Tag: 33. មីកា Micah

មីកា ៧ សេចក្ដីសង្ឃឹមនៅក្នុងសម័យអាក្រក់ Micah 7 Hope in an evil age

Micah 7 pdf download ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​​   ​យើង​អាច​បែង​ចែក​ជំពូក​៧​ ជា​បី​ផ្នែក​​បាន។ ខ. ១-៦ ដែល​មាន​ខ. ៧ ជា​តំណ​ភ្ជាប់​ទៅ​កាន់​ផ្នែក​បន្ទាប់​គឺ ខ. ៨-១៣ និង​ខ. ១៤-២០​។​ ១–៦ នៅ​ក្នុង​ខ. ១-៦ ​ហោរា​មីកា​ទួញ​សោក​ចំពោះ​អំពើ​បាប​របស់​រាស្ត្រ​របស់​ព្រះ​ម្តង​ទៀត ដោយ​បញ្ជាក់​ម្តង​ទៀត​អំពី​អំពើ​បាប​ដដែល​ ដែល​គាត់​​បាន​លើក​ឡើង​​នៅក្នុង​ជំពូក​មុនៗ​។ ​លើក​នេះ ហោរា​មីកា​​ផ្តល់​​ការ​ប្រៀប​ធៀប​មួយ​​​ គឺ​គាត់​​មាន​សេចក្តី​ទុក្ខសោក​យ៉ាង​ខ្លាំង​ ហើយ​ដូច​ជា​មនុស្ស​ម្នាក់​ ដែល​​ប្រាថ្នា​ចង់​បាន​ផ្លែ​ទំពាំង​បាយ​ជូរ ​និង​ផ្លែ​ល្វា ប៉ុន្តែ​គាត់​មក​ដល់​ចំការ​យឺត​ពេល ​ហើយ​គាត់​មិន​អាច​បេះ​បាន​អ្វី​សោះ​។ គាត់​បាន​អាក់អន់​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​។ ​ជនជាតិ​ខ្មែរ​​នឹង​យល់​អំពី​ការ​ប្រៀប​ធៀប​អំពី​ការ​ដាំដុះ​នេះ​​បាន​យ៉ាង​ប្រសើរ​។

Tagged with:

មីកា ៦ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស Micah 6 The Lord will judge

Micah 6 pdf download ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ​។ ​​   ​ជា​រឿយ​ៗ សារព័ត៌មាន​​​ផ្សាយ​អំពី​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ ពីព្រោះ​វា​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​។ ​ខ្មែរ​ក្រហម​បាន​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​មនុស្ស​​ចង់​មើល​ឃើញ​យុត្តិធម៌​។ ​ការ​កាត់​ក្តី​សំខាន់ ហើយ​យុត្តិធម៌​ក៏​សំខាន់​ដែរ​។ ​ប៉ុន្តែ​នៅក្នុង​ព្រះ​គម្ពីរ ​អំពើ​បាប​​គឺ​លើស​​ពី​​ការ​អាក្រក់ ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​ទៀត គឺ​អំពើ​រួម​បញ្ចូល​ទាំង​​ការ​អាក្រក់​ ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​ព្រះ ហើយ​ព្រះ​មាន​សិទ្ធិ​នាំ​មនុស្ស​មក​ឯ​ការ​កាត់​ទោស​សំរាប់​អំពើ​បាប​របស់​ពួកគេ​ប្រឆាំង​នឹង​ព្រះ និង​ប្រឆាំង​នឹង​មនុស្ស​ដទៃ​ទៀត​។ ​ជំពូក​៦​ គឺ​ជា​រូប​ភាព​មួយ​អំពី​ការ​កាត់​ទោស​រាស្ត្រ​របស់​ព្រះ​នៅ​ចំពោះ​​អង្គ​ទ្រង់​​ដ៏​ជា​ចៅ​ក្រម​។ ​ព្រះ​ហៅ​រាស្ត្រ​របស់​ទ្រង់​អោយ​អង្វរ​រឿង​ក្តី​របស់​ពួកគេ​នៅ​ចំពោះ​ភ្នំ​ធំ​ទាំង​ឡាយ​ ហើយ​បន្ទាប់​មក​​អោយ​ភ្នំ​ធំ​ទាំង​ឡាយ​នោះ​​ស្តាប់​អ្វី​ដែល​​ព្រះ​អង្គ​ទ្រង់​​ត្រូវ​មាន​បន្ទូល​ក្នុង​នាម​ជា​​ចៅ​ក្រម​ ពី​ព្រោះ​ទ្រង់​កើត​រឿង​ក្តី​​​នឹង​ពួក​គេ​ (៦:២)។ ហេតុអ្វី​? តើ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​ខ្លះ​? ខ. ៩-១៦ ​ជាបញ្ជី​អំពើ​បាប​មួយ​ចំនួន​របស់​​​ពួក​គេ រួម​ទាំង​​សេចក្តី​អយុត្តិធម៌​ និង​​ទ្រព្យ​សម្បត្តិ​ជា​ផល​អាក្រក់​

Tagged with:

មីកា ៤:១១-៥:៤ អ្នកគ្រប់គ្រងកើតនៅបេថ្លេហិម Micah 4:11-5:4 The Ruler born in Bethlehem

Micah 4.11-5.4 pdf download ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ​។ ​​ ៤:១១-៥:១ និយាយ​ថា ខ្មាំង​សត្រូវ​របស់​យូដា​​​នឹង​មក​បំផ្លាញ​យេរូសាឡិម​ ​បង្ខូច​​ព្រះ​វិហារ​​របស់​ពួក​គេ​ និង​​បំបាក់​មុខ​​ស្តេច​​របស់​ពួកគេ ប៉ុន្តែ​ព្រះ​នឹង​លើក​ស្តេច​មួយ​អង្គ​ឡើង​នៅក្នុង​អ៊ីស្រាអែល​។ ​តាមរយៈ​ស្តេច​នេះ នឹង​មាន​​សេចក្តី​សុខសាន្ត​ (៥:៤)។ ​ម្តង​ទៀង យើង​គួរ​តែ​​ភ្ជាប់​​ចំនុច​នេះ​ជាមួយ​ជំពូក​ដំបូងៗ​នៅក្នុង​កណ្ឌ​មីកា។ ​យេរូសាឡិម​​មិន​បាន​មាន​​សេចក្តី​សុខសាន្ត​​ទេ ប៉ុន្តែ​ពួកគេ​​បាន​កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​​ ដោយ​ព្រោះ​តែ​​អំពើ​បាប​របស់​ពួក​គេ ជា​ពិសេស​​ចំពោះ​ពួក​អ្នក​គ្រប់គ្រង​។ ​ពួក​ហោរា​ក្លែងក្លាយ​​បាន​ប្រកាស​អំពី «​សេចក្តី​សុខសាន្ត​» (៣:៥) ​នៅពេល​គ្មាន​សេចក្តី​សុខសាន្ត​។ ​​មិន​អាច​មាន​សេចក្តី​សុខសាន្ត​បាន​ឡើយ​ នៅពេល​ណា​​ពួក​អ្នក​គ្រប់គ្រង ​និង​បណ្តាជន​​​រស់​នៅ​​ដោយ​ការ​ប្រឆាំង​បះបោរ​​នឹង​ព្រះ​ដូច្នេះ​។ ​ប៉ុន្តែ​​អ្នកគ្រប់គ្រង​​ ដែល​ព្រះ​សន្យា​ថា​នឹង​មក​ដល់​នេះ​ នឹង​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​​ជា​ពិត​។ ​ ការ​ប្រកាស​ព្រះគ្រីស្ទ ​

Tagged with:

មីកា ៤:១-៥ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា Micah 4:1-5 The Mountain of the Lord

Micah 4.1-5 pdf download ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ​។   ​នៅពេល​អ្នក​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ​អ្នក​នឹង​មើល​ឃើញ​វិហារ​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​នៅ​លើ​កំពូល​ភ្នំ​ផ្សេង​ៗ។ ​អស់​រយៈ​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ ​មនុស្ស​ដែល​មាន​វប្បធម៌​ផ្សេងៗ​ជា​ច្រើន​ បាន​សាង​សង់​វិហារ​សាសនា​នៅ​លើ​កំពូល​ភ្នំ ឬ​សាង​សង់​វិហារ​អោយ​មើល​ទៅ​ដូច​ជា​ភ្នំ។ ​នៅ​ក្រុង​សៀមរាប​មាន​វិហារ​ជា​ច្រើន​ ដែល​ត្រូវ​បាន​សាង​សង់​អោយ​ដូច​ជា​ភ្នំ​មេរុ។ ​វិហារ​ទាំង​អស់​នៅ​ជុំវិញ​ពិភព​ត្រូវ​បាន​ឧទ្ទិស​ថ្វាយ​ទៅ​ចំពោះ​ព្រះ​ និង​វិញ្ញាណ​ផ្សេង​ៗ។ បើសិន​វិហារ ​និង​ភ្នំ​មាន​កំពស់​ខ្ពស់​ជាង នោះ​កាន់​តែ​គួរ​អោយ​ចាប់​អារម្មណ៍​ ហើយ​អាច​បញ្ជាក់​ថា ​ព្រះ​នោះ​រឹត​តែ​អស្ចារ្យ​។   មីកា​ ​៤:១​ សរសេរ​ថា​ «តែ​នៅ​ជាន់ក្រោយ​ ភ្នំ​ដែល​ជា​ទីតាំង​ព្រះវិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ជនជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​​ហូរ​ហែ»។  «ភ្នំ​ដែល​ជា​ទីតាំង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា»​ សំដៅ​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន​នៅ​យេរូសាឡិម។  នេះ​គឺ​ជា​រូប​ភាព​បង្ហាញ​ថា មនុស្ស​នៅ​ក្នុង​ពិភពលោក​នឹង​មើល​ឃើញ​ថា ​ព្រះ​ដែល​បាន​បើក​សំដែង​អង្គ​ទ្រង់​ទៅ​កាន់​អ៊ីស្រាអែល​

Tagged with:

មីកា​​ ៣ ព្រះបន្ទូលព្រមាននិង ប្រឆាំងចំពោះមេដឹកនាំនិងហោរាក្លែងក្លាយ​ Micah 3

Micah 3 pdf download ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​ មីកា​ជំពូក​៣ បាន​ចែក​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន ​៖ ខ.១-៤, ខ.៥-៧, ខ.៨-១២។ ខ.១-៤ នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​គឺ​ជា​ការ​សំខាន់​ដែល​មនុស្ស​យល់​ពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា ​ដើម្បី​អោយ​យើង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​បើ​សិន​អ្នក​នឹង​បង្រៀន​ពី​កណ្ឌ​មីកា​នេះ​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ខ.១-៣ ពិពណ៌នា​អំពី​ភាព​អាក្រក់​នៃ​អ្នក​ដឹក​នាំ ​រួម​ទាំង​ស្តេច ​និង​ចៅក្រម​ ពីព្រោះ​គេ​បាន​សង្កត់​សង្កិន​រាស្រ្ត​របស់​ព្រះ។  ព្រះជាម្ចាស់​ទត​ឃើញ​ទាំង​អស់​ ហើយ​ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​បាប​របស់​ពួក​គេ។  ស្តេច ​និង​ចៅក្រម​ត្រូវ​គ្រប់​គ្រង​ដោយ​ភាព​យុត្តិធម៌​

Tagged with:

មីកា​​ ២ ហោរាក្លែងក្លាយ និងសេចក្ដីសង្គ្រោះ​ Micah 2 False prophets and salvation

Micah 2 pdf download ដើម្បី​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​ មីកា​ជំពូក​២ ​អាច​​ចែក​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន​បាន​ ​៖ ខ.១-៥, ខ.៦-១១ និង​ ខ.១២-១៣។ ខ.១-៥ នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​​យើង​គួរ​តែ​​យល់​ពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ជា​មុន​សិន​ ​ប្រយោជន៍​​អោយ​​យើង​នឹង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​បើ​សិន​អ្នក​នឹង​បង្រៀន​ពី​កណ្ឌ​មីកា​នេះ​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ខ.១-២ បាន​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​បាប​ខ្លះ​នៅ​ក្នុង​សង្គម​នៅ​ស្រុក​យូដា​និង​យេរូសាឡិម។  ខ​ទាំង​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា ព្រះជាម្ចាស់​​ទត​​ឃើញ​ទាំង​អស់​ ទ្រង់​ជ្រាប​ទាំង​អស់ ​ហើយ​ទ្រង់​​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​បាប​របស់​​ពួក​គេ។​  ខ.៣-៥ បង្ហាញ​​អំពី​លទ្ធផល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចំពោះ​អំពើ​បាប

Tagged with:

មីកា​​ ១ ព្រះជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ Micah 1 God comes in judgement

Micah 1 pdf download ដើម្បី​​ស្រាវ​ជ្រាវ​អំពី​កណ្ឌ​មីកា​ សូម​អាន​ឯកសារ​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ដែល​បាន​បង្រៀន​អំពី​​​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា​ និង​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។ ​​ មីកា​ជំពូក​១ បាន​​ចែក​​ជា​បី​វគ្គ​សម្រាប់​សេចក្ដី​អធិប្បាយ​ ឬ​មេរៀន ​៖ ខ.១-២, ខ.៣-៧, ខ.៨-១៦។ ខ.១-២ នៅ​ពេល​យើង​ចាប់ផ្តើម​បង្រៀន ​ឬ​អធិប្បាយ​ពី​កណ្ឌ​មីកា ​​គឺ​ជា​ការ​សំខាន់​ដែល​មនុស្ស​យល់​​ពី​ស្ថានភាព​​​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ហោរា​មីកា ​​ប្រយោជន៍​​​ដើម្បី​​យើង​​នឹង​យល់​ព្រះរាជសារ​នៃ​កណ្ឌ​នេះ។  ដូច្នេះ ​​បើ​សិន​​អ្នក​​​​នឹង​បង្រៀន​ពី​​កណ្ឌ​មីកា​នេះ​​ សូម​អាន​ «ពាក្យ​លំ​នាំ ៖​ មីកា»​ http://www.dkdl.org/?page_id=1504 ខ.១-២ បាន​​ផ្តល់​​ការអនុវត្ត​​​ដ៏​ល្អ​មួយ​​នៅ​ដើម​សេចក្ដី​អធិប្បាយ ​ឬ​មេរៀន​។  ពាក្យ​ដែលយើង​​នឹង​​ឮ​នៅ​ក្នុង​កណ្ឌ​មីកា​នេះ​​គឺ​ ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ (ខ.១) ដូច្នេះ​ បើ​សិន​ជា​យើង​ចង់​ស្ដាប់​ឮ​ព្រះបន្ទូល​ យើង​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះរាជសារ​នៅ​ក្នុង​កណ្ឌ​មីកា។ 

Tagged with:

ពាក្យលំនាំ៖ មីកា Introduction to Micah

Micah Intro pdf download មីកា​ Micah សារៈសំខាន់​នៃ​កណ្ឌ​មីកា​ Importance of Micah កណ្ឌ​មីកា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ ​ហោរា​មីកា​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈពេល​៤០​ឆ្នាំ​ទៅ​កាន់​យូដា​និង​អ៊ីស្រាអែល​ ហើយ​បាន​ទាយ​ទំនាយ​សំខាន់ៗ​ជាច្រើន​អំពី​ព្រះ​មែស៊ី​ដែល​ត្រូវ​មក។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​មីកា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​មីកា​ Historical background to Micah and basic message ​ហោរា​មីកា​បាន​ទាយ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​សាសន៍​យូដា​ យ៉ូថាម (៧៥០-៧៣៥​មុន​គ.ស) អ័ហាស (៧៣៥-៧១៥) និង​ហេសេគា (៧១៥-៦៨៧)។ ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សម័យ​ដូច​គ្នា​នឹង​ហោរា​ហូសេ​និង​ហោរា​អេសាយ​ដែរ។ ​នៅ​សម័យ​របស់​ហោរា​មីកា ​ទាំង​សាម៉ារី​និង​យូដា​ពិត​ជា​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​របស់​ព្រះ​សំរាប់​ការ​កៀប​សង្កត់ ការ​ថ្វាយ​បង្គំ​រូប​ព្រះ និង​ការ​ពុក​រលួយ​របស់​ពួកគេ។ ពួក​គេ​បាន​ប្រព្រឹត្ត​ទង្វើ​អាក្រក់​ទាំង​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ថ្វាយ​យញ្ញ​បូជា​ផង​ដែរ ដោយ​គិត​ថា ​ព្រះ​នឹង​ទទួល​ហើយ​ការ​ពារ​ពួកគេ ពីព្រោះ​ពួក​គេ​ ​មាន​សេចក្តី​សន្យា​របស់​ព្រះអង្គ​ ហើយ​មាន​សម្ព័ន្ធ​មេត្រី​និង​ព្រះ​វិហារ។

Tagged with:
Top