Tag: 27. ដានីយ៉ែល Daniel

ដានីយ៉ែល​ ៨ ដានីយ៉ែល​បាន​ទទួល​និមិត្ត​អំពី ចៀម​ឈ្មោល ​ពពែ​ឈ្មោល ហើយ ស្នែង​តូច Dan. 8

Daniel 8 pdf download ដានីយ៉ែល៨ គឺ​ខុស​គ្នា​នឹង​ដានីយ៉ែល​៧ ដោយ​ដានីយ៉ែល​៧​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ​នគរ​របស់​មនុស្ស​ជាតិ ចាប់​ពី​នគរ​របស់​ពួក​បាប៊ីឡូន​ដល់​ចុង​បញ្ចប់​នៃ​នគរ​របស់​ព្រះ ប៉ុន្តែ​ជំពូក​៨​ផ្ដោត​លើ​នគរ​ទី​ពីរ​និង​ទី​បី​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំពូក​៧។ ​នគរ​ទាំង​ពីរ​បាន​គ្រប់គ្រង​អស់​រយៈ​ពេល​ប្រហែល​ពីរ​រយ​ឆ្នាំ​ (៣៥០-១៦៤មុន​គ.ស)។ ​នៅក្នុង​ជំពូក​៨ ទេវតា​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា ចៀម​ឈ្មោល​គឺ​ជា​នគរ​របស់​មេឌី​និង​ពើស៊ី ហើយ​ពពែ​ឈ្មោល​គឺ​ជា​នគរ​របស់​ក្រិក​ (៨:២០-២១)។ ទោះ​បី​ជា​ការ​ពន្យល់​របស់​ទេវតា​ជួយ​អោយ​យើង​កាត់​ស្រាយ​ជំពូក​នេះ​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​ការ​សិក្សា​អោយ​ដឹង​ថា «ស្នែង​តូច​១» (ខ. ៩) «​ពួក​ពល​បរិវារ​នៅ​លើ​មេឃ» (ខ. ១០) «អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ» (ខ. ១១)​ ថា​ជា​អ្នក​ណា? ហើយ​ «​២៣០០​ព្រឹក​និង​ល្ងាច​» (ខ. ១៤) គឺ​ជា​អ្វី​ផង​ដែរ។ ​យើង​ក៏​ត្រូវ​គិត​អំពី​ទំនាក់ទំនង​នៃ​ជំពូក​នេះ​ជាមួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ អត្ថបទ​គម្ពីរ និង​បរិបទ ​យោង​តាម​អត្ថបទ​គម្ពីរ ដានីយ៉ែល​៨​ទាក់ទង​នឹង​ដានីយ៉ែល​៧​យ៉ាង​ជិត​ស្និទ្ធ​បំផុត។ ​ហោរា​ដានីយ៉ែល​បាន​ទទួល​និមិត្ត​នៅក្នុង​ដានីយ៉ែល​៧​ «​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​បេលសាសារ​»

Tagged with:

ដានីយ៉ែល​ ៦ លោក​ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ (តោ) Daniel 6

លោក​ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ (តោ) Daniel in the Lions’ Den​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៦ អ្នក​និពន្ធ​ រុហ្វ លេភិឡារ នេះ​ជា​រឿង​ដ៏​ល្បី​មួយ​​នៅ​​ក្នុង​កណ្ឌ​ដានីយ៉ែល​ ប៉ុន្តែ​ជា​រឿយៗ​មនុស្ស​បាន​អាន​វា ​ដោយ​មិន​ពិចារណា​ពី​សារ​ដើម​នៃ​អត្ថបទ​សំរាប់​អ៊ីស្រាអែល​ទេ​។ សារ​នៃ​រឿង​ដំបូង​គឺ​ចំពោះ​អ៊ីស្រាអែល​ទាំង​អស់​ ដែល​ស្ថិត​ក្នុង​ការ​និរទេស​ ជា​អ្នក​ដែល​ត្រូវ​បាន​ល្បួង​ ដើម្បី​បដិសេធ​ក្រិត្យវិន័យ​របស់​​ព្រះជាម្ចាស់​ និង​លែង​ទុក​ចិត្ត​ព្រះ​ដែល​រំដោះ​ពួក​គេ​​ពី​ការ​និរទេស​ទៀត​។ តើ​ពួក​ជំនុំ​យើង​មាន​ត្រូវ​បាន​ល្បួង​ ឲ្យ​បដិសេធ​ក្រិត្យវិន័យ​​របស់​ព្រះជាម្ចាស់​ ដើម្បី​រស់នៅ​ក្នុង​ភាព​អាត្មានិយម​ដែរ​ឬ​​ទេ? រឿង​នេះ​គឺ​​អំពី​ព្រះជាម្ចាស់​រំដោះ​ដានីយ៉ែល​ចេញ​ពី​រូង​សិង្ហ​  ​ដែល​បាន​ផ្តល់​សារ​សមរម្យ​មួយ​សំរាប់​មនុស្ស។ បញ្ហា​មួយ​ក្នុង​ការ​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​គឺ​ជា​​​ស្វែងរក​​ផ្ទៃ​រឿង​​ចំៗ​​​សម្រាប់​អត្ថបទ​ ដោយ​មិន​រើស​យក​​ផ្ទៃរឿង​ដដែល​​នៅ​ក្នុង​ជំពូក​៣​ដែល​ថា​ ព្រះជាម្ចាស់​រំដោះ​មិត្តភក្ដិ​ដានីយ៉ែល​ចេញ​ពី​គុក​ភ្លើង​នោះ​ទេ​។ បញ្ហា​​​មួយ​ទៀត​​គឺ​ជា​​ការ​គេច​ចេញ​​ពី​ការ​អធិប្បាយ ​ដែល​គ្រាន់​តែ​ជា​និទាន​ពី​សីលធម៌​ គឺ​គ្រាន់​តែ​យក​ជីវិត​ដានីយ៉ែល​ធ្វើ​​ជា​គំរូ​សម្រាប់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​​នេះ​ធ្វើ​​តម្រាប់​​តាម​​ប៉ុណ្ណោះ​។ តាម​ពិត​ ​ការ​អធិស្ឋាន​និង​ភាព​ក្លាហាន​​របស់​ដានីយ៉ែល​​គឺ​​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​យើង​នៅ​​សព្វថ្ងៃ​​នេះ​​ក្នុង​ការ​អធិស្ឋាន​ និង​មាន​សេចក្តី​ក្លាហាន​មែន​ ប៉ុន្តែ​នេះ​មិនមែន​ជា​ចំណុច​ចំបង​ ឬ​អត្ថបទ​សារ​នោះ​ទេ​។ ពេល​ណា​យើង​អាន​ និង​បង្រៀន​អត្ថបទ​នេះ​​ យើង​ត្រូវ​តែ​គិតថា​​

Tagged with:

ដានីយ៉ែល​​ ៥ អក្សរនៅលើជញ្ជាំង Daniel 5

អក្សរ​នៅ​លើ​ជញ្ជាំង The Writing on the Wall​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៥ អ្នក​និពន្ធ​ រុហ្វ លេភិឡារ មនុស្ស​ទាំងអស់​នៅ​​លើ​ពិភពលោក​  ភ័យខ្លាច​ចំពោះ​នគរ​របស់​​មនុស្ស​អាក្រក់​ទាំងឡាយ។ ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ មនុស្ស​​បាន​ភ័យ​ខ្លាច​​ចំពោះ​ប្រទេស​អាឡឺមង់​ និង​​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​សង្គ្រាម​នោះ​មនុស្ស​បាន​ភ័យ​ខ្លាច​ប្រទេស​​រុស្សីបន្ទាប់​មក​មនុស្ស​ខ្លាច​ប្រទេស​ចិន​ និង​សព្វថ្ងៃ​នេះ​គេ​​ខ្លាច​កូរ៉េ​ខាង​ជើង​ជា​ដើម។ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ការ​ភ័យខ្លាច​ចំពោះ​នគរ​មនុស្ស​អាក្រក់​ រឿង​ដានីយ៉ែល​ ៥​ មាន​សារ​កំសាន្តចិត្ត​យ៉ាង​ធំ​សម្បើម។ អត្ថបទ​ និង​បរិបទ​ ក្នុង​មេរៀន​ជំពូក​ ៤​ យើង​បាន​ឃើញ​ថា​ ជំពូក​ ៤​ និង​៥ ជា​គូរ​នឹង​គ្នា។ ពីរ​ជំពូក​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត។ រឿង​ទាំង​ពីរ​ប្រាប់​យើង​ពី​ការ​វិនិច្ឆ័យ​ស្តេច​បាប៊ីឡូន​ ​ដោយ​ព្រោះ​ចិត្ត​ធំ​ និង​សេចក្តី​ព្រហើន​របស់​គាត់​។ យើង​ឃើញ​ទំនាក់ទំនង​ជិត​ស្និត​នៅ​​ក្នុង​ ៥:១៨-២១ ដែល​ជា​ការ​សង្ខេប​ម្តង​ទៀត​នៃ​រឿង​ក្នុង​ជំពូក​ ៤។

Tagged with:

ដានីយ៉ែល​​ ៤ ស្តេចនេប៊ូក្នេសា និមិត្តឃើញដើមឈើដ៏អស្ចារ្យ​ Daniel 4

ស្តេច​នេប៊ូក្នេសា​ និមិត្ត​ឃើញ​ដើម​ឈើ​ដ៏​អស្ចារ្យ Nebuchadnezzar’s Dream of a Great Tree ​ ​ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៤ អ្នក​និពន្ធ​ រុហ្វ លេភិឡារ ដានីយ៉ែល​ ៤​  ប្រាប់​យើង​ពី​រៀប​ដែល​ព្រះជាម្ចាស់​បាន​បន្ទាប​ស្តេច​មាន​អំនួត​ចុះ​ ​(៤:២២) និង​ លើក​ស្តេច​ ​ឡើង នៅ​​ពេល​គាត់​ទទួល​ស្គាល់​ថា​ ព្រះ​របស់​អ៊ីស្រាអែល ​«ខ្ពស់​បំផុត​» និង​ជា​ «ស្តេច​ស្ថាន​សួគ៌​» (៤:៣៤, ៣៧)។​ នេះ​គឺ​ជា​សារ​មួយ​សម្រាប់​អ្នក​គ្រប់គ្រង​ទាំង​ឡាយ​ និង​សម្រាប់​អស់​អ្នក​ដែល​មាន​ការ​ភ័យខ្លាច​ ឬ​ការ​គំរាម​កំហែង​ ដោយ​សារ​មក​ពី​ស្តេច​និង​អាណាចក្រ​ទាំង​ឡាយ។ ទោះ​បី​ជា​យ៉ាង​ណា​  សមត្ថភាព​ព្រះជាម្ចាស់​ក្នុង​ការ​បន្ទាប​អស់​អ្នក​ដែល​មាន​ភាព​ក្រអឺតក្រទម​​មិនមែន​ជា​ផ្ទៃរឿង​ចម្បង​នៃ​ការ​និទាន​ទេ​ (​សូម​មើល ​«ផ្ទៃ​រឿង​ត្រឹមត្រូវ​តាម​អត្ថបទ​» ខាង​ក្រោម​នេះ​​)។ ប្រសិន​បើ​យើង​មាន​បំណង​អធិប្បាយ​ប្រឆាំង​អំពើ​បាប ដែល​​ជា​

Tagged with:

ដានីយ៉ែល​ ២ សុបិន្ដ​របស់​ស្តេច​នេប៊ូក្នេសា​ Daniel 2

​ ចំពោះ​មនុស្ស​ដែល​គ្រាន់តែ​ខ្វល់ខ្វាយ​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ និង​មិន​គិត​ពី​រូបភាព​ធំ​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​  ដានីយ៉ែល​ ២​  ជា​អត្ថបទ​ដ៏​ប្រសើរ​សម្រាប់​អធិប្បាយ​ទៅ​កាន់​ពួក​គេ។ អត្ថបទ​នេះ​ប្រកាស​ថា ​ព្រះជាម្ចាស់​ត្រួតត្រា​  ​ហើយ​ទ្រង់​សន្យា​ពី​នគរ​ដ៏​ឥត​ខ្មោះ​ដែល​នឹង​មក​ជំនួស​អោយ​អាណាចក្រ​នៃ​លោកិយ​នេះ។   បរិបទ ដានីយ៉ែល​ ជំពូក​២​ បន្ត​រឿង​អំពី​ដានីយ៉ែល​និង​មិត្ត​ទាំង​បី​នាក់​របស់​គាត់​នៅ​ក្នុង​ជំពូក​១​ និង​មាន​ទំនាក់ទំនង​ជា​ច្រើន​ជា​មួយ​ជំពូក​បន្ទាប់។ ​ជំពូក​២​ មាន​ចំណុច​ជា​ច្រើន​និយាយ​ម្តង​ទៀត​នៅ​ក្នុង​ជំពូក​៤​  ត្រង់​ដានីយ៉ែល​បកស្រាយ​សុបិន​មួយ​ទៀត​របស់​នេប៊ូក្នេសា។ អាណាចក្រ​ទាំង​បួន​នៅ​ក្នុង​ដានីយ៉ែល​២​ លេច​ឡើង​ម្តង​ទៀត​នៅ​ក្នុង​ជំពូក​៧​  ​ដែល​ជា​សត្វ​សាហាវ​ធំ​បួន​ឡើង​ចេញ​ពី​សមុទ្រ​មក។ ដានីយ៉ែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​គាត់​ថា ​ព្រះ​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្តី​ជ្រាលជ្រៅ​ ហើយ​លាក់​កំបាំង​ (២:២២) ហើយ​យើង​បាន​ឃើញ​សេចក្ដី​ពិត​នេះ​ម្ដង​ទៀត​នៅ​ពេល​ព្រះជាម្ចាស់​សំដែង​ឲ្យ​ដានីយ៉ែល​ឃើញ​ការ​លាក់​កំបាំង​នៅ​ក្នុង​និមិត្ត​ទាំង​បួន​របស់​គាត់​នៅ​ក្នុង​ជំពូក​៧​ ដល់​១២។​ ​   រូបភាព​នៅ​ក្នុង​ដានីយ៉ែល​ ជំពូក​២​ ក៏​ទាក់ទង​នឹង​ អេសាយ​ ៤០-៦៦ ដែរ។ ជំពូក​ទាំង​នោះ​បង្ហាញ​ថា​ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ការ​លាក់​កំបាំង​ក្នុង​ទី​ងងឹត​ ​គឺ​ទ្រង់​ជា​អម្ចាស់​ពន្លឺ​ និង​ងងឹត​(៤៥:៣, ៧; ដានីយ៉ែល

Tagged with:

ដានីយ៉ែល​ ៣ មិត្តភក្ដិ​របស់​ដានីយ៉ែល​ក្នុង​គុក​ភ្លើង Daniel 3

មិត្តភក្ដិ​របស់​ដានីយ៉ែល​ក្នុង​គុក​ភ្លើង​ ​ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៣ អ្នក​និពន្ធ​ រុហ្វលេភិឡារ   ដានីយ៉ែល​ ៣​ និទាន​រឿង​អស្ចារ្យ​មួយ​អំពី​សមត្ថភាព​ព្រះជាម្ចាស់​ក្នុង​ការ​រំ​ដោះ​រាស្រ្ត​របស់​ទ្រង់​អោយ​រួច​ពី​សេចក្តី​ស្លាប់។  រឿង​នេះ​ផ្តល់​ការ​កំសាន្ត​ចិត្ត​ដល់​រាស្រ្ត​របស់​ព្រះជាម្ចាស់​នៅ​សព្វថ្ងៃ​នេះ​ដែល​កំពុង​រង​ទុក្ខ​  ដូច​ដែល​បាន​កំសាន្ត​ចិត្ត​ដល់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​និរទេស។ រឿង​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះជាម្ចាស់​អោយ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះ​ ទោះ​បី​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​បែប​ណា​ក៏​ដោយ។​ ដានីយ៉ែល​ ៣:៥ «អ្នក​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ដល់​រូប​មាស​» បាន​រំលឹក​យើង​អំពី​បញ្ញា​១០​ប្រការ​ ​គឺ «កុំ​ឲ្យ​ក្រាប​សំពះ​នឹង​របស់​ទាំង​នោះ​ ឬ​ថ្វាយបង្គំ​នោះ​ឡើយ​» (និក្ខមនំ​ ២០:៥)។ ពី​មុន​ពួក​អ៊ីស្រាអែល​មិន​ស្មោះត្រង់​ចំពោះ​ព្រះយេហូវ៉ា​ទេ​ ​ពីព្រោះ​ពួក​គេ​បាន​លុត​ជង្គង់​ថ្វាយបង្គំ​រូប​ព្រះ​ ហើយ​អំពើ​នេះ​បាន​នាំ​អោយ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​ការ​និរទេស​ (ឧ. ចោទិយកថា​ ៤:២៥-២៧; ២៩:២៥-២៨; អេសេគាល ​២២:៣-៤; អេម៉ុស​៥:២៦-២៧)។ មិត្តភក្ដិ​របស់​ដានីយ៉ែល​បាន​បដិសេធ​មិន​លុត​ជង្គង់​ចំពោះ​មុខ​រូប​ចម្លាក់​របស់​ស្តេច​ និង​ថ្វាយបង្គំ​រូប​ព្រះ​ឡើយ​ ហើយ​ការ​នេះ​បង្ហាញ​ថា​ ​ពួក​គេ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ ​ គេ​ជា​ពួក​អ្នក​ក្លាហាន​ចំពោះ​ផលវិបាក​ដែល​មក​ពី​ការ​ស្តាប់​បង្គាប់​ព្រះ។ ពួក​គេ​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង​

Tagged with:

ដានីយ៉ែល​​ ១ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ Daniel 1

 ដានីយ៉ែល​ និង​មិត្ត​ភក្តិ​​​របស់​គាត់​​ត្រូវ​បាន​និរទេស​ទៅ​បាប៊ីឡូន​ ​អ្នក​និពន្ធ​ រុហ្វ លេភិឡារ ​ពាក្យ​លំនាំ ​ គួរ​ឲ្យ​សោកស្តាយ​ណាស់ ​​អ្នក​អធិប្បាយ​ខ្លះ​  ​នៅពេល​អធិប្បាយ​ចេញ​ពី​អត្ថបទ​នេះ​​ពួក​គេ​ផ្ដោត​លើ​ ខ.​ ៨​ និង​អនុវត្តន៍​អត្ថបទ​នេះ​​ដោយ​បង្រៀន​ថា​ «អ្នក​គួរ​តែ​ជៀសវាង​ពី​​គ្រឿង​ស្រវឹង​​ និង​ការ​រួមភេទ ដូច​ជា​ដានីយែល​បាន​ធ្វើ​​ដែរ​​»។ ​បើ​សិន​យើង​​គ្រាន់​តែ​​ផ្ដោត​លើ​ខ​តែ​មួយ​នេះ​ ហើយ​អនុវត្តន៍​ជំពូក​នេះ​បែប​នេះ​ ​នោះ​​វា​ធ្វើ​ឲ្យ​យើង​​បាត់បង់​សារ​នៃ​អត្ថបទ​នេះ​ហើយ​​​។ នៅ​ពេល​ណា​​យើង​អធិប្បាយ​ព្រះបន្ទូល ​យើង​ត្រូវ​សួរ​សំណួរ​ថា​​ ​«​តើ​អ្វី​ជា​សារ​​​ដើម​នៃ​អត្ថបទនេះ​?​»​​​​ ជនជាតិ​​​​​អ៊ីស្រាអែល​​ដែល​ស្ថិតក្នុង​ការ​និរទេស​  មិន​បាន​ឮ​រឿង​ដានីយ៉ែល​នេះ​ ​ដើម្បី​ឲ្យ​​ពួកគេ​ធ្វើ​ត្រាប់​តាម​​ដានីយែល​​​ទេ​​  គឺ​ជៀសវាង​ពី​អាហារ​ស្តេច​ និង​ស្រា​​។ ​ជា​រឿយៗ គ្រួ​គង្វាល​​​មួយ​ចំនួន​ ដែល​រវល់​​ ​​សំឡឹង​មើល​ការ​អនុវត្តន៍​ ​នៅ​មុន​ពេល​​ពួក​​​គាត់​ចំណាយ​​ពេល​វេលា​ ដើម្បី​យល់​ពី​សារ​និងគោល​ដៅ (​គោល​បំណង​​ដើម)​​ ដែល​​អ្នក​និពន្ធ​​ចង់សរសេរ​​ផ្តល់​អោយ​​អ៊ីស្រាអែល​​​។​​​​   សារ​នៃ​កណ្ឌ​​​ដានីយ៉ែល​ មុន​ដំបូង ​គម្ពីរ​ដានីយ៉ែល​បាន​ចែង​ទុក​ព្រះបន្ទូល​សម្រាប់​រាស្រ្ត​របស់​​ព្រះ ដែល​កំពុង​តែ​​រងទុក្ខ​​ក្នុង​ការ​និរទេស។

Tagged with:

ដានីយ៉ែល ៧ សុបិន​និមិត្ត​របស់​លោក​ដានីយ៉ែល​និង​នគរ​របស់​ព្រះជាម្ចាស់​ ​Daniel 7

Dan. 7 Daniel’s Vision and God’s Kingdom pdf download ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញាចាស់​ ដានីយ៉ែល​ ៧ អ្នក​និពន្ធ​ រុហ្វ លេភិឡារ ដានីយ៉ែល​ ៧​ សំដែង​ពី​និមិត្ត​មួយ​យ៉ាង​អស្ចារ្យ​អំពី​ប្រវត្តិសាស្ត្រ​ពិភព​លោក​  និង​ផ្តល់​ឲ្យ​អ្នក​អាន​នូវ​គន្លឹះ ​ដើម្បី​អោយ​បាន​យល់​ប្រវត្តិសាស្ត្រ។  ទោះបី​ជា​យ៉ាង​ណា​ ជំពូក​នេះ​ ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​របៀប​មួយ​ដែល​ពិបាក​អាន​បន្តិច។ អក្សរសាស្ត្រ​ប្រភេទ​នេះ​បាន​ប្រើ​ និមិត្ត​រូប​ ពាក្យ​និយាយ​បញ្ឆៀង សេចក្ដីប្រឌិត ឃ្លា​ប្រស្នា​ និង​តួលេខ​ ដែល​មាន​ការ​ពិបាក​ក្នុង​ការ​កាត់​ស្រាយ។ បញ្ហា​មួយ​សម្រាប់​គ្រូ​អធិប្បាយ​គឺ ការ​រក​ផ្ទៃរឿង​មាន​សារ​ចំៗ​សម្រាប់​ជំពូក​នេះ​នៅ​ពេល​រៀបចំ​ការ​អធិប្បាយ​ចេញ​ពី​ ដានីយ៉ែល​ ៧ ​នេះ​ ហើយ​មិន​គ្រាន់​តែ​ចម្លង​ផ្ទៃរឿង​ពី​ដានីយ៉ែល​ ២​ ដែល​មាន​ការ​យល់​សប្តិ​អំពី​រូបចម្លាក់​ដ៏​មាន​តម្លៃ ដែល​ធ្វើ​ពី​លោហៈ​ តំណាង​ឲ្យ​នគរ​ទាំង​បួន។ បរិបទ​

Tagged with:

ពាក្យលំនាំ៖ ដានីយ៉ែល Introduction to Daniel

Daniel Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​ដានីយ៉ែល​ Importance of Daniel កណ្ឌ​ដានីយ៉ែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កណ្ឌ​នេះ​បាន​ប្រកាស​ព្រះ​រាជសារ​ជាច្រើន​ ដែល​មាន​សារៈសំខាន់​ខ្លាំង​សំរាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ ​សំរាប់​ការ​យល់​ដឹង​អំពី​ពាក្យ​ថា «​កូន​មនុស្ស​»  និង​កណ្ឌ​វិវរណៈ។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ដានីយ៉ែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ដានីយ៉ែល​ Historical background to Daniel and basic message ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​គឺ​ជា​សាសន៍​យូដា​ដែល​បាន​រស់​នៅ​ក្នុង​គ្រា​និរទេស។ ​នៅពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​ជា​បុរស​វ័យ​ក្មេង ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ ក្នុង​កំឡុង​ការ​វាយ​ប្រហារ​លើ​ទី​ក្រុង​យេរូសាឡិម​ ដោយ​យក​ទៅ​រស់​នៅ​ឯ​ស្រុក​បាប៊ីឡូន​ក្នុង​ឆ្នាំ​៥៩៧​មុន​គ.ស។​ នៅ​ទីនោះ​ពួកគេ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​នៅក្នុង​ព្រះ​រាជវាំង​របស់​ស្តេច​នេប៊ូក្នេសា ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​អនុញ្ញាត​អោយ​សេចក្តី​ជំនឿ​របស់​ពួកគេ​ប្រឡាក់​ប្រឡូក​ជាមួយ​សេចក្តី​ជំនឿ​របស់​ពួក​បាប៊ីឡូន​ឡើយ។ កណ្ឌ​នេះ​ប្រាប់​អំពី​របៀប​ ដែល​ព្រះ​ការ​ពារ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​នៅក្នុង​ស្ថានភាព​លំបាកៗ​ រួម​ទាំង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​និង​រូង​សត្វ​តោ​ផង​ដែរ។​ ​ដានីយ៉ែល​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទាំង​នៅក្នុង​ចក្រភព​បាប៊ីឡូន​និង​ចក្រភព​ពើស៊ី គឺ​ដូច​ទៅ​នឹង​យ៉ូសែប​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស៊ីព្ទ​ផង​ដែរ។ ​ពួក​យូដា​បាន​សួរ​នូវ​សំនួរ​ធំៗ​អំពី​ជ័យ​ជំនះ​របស់​បាប៊ីឡូន​លើ​ពួក​គេ។ ​ពួក​យូដា​បាន​គិត​ថា ​ព្រះ​របស់​ពួកគេ​មាន​គ្រប់​ទាំង​អំណាច​ ហើយ​នឹង​តែង​តែ​ការពារ​ពួក​គេ​ជានិច្ច។ តើ​ព្រះ​របស់​ពួកគេ​នៅ​តែ​គ្រប់គ្រង​ឬ​អត់? ​តើ​ពួកគេ​គួរ​តែ​តស៊ូ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​អ៊ីស្រាអែល​ទៀត​ដែរ​ទេ ឬ​ពួកគេ​គួរ​តែ​បោះ​បង់​ចោល ហើយ​ចូល​រួម​ជា​មួយ​ពួក​បាប៊ីឡូន​នៅក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​បាប៊ីឡូន​ឬ​យ៉ាង​ណា?

Tagged with:
Top