កុនព្រះយេស៊ូវ The Jesus Film (Khmer video)

https://www.youtube.com/watch?v=DmX_WRTY3X0

ផែនទី៖ ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ​ Map: Galilee in the time of Jesus

Tagged with: , ,

ដានីយ៉ែល ៧ សុបិន​និមិត្ត​របស់​លោក​ដានីយ៉ែល​និង​នគរ​របស់​ព្រះជាម្ចាស់​ ​Daniel 7

Dan. 7 Daniel’s Vision and God’s Kingdom pdf download ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៧ អ្នក​និពន្ធ​ រុហ្វ លេភិឡារ ដានីយ៉ែល​ ៧​ សំដែង​ពី​និមិត្ត​មួយ​យ៉ាង​អស្ចារ្យ​អំពី​ប្រវត្តិសាស្ត្រ​ពិភព​លោក​  និង​ផ្តល់​ឲ្យ​អ្នក​អាន​នូវ​គន្លឹះ ​ដើម្បី​អោយ​បាន​យល់​ប្រវត្តិសាស្ត្រ។  ទោះបី​ជា​យ៉ាង​ណា​ ជំពូក​នេះ​ ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​របៀប​មួយ​ដែល​ពិបាក​អាន​បន្តិច។ អក្សរសាស្ត្រ​ប្រភេទ​នេះ​បាន​ប្រើ​ និមិត្ត​រូប​ ពាក្យ​និយាយ​បញ្ឆៀង សេចក្ដីប្រឌិត ឃ្លា​ប្រស្នា​ និង​តួលេខ​ ដែល​មាន​ការ​ពិបាក​ក្នុង​ការ​កាត់​ស្រាយ។ បញ្ហា​មួយ​សម្រាប់​គ្រូ​អធិប្បាយ​គឺ ការ​រក​ផ្ទៃរឿង​មាន​សារ​ចំៗ​សម្រាប់​ជំពូក​នេះ​នៅ​ពេល​រៀបចំ​ការ​អធិប្បាយ​ចេញ​ពី​ ដានីយ៉ែល​ ៧ ​នេះ​ ហើយ​មិន​គ្រាន់​តែ​ចម្លង​ផ្ទៃរឿង​ពី​ដានីយ៉ែល​ ២​ ដែល​មាន​ការ​យល់​សប្តិ​អំពី​រូបចម្លាក់​ដ៏​មាន​តម្លៃ ដែល​ធ្វើ​ពី​លោហៈ​ តំណាង​ឲ្យ​នគរ​ទាំង​បួន។ បរិបទ​

Tagged with:

ទំនុកដំកើង ២ ព្រះយេស៊ូវបានទទួលគ្រប់អំណាច Ps. 2 Jesus receives all authority

Psalm 2 pdf download ព្រះ​យេស៊ូវ​បាន​ទទួល​គ្រប់​អំណាច​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញា​ចាស់​ ទំនុកដំកើង ២ ​ទំនុក​ដំកើង ២ គឺ​ជា​ជំពូក​មួយ​ក្នុង​ចំណោម​ជំពូក​សំខាន់​បំផុត​នៅក្នុង​ព្រះ​គម្ពីរ ហើយ​ជា​អត្ថបទ​គម្ពីរ​ដ៏​អស្ចារ្យ​សំរាប់​ការ​អធិប្បាយ។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ដកស្រង់​ទំនុក​ដំកើង​នេះ​ច្រើន​ដង។ ទំនុក​ដំកើង​នេះ​សង្ខេប​សារ​នៃ​ព្រះគម្ពីរ​ទាំង​មូល​បាន​យ៉ាង​ក្បោះ​ក្បាយ​ ហើយ​មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់​ ដែល​ជួយ​ផ្តល់​ជា​រចនាសម្ព័ន្ធ​ដល់​សេចក្តី​      អធិប្បាយ។ រចនាសម្ព័ន្ធ​ ទំនុក​ដំកើង​ ២​ មាន​១២ខ​ ដែល​បែក​ចែក​ជា​៤​ផ្នែក ហើយ​ផ្នែក​នីមួយៗ​មាន​៣ខ និង​មាន​សម្លេង​ខុសៗ​គ្នា។ ខ.១-៣ ​សម្លេង​នៃ​ពួក​ស្តេច​នៅក្នុង​លោកិយ​នេះ «ចូរ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជា​ម្ចាស់» ខ.៤-៦ ​សម្លេង​នៃ​ព្រះ​នៅ​ស្ថានសួគ៌៖ ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឆាំង​បោះ​បោរ​របស់​មនុស្ស។ ខ.៧-៩ ​សម្លេង​នៃ​ស្តេច​ ដែល​ត្រូវ​បាន​អភិសេក​នៅក្នុង​ស៊ីយ៉ូន៖ អំណាច​លើ​ជាតិ​សាសន៍​ទាំង​អស់​ ហើយ​នឹង​បំផ្លាញ​ពួក​អ្នក​បះបោរ​ប្រឆាំង។ ខ.១០-១២ សម្លេង​ចេញ​ទៅ​ពេញ​ទាំង​ផែនដី៖ ឈប់​បះបោរ​ប្រឆាំង​ ហើយ​ចុះចូល​ចំពោះ​ព្រះ​បុត្រា និង​យក​ទ្រង់​ជា​ទីពឹង​ជ្រក។​ ​សារ៖

Tagged with:

ព្រះយេស៊ូវ៖ ជាប្រវត្តិសាស្ត្រ ឬ រឿងប្រឌិត Jesus: History or Fiction (video)

International Fishers: Darryl Record

ការរស់ឡើងវិញ Resurrection

Resurrection pdf download វណ្ណា ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​មាន​ភាព​រីករាយ​ជាមួយ​មិត្ត​ភ័ក្ដ្រ​ និង​គ្រួសារ​របស់​គាត់។ ប៉ុន្តែ វណ្ណា​មិន​ជឿ​លើ​ព្រះ​យេស៊ូវ​ទេ។ សុជាតិ​ជា​អ្នក​ក្រ​ ប៉ុន្តែ​គាត់​ជឿ​លើ​ព្រះ​យេស៊ូវ​ ហើយ​ពេល​ខ្លះ​គាត់​ទទួល​ការ​បៀតបៀន​ ​ពីព្រោះ​គាត់​ដើរ​តាម​ព្រះ​យេស៊ូវ។ តើ​អ្នក​ណា​មាន​ពរ​ច្រើន​ជាង? តើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​ណា? ចំលើយ​សំរាប់​សំនួរ​នេះ​ពឹងផ្អែក​ទាំង​ស្រុង​ ថា​តើ​ព្រះ​យេស៊ូវ​បាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​វិញ​ឬ​យ៉ាង​ណា។ ប្រសិន​បើ​ព្រះយេស៊ូវ​មិន​ ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​វិញ​ទេ នោះ​វណ្ណា​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ប្រសើរ​ជាង។ ប្រសិន​បើ​ព្រះយេស៊ូវ​ពិត​ជា​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​មែន នោះ​សុជាតិ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ប្រសើរ​ជាង គឺ​មាន​ពរ​ជាង។ ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​របស់​ព្រះយេស៊ូវ​ផ្លាស់​ប្រែ​គ្រប់​យ៉ាង​ទាំង​អស់ ដូច្នេះ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​សិក្សា​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​របស់​ព្រះ​យេស៊ូវ។ ពេលខ្លះ​ខ្ញុំ​សួរ​ថា ប្រសិន​បើ​ព្រះគ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ តើ​អ្នក​នៅ​តែ​ទៅ​ពួកជំនុំ​និង​ដើរ​តាម​ព្រះ​យេស៊ូវ​ទៀត​ទេ? ប្រសិន​បើ​យើង​ដើរ​តាម​ព្រះ​គម្ពីរ នោះ ចំលើយ​របស់​យើង​គួរ​តែ «ទេ ខ្ញុំ​នឹង​មិន​ទៅ​ពួកជំនុំ​ ឬ​ដើរ​តាម​ព្រះ​យេស៊ូវ​ទេ»។ ប៉ុល​បាន​សរសេរ​ថា ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ទេ នោះ​ការ​អធិប្បាយ​និង​សេចក្តី​ជំនឿ​របស់​យើង​ឥត​អំពើ (១កូរិនថូស ១៥:១៤) ​យើង​ជា​ស្មរ​បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ​វិញ​ (១កូរិនថូស

គម្រោងដំណឹងល្អ Gospel Outline (Evangelistic Tool)

Two ways gospel outline instructions Two ways gospel outline chart pdf download

ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះអម្ចាស់ Titles of Jesus: Lord

Lord pdf download ឋានន្តរ​៖ ព្រះអម្ចាស់​ ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ គឺ​ជា​ឋានន្តរ​ទីពីរ​របស់​ព្រះ​យេស៊ូវ​ ដែល​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ប្រើ​ច្រើន​បំផុត។ គោល​ជំនឿ​រួម​របស់​ពួក​ជំនុំ​ដំបូង​គឺ​ «ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់»។ ការ​ប្រើ​ពាក្យ​ ​«ព្រះ​អម្ចាស់»​ ខុសៗគ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។ ឋានន្តរ​ជា «​ព្រះ​អម្ចាស់»​ ដែល​មក​ពី​ភាសាក្រិក​ (kurios) ​មាន​អត្ថន័យ​បី​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី។ ​ទី​មួយ​ ​ពាក្យ​នេះ​មាន​ការ​ប្រើ​ជាទូទៅ​ ដែល​ជា​ការ​គួរ​សម​សំរាប់​ហៅ​មនុស្ស​ដទៃ។​ នៅ​ក្នុង​កណ្ឌ​ដំណឹងល្អ​ អ្នក​ដទៃ​ហៅ​ព្រះ​យេស៊ូវ​ថា «ព្រះអម្ចាស់» នៅ​ពេល​ពួក​គេ​និយាយ​ទៅកាន់​ព្រះ​អង្គ។ នេះ​មិន​មាន​ន័យ​ថា​ ពួក​គេ​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ទេ។ ទី​ពីរ ការ​ប្រើ​ពាក្យ «ព្រះអម្ចាស់»​ ​គឺ​ជា​ឋានន្តរ​ដែល​សំ​ដែង​នូវ​ការ​គោរព​និង​សេចក្តី​ថ្លៃ​ថ្នូរ​។ ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​ ម្ចាស់​ទាស​ករ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រាន់​ ដើម្បី​ទិញ​ទាសករ​ ត្រូវ​បាន​គេ​ហៅ​ថា «​ម្ចាស់»​។ ​ពាក្យ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ប្តី​និង​អ្នក​គ្រប់​គ្រង​ផង​ដែរ​។ ទាសករ​ត្រូវ​បាន​គេ​ទិញ

ឋានន្តររបស់ព្រះយេស៊ូវ៖ ព្រះគ្រីស្ទ Titles of Jesus: Christ

Christ pdf download ឋានន្តរ​៖ ព្រះ​គ្រីស្ទ ឋានន្តរ​សាមញ្ញ​របស់​ព្រះ​យេស៊ូវ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​​គឺ ​ព្រះគ្រីស្ទ ដែល​លេច​ឡើង​៥៣១​ដង។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រើ​ឋានន្តរ​នេះ​ជា​ញឹក​ញាប់ ដែល​មាន​មនុស្ស​ជា​ច្រើន​គិត​ថា «ព្រះគ្រីស្ទ» គឺ​ជា​ផ្នែក​នៃ​ព្រះ​នាម​របស់​ទ្រង់​។ ប៉ុន្តែ «ព្រះ​យេស៊ូវ​» គឺ​ជា​ព្រះ​នាម​របស់​ទ្រង់​ ហើយ​ «ព្រះគ្រីស្ទ» គឺ​ជា​ឋានន្តរ​របស់​ទ្រង់​។ ពាក្យ «ព្រះគ្រីស្ទ» គឺជា​ពាក្យ​ភាសា​ក្រិក​ ដែល​ស្មើ​នឹង​ពាក្យ​ហេព្រើរ «ព្រះមែស៊ី» (Messiah) ដែល​មាន​​ន័យ​ថា «អង្គ​ដែល​ត្រូវ​​បាន​ចាក់​ប្រេង​តាំង»។ ពាក្យ​ «ព្រះគ្រីស្ទ» បញ្ជាក់​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​ព្រះ​ចាក់​ប្រេង​តាំង​សំរាប់​តំណែង​និង​កាតព្វកិច្ច​របស់​ទ្រង់​។ ពេល​ដំបូង​ក្នុង​បេសកកម្ម​របស់​ព្រះ​យេស៊ូវ មនុស្ស​​ខ្លះ​បាន​ជឿ​ថា ទ្រង់​គឺជា​ព្រះ​មែស៊ី (ពួក​សិស្ស​របស់​ទ្រង់​បាន​មើល​ឃើញ​ឋានន្តរ​នេះ​រួច​ហើយ យ៉ូហាន ១:៤១) ប៉ុន្តែ​ពួកគេ​បាន​យល់​ខុស​អំពី​ព្រះ​មែស៊ី។ ពួកគេ​បាន​កំពុង​រង​ចាំ​នរណា​ម្នាក់​ ដែល​នឹង​មក​រំដោះ​ពួកគេ​ចេញ​ពី​​ចក្រភព​​រ៉ូម។ ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​​ពន្យល់​ថា តួនាទី​របស់​ទ្រង់​

ឋានន្តររបស់ព្រះយេស៊ូវ៖ កូនមនុស្ស Titles of Jesus: Son of Man

Son of Man pdf download កូន​មនុស្ស អ្នក​និពន្ធ​ រ៉ូហ្វ លេភិឡារ ជា​ច្រើន​ដង​នៅ​ក្នុង​ជីវិត​របស់​ព្រះយេស៊ូវ​ ទ្រង់​បាន​ហៅ​អង្គ​ទ្រង់​ជា​ «កូន​មនុស្ស​» (ម៉ាថាយ ​៨:២០; ៩:៦; ​១០:២៣​ ; ១១:១៩; ១២:៨; ៣២, ​៤០; ១៣:៣៧, ៤១; ១៦:១៣, ២៧-២៨; ១៧:៩, ១២, ២២; ១៩:២៨; ២០:១៨, ២៨; ២៤:២៧, ៣០, ៣៧, ៣៩, ៤៤; ២៥:៣១; ២៦:២, ២៤, ៤៥, ៦៤;

Top