លោកុប្បត្ដិ ២៥:១៩-៣៤ យ៉ាកុប និងអេសាវ Gen.25 Jacob and Esau
Gen. 25 Jacob and Esau pdf download យ៉ាកុប និងអេសាវ ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ២៥:១៩–៣៤ នេះគឺជារឿងសំខាន់មួយ ដែលជួយយើងអោយយល់រឿងទាំងឡាយអំពីយ៉ាកុបនិងអេសាវ ដែលមានក្រោយៗទៀត។ ដូចជារឿងអំពីព្រះសន្យាដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:២៣ ជាអត្ថបទសំខាន់សំរាប់រឿងក្រោយៗទៀតរបស់លោកអ័ប្រាហាំ ហើយព្រះបន្ទូលរបស់ព្រះដល់នាងរេបិកានៅក្នុង (២៥:២៣) ក៏ជាអត្ថបទសំខាន់សំរាប់រឿងក្រោយទៀតផងដែរ។ លោកុប្បត្ដិ ១២:២៣ ក៏ជារឿងសំខាន់មួយ ដើម្បីយល់ពីរឿងនេះផងដែរ ពីព្រោះសំណួរដ៏ធំនៅក្នុងកណ្ឌលោកុប្បត្ដិនេះគឺ «តើនរណាជាអ្នកទទួលសេចក្តីសន្យា ដែលព្រះប្រទានអោយអ័ប្រាហាំនៅក្នុងលោកុប្បត្ដិជំពូក១២។» គោលដៅសំខាន់នៃរឿងនេះគឺ ដើម្បីបង្ហាញថា គឺជាព្រះហទ័យព្រះ ដែលជ្រើសរើសយ៉ាកុបជាអ្នកទទួលព្រះពរនៃសេចក្តីសន្យារបស់ព្រះដល់អ័ប្រាហាំ មិនមែនអេសាវទេ។ តាមរចនាសម្ព័ន្ធភាសាហេព្រើរបង្ហាញថា ចំណុចសំខាន់របស់រឿងគឺសំដៅលើព្រះបន្ទូលរបស់ព្រះចំពោះនាងរេបិកា និងការមើលងាយអំណាចមរដកនៃបងច្បងរបស់អេសាវ។ ជាឧទាហរណ៍ យើងឃើញចំណុចសំខាន់នេះនៅក្នុងខបញ្ចប់(ខ.៣៤)ថា «អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។» ដូច្នេះ អេសាវមានទោសដោយបានអោយអំណាចមរដកនៃបងច្បងរបស់ខ្លួនដល់អ្នកដទៃ…
លោកុប្បត្ដិ ១២:១-៧ អ័ប្រាហាំ Gen. 12:1-7 Abraham
Gen 12.1-7 Abraham pdf download សេចក្តីណែនាំ លោកុប្បត្ដិ ជំពូក១២ គឺជាជំពូកសំខាន់បំផុតមួយសំរាប់ការយល់អំពីព្រះរាជសារនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែគួរអោយសោកស្តាយ នៅពេលមនុស្សអធិប្បាយចេញពីបទគម្ពីរនេះ ជាញឹកញាប់ពួកគេផ្ដោតលើការត្រាស់ហៅរបស់អាប់រ៉ាម (អ័ប្រាហាំ) ហើយការអនុវត្តរបស់ពួកគេគឺថា យើងគួរតែស្មោះត្រង់ចំពោះការត្រាស់ហៅរបស់យើង ដូចជាអ័ប្រាហាំបានស្មោះត្រង់ចំពោះការត្រាស់ហៅរបស់គាត់ដែរ។ ជាការពិតហើយដែលអ័ប្រាហាំគឺជាគំរូល្អមួយសំរាប់យើងឲ្យប្រព្រឹត្តតាម ប៉ុន្តែប្រសិនបើយើងយល់ និងអនុវត្តរឿងនេះនៅក្នុងតែរបៀបមួយនេះប៉ុណ្ណោះ នោះយើងពិតជាបានបាត់បង់គំនិតចំបងនៃព្រះរាជសារហើយ។ ដើម្បីអោយយើងយល់បទគម្ពីរនេះកាន់តែច្បាស់ យើងមិនគួរគ្រាន់តែគិតអំពីការត្រាស់ហៅរបស់ព្រះចំពោះអ័ប្រាហាំទេ ប៉ុន្តែក៏គួរតែផ្ដោតលើសេចក្តីសន្យារបស់ព្រះជាមួយអ័ប្រាហាំ និងរបៀបដែលសេចក្តីសន្យារបស់ព្រះទាក់ទងជាមួយនឹងអ្វីដែលមានមុននិងអ្វីដែលមានបន្ទាប់មកនៅក្នុងព្រះគម្ពីរផងដែរ។ ការនេះនឹងបញ្ជាក់ច្បាស់លាស់អំពីរបៀបអធិប្បាយព្រះគ្រីស្ទចេញពីលោកុប្បត្ដិ ១២ និងរបៀបអនុវត្តបទគម្ពីរនេះសំរាប់គ្រីស្ទបរិស័ទសព្វថ្ងៃ។ សេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាម សេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាមមានភាពច្បាស់លាស់។ ព្រះជាម្ចាស់នឹង៖ បង្កើតនគរ១យ៉ាងធំពីអាប់រ៉ាម (ខ.២) ឱ្យពរដល់អាប់រ៉ាម (ខ.២) លើកឈ្មោះអាប់រ៉ាមជាធំ (ខ.២) បញ្ចេញពរដល់មនុស្សទាំងឡាយតាមរយៈអាប់រ៉ាម (ខ.២) គ្រប់ទាំងគ្រួ…
លោកុប្បត្តិ ៤ កាអ៊ីន និងអេបិល Gen. 4 Cain and Abel
Cain and Abel pdf download ជារឿយៗ មានអ្នកគ្រាន់តែអធិប្បាយលោកុប្បត្ដិ ៤:១-១៦ ជាមេរៀនសីលធម៌ ហើយមិនយល់អំពីទំនាក់ទំនងរបស់បទគម្ពីរនេះជាមួយនឹងលោកុប្បត្ដិ ៣ ហើយនិងបទគម្ពីរទាំងអស់ទៀតនៅក្នុងព្រះគម្ពីរ។ មេរៀននេះបង្ហាញអំពីរបៀបអធិប្បាយលោកុប្បត្ដិជំពូក៤ទាំងមូលហើយយកវាមកអនុវត្តនៅក្នុងពេលបច្ចុប្បន្នដោយការចង្អុលទៅកាន់ព្រះយេស៊ូវ។ របៀបអធិប្បាយអំពីព្រះយេស៊ូវចេញពីរឿងអំពីកាអ៊ីននិងអេបិល ៤:១-២៦ រឿងអំពីកាអ៊ីន និងអេបិលនិទានអំពីការរីករាលដាលយ៉ាងលឿនរបស់អំពើបាប បន្ទាប់ពីមនុស្សត្រូវបានបណ្តេញចេញពីសួនច្បារអេដែន។ នៅក្នុងជំនាន់មួយបន្ទាប់ពីអ័ដាម និងអេវ៉ា យើងមានឃាតកម្មដំបូងគេរួចទៅហើយ ហើយវាគឺជាបងប្រុសសំឡាប់ប្អូនប្រុសម្នាក់ទៀត។ ដូច្នេះ រឿងនេះបង្ហាញអំពីទំហំដ៏ធំនៃអំពើបាបរបស់មនុស្សជាតិ។ ជំពូកនេះមានផ្នែកសំខាន់ពីរ និងការសន្និដ្ឋានសំខាន់មួយ៖ ១. កាអ៊ីនសំឡាប់អេបិល (៤:១-១៦) ២. ពូជពង្សរបស់កាអ៊ីន (៤:១៧-២៤) ៣. ពូជពង្សថ្មី (៤:២៥-២៦) សំរាប់ការអធិប្បាយ និងការបង្រៀនរឿងអំពីកាអ៊ីន និងអេបិល វាមានប្រយោជន៍ក្នុងការអធិប្បាយជំពូកទាំងមូលជាជាងគ្រាន់តែ៤:១-១៦។ មនុស្សជារឿយៗគ្រាន់អធិប្បាយ៤:១-១៦ ដោយព្រោះពួកគេគ្រាន់តែគិតអំពីមេរៀនសីលធម៌ចេញពីអំពើបាបរបស់កាអ៊ីនប៉ុណ្ណោះ។…
មេរៀនទី២ លោកុប្បត្តិ ២ ថ្ងៃទីប្រាំពីរ សេចក្ដីសម្រាក Gen. 2:1-3 The Seventh Day
Lesson 2 Gen.2 The Seventh Day pdf download គោលបំណងដ៏ធំ តើអ្នកមានគោលបំណងនៅក្នុងជីវិតដែរឬទេ? សេចក្ដីផ្ដើមនៃព្រះគម្ពីរគឺសំខាន់ពីព្រោះវាបានបង្រៀនយើងថា ព្រះជាម្ចាស់បានបង្កើតគ្រប់អ្វីទាំងអស់ ប៉ុន្តែលើសពីនេះទៅទៀត លោកុប្បត្ដិ១-២ បានសំដែងគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត។ លោកុប្បត្ដិ ១:១-២:៣ បញ្ជាក់ប្រាប់អំពីថ្ងៃទាំងប្រាំពីរ ហើយថ្ងៃទីប្រាំពីរខុសប្លែកពីថ្ងៃទីមួយដល់ទីប្រាំមួយ។ សូមអានលោកុប្បត្ដិ ២:១-៣ ហើយព្យាយាមស្វែងរកភាពខុសគ្នារវាងថ្ងៃទីប្រាំពីរនិងថ្ងៃទីមួយដល់ថ្ងៃទីប្រាំមួយ។ ថ្ងៃទីប្រាំពីរខុសប្លែកពីថ្ងៃទីមួយដល់ទីប្រាំមួយយ៉ាងហោចណាស់បួនយ៉ាង។ ១. ព្រះជាម្ចាស់ទ្រង់ឈប់សម្រាក នេះគឺជាថ្ងៃសម្រាក។ ២. ព្រះជាម្ចាស់ទ្រង់ក៏ប្រទានពរដល់ថ្ងៃនេះ។ នៅថ្ងៃទីប្រាំទ្រង់ប្រទានពរដល់សត្វរស់រវើកនិងបក្សាបក្សី ហើយនៅថ្ងៃទីប្រាំមួយព្រះអង្គទ្រង់ប្រទានពរដល់មនុស្ស ប៉ុន្តែគ្មានកន្លែងណាពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំមួយដែលនិទានថា ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃ។ ដូច្នេះនេះបង្ហាញថា ថ្ងៃទីប្រាំពីរគឺជាពេលវេលាដែលពោរពេញដោយព្រះពរ។ ៣. ព្រះជាម្ចាស់ទ្រង់បានញែកថ្ងៃនេះទុកជាបរិសុទ្ធ ដូច្នេះនេះបង្ហាញថា ថ្ងៃទីប្រាំពីរគឺជាពេលវេលាដ៏បរិសុទ្ធ។ ៤. រាល់ថ្ងៃពីទីមួយដល់ថ្ងៃទីប្រាំមួយមានល្ងាចមានព្រឹកឡើង ប៉ុន្តែថ្ងៃទីប្រាំពីរឥតមានពាក្យនេះ…
មេរៀនទី៣ លោកុប្បត្តិ ២-៣ ទីបរិសុទ្ធ Gen. 2-3 The Sanctuary
Lesson 3 Gen. 2-3 The Sanctuary pdf download គម្ពីរសញ្ញាចាស់ មេរៀនមុននេះបានបង្ហាញថា គោលបំណងនៃការបង្កើតគឺជាថ្ងៃទីប្រាំពីរ ដែលជាពេលវេលាដ៏បរិសុទ្ធ ពោរពេញដោយព្រះពរ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។ ដូច្នេះ លោកុប្បត្ដិ ១:១-២:៣ បានប្រើពេលវេលា ប្រយោជន៍ដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់សំរាប់របស់សព្វសារពើ។ វគ្គបន្ទាប់ពីនោះ គឺពី លោកុប្បត្ដិ ២:៤ទៅ បានប្រើទីកន្លែងមួយដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត ហើយកន្លែងនោះគឺជាសួនអេដែន។ សួនច្បារអេដែន គឺជាទីបរិសុទ្ធ ហើយជាទីកន្លែងដែលរាស្រ្តរបស់ព្រះគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែអ័ដាម និងប្រពន្ធរបស់គាត់ត្រូវចុះចូលនឹងការគ្រប់គ្រងរបស់ព្រះអង្គ ដោយគេស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះ ប្រយោជន៍ដើម្បីឲ្យគេអាចបន្តរស់នៅក្នុងសួនច្បារអេដែន (កន្លែងដែលគេគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់)។ យើងឃើញនៅក្នុងជំពូក៣ ព្រះជាម្ចាស់បានបណ្តេញអ័ដាម និងប្រពន្ធរបស់គាត់ចេញពីទីបរិសុទ្ធ(សួនអេដែន) ពីព្រោះគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះគេមិនអាចបន្តរស់នៅទីបរិសុទ្ធបានឡើយ។ ម្ដងទៀត ព្រះគម្ពីរទាំងមូល គឺពិពណ៌នាអំពីផែនការរបស់ព្រះអង្គដើម្បីសង្គ្រោះមនុស្សឲ្យរួចពីលទ្ធផលនៃការបះបោររបស់យើង។ …
មេរៀនទី៤ លោកុប្បត្តិ២-៣ ព្រះបន្ទូលរបស់ព្រះ Gen. 2-3 The Word of God
Lesson 4 Gen.2-3 The Word of God pdf download នៅក្នុងលោកុប្បត្ដិជំពូក២យើងឃើញថា ព្រះជាម្ចាស់បានយកអ័ដាមនិងប្រពន្ធទៅដាក់នៅក្នុងសួនអេដែនហើយសួននោះគឺជាទីបរិសុទ្ធហើយគេត្រូវចុះចូលនឹងព្រះជាម្ចាស់។ គេចុះចូលនឹងព្រះជាម្ចាស់ដោយគេស្ដាប់តាមព្រះបន្ទូលរបស់ព្រះ។ ព្រះអង្គបានសំដែងព្រះបន្ទូលថា គេអាចបរិភោគផ្លែឈើទាំងប៉ុន្មាននៅក្នុងសួនអេដែនបាន តែមិនត្រូវបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ (ដើមដែលនាំអោយស្គាល់ល្អស្គាល់អាក្រក់)ឡើយ។ សត្វពស់បានមកល្បួងនិងបញ្ឆោតគេដោយកលល្បិច។ ឧបាយកលរបស់វាគីនាំអោយគេសង្ស័យព្រះបន្ទូលរបស់ព្រះ វាបានដកស្រង់ព្រះបន្ទូលរបស់ព្រះយ៉ាងខុស (ប្រៀបធៀប ៣:១ «តើព្រះមានបន្ទូលហាមមិនឱ្យអ្នកបរិភោគផ្លែឈើ ណានៅក្នុង សួនច្បារមែនឬ» ជាមួយនិង២:១៦ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុង សួនច្បារនេះបានតាមចិត្ដ») ហើយបានបដិសេធព្រះបន្ទូលរបស់ព្រះទាំងស្រុងនៅពេលវាថា «អ្នកមិនស្លាប់ជាពិតមែន» (៣:៤)។ ដូច្នេះយើងឃើញថា ពស់ពោរពេញដោយកលល្បិចនិងឧបាយកលក្នុងការល្បួងនិងការបញ្ឆោត។ បន្ទាប់មកព្រះគម្ពីរបានសំដែងថា សត្វពស់នេះបានតំណាងមារសាតាំងដែលសម្លាប់មនុស្សហើយជាមេកុហកតាំងពីដើមរៀងមក (យ៉ូហាន ៨:៤៤, វិវរណៈ ១២:៩)។ ដូច្នេះ ការអនុវត្តន៍មួយដែលមកពីរឿងនេះគឺជា យើងត្រូវយល់ព្រះបន្ទូលដ៏ល្អនិងទុកចិត្តនិងស្ដាប់តាមព្រះបន្ទូលនោះប្រយោជន៍អោយរារាំងយើងធ្លាក់ទៅក្នុងអន្ទាក់របស់មារសាតាំង។ ប៉ុន្តែ…
មេរៀនទី៥ លោកុប្បត្តិ១-៣ រូបអង្គនៃព្រះ The Image of God
Lesson 5 Gen 2-3 The Image of God pdf download លោកុប្បត្ដិ ១:២៦ បញ្ជាក់ថា«ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង ហើយឱ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងសត្វជើង៤ ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅផែនដីផង» ខគម្ពីរនេះមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យយើង បានយល់ដឹងអំពីមនុស្ស និងរបៀបដែលព្រះជាម្ចាស់ បានបង្កើតយើងមក។ មេរៀននេះខ្លីណាស់ក្នុងការពន្យល់ឲ្យបានក្បោះក្បាយអំពីមនុស្សនៅក្នុងខនេះ ប៉ុន្តែយើងខ្ញុំនឹងពន្យល់ដោយសង្ខេបនូវចំនុចមួយចំនួន។ បង្កើតឡើងក្នុងរូបអង្គទ្រង់ មានន័យថា ព្រះជាម្ចាស់ ទ្រង់បង្កើតយើងមកដើម្បីគ្រប់គ្រងលើរបស់សព្វសារពើ ដែលទ្រង់បានបង្កើតមក ប៉ុន្តែយើងត្រូវគ្រប់គ្រងតាមរយៈការចុះចូលចំពោះទ្រង់។ ដូច្នេះ យើងមិនមានសេរីភាពក្នុងការគ្រប់គ្រងទៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនឯងឡើយ ប៉ុន្តែយើងត្រូវគ្រង់គ្រង ទៅតាមបំណងព្រះហឫទ័យនៃព្រះជាម្ចាស់វិញ។ នោះមានន័យថា មនុស្សត្រូវតែស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រយោជន៍ដើម្បីលឺនូវអ្វីដែលទ្រង់បង្គាប់ហើយគេត្រូវស្ដាប់តាម។ ហេតុដូច្នេះ…
មេរៀនទី៦ លោកុប្បត្តិ២-៣ អ័ដាមនិងអ័ដាមក្រោយបង្អស់ Adam and Last (New) Adam
Lesson 6 Adam and New Adam pdf download នៅពេលយើងគិតអំពីរបៀបនៃការប្រកាសដំណឹងល្អ របស់ព្រះយេស៊ូវគ្រីស្ទពីលោកុប្បត្ដិ ២-៣ វិធីដែលយើងអាចមើលឃើញនោះគឺតាមរយៈលោកអ័ដាម។ ជាថ្មីម្តងទៀត នៅពេលអ្នកសរសេរគម្ពីរសញ្ញាថ្មី បង្រៀនអំពីលោកអ័ដាមពួកគេបានប្រើប្រាស់សាច់រឿងអំពីលោកអ័ដាម ដើម្បីជួយពន្យល់អំពីព្រះយេស៊ូវគ្រីស្ទ។ អត្ថបទពីរដ៏សំខាន់អំពីរឿងនេះគឺមាននៅក្នុងគម្ពីរ រ៉ូម ៥:១២-២១ និង ១កូរិនថូស១៥:២០-២២, ៣៥-៤។ រ៉ូម ៥:១២–២១ នៅក្នុងគម្ពីររ៉ូម លោកប៉ូល ពន្យល់អំពីរបៀបដែល ព្រះជាម្ចាស់បានរាប់យើងទុកជាសុចរិតនិងប្រទានជីវិត និងសេចក្តីសង្គ្រោះ ដល់មនុស្សជាច្រើនដោយសារតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ។ ដើម្បីបង្ហាញនូវគោលការណ៍នេះ សាវ័កប៉ូល បានធ្វើការប្រៀបធៀប និងបង្ហាញភាពផ្ទុយគ្នារវាងព្រះគ្រីស្ទ និងលោកអ័ដាម ព្រមទាំងរៀបរាប់អំពីក្រុមមនុស្សពីរក្រុម គឺមួយក្រុមក្នុងអ័ដាមនិងមួយក្រុមក្នុងព្រះគ្រីស្ទ។ នៅក្នុងខ ១២ សាវ័កប៉ូលបញ្ជាក់ថា…
លោកុប្បត្តិ ៦-៩ ណូអេ និងទឹកជំនន់ Gen. 6-9 Noah and the Flood
Noah and the Flood pdf download សេចក្ដីផ្ដើម ភាពលំបាកធំមួយសំរាប់អ្នកអធិប្បាយគឺ របៀបអធិប្បាយបទគម្ពីរដែលមានប្រវែងវែង ទៅដល់បួនជំពូក។ បទគម្ពីរនេះបន្តផ្ទៃរឿងសំខាន់ៗរបស់លោកុប្បត្ដិ ៤-១១ គឺការរាលដាលអំពើបាបនិងហិង្សា ហើយនិងការឆ្លើយតបដោយសេចក្តីវិនិច្ឆ័យនិងព្រះគុណរបស់ព្រះ។ វាជាការល្អដែលយើងមិនពន្យល់សេចក្តីលំអិតទាំងអស់ ប៉ុន្តែសង្កត់ធ្ងន់លើចំនុចសំខាន់ៗ។ គម្រោងចំបងនៃរឿងចង្អុលទៅកាន់ដំណឹងល្អរបស់ព្រះគ្រីស្ទយ៉ាងច្បាស់លាស់។ គម្រោងគ្រឹះនៃរឿង ១. មនុស្សជាតិបះបោរប្រឆាំងនឹងព្រះ។ ២.ព្រះទតមើលនិងដឹងគ្រប់ការទាំងអស់ ហើយទ្រង់មិនសព្វព្រះទ័យចំពោះឥរិយាបថរបស់មនុស្សជាតិទេ។ ៣. ព្រះយាងមកវិនិច្ឆ័យមនុស្សជាតិដែលបះបោរ និងលុបបំបាត់ពួកគេចេញពីផែនដីដើម្បីសំអាតផែនដី (៦:៧) ហើយចាប់ផ្តើមផែនដីជាថ្មី គឺទ្រង់បញ្ជូនទឹកជំនន់ដើម្បីបំផ្លាញមនុស្សទាំងអស់ លើកលែងតែមនុស្សមួយចំនួន គឺគ្រួសារមួយដែលទ្រង់សង្គ្រោះ។ ៤. ព្រះសន្យានឹងមិនបំផ្លាញផែនដីម្តងទៀតដោយសារទឹកជំនន់ ហើយប្រទានឥន្ទធនូជាសញ្ញាសំគាល់នៃសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់សន្យាថា ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀត។ ទំនាក់ទំនងជាមួយលោកុប្បត្ដិ ១ និង៤ រឿងទឹកជំនន់មានទំនាក់ទំនងជាច្រើនជាមួយលោកុប្បត្ដិ ១ និង៤។…
លោកុប្បត្តិ ១១:១-៩ ប៉មបាបិល Gen. 11 Tower of Babel
The Tower of Babel pdf download លោកុប្បត្ដិ ១១:១-៩ ជាដំបូង បទគម្ពីរនេះហាក់ដូចជាពិបាកក្នុងការអធិប្បាយព្រះគ្រីស្ទ ពីព្រោះវាហាក់ដូចជាគ្មានព្រះគុណនៅក្នុងរឿងនេះទេ គឺមានតែសេចក្តីវិនិច្ឆ័យប៉ុណ្ណោះ។ ការនេះផ្ទុយពីជំពូកមុន ពីព្រោះរឿងមុនៗ ចាប់ពីជំពូក៣មក មានទាំងព្រះគុណ និងសេចក្តីវិនិច្ឆ័យផងដែរ។ ដើម្បីជាប្រយោជន៍អធិប្បាយ និងបង្រៀនបទគម្ពីរនេះ យើងបែងចែកបទគម្ពីរនេះជាពីរផ្នែក គឺសកម្មភាពរបស់មនុស្ស (ខ. ១-៤) និងការឆ្លើយតបរបស់ព្រះ (ខ. ៥-៩)។ ទំនាក់ទំនងជាមួយបទគម្ពីរមុនៗ ជាការសំខាន់ដែលយើងអានបទគម្ពីរនេះនៅក្នុងបរិបទនៃបទគម្ពីរមុនៗនេះ។ ព្រះបានមានបន្ទូលប្រាប់មនុស្សឲ្យបំពេញផែនដី (១:២៨; ៩:៧)។ ការសំរេចចិត្តរបស់មនុស្សនៅទីនេះគឺ មិនបំបែកគ្នាទូទាំងផែនដីទេ (ខ. ៤) ដែលទង្វើប្រឆាំងនឹងផែនការណ៍ និងបញ្ញត្តិរបស់ព្រះសំរាប់មនុស្សជាតិ។ រឿងនេះជាផ្នែកនៃនិទានកថាអំពីពូជពង្សរបស់ណូអេ ដូច្នេះហើយរឿងនេះបង្ហាញថា បន្ទាប់ពីការចាប់ផ្តើមថ្មីបន្ទាប់ពីមានទឹកជំនន់ អំពើបាបបន្តរាលដាល…