ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ The Jealousy of God

ដ្បិត​អញ​ដែល​ជា​យេហូវ៉ា​ ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ​ (និក្ខមនំ​ ២០:៥) ព្រះយេហូវ៉ា​ ដែល​ព្រះ​នាម​ជា​​ព្រះ​ប្រច័ណ្ឌ​ ទ្រង់​មាន​ព្រះហឫទ័យ​ប្រច័ណ្ឌ​ពិត (និក្ខមនំ​ ៣៤:១៤)   សេចក្ដី​ពិត​មួយ​អំពី​ព្រះជាម្ចាស់ ​ដែល​គ្រីស្ទបរិស័ទ​កម្រ​​នឹង​រៀន បង្រៀន​ និង​ច្រៀង​គឺ​ថា​ «ព្រះជាម្ចាស់​មាន​សេចក្ដី​ប្រច័ណ្ឌ»។  ពេល​ខ្លះ​មនុស្ស​គិត​ថា​ ការ​បង្រៀន​នេះ​មិន​ល្អ​ទេ​ ពីព្រោះ​គេ​គិត​ថា សេចក្ដី​ប្រច័ណ្ឌ​គឺ​ជា​អាកប្បកិរិយា​អវិជ្ជមាន​ ប៉ុន្តែ​នេះ​ជា​សេចក្ដី​ពិត​មួយ​ដ៏​សំខាន់ ​ដែល​ព្រះជាម្ចាស់​បាន​សំដែង​អំពី​អង្គ​ទ្រង់។  ព្រះជាម្ចាស់​បាន​សំដែង​សេចក្ដី​ពិត​នេះ ​ពីព្រោះ​ព្រះអង្គ​ចង់​អោយ​យើង​ដឹង​សេចក្ដី​ពិត​នេះ ​ហើយ​ស្គាល់​ទ្រង់​​និង​​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​ត្រង់។  បើ​សិន​ជា​គ្រីស្ទបរិស័ទ​រំពឹង​គិត​អំពី​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអង្គ​ នោះ​នឹង​ជួយ​គេ​អោយ​​ស្គាល់​ ទុក​ចិត្ត ​និង​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់។ ផ្ទៃរឿង​ដ៏​សំខាន់​នៅ​ក្នុង​កណ្ឌ​និក្ខមនំ​គឺ​ថា ព្រះជាម្ចាស់​បាន​សំដែង​អង្គ​ទ្រង់ ​ដោយ​ព្រះអង្គ​សំដែង​ព្រះ​នាម​របស់​ទ្រង់។  នៅ​ក្នុង​ជំពូក​៣ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»​ («យើង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ»​ គ.ខ.ប.)។  នៅ​ក្នុង​ជំពូក​៦ ​ព្រះអង្គ​សំដែង​ព្រះ​នាម​ «ព្រះយេហូវ៉ា​»។ 

ការពិពណ៌នាទូទៅអំពីព្រះគម្ពីរ Basic Overview of the Bible (video)

Tagged with: , , , , , ,

ព្រះតម្រិះសម្រេចរបស់ព្រះជាម្ចាស់ God Willing

http://cambodianchristianresources.com/books/god-willing-in-khmer/

អេសាយ ៦ Isaiah 6 John Piper

In the throne room pdf download មាន​ពេល​ខ្លះ​ពួក​អ្នក​ជឿ មាន​ទស្សនៈ​តូច​ចង្អៀត​អំពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បង្ហាញ​ពី​ភាព​ធំ​ឧត្តម​ ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ពួក​គេ​បាន​ឃើញ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ។ ឥរិយា​បទ​នេះ​បាន​កើត​ឡើង​ចំពោះ​ហោ​រា​អេសាយ ​បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦:១-៤។ ហោ​រា​អេសាយ​បាន​ឆ្លើយ​តប​ទៅ​ចំពោះ​ការ​ជាក់​ស្តែង​ដែល​លោក​បាន​ឃើញ​ដោយ​និយាយ​ថា «ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ»។ ខ្ញុំ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​តាំង​ពី​មាន​អាយុ​បាន​៦​ឆ្នាំ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​ក៏​មិន​ទាន់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​បាន​២៣​ឆ្នាំ​ទើប​ខ្ញុំ​បាន​ស្គាល់​ព្រះ​អង្គ​តាម​ទស្សនៈ​ថ្មី​មួយ​ទៀត។ ខ្ញុំ​បាន​ភ្លក់​រស់​ជាតិ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដែល​នឹង​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​សោះ​ឡើយ ហើយ​ដែល​រស់​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ភ្លក់​សោះ​ពី​មុន​មក ហើយ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​នវ​ការ​នេះ​ចំពោះ​អ្នក​ផង​ដែរ នៅ​ពេល​ដែល​យើង​សិក្សា​នូវ​ការ​ជាក់​ស្តែង​នេះ​ជា​មួយ​គ្នា។ ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ទស្សនៈ​អំពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​អ្នក​ក្នុង​ពេល​នេះ​ដែរ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួ​សារ​គ្រីស្ទ​បរិស័ទ ឬ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ដែល​គ្រប់​យ៉ាង​សុទ្ធ​តែ​រាក់​កំផែល។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​អ្នក​នឹង​មើល​ឃើញ​វិសាល​ភាព​នៃ​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។ នៅ​ពេល​នេះ​យើង​នឹង​សិក្សា​ពី​លក្ខណៈ​ពិសេស​៧​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​ពណ៌​នា​នៅ​ក្នុង​៦:១-៤។ ១. ព្រះ​ជា​ម្ចាស់​ ទ្រង់​មាន​ព្រះ​ជន្ម​រស់ ព្រះ​ម​ហា​ក្សត្រ​អ៊ូសៀស​បាន​សោយ​ជីវង្គត (ខ១) ដូច្នេះ​ទោះ​បី​ស្តេច​ក៏​សោយ​ជីវង្គត​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​វិញ​ ទ្រង់​មិន​ដែល​សុគត​ឡើយ។ ទ្រង់​គឺ​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច។ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​កោដិ​កោដិ​ឆ្នាំ

Tagged with:

ការទាយទំនាយ ការបើកសំដែង បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការណែនាំ Divination, Revelation, God’s Will and Guidance

Divination Revelation Gods will and Guidance pdf download

តើអ្វីសំខាន់បំផុតសំរាប់ព្រះ? What is most important to God?

What is most important to God pdf download តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ? ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ (អេសេគាល​ ៣៦:២២) ដ្បិត​ចាប់​តាំង ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង (ម៉ាឡាគី​ ១:១១) សូម​ឱ្យ​ព្រះនាម​ទ្រង់ បាន​បរិសុទ្ធ (ម៉ាថាយ​ ៦:៩) ជារឿយៗ ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​ថា តើ​អ្វី​សំខាន់​បំផុត​សំរាប់​ព្រះ? ជា​ធម្មតា ពួកគេ​ឆ្លើយ​ថា «មនុស្ស» «មនុស្ស​មាន​បាប»       «លោកិយ» «ការ​ស្តាប់​បង្គាប់» «សេចក្តី​សង្គ្រោះ»…។ល។​ ចំលើយ​ទាំង​នេះ​ដាក់​មនុស្ស​នៅ​កណ្តាល​ ហើយ​និយាយ​ថា មនុស្ស​មាន​សារៈសំខាន់​បំផុត​សំរាប់​ព្រះ។ ប៉ុន្តែ​ការ​នេះ​បង្ហាញ​អំពី​សេចក្តីជំនឿ ដែល​មិន​ដើរ​តាម​ព្រះ​គម្ពីរ​ទេ ពីព្រោះ​នៅ​ក្នុង​ព្រះគម្ពីរ ព្រះ​បើក​សំដែង​ថា

អេសាយ ៦:១-១៣ Isaiah 6:1-13

Is. 6.1-13 អេសាយ​ ៦:១–១៣ ការ​រំលឹក ​អេសាយ ២:៦-២២ បង្រៀន​ថា ​«នៅ​ថ្ងៃ​នោះ» «ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​» ហើយ «​មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង​» (ខ.១១)។  ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សញ្ញា​ថ្មី​ យើង​នឹង​លើក​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ​ ហើយ​ទ្រង់​នឹង​សំដែង​សេចក្ដី​ក្រោធ​ ដើម្បី​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​ទាំង​អស់​នៅ​ថ្ងៃ​នៃ​ព្រះគ្រីស្ទ​ ដែល​ជា​ថ្ងៃ​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​វិញ។ សូម​អាន​អេសាយ​ ៦:១-១៣ ទាំង​មូល។​ ចូរ​អាន​ខ.១-៤ ឡើង​វិញ។  យោង​ទៅ​តាម​និមិត្ត​នេះ​ តើ​ព្រះជាម្ចាស់​មាន​ចរិតលក្ខណៈ​យ៉ាង​ម៉េច?  ការ​ពន្យល់ មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​អត្ត​សញ្ញាណ​របស់​ពួក​សេរភីម​ឡើយ​ ពី​ព្រោះ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​លើក​យក​មក​និយាយ​នៅ​ក្នុង​ខ​២រួច​មក​ ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ម្តង​ទៀត        ​ឡើយ។ អ្វី​ដែល​យើង​បាន​ដឹង​នោះ​គឺ សូរ​សំ​លេង​របស់​ពួក​សេរភីម​អស្ចារ្យ​ខ្លាំង​ណាស់ គឺ​វា​បាន​ធ្វើ​ឲ្យ​ក្រប​ទ្វារ​និង​ខ្លោង​ទ្វារ​បាន​ញ័រ។ ប៉ុន្តែ​ទោះបី​ជា​ពួក​គេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច       ​សំឡឹង​មើល​ព្រះ​ជា​ម្ចាស់​ចំ​ព្រះភ័ក្ត្រ​បាន​ដែរ។​ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​ប្រើ​ស្លាប​មក​បាំង​មុខ​របស់​ពួក​គេ។ នេះ​បាន​សេចក្តី​ថា ស្នា​ព្រះ​ហស្ត​ទាំង​នេះ​បាន​គោរព​កោត​ខ្លាច​ដល់​ព្រះ​ជា​ម្ចាស់​ខ្លាំង​បំផុត។

Tagged with:

អេសាយ ៦ Isaiah 6 In the Throne Room

In the throne room

ខគម្ពីរយោង៖ព្រះជាម្ចាស់ God

Bible References re God pdf download ព្រះជាម្ចាស់ ព្រះជាម្ចាស់​គឺ​ជា​ព្រះអាទិករ​ លោកុប្បត្តិ ១:១–២:៣; លោកុប្បត្តី ៩:៦; និក្ខមនំ ២០:១១; ទំនុកដំកើង ១៤៦:៥-៦; ២ពង្សាវតារក្សត្រ ១៩:១៥; ១របាក្សត្រ ១៦:២៦; នេហេមា ៩:៦; យ៉ូប ៩:៨; ទំនុកដំកើង ៨:៣; ទំនុកដំកើង ១៩:១, ៤; ទំនុកដំកើង ២៤:១-២; ទំនុកដំកើង ៣៣:៦-៧, ៩; ទំនុកដំកើង ៧៤:១៦-១៧; ទំនុកដំកើង ៧៨:៦៩; ទំនុកដំកើង ៨៩:១១; ទំនុកដំកើង

Top