១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor.1:17-25 Rolf Lepelaar

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ​ សារ​អំពី​ឈើ​ឆ្កាង​ បើ​សិន​ជា​ខ្ញុំ​សួរ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ថា​ តើ​និមិត្ត​សញ្ញា​ឈើ​ឆ្កាង​មាន​ន័យ​យ៉ាង​ដូចម្តេច​ ​នោះ​គេ​នឹង​ឆ្លើយ​ថា «វា​គឺ​ជា​សញ្ញា​នៃ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​»។ ​ទោះ​បី​យ៉ាង​ណា ​នៅពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ យើង​ត្រូវ​តែ​ចង​ចាំ​ថា ​នៅ​សតវត្សរ៍​ទី​មួយ​ឈើ​ឆ្កាង​មិន​មែន​ជា​និមិត្តសញ្ញា​របស់​សាសនា​ណា​មួយ​ឡើយ​ ប៉ុន្តែ​វា​តំណាង​អោយ​ការ​ដាក់​ទណ្ឌ​នៃ​សេចក្តី​ស្លាប់​លើ​ឧក្រិដ្ឋជន។​ ​តើ​ព្រះ​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? បើសិន​ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​នូវ​សំនួរ​ទាំង​នេះ​ ខ្ញុំ​នឹង​ទទួល​បាន​ចំលើយ​ដូច​ជា​ «ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ ដោយ​ការ​បញ្ជូន​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង​»​ និង​ «ព្រះ​បាន​សង្គ្រោះ​យើង​តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​»។ ​ការ​ពិត​ ​ចម្លើយ​ទាំង​នេះ​ល្អ​ហើយ​សំខាន់​ណាស់​ ប៉ុន្តែ​នៅ​មាន​ចម្លើយ​ច្រើន​ជាង​នេះ​ទៀត​ ហើយ​បទ​គម្ពីរ​ដែល​យើង​នឹង​សិក្សា​ នឹង​ផ្តល់​អោយ​យើង​នូវ​ចម្លើយ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​រឿយៗ​យើង​បាន​មើល​រំលង។ ដូច្នេះ ខ្ញុំ​សួរ​ម្តង​ទៀត​ថា​ តើ​ព្រះ​បាន​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? ​មាន​របៀប​ជាច្រើន​ ដែល​យើង​អាច​បែង​ចែក​ ​មនុស្ស​លោក។ ​របៀប​ដែល​អ្នក​បែងចែក​មនុស្ស​លោក​ អាច​បញ្ជាក់​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់។ ​មនុស្ស​មួយ​ចំនួន​គិត​ថា ទ្រព្យ​សម្បត្តិ​គឺ​ជា​បញ្ហា​យ៉ាង​ធំ ដូច្នេះ​ពួកគេ​បែង​ចែក​មនុស្ស​លោក​ជា​ពីរ​ក្រុម​គឺ ​អ្នក​មាន ​និង​អ្នក​ក្រ។ ​មនុស្ស​មួយ​ចំនួន​ទៀត

Tagged with:

លោកុប្បត្ដិ​ ២៣:១-២០ លោក​អ័ប្រាហាំ​បាន​ទិញ​ដី Gen. 23 Abraham Buys Land

Gen. 23 Abraham buys Land pdf download បញ្ហា​មួយ​ក្នុង​ការ​រៀប​ចំ​សេចក្តី​អធិប្បាយ​អំពី​រឿង​នេះ​គឺ​មក​ពី​  នាម​របស់​​ទ្រង់​មិន​លេច​ឡើង​នៅ​ក្នុង​រឿង​ លើក​លែង​ពេល​សាសន៍​ហេត​បាន​ហៅ​អ័ប្រាហាំ​ជា​​ «អ្នក​ធំ​របស់​ព្រះ» (ខ.៦)។ តើ​យើង​អាច​ថ្លែង​សេចក្ដី​អធិប្បាយ​បង្រៀន​ពី​ព្រះជាម្ចាស់​ និង​ព្រះគ្រីស្ទ​យ៉ាង​ដូចម្តេច​ចេញ​ពី​អត្ថបទ ​ដែល​មើល​ទៅ​និទាន​តែ​អំពី​លោក​អ័ប្រាហាំ​ទិញ​ដី​សម្រាប់​កប់​សព​សារ៉ា​ដូច្នេះ​? សាច់​រឿងអំពី​អ័ប្រាហាំ​ទាំង​មូល​ និង​ផែនការសេចក្តី​សន្យា​របស់​ព្រះជាម្ចាស់​ សាច់​រឿងអំពី​អ័ប្រាហាំ​ទាំង​មូល​ និង​ផែនការ​របស់​​ព្រះជាម្ចាស់​ ព្រម​ទាំង​សេចក្តី​សន្យា​របស់​ទ្រង់​ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​យល់​​អត្ថបទ​បាន​ត្រឹមត្រូវ​​នេះ​  ដែល​បន្ទាប់​មក​ដឹកនាំ​យើង​ឲ្យ​ដឹងពី​របៀប​ដែល​​យើង​អាច​ប្រកាស​ព្រះគ្រីស្ទ​ចេញ​ពី​អត្ថបទ​នេះ​បាន​។ ​នៅ​ពេល​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អាប់រ៉ាម​ «ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ​» (១២:១) អាប់រ៉ាម​បាន​ឃើញ​ថា​«សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ​» (១២:៦)។ អាប់រ៉ាម​ជា ​«អ្នក​ដទៃ​ ដែល​គ្រាន់​តែ​សំណាក់​» គ្មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​លើ​ដី​នោះ​ទេ។ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​សន្យា​​ថា «អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​» (១២:៧)។ ក្រោយ​មក​ព្រះជាម្ចាស់​បាន​លេច​មក​អាប់រ៉ាម​ រួច​មាន​បន្ទូល​ថា​ «អញ​ជា​ព្រះយេហូវ៉ា​ ដែល​នាំ​ឯង​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ​មក​  ដើម្បី​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​ទុក្ខ​ជា​កេរ្តិ៍​អាករ​» (១៥:៧; ប្រៀបធៀប​

Tagged with:

ការ​ជឿជាក់​ផ្សេងៗ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​ Beliefs that destroy the church

Beliefs that destroy the church pdf download ឧបមា​ថា អ្នក​ដឹកនាំ​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បង្រៀន​ថា​  ព្រះជាម្ចាស់​បង្កើត​ពិភពលោក​ ​ហើយ​ព្រះជាម្ចាស់​គឺ​ជា​សេចក្តី​ស្រលាញ់​ ហើយ​ទ្រង់​ស្រលាញ់​មនុស្ស​គ្រប់គ្នា​ទាំង​អស់។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​ ​ដែល​មាន​ន័យ​ថា​ យើង​មាន​តម្លៃ។ ព្រះជាម្ចាស់​ប្រទាន​ព្រះគម្ពីរ ​ដែល​កត់​ត្រា​អំពី​គំនិត​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះជាម្ចាស់​ និង​សារ​កំសាន្ត​ចិត្ត​ដល់​យើង​ផង​ដែរ។ ព្រះជាម្ចាស់​ស្រលាញ់​យុត្តិធម៌​ និង​មាន​មេត្តា​ករុណា​ ដូច្នេះ​យើង​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ គឺ​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​ដល់​អ្នក​ដទៃ​ណា​ឡើយ។ ព្រះជាម្ចាស់​ស្រលាញ់​ពិភពលោក​  ​បាន​ជា​ទ្រង់​ប្រទាន​ព្រះយេស៊ូវគ្រីស្ទ​អោយ​យាង​មក​សុគត​លើ​ឈើ​ឆ្កាង​ ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ គឺ​ទុក​អោយ​ទ្រង់​មាន​បទ​ពិសោធន៍​រងទុក្ខ​ជា​មនុស្ស ​ដែល​ត្រូវ​បាន​គេ​សង្កត់​សង្កិន​នៅ​ក្នុង​ពិភពលោក​នេះ​ ​ហើយ​និង​ទុក​អោយ​ទ្រង់​ធ្វើ​ជា​គំរូ​ពី​សេចក្តី​ស្រលាញ់​ ​ដើម្បី​អោយ​យើង​ប្រព្រឹត្ត    ​តាម។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះជាម្ចាស់​ ហើយ​ព្រះយេស៊ូវ​នឹង​យាង​មក​ម្តង​ទៀត ​ដើម្បី​បង្កើត​ពិភពលោក​ថ្មី​ដ៏​ឥត​ខ្ចោះ​មួយ។ តើ​អ្នក​គិត​យ៉ាង​ដូចម្តេច​អំពី​ការ​បង្រៀន​នេះ? តើ​ស្តាប់​ទៅ​វា​ពីរោះ​មែនទេ? តាម​ពិត​ នេះ​គឺ​ជា​សេចក្តី​បង្រៀន​ដែល​បាន​ជួយ​បំផ្លាញ​ក្រុម​ជំនុំ​ជា​ច្រើន​ក្នុង​ពិភពលោក។ ជា​រឿយ​ៗ​គេ​បាន​និយាយ​ថា ក្រុម​ជំនុំ​នៅ​លោក​ខាង​លិច​កំពុង​រួញ​ខ្លី​ និង​បិទ​ទ្វា។ តាម​ពិត​ទៅ​

លោកុប្បត្ដិ ២៧:១-៤៥ យ៉ាកុបបញ្ឆោតអ៊ីសាក Gen.27:1-45 Jacob deceives Isaac

Gen. 27 Jacob deceives Isaac pdf download រឿង​នេះ​មាន​ផ្នែក​ជា​ច្រើន​ដែល​អ្នក​អាន​មិន​ចូល​ចិត្ត។ ​ផ្នែក​ដែលគេ​មិន​ចូល​ចិត្ត​ជាង​គេ​គឺ​រឿង​យ៉ាកុប​បោក​បញ្ជោត​ឪពុក​ដែល​ងងឹតភ្នែក​ហើយ​រៀប​នឹង​ស្លាប់។​ ​លើស​ពី​នេះ​យ៉ាកុប​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ​តាម​រយៈ​ការ​បោក​បញ្ជោត ។ ​បញ្ហា​ទី​ពីរ​គឺ​ថា ​ព្រះ​ហាក់​ដូច​ជា​អវត្តមាន​ក្នុង​ការ​និទាន​រឿង​នេះ។ ​តើ​យើង​ត្រូវ​ប្រកាស​ព្រះគ្រីស្ទ​ពី​រឿង​នេះ​យ៉ាង​ដូចម្តេច?​ បញ្ហា​សំខាន់​ក្នុង​រឿង​នេះ​គឺ «តើ អ្នក​ណា​នឹង​ទទួល​ព្រះ​ពរ ​អេសាវ​ ឬ​ក៏​យ៉ាកុប?​» សំណួរ​ដ៏​ធំ​ក្នុង​ព្រះ​គម្ពីរ​លោកុប្បត្ដិ​ទាំង​មូល​គឺ​ «តើ​អ្នក​ណា​នឹង​ទទួល​ការ​សន្យា​ពី​ព្រះ​ដែល​ទ្រង់​អោយ​ដល់​លោក​អ័ប្រាហាំ​នៅ​ក្នុង​លោកុប្បត្ដិ​ ១២?​» ​នៅ​ក្នុង​ជំពូក​១២ ​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក​អ័ប្រាហាំ​(១២​:២-៣) ​ដែល​ក្រោយ​មក​ ​ទ្រង់​បាន​អោយ​ដល់​អ៊ីសាក​(២៦​:​៣-៦,​២៤) ​រួច​ហើយ​អោយ​បន្ត​ពី​អ៊ីសាក​ដល់​យ៉ាកុប​(២៧​:​២៨-២៩,​២៨:​៣-៤)។ រឿង​អេសាវ​លះបង់​មរតក​កូន​ច្បង​ក្នុង ​២៥​:​២៣-៣៤, ​ជា​ផ្នែក​សំខាន់​ដើម្បី​ជួយ​យើង​យល់​រឿង​ក្នុង​លោកុប្បត្ដិ​ ២៧​ ពី​ព្រោះ​វា​បាន​ចង្អុល​បង្ហាញ​ថា​ យ៉ាកុប​នឹង​ទទួល​បាន​មរតក​នោះ​ ហើយ​គោលដៅ​សំខាន់​ក្នុង​រឿង​នេះ​គឺ ​សង្កត់​ធ្ងន់​ថា​ ​យ៉ាកុប​ជា​អ្នក​នឹង​ទទួល​បាន​ពរ​ដែល​ព្រះ​បាន​សន្យា​ទុក​មិន​មែន​អេសាវ​ទេ។​ ពាក្យ​គន្លឹះ​«ពរ»​ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ជា​ច្រើន​ ដើម្បី​ជួយ​អោយ​យើង​មើល​ឃើញ​ពី​ប្រធាន​បទ​សំខាន់​នៃ​រឿង។​ ពាក្យ​«ពរ»​ជា​ភាសា​ហេព្រើរ​មាន​ ២២​ដង ​ក្នុង​ជំពូក​នេះ​

Tagged with:

ចោទិយកថា ៨ ចូរនឹកចាំព្រះជាម្ចាស់ Dt. 8 Remember the Lord

Dt. 8 Remember the Lord pdf download ចូរ​នឹក​ចាំ​ព្រះជាម្ចាស់ ​ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ចោទិយកថា​ ៨ កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ ជន​ជាតិ​អ៊ីស្រាអែល​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចេញ​ពី​អេស៊ីព្ទ​ ហើយ​ការ​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​រយៈ​ពេល​៤០​ឆ្នាំ​ក៏​បាន​បញ្ចប់​ដែរ។ ពួក​គេ​ស្ថិត​នៅ​ភាគ​ខាង​កើត​យ័រដាន់ កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។  កណ្ឌ​ចោទិយកថា​កត់​ត្រា​អំពី​សេចក្ដី​អធិប្បាយ​បី​របស់​ម៉ូសេ​ទៅ​កាន់​បណ្តាជន​អ៊ីស្រាអែល ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​កាន់​តាម​ក្រិត្យវិន័យ។   សារ​នៃ​អត្ថបទ ពាក្យ​ថា​ «នឹក​ចាំ» និង «ភ្លេច» ត្រូវ​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ (ខ.២,១១,១៤,១៨,១៩) ​ដែល​បង្ហាញ​ពី​សារ​អត្ថបទ​ថា ​អ៊ីស្រាអែល​ត្រូវ​តែ​នឹកចាំ​អំពី​ព្រះជាម្ចាស់​  ​គឺ​មិន​ត្រូវ​ភ្លេច​ទ្រង់​ឡើយ។​ នៅ​ក្នុង​អត្ថបទ​នេះ​ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ពួកគេ​ភ្លេច​ព្រះ​គឺ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ​នោះ​គេ​នឹង​មាន​អ្វី​ៗ​គ្រប់​យ៉ាង​តាម​ចិត្ត​ត្រូវ​ការ (ខ.៧-៩) ដូច្នេះ​ពួក​គេ​ប្រហែល​ជា​មាន​អំនួត​ហើយ​គិត​ថា​  យើង​មិន​ត្រូវ​ការ​ព្រះជាម្ចាស់​ទៀត​ឡើ​យ ​(ខ.១២-១៤,១៧)។  ពាក្យ​ថា​«​ ​អួតអាង​» ​និង​

Tagged with:

លោកុប្បត្ដិ ២៥:១៩-៣៤ យ៉ាកុប និងអេសាវ Gen.25 Jacob and Esau

Gen. 25 Jacob and Esau pdf download យ៉ាកុប​ និងអេសាវ​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​​ព្រះ​គម្ពីរ​សញ្ញាចាស់​ លោកុប្បត្ដិ​ ២៥:១៩–៣៤ នេះ​គឺ​ជា​រឿង​សំខាន់​មួយ ​ដែល​ជួយ​យើង​អោយ​យល់​រឿង​ទាំង​ឡាយ​អំពី​យ៉ាកុប​និង​អេសាវ ​ដែល​មាន​​ក្រោយៗ​ទៀត។ ដូច​ជា​រឿង​​អំពី​​ព្រះ​សន្យា​ដល់​លោក​អ័ប្រាហាំ​​នៅ​ក្នុង​លោកុប្បត្ដិ ​១២​:២៣ ​ជា​អត្ថបទ​សំខាន់​សំរាប់​រឿង​ក្រោយៗ​ទៀត​របស់​លោក​អ័ប្រាហាំ ​​ហើយ​ព្រះបន្ទូល​របស់​​ព្រះ​ដល់​នាង​រេបិកា​នៅ​ក្នុង ​(២៥:២៣)​ ក៏​ជា​អត្ថបទ​សំខាន់​សំរាប់​រឿង​ក្រោយ​ទៀត​ផង​ដែរ។ ​លោកុប្បត្ដិ​ ១២:២៣​ ក៏​ជា​រឿង​សំខាន់​មួយ ​ដើម្បី​យល់​ពី​រឿង​នេះ​ផង​​ដែរ​ ពីព្រោះ​សំណួរ​ដ៏​ធំ​​នៅ​ក្នុង​កណ្ឌ​​លោកុប្បត្ដិ​នេះ​គឺ​ «តើ​នរណា​ជា​អ្នក​ទទួល​សេចក្តី​​សន្យា​ ដែល​ព្រះ​ប្រទាន​អោយ​អ័ប្រាហាំ​នៅ​​ក្នុង​លោកុប្បត្ដិ​ជំពូក​១២។» ​គោលដៅ​សំខាន់​នៃ​រឿង​នេះ​គឺ​ ដើម្បី​បង្ហាញ​ថា ​គឺ​ជា​ព្រះ​ហទ័យ​ព្រះ ​ដែល​ជ្រើស​រើស​យ៉ាកុប​ជា​អ្នក​ទទួល​ព្រះពរ​នៃ​សេចក្តី​សន្យា​របស់​ព្រះ​ដល់​អ័ប្រាហាំ​ មិន​មែន​អេសាវ​ទេ។​ តាម​រចនាសម្ព័ន្ធ​​ភាសា​​ហេព្រើរ​បង្ហាញ​ថា ​ចំណុច​សំខាន់​របស់​រឿង​គឺ​សំដៅ​លើ​ព្រះបន្ទូល​របស់​ព្រះ​ចំពោះ​នាង​រេបិកា ​និង​ការ​មើល​ងាយ​អំណាច​មរដក​នៃ​បងច្បង​របស់​អេសាវ។ ​ជា​ឧទាហរណ៍​ យើង​ឃើញ​ចំណុច​សំខាន់​នេះ​នៅ​ក្នុង​ខ​បញ្ចប់​​(ខ.​៣៤)​ថា «អេសាវ​បាន​មើល​ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ។»​ ​ដូច្នេះ ​អេសាវ​មាន​ទោស​ដោយ​បាន​អោយ​​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដល់​អ្នក​ដទៃ

Tagged with:

ទំនុកដំកើង ២ ព្រះយេស៊ូវបានទទួលគ្រប់អំណាច Ps. 2 Jesus receives all authority

Psalm 2 pdf download ព្រះ​យេស៊ូវ​បាន​ទទួល​គ្រប់​អំណាច​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញា​ចាស់​ ទំនុកដំកើង ២ ​ទំនុក​ដំកើង ២ គឺ​ជា​ជំពូក​មួយ​ក្នុង​ចំណោម​ជំពូក​សំខាន់​បំផុត​នៅក្នុង​ព្រះ​គម្ពីរ ហើយ​ជា​អត្ថបទ​គម្ពីរ​ដ៏​អស្ចារ្យ​សំរាប់​ការ​អធិប្បាយ។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ដកស្រង់​ទំនុក​ដំកើង​នេះ​ច្រើន​ដង។ ទំនុក​ដំកើង​នេះ​សង្ខេប​សារ​នៃ​ព្រះគម្ពីរ​ទាំង​មូល​បាន​យ៉ាង​ក្បោះ​ក្បាយ​ ហើយ​មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់​ ដែល​ជួយ​ផ្តល់​ជា​រចនាសម្ព័ន្ធ​ដល់​សេចក្តី​      អធិប្បាយ។ រចនាសម្ព័ន្ធ​ ទំនុក​ដំកើង​ ២​ មាន​១២ខ​ ដែល​បែក​ចែក​ជា​៤​ផ្នែក ហើយ​ផ្នែក​នីមួយៗ​មាន​៣ខ និង​មាន​សម្លេង​ខុសៗ​គ្នា។ ខ.១-៣ ​សម្លេង​នៃ​ពួក​ស្តេច​នៅក្នុង​លោកិយ​នេះ «ចូរ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជា​ម្ចាស់» ខ.៤-៦ ​សម្លេង​នៃ​ព្រះ​នៅ​ស្ថានសួគ៌៖ ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឆាំង​បោះ​បោរ​របស់​មនុស្ស។ ខ.៧-៩ ​សម្លេង​នៃ​ស្តេច​ ដែល​ត្រូវ​បាន​អភិសេក​នៅក្នុង​ស៊ីយ៉ូន៖ អំណាច​លើ​ជាតិ​សាសន៍​ទាំង​អស់​ ហើយ​នឹង​បំផ្លាញ​ពួក​អ្នក​បះបោរ​ប្រឆាំង។ ខ.១០-១២ សម្លេង​ចេញ​ទៅ​ពេញ​ទាំង​ផែនដី៖ ឈប់​បះបោរ​ប្រឆាំង​ ហើយ​ចុះចូល​ចំពោះ​ព្រះ​បុត្រា និង​យក​ទ្រង់​ជា​ទីពឹង​ជ្រក។​ ​សារ៖

Tagged with:

ជនគណនា ១៣-១៤ អ្នកស៊ើបការណ៍និងការបះបោរ The spies and the rebellion

Num. 13-14 The spies and rebellion pdf download កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ភ្នំ​ស៊ីណាយ (ជនគណនា​ ១០:១១-១២) ហើយ​ហៀប​នឹង​ចូល​ទៅ​ក្នុង​ទឹក​ដី​ ដែល​ព្រះ​បាន​សន្យា​ប្រទាន​អោយ​ពូជពង្ស​របស់​អ័ប្រាហាំ​នៅក្នុង​លោកុប្បត្ដិ ១២:៧។ ​ព្រះ​រាជសារ​នៅក្នុង​បទ​គម្ពីរ​នេះ​ ​អ្នក​ស៊ើប​ការណ៍​ទាំង​អស់​បាន​មើល​ឃើញ​ថា​ ទឹក​ដី​កាណាន​ល្អ​ ហើយ​បាន​នាំ​យក​ផ្លែ​ទំពាំង​បាយ​ជូរ​មក​ធ្វើ​ជា​ភស្តុតាង​ ប៉ុន្តែ​អ្នក​ស៊ើប​ការណ៍​ដប់​នាក់​ក្នុង​ចំណោម​ដប់​ពីរ​នាក់​បាន​បំបាក់​ទឹកចិត្ត​អ៊ីស្រាអែល​អំពី​ការ​ចូល​ទៅ​ក្នុង​ទឹក​ដី​កាណាន ពីព្រោះ​ពួកគេ​ខ្លាច​ (១៣:២៧-២៩, ៣១-៣៣)។ ​មាន​តែ​យ៉ូស្វេ​និង​កាលែប​ប៉ុណ្ណោះ​ដែល​បាន​លើក​ទឹក​ចិត្ត​អោយ​បណ្តាជន​ចូល​ទៅ​ចាប់​យក​ទឹក​ដី ពីព្រោះ​ព្រះ​នឹង​ប្រទាន​វា​ដល់​ពួកគេ (១៣:៣០; ១៤:៦-៩)។ ​ហេតុអ្វី​បាន​ជា​យ៉ូស្វេ​និង​កាលែប​ខុស​ពី​គេ? ​នៅ​ពេល​ខ្ញុំ​សួរ​សំនួរ​នេះ​ ជារឿយៗ​មនុស្ស​ឆ្លើយ​ថា «​ពីព្រោះ​ពួកគេ​បាន​ជឿ​ដល់​ព្រះ​»។ ​ប៉ុន្តែ​ពួក​គេ​មិន​គ្រាន់​តែ​បាន​ជឿ​លើ​ការ​គង់​នៅ​របស់​ព្រះ​ ឬ​ថា​ព្រះ​ល្អ​ហើយ​មាន​អំណាច​ប៉ុណ្ណោះ​ទេ។ ពួក​គេ​បាន​ជឿ​ថា ព្រះ​នឹង​ប្រទាន​ទឹក​ដី​ដល់​ពួកគេ ពីព្រោះ​ទ្រង់​បាន​សន្យា​តាំង​ពី​ពេល​មុន​រួច​មក​ហើយ​ថា ទ្រង់​នឹង​ប្រទាន​ទឹក​ដី​ដល់​ពួកគេ។ ​សេចក្តី​ជំនឿ​របស់​ពួកគេ​គឺ​ជឿ​លើ​សេចក្តី​សន្យា​របស់​ព្រះ​ ហើយ​ជឿ​ថា ​ព្រះ​មាន​អំណាច​ធ្វើ​សំរេច​នូវ​អ្វី​ដែល​ទ្រង់​បាន​សន្យា​ (ប្រៀប​ធៀប​

Tagged with:

យ៉ូស្វេ ២ រ៉ាហាប និងអ្នកស៊ើបការណ៍ Joshua 2 Rahab and the Spies

Josh.2 Rahab and the spies pdf download កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ អ៊ីស្រាអែល​បាន​បញ្ចប់​ការ​វង្វេង​នៅក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ដោយ​ព្រោះ​តែ​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួកគេ​ហើយ យ៉ូស្វេ​បាន​ជំនួស​ម៉ូសេ ​ធ្វើ​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ ​ហើយ​ពួកគេ​កំពុង​ហៀប​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ​ចូល​ទៅ​ក្នុង​ទឹក​ដី សន្យា។​ ទីក្រុង​យេរីខូរ​គឺ​ជា​ទី​កន្លែង​តាំង​ទីលំនៅ​មួយ​ ចាប់​តាំង​ពី​សម័យ​ដំបូង​បំផុត​មក​ម៉្លេះ។ ​ទីក្រុង​នេះ​ត្រូវ​បាន​សាង​សង់​នៅ​លើ​ភ្នំ​មួយ ​ហើយ​មាន​ប៉ម​និង​កំផែង​ជាច្រើន​ការពារ ដូច្នេះ​វា​បាំង​ផ្លូវ​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ ការ​ចាប់​យក​ទីក្រុង​យេរីខូរ​គឺ​ជា​គោល​បំណង​ទី​មួយ​នៃ​យុទ្ធនា​ការ​របស់​យ៉ូស្វេ។ ​នៅ​ក្នុង​លោកុប្បត្ដិ ១២ ព្រះ​បាន​សន្យា​ប្រទាន​ទឹក​ដី​កាណាន​ដល់​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ ​នៅមុន​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ទឹក​ដី​នេះ​ ​មនុស្ស​ដែល​បាន​រស់​នៅ​ទីនោះ​ គឺ​ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ ត្រូវ​បណ្តាសា និង​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ ហើយ​រៀប​នឹង​ទទួល​ទណ្ឌកម្ម​របស់​ព្រះ តាមរយៈ​ជនជាតិ​អ៊ីស្រាអែល​បំផ្លាញ​ពួកគេ។ ​ស្ថានភាព​ទាំង​នេះ​មាន​សារៈសំខាន់​ ជួយ​យើង​អោយ​យល់​អំពី​អ្វី ដែល​យើង​គួរ​តែ​បង្កើត​សារ​នៃ​សេចក្តី​អធិប្បាយ​របស់​យើង។ សារ​នៃ​សេចក្តី​អធិប្បាយ​ ​គួរ​អោយ​សោកស្តាយ ពេល​ខ្លះ​នៅពេល​មនុស្ស​អាន​រឿង​អំពី​នាង​រ៉ាហាប ពួកគេ​គ្រាន់​តែ​អនុវត្ត​រឿង​នោះ​ដោយ​មើល​ទៅ​លើ​អន្តរកម្ម​រវាង​មនុស្ស​ ​ហើយ​មិន​យល់​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​ និង​អ្វី​ដែល​រឿង​នេះ​កំពុង​បង្រៀន​អំពី​ព្រះ​ឡើយ។ តើ​រឿង​នៅក្នុង​យ៉ូស្វេ​ជំពូក ២

Tagged with:

ការទាយទំនាយ ការបើកសំដែង បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការណែនាំ Divination, Revelation, God’s Will and Guidance

Divination Revelation Gods will and Guidance pdf download

Top