ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា Jehovah’s Witnesses

Jehovah_s Witnesses pdf download ពួក​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​គឺជា​ក្រុម​ខុសឆ្គង​មួយ ដែល​​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ប្រទេស​អាមេរិក​ដោយ​លោក Charles Russell ក្នុង​​​​ទសវត្ស​ ​១៨៧០ ទោះ​បី​​​​ពួកគេ​មិន​បាន​ប្រើ​ឈ្មោះ «​ពួក​ទី​បន្ទាល់​ព្រះយេហូវ៉ា» នៅ​ពេល​នោះ​ក៏​ដោយ​។ ​ពួកគេ​ក៏​ត្រូវ​បាន​ហៅ​ថា «​The Watchtower Bible and Tract Society» ផង​ដែរ ពីព្រោះ​ពួកគេ​បោះពុម្ព​កូនសៀវភៅ​ជាច្រើន​​ក្បាល និង​ទស្សនាវដី្ត​មួយ​​ឈ្មោះ​ថា «​ប៉ម​ចាំយាម» (Watchtower)។ ​នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​អង់គ្លេស ​ពួកគេ​បដិសេធ​អំណាច​របស់​​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស ដែល​គ្រីស្ទបរិស័ទ​ប្រើប្រាស់ ពីព្រោះ​ពួកគេ​និយាយ​ថា ​ព្រះ​គម្ពីរ​ដែល​យើង​​ប្រើ​ ត្រូវ​បាន​ធ្វើ​អោយ​ខូច​អត្ថន័យ​។ ​ពួកគេ​អះអាង​ថា​ ពួកជំនុំ​គ្រីស្ទ​បរិស័ទ​បាន​​ខូច​និង​​​ថ្វាយ​បង្គំ​សាតាំង​ ហើយ​​ពួកគេ​គឺ​ជា​ពួក​ជំនុំ​ពិតប្រាកដ​តែ​មួយ​គត់​។ ដើម្បី​បាន​សង្គ្រោះ​ មនុស្ស​ម្នាក់​ត្រូវ​តែ​ក្លាយ​ជា​​សមាជិក​​ក្រុម​របស់​ពួកគេ។ ​ពួកគេ​បាន​ផលិត​​ការ​បកប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​ពួកគេ ដែល​ពួកគេ​​​អះអាង​ថា​មិន​ខុស​ ហើយ​ពួកគេ​នឹង​ជឿ​ជាក់​លើ​​តែ​ព្រះគម្ពីរ​នេះ​ប៉ុណ្ណោះ​។ ​ពួក​គេ​អះអាង​ថា ​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​និង​ក្រិក​​ខ្លាំង​បំផុត​​របស់​ពិភពលោក​​បាន​ផលិត​​ការ​បក​ប្រែ​របស់​ពួកគេ

ក្រុមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (Mormons ពួកមរមន)

Mormons pdf download ក្រុម​សាសនា​ចក្រ​នៃ​​​​​ព្រះ​យេស៊ូវ​គ្រីស្ទ​​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ (ពួក​មរមន​) ​គឺ​ក្រុម​មួយ​ ដែល​លោក យ៉ូសែប ស្មីត ​Joseph Smith ដែល​​បាន​រស់​នៅ​​ចាប់​ពី​ឆ្នាំ​១៨០៥​ដល់១៨៤៤[1] បាន​បង្កើត​ឡើង​នៅ​សហរដ្ឋអាមេរិក។ ពួកគេ​ជឿ​ថា ​លោក យ៉ូសែប​ ស្មីត គឺ​ជា​ហោរា​ម្នាក់ ហើយ​សេចក្តី​បង្រៀន​របស់​គាត់​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​អ្វី​ដែល​ពួកគេ​ជឿ​។ ​នេះ​គឺ​ជា​ក្រុម​ខុស​ឆ្គង​មួយ ដែល​​អះអាង​ថា ​ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ជា​ពួក​ជំនុំ​ពិត​ប្រាកដ​តែ​មួយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​។ បើសិន​ក្រុម​​ណា​មួយ​​បង្រៀន​អំពី​ព្រះ​យេស៊ូវ​​នោះ​មិន​មាន​ន័យ​ថា ​ពួកគេ​កំពុង​បង្រៀន​សេចក្តី​ពិត​នោះ​ទេ ប៉ុន្តែ​ពួកគេ​​​ប្រហែល​ជា​​​កំពុង​បង្រៀន​​គោលលទ្ធិ​ខុសឆ្គង​​អំពី​ព្រះ​យេស៊ូវ​វិញ​​។ ជា​រឿយៗ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​​​ព្រមាន​​អំពី​ពួក​គ្រូ​ខុស​ឆ្គង​ ហើយ​ជារឿយៗ ​ពួក​គ្រូ​ខុស​ឆ្គង​ទាំង​នេះ​​បាន​បង្រៀន​អំពី​ព្រះ​យេស៊ូវ ប៉ុន្តែ​​អំពី​ព្រះ​យេស៊ូវ​មួយ​ផ្សេង​​ពី​ព្រះ​យេស៊ូវ ដែល​​ពួក​សាវ​បាន​បង្រៀន​​ (សូម​មើល ២កូរិនថូស ១១:៣-១៥)។ តើ​​ការ​អះអាង​និង​សេចក្តី​បង្រៀន​របស់​ពួក​មរមន​​ពិតប្រាកដ​ដែរ​​ឬ​ទេ? ទេ។ ​គោលលទ្ធិ​របស់​ពួកគេ​គឺ​ខុសឆ្គង លោក យ៉ូសែប ស្មីត

មីកា​​ ៣ ព្រះបន្ទូលព្រមាននិង ប្រឆាំងចំពោះមេដឹកនាំនិងហោរាក្លែងក្លាយ​ Micah 3

Micah 3 pdf download ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​ មីកា​ជំពូក​៣ បាន​ចែក​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន ​៖ ខ.១-៤, ខ.៥-៧, ខ.៨-១២។ ខ.១-៤ នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​គឺ​ជា​ការ​សំខាន់​ដែល​មនុស្ស​យល់​ពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា ​ដើម្បី​អោយ​យើង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​បើ​សិន​អ្នក​នឹង​បង្រៀន​ពី​កណ្ឌ​មីកា​នេះ​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ខ.១-៣ ពិពណ៌នា​អំពី​ភាព​អាក្រក់​នៃ​អ្នក​ដឹក​នាំ ​រួម​ទាំង​ស្តេច ​និង​ចៅក្រម​ ពីព្រោះ​គេ​បាន​សង្កត់​សង្កិន​រាស្រ្ត​របស់​ព្រះ។  ព្រះជាម្ចាស់​ទត​ឃើញ​ទាំង​អស់​ ហើយ​ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​បាប​របស់​ពួក​គេ។  ស្តេច ​និង​ចៅក្រម​ត្រូវ​គ្រប់​គ្រង​ដោយ​ភាព​យុត្តិធម៌​

Tagged with:

មីកា​​ ២ ហោរាក្លែងក្លាយ និងសេចក្ដីសង្គ្រោះ​ Micah 2 False prophets and salvation

Micah 2 pdf download ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​ មីកា​ជំពូក​២ ​អាច​​ចែក​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន​បាន​ ​៖ ខ.១-៥, ខ.៦-១១ និង​ ខ.១២-១៣។ ខ.១-៥ នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​​យើង​គួរ​តែ​​យល់​ពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ជា​មុន​សិន​ ​ប្រយោជន៍​​អោយ​​យើង​នឹង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​បើ​សិន​អ្នក​នឹង​បង្រៀន​ពី​កណ្ឌ​មីកា​នេះ​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ខ.១-២ បាន​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​បាប​ខ្លះ​នៅ​ក្នុង​សង្គម​នៅ​ស្រុក​យូដា​និង​យេរូសាឡិម។  ខ​ទាំង​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា ព្រះជាម្ចាស់​​ទត​​ឃើញ​ទាំង​អស់​ ទ្រង់​ជ្រាប​ទាំង​អស់ ​ហើយ​ទ្រង់​​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​បាប​របស់​​ពួក​គេ។​  ខ.៣-៥ បង្ហាញ​​អំពី​លទ្ធផល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចំពោះ​អំពើ​បាប

Tagged with:

ការ​ជឿជាក់​ផ្សេងៗ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​ Beliefs that destroy the church

Beliefs that destroy the church pdf download ឧបមា​ថា អ្នក​ដឹកនាំ​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បង្រៀន​ថា​  ព្រះជាម្ចាស់​បង្កើត​ពិភពលោក​ ​ហើយ​ព្រះជាម្ចាស់​គឺ​ជា​សេចក្តី​ស្រលាញ់​ ហើយ​ទ្រង់​ស្រលាញ់​មនុស្ស​គ្រប់គ្នា​ទាំង​អស់។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​ ​ដែល​មាន​ន័យ​ថា​ យើង​មាន​តម្លៃ។ ព្រះជាម្ចាស់​ប្រទាន​ព្រះគម្ពីរ ​ដែល​កត់​ត្រា​អំពី​គំនិត​អស្ចារ្យ​ជា​ច្រើន​អំពី​ព្រះជាម្ចាស់​ និង​សារ​កំសាន្ត​ចិត្ត​ដល់​យើង​ផង​ដែរ។ ព្រះជាម្ចាស់​ស្រលាញ់​យុត្តិធម៌​ និង​មាន​មេត្តា​ករុណា​ ដូច្នេះ​យើង​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ គឺ​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​ដល់​អ្នក​ដទៃ​ណា​ឡើយ។ ព្រះជាម្ចាស់​ស្រលាញ់​ពិភពលោក​  ​បាន​ជា​ទ្រង់​ប្រទាន​ព្រះយេស៊ូវគ្រីស្ទ​អោយ​យាង​មក​សុគត​លើ​ឈើ​ឆ្កាង​ ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ គឺ​ទុក​អោយ​ទ្រង់​មាន​បទ​ពិសោធន៍​រងទុក្ខ​ជា​មនុស្ស ​ដែល​ត្រូវ​បាន​គេ​សង្កត់​សង្កិន​នៅ​ក្នុង​ពិភពលោក​នេះ​ ​ហើយ​និង​ទុក​អោយ​ទ្រង់​ធ្វើ​ជា​គំរូ​ពី​សេចក្តី​ស្រលាញ់​ ​ដើម្បី​អោយ​យើង​ប្រព្រឹត្ត    ​តាម។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះជាម្ចាស់​ ហើយ​ព្រះយេស៊ូវ​នឹង​យាង​មក​ម្តង​ទៀត ​ដើម្បី​បង្កើត​ពិភពលោក​ថ្មី​ដ៏​ឥត​ខ្ចោះ​មួយ។ តើ​អ្នក​គិត​យ៉ាង​ដូចម្តេច​អំពី​ការ​បង្រៀន​នេះ? តើ​ស្តាប់​ទៅ​វា​ពីរោះ​មែនទេ? តាម​ពិត​ នេះ​គឺ​ជា​សេចក្តី​បង្រៀន​ដែល​បាន​ជួយ​បំផ្លាញ​ក្រុម​ជំនុំ​ជា​ច្រើន​ក្នុង​ពិភពលោក។ ជា​រឿយ​ៗ​គេ​បាន​និយាយ​ថា ក្រុម​ជំនុំ​នៅ​លោក​ខាង​លិច​កំពុង​រួញ​ខ្លី​ និង​បិទ​ទ្វា។ តាម​ពិត​ទៅ​

ការប្រឈមមុខតតាំងនឹងគ្រូខុសឆ្គងថ្មីពីកូរ៉េ New Seventh Day False Teaching

NewSeventhDayFalseTeachingInRatanakiri download    

ខគម្ពីរយោង៖ ក្លែងក្លាយ Falsehood

Bible References re falsehood ក្លែងក្លាយ ព្រះគ្រីស្ទ​ក្លែង​ក្លាយ​​ ​ ​ ​ម៉ាថាយ២៤:៤–៥ សាវកក្លែង​ក្លាយ​​២កូរិនថូស ១១:១៣; វិវរណៈ ២:២. ហោរាក្លែង​ក្លាយ​​ចោទិយកថា ១៣:១–៣; ១៨:២០; ១ពង្សាវតារក្សត្រ ១៣:១៨; នេហេមា ៦:១២; យេរេមា ១៤:១៣-១៦; ២០:៦; ២៣:២៥–២៧, ៣០–៣២; ២៨:១៦, ១៧; ២៩:៣២; បរិទេវ ២:១៤; សាការី ១៣:៣. គ្រូ​បង្រៀនក្លែង​ក្លាយ​​ ចោទិយកថា ១៣:១–៣; ម៉ាថាយ ៥:១៩; ៧:១៥; ១៥:២–២០; ២៣:២–៣៣;

ពួកគ្រូ និងហោរាក្លែងក្លាយ False Teachers and Prophets

False teachers and prophets pdf download ពួក​គ្រូ និង​ហោរា​ខុសឆ្គង​  ​False Teachers and Prophets​ សូម​អាន​អត្ថបទ​ទាំង​នេះ​ព្រមទាំង​ឆ្លើយ​និង​សំនួរ​ផង​៖ ១. ២ពេត្រុស ២:១-២ នៅ​ក្នុង​ខ​១ តើ​លោក​ពេត្រុស​បាន​ព្រមាន​ដល់​ពួក​គ្រីស្ទ​បរិស័ទ​អំពី​រឿង​អ្វី? តើ​នឹង​មាន​មនុស្ស​ជា​ច្រើន​ដើរ​តាម​គ្រូ​ខុសឆ្គង​ទាំងនេះ​ឬ? ២. ១យ៉ូហាន ៤:១ តើ​រាស្ដ្រ​របស់​ព្រះ​ទទួល​បង្គាប់​ឱ្យធ្វើ​អ្វីខ្លះ? តើ​មូលហេតុ​អ្វី​បានជា​ព្រះ​អង្គ​បង្គាប់​ឱ្យ​ពួក​គេ​ធ្វើ​ដូចនេះ? ៣. វិវរណៈ ២:២ តើ​ពួក​ជំនុំ​អេភេសូរ​បាន​ធ្វើ​កិច្ចការ​ល្អ​អ្វីខ្លះ? ៤. ២កូរិនថូស​ ១១:១៣-១៥ សំបក​ក្រៅ​របស់​គ្រូ​ខុសឆ្គង​មើល​ទៅ​ដូច​អ្វី? ៥. ចោទិយកថា  ១៨:២០ នៅ​ក្នុង​ខ​នេះ ព្រះ​ជា​ម្ចាស់​បាន​ហាម​រាស្ដ្រ​របស់​ទ្រង់​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស ម្នាក់។ តើ​មនុស្ស​ម្នាក់​នោះ​ជា​អ្នក​ណា? ៦. ចោទិយកថា 

Top