំរេច​តួនាទី​របស់​ពួកគេ​ ដែល​ព្រះ​បាន​ប្រទាន ​អោយ​នៅក្នុង​និក្ខមនំ ១៩:៦។ ៣. បង្ហាញ​ថា មាន​របៀប​តែ​មួយ​គត់ ​ដែល​ព្រះជាម្ចាស់​អាច​ទទួល​មនុស្ស​មាន​បាប​ គឺ​តាម​រយៈ​យញ្ញ​បូជា​ធួន​នឹង​បាប ដូច្នេះ យើង​ចាំ​បាច់​ត្រូវ​ការ​យញ្ញបូជា​នោះ ហើយ​សេចក្ដី​ពិត​នេះ​ជួយ​ពន្យល់​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ និង​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​ត្រូវ​តែ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​កណ្ឌ​លេវីវិន័យ ​History recorded in Leviticus

Tagged with:

ពួកជំនុំនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទ The Church in a Christian’s Life

The church in a Christian’s life pdf download ខ្ញុំ​ធ្លាប់​ឮ​ការសន្ទនា​មួយ​ ដែល​មា​ន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​បាន​ពិភាក្សា​គ្នា​លើ​ប្រ​ធាន​បទ​មួយ​ថា តើ​គ្រិស្ត​បរិស័ទ​គួរ​ទៅ​ពួកជំនុំ​ឬ​មិន​គួរ។  ក្រោយ​ការ​ជជែក​វែក​ញែក​រួច​មក​ ​មាន​អ្នក​ខ្លះ​ឆ្លើយ​ថា គ្រិស្តបរិស័ទ​ដូច​ជា​មិន​ចាំ​បាច់​ទៅ​ពួកជំនុំ​នោះ​ទេ  ហើយ​មួយ​ទៀត​សោត​ ការ​ទៅ​ពួកជំនុំ​ដូច​ជា​មិន​មាន​ប្រយោជន៍​អ្វី​ផង។ គ្រិស្តបរិស័ទ​សព្វ​ថ្ងៃ​មួយ​ចំនួន​ធំ​បាន​យល់​ច្រលំ​អំពី​ពួក​ជំនុំ ហើយ​ក៏​មិន​យល់​ពី​គោ​ល​បំណង​ឬ​សារៈ​សំខាន់​នៃ​កា​រ​ទៅ​ពួកជំនុំ​ផង​ដែរ ដែល​យើង​អាច​មើល​ឃើញ​ការ​នេះ​នៅ​ក្នុង​សៀវភៅ​មួយ​ស្តី​ពី​ជីវិត​គ្រីស្ទ​បរិស័ទ​ដែល​បាន​បក​ប្រែជា​ភាសា​ខ្មែរ។​ សៀវភៅ​នេះ​មាន​និយាយ​យ៉ាង​ច្រើន​ពី​ជីវិត​គ្រិស្ត​បរិស័ទ តែ​មិន​បាន​និយាយ​ពី​ពួកជំនុំ​បន្តិច​សោះ ដែល​នេះ​គឺ​ជា​ការ​បង្រៀន​យ៉ាង​ខុស​ដ៏​ធំ​មួយ ពីព្រោះ​ការ​ចូល​រួម​ ការ​ប្រាស្រ័យ​ទាក់​ទង​និង​ពួក​ជំនុំ​គឺ​ជា​កិច្ចការ​ដ៏​ចំបង​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​គ្រិស្ត​បរិស័ទ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សង្ខេប​យ៉ាង​ខ្លី​ដែល​បរិយាយ​បង្ហាញ​ពី​សារៈ​ប្រយោជន៍​នៃ​ពួក​ជំនុំ​នៅក្នុង​ជីវិត​របស់​គ្រិស្ត​បរិស័ទ​គ្រប់​រូប។ ខ្ញុំ​ធ្លាប់​ឲ្យ​គ្រិស្ត​បរិស័ទ​ខ្មែរ​ជា​ច្រើន​បំពេញ​ប្រយោគ​នេះ  «ព្រះ​យេស៊ូវ​ស្រ​ឡាញ់…» ពេល​នោះ​ពួក​គេ​ជា​ច្រើន​អ្នក​បាន​ឆ្លើយ​ថា​ «ព្រះ​យេស៊ូវ​ស្រឡាញ់​លោកិយ​នេះ» ខ្លះ​ទៀត​ថា «ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ» ឯ​ខ្លះ​ទៀត​ថា «ព្រះ​យេស៊ូវ​ស្រឡាញ់​មនុស្ស​មាន​បាប» ​មាន​ចំនួន​បន្តិច​បន្តួច​បាន​បំពេញ​ថា «ព្រះ​យេស៊ូវ​ស្រឡាញ់​ពួក​ជំនុំ​»។  ​តាម​ពិត​នេះ​គឺ​ជា​ចំលើយ​ដែល​ត្រឹម​ត្រូវ​ដោយ​មាន​ទាំង​សរសេរ​ចុះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ផង​ ជាក់​ស្តែង​ដូច​ជា​នៅ​ក្នុង​អេភេសូរ ៥:២៥-២៦ ប៉ុល​បាន​បង្រៀន​ដល់​ប្តី​គ្រប់​គ្នា​ថា​ ត្រូវ ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​

ការ​ប្រែ​ចិត្ត និង​​ជំនឿ Repentance and Faith

Repentance and faith pdf download ការ​ប្រែ​ចិត្ត និង​​សេចក្តីជំនឿ នៅ​ពេល​អ្នក​ណា​ម្នាក់​មាន​សេចក្តីជំនឿ​ពិត​ប្រាកដ របៀប​មួយ​ដែល​គាត់​នឹង​បង្ហាញ​សេចក្តីជំនឿ​របស់​គាត់​គឺ​ដោយ​ការ​ប្រែ​ចិត្ត។ ​ពេល​ខ្លះ​មនុស្ស​​សួរ​ថា តើ​មួយ​ណា​​មាន​មុន សេចក្តីជំនឿ ឬ​ការ​ប្រែចិត្ត? នេះ​គឺ​ជា​សំនួរ​ឥត​ប្រយោជន៍ ពីព្រោះ​សេចក្តីជំនឿ ​និង​ការ​ប្រែ​ចិត្ត​​​​​មិន​មាន​នៅ​ដោយ​​ខ្វះ​គ្នា​បាន​ឡើយ​។ ការ​ប្រែ​ចិត្ត​ មាន​ពីរ​ផ្នែក​គឺ ការ​ងាក​ចេញ​ពី​អំពើ​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ (កិច្ច​ការ ៣:១៩)។ ធាតុ​ទាំង​ពីរ​នេះ​សំខាន់​ចាំ​បាច់​សំរាប់​ការ​ប្រែ​ចិត្ត​ពិតប្រាកដ​ណាស់។ ​មនុស្ស​ម្នាក់​អាច​ងាក​ចេញ​ពី​អំពើ​បាប​ខ្លះ ដោយ​មិន​ងាក​បែរ​មក​ឯ​ព្រះ។ ​ជា​ឧទាហរណ៍ គាត់​អាច​មើល​ឃើញ​ថា អំពើ​បា​ប​ខ្លះ​ដូច​ជា​ការ​ស្រវឹង​​បំផ្លាញ​ជីវិត​របស់​គាត់ ដូច្នេះ​គាត់​ឈប់​ពិសារ​ស្រា។ ទង្វើ​នេះ​ជួយ​​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​​ទង្វើ​នេះ​មិន​មាន​ន័យ​ថា ព្រះ​បាន​សង្គ្រោះ​គាត់ ឬ​មាន​ន័យ​ថា គាត់​បាន​ប្រែចិត្ត​ ទៅ​តាម​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញា​ថ្មី​​បង្គាប់​អោយ​យើង​​ប្រែចិត្ត​នោះ​ឡើយ​។ គាត់​នៅតែ​នឹង​ប្រឈម​មុខ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ព្រះ​ សំរាប់​ការ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ដដែល​។ ម៉្យាង​វិញ​ទៀត​ មនុស្ស​ម្នាក់​អាច​អំពាវ​នាវ​ដល់​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ប៉ុន្តែ​គាត់​មិន​មាន​បំណង​ចាក​ចេញ​ពី​អំពើ​បាប​របស់​គាត់​នោះ​ទេ។ ដោយ​សារ​តែ​ការ​ប្រែ​ចិត្ត​ទាក់​ទង​ជាមួយ​ការ​ងាក​​បែរ​មក​ឯ​ព្រះ​យេស៊ូវ

សេចក្តីពិតធំៗទាំងប្រាំ អំពីសេចក្តីសង្គ្រោះរបស់យើង Five Great Truths about our Salvation

Five Great Truths about our Salvation pdf download នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​  មាន​គ្រូ​គង្វាល​និង​សាស្ត្រាចារ្យ​ព្រះគម្ពីរ​ជា​ច្រើន​បាន​បង្រៀន​អំពី​សេចក្តី​ពិត​អស្ចារ្យ​ទាំង​ប្រាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អំពី​សេចក្តី​សង្គ្រោះ​របស់​យើង​  ហើយ​សេចក្តី​ពិត​ទាំង​ប្រាំ​នេះ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង។ សេចក្តី​ពិត​ទាំង​ប្រាំ​នេះ​មាន​៖ តែ​ដោយ​ព្រះ​គុណ​ប៉ុណ្ណោះ​ តែ​ដោយ​ជំនឿ​ប៉ុណ្ណោះ តែ​ដោយ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ តែ​ដោយ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ តែ​សំរាប់​សិរី​រុង​រឿង​របស់​ព្រះ​ប៉ុណ្ណោះ។ (អង់គ្លេស​ Grace alone, Faith alone, Christ alone, Scripture alone, and to God’s Glory alone)។ សូម​មើល​លើ​សេចក្តី​ពិត​ទាំង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ  ហើយ​យល់​ដឹង​អំពី​របៀប​ដែល​សេចក្តី​ពិត​ទាំង​នេះ​មាន​ទំនាក់​ទំនង​នឹង​គ្នា។ ខ​គម្ពីរ​ដ៏​ល្បី​ល្បាញ​អំពី​សេចក្តី​សង្គ្រោះ​របស់​យើង​គឺ​ អេភេសូរ ២:៨ ។ ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់គ្នា​បាន​សង្គ្រោះ​ដោយ​សារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិនមែន​កើត​ពី​អ្នក​រាល់គ្នា​ដែរ

ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះអម្ចាស់ Titles of Jesus: Lord

Lord pdf download ឋានន្តរ​៖ ព្រះអម្ចាស់​ ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ គឺ​ជា​ឋានន្តរ​ទីពីរ​របស់​ព្រះ​យេស៊ូវ​ ដែល​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ប្រើ​ច្រើន​បំផុត។ គោល​ជំនឿ​រួម​របស់​ពួក​ជំនុំ​ដំបូង​គឺ​ «ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់»។ ការ​ប្រើ​ពាក្យ​ ​«ព្រះ​អម្ចាស់»​ ខុសៗគ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។ ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ ដែល​មក​ពី​ភាសាក្រិក​ (kurios) ​មាន​អត្ថន័យ​បី​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។ ​ទី​មួយ​ ​ពាក្យ​នេះ​មាន​ការ​ប្រើ​ជាទូទៅ​ ដែល​ជា​ការ​គួរ​សម​សំរាប់​ហៅ​មនុស្ស​ដទៃ។​ នៅ​ក្នុង​កណ្ឌ​ដំណឹងល្អ​ អ្នក​ដទៃ​ហៅ​ព្រះ​យេស៊ូវ​ថា «ព្រះអម្ចាស់» នៅ​ពេល​ពួក​គេ​និយាយ​ទៅកាន់​ព្រះ​អង្គ។ នេះ​មិន​មាន​ន័យ​ថា​ ពួក​គេ​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ទេ។ ទី​ពីរ ការ​ប្រើ​ពាក្យ «ព្រះអម្ចាស់»​ ​គឺ​ជា​ឋានន្តរ​ដែល​សំ​ដែង​នូវ​ការ​គោរព​និង​សេចក្តី​ថ្លៃ​ថ្នូរ​។ ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​ ម្ចាស់​ទាស​ករ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រាន់​ ដើម្បី​ទិញ​ទាសករ​ ត្រូវ​បាន​គេ​ហៅ​ថា «​ម្ចាស់»​។ ​ពាក្យ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ប្តី​និង​អ្នក​គ្រប់​គ្រង​ផង​ដែរ​។ ទាសករ​ត្រូវ​បាន​គេ​ទិញ

Top