១ពេត្រុស ៣:១-៧ 1 Peter 3:1-7
1 Pt. 3.1-7 download ១ពេត្រុស ៣:១–៧ សូមអាន១ពេត្រុស ៣:១–៧ ទាំងមូល។ រំលឹក ៖ នៅក្នុង១ពេត្រុស ២:៤-២២ លោកពេត្រុសបានបង្រៀនអំពីថ្មដ៏រស់ ដែលជាព្រះយេស៊ូវគ្រីស្ទ ហើយការរស់នៅរបស់គ្រីស្ទបរិស័ទ ដោយជំនឿខ្ជាប់ខ្ជួននៅក្នុងទ្រង់ បើទោះជាគ្រីស្ទបរិស័ទត្រូវរស់នៅនិងរងទុក្ខក្នុងចំណោមពួកអ្នកមិនជឿក៏ដោយ។ លោកក៏បានបង្រៀនអំពីការចុះចូលរបស់គ្រីស្ទបរិស័ទចំពោះច្បាប់និងពួកអ្នកកាន់ច្បាប់សង្គម ហើយនិងការចុះចូលរបស់អ្នកបំរើចំពោះចៅហ្វាយផងដែរ។ នៅក្នុង៣:១-៧ នេះលោកបន្តបង្រៀនថា ៖ សូមអានខ.១–៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវ័កពេត្រុសបង្រៀនឲ្យអ្នកណាត្រូវចុះចូលចំពោះអ្នកណា? តើមានកន្លែងណាផ្សេងទៀតនៅក្នុងព្រះគម្ពីរ ដែលបង្រៀនបែបដូចគ្នានេះដែរឬទេ? តើស្ត្រីត្រូវប្រព្រឹត្តចំពោះប្តីរបស់ខ្លួន ដែលមិនស្តាប់បង្គាប់ព្រះ ដោយរបៀបណាខ្លះ? ការពន្យល់ និងអនុវត្ត៖ នៅពេលមនុស្សប្រុសក្លាយជាគ្រីស្ទបរិស័ទ ភាគច្រើនគាត់ជាអ្នកដឹកនាំគ្រួសារទាំងមូលរបស់គាត់មកឯជំនឿ (សូមមើលគំរូរបស់អ្នកជាប់គុកនៅក្នុងកិច្ចការ ១៦:២៩-៣៣)។ តាមច្បាប់របស់រ៉ូម៉ាំង បុរសមានអំណាចគ្រប់គ្រងលើគ្រួសារទាំងមូល រួមទាំងប្រពន្ធរបស់ខ្លួនផងដែរ។…
១ពេត្រុស ៥:១-១៤ 1 Peter 5:1-14
1Peter 5.1-14 download រំលឹក៖ នៅក្នុង១ពេត្រុស ៤:១-១៩ បានបង្រៀនអោយគ្រីស្ទបរិស័ទត្រូវរស់នៅក្នុងជីវិតបរិសុទ្ធ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានរងទុក្ខខាងសាច់ឈាមជំនួសយើងរួចហើយ។ គ្រីស្ទបរិស័ទគួរតែបំរើព្រះដោយ សេចក្តីស្រលាញ់តាមអំណោយទានរៀងៗខ្លួន ហើយបើទោះជាមានការរងទុក្ខក៏ដោយ ក៏យើងគួរតែមានអំណរអរសប្បាយនៅក្នុងជីវិតនិងការបំរើព្រះដែរ ពីព្រោះយើងមានចំណែកនៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ។ សូមអាន ១ពេត្រុស ៥:១–១៤ ។ រចនាសម្ព័ន្ធ៖ ៥:១-៤ ការដាស់តឿននិងការលើកទឹកចិត្តដល់ពួកចាស់ទុំ ៥:៥-៧ ពួកគ្រីស្ទបរិស័ទវ័យក្មេងគួរតែចុះចូលចំពោះពួកចាស់ទុំរបស់ខ្លួន ៥:៨-១១ ការតស៊ូជាមួយអារក្សដោយសេចក្តីជំនឿ ៥:១២-១៤ ការជំរាបសួរចុងក្រោយ សូមអានខ. ១–៤ ឡើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើលក្ខណៈសម្បត្តិទាំងបីដែលសាវកពេត្រុសបានអះអាងថាគាត់មាន គឺជាអ្វីខ្លះ? (ខ.១) តើសាវកពេត្រុសបង្រៀនអោយពួកចាស់ទុំធ្វើអ្វីខ្លះ? (ខ.២–៣) តើពួកចាស់ទុំដែលឃ្វាលហ្វូងចៀមដោយស្មោះត្រង់នឹងទទួលបានអ្វី? (ខ.៤) ការពន្យល់…
១ពេត្រុស ៤:១-១៩ 1 Peter 4:1-19
1Peter 4.1-19 download រំលឹក៖ នៅក្នុង១ពេត្រុស ៣:៨-២២ លោកពេត្រុសបានបង្រៀនគ្រីស្ទបរិស័ទអោយស៊ូទ្រាំរងទុក្ខដោយប្រព្រឹត្តការល្អជានិច្ច ដោយយកព្រះយេស៊ូវជាគំរូ ដែលទ្រង់បានរងទុក្ខនិងសុគតនៅលើឈើឆ្កាង ដើម្បីប្រោសលោះយើងចេញពីអំពើបាប ហើយចុងក្រោយព្រះបានតម្កើងទ្រង់អោយមានអំណាចលើទាំងអស់។ ហើយនៅក្នុង១ពេត្រុស ៤:១-១៩ នេះ លោកពេត្រុសបន្តបង្រៀនថា៖ សូមអាន១ពេត្រុស ៤:១–១៩ ឡើងវិញ។ រចនាសម្ព័ន្ធ៖ ៤:១-៦ ដោយសារព្រះគ្រីស្ទបានរងទុក្ខ នោះយើងត្រូវរស់នៅក្នុងជីវិតបរិសុទ្ធ ៤:៧-១១ បំរើព្រះដោយសេចក្តីស្រឡាញ់ ៤:១២-១៩ អរសប្បាយក្នុងចំណែកនៃការរងទុក្ខរបស់ព្រះគ្រីស្ទ សូមអានខ. ១–៦ ឡើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវកពេត្រុសលើកទឹកចិត្តអោយគ្រីស្ទបរិស័ទធ្វើអ្វី ហើយការធ្វើដូចនោះទុកសំរាប់ជាអ្វីដល់គ្រីស្ទបរិស័ទ (ខ. ១)? ចូររៀបរាប់អំពើបាបទាំងប្រាំមួយយ៉ាង ដែលពួកអ្នកមិនជឿប្រព្រឹត្តនៅក្នុងខ. ៣។ តើពួកគេគិតយ៉ាងម៉េចអំពីយើងដែលមិនប្រព្រឹត្តអំពើទាំងនេះ (ខ. ៤)? តើនៅពេលអនាគតនឹងមានអ្វីកើតឡើងចំពោះពួកគេ…
១ពេត្រុស ៣:៨-២២ 1 Peter 3:8-22
1 Pt. 3.8-22 download ការរងទុក្ខដោយព្រោះធ្វើការល្អ រំលឹក៖ នៅក្នុង៣:១-៧ ពេត្រុសបានបង្រៀនឲ្យប្រពន្ធចុះចូលចំពោះប្តីខ្លួនឲ្យគេបានងាកបែររកព្រះអម្ចាស់ ដោយកិរិយាល្អនៅក្នុងព្រះអម្ចាស់។ ហើយប្តីក៏ត្រូវស្រឡាញ់ និងរាប់អានប្រពន្ធរបស់ខ្លួន ដូចជាអ្នកគ្រងព្រះគុណនៃជីវិតជាមួយគ្នាផងដែរ។ សូមអាន ១ពេត្រុស ៣:៨–២២ ទាំងមូល។ សូមអានខ.៨–៩ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើសាវកពេត្រុសបង្រៀនឲ្យគ្រីស្ទបរិស័ទប្រព្រឹត្តចំពោះបងប្អូនរបស់ខ្លួន(អ្នកជឿ) ដោយរបៀបណា? ចូរផ្តល់អត្ថន័យត្រួសៗលើពាក្យថា មានគំនិតតែមួយ មានចិត្តអាណិតអាសូរ ស្រលាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស សុភាព និងមិនប្រមាថ។ ហើយតើអស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងបានទទួលអ្វី? ការពន្យល់ និងអនុវត្ត៖ ការប្រព្រឹត្តទាំងអស់ខាងលើនេះអាចកើតមានទ្បើង លុះត្រាតែយើងជឿលើព្រះយេស៊ូវ គ្រីស្ទ និងមានគំនិតដូចជាទ្រង់ប៉ុណ្ណោះ។ សាវកប៉ុលក៏បង្រៀនឲ្យគ្រីស្ទបរិស័ទគិតដូចជាព្រះគ្រីស្ទផងដែរ (ភីលីព ២:៥) ព្រោះបើកាលណាយើងគិតដូចជាទ្រង់ នោះយើងអាចមានគំនិតតែមួយ…
យ៉ូហាន ១៧:១-២៦ John 17:1-26
John 17.1-26 យ៉ូហាន ១៧:១-២៦ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:១៦-៣៣ យើងបានរៀនថា មនុស្សលោកស្អប់ព្រះយេស៊ូវ ដូច្នេះហើយគេរីករាយនៅពេលដែលព្រះយេស៊ូវបានសុគត។ លោកិយបានគិតថា ពួកគេបានកំចាត់ព្រះអង្គចេញពីមនុស្សលោកនិងជីវិតរបស់គេ ហើយពួកសិស្សកាន់ទុក្ខព្រះយេស៊ូវ ព្រោះពួកគេបានបាត់បង់ម្ចាស់របស់ពួកគេ។ ដូចគ្នាដែរ ពេលបច្ចុប្បន្ននេះមនុស្សលោកមានការប៉ងប្រាថ្នាចង់កំចាត់ព្រះយេស៊ូវចេញ។ ការសុគតរបស់ទ្រង់មិនមែនជាព្រឹត្តិការណ៍ដែលធ្វើអោយទ្រង់ភ្ញាក់ផ្អើលទេ ពីព្រោះព្រះអង្គឈ្វេងយល់ជាមុនអំពីអ្វីដែលនឹងកើតឡើង។ ការដឹងថា ព្រះទ្រង់ទតពិនិត្យ ហើយទ្រង់ជ្រាបគ្រប់សេចក្ដីទាំងអស់ ហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមក ដើម្បីបង្រៀនយើងនិងជួយយើង ហើយប្រទានយើងនូវសេចក្ដីសុខសាន្ត នៅក្នុងទុក្ខវេទនា ដែលយើងទទួលពីលោកិយនេះ។ សេចក្ដីសុខសាន្ត ដែលយើងមាននៅក្នុងព្រះយេស៊ូវ មិនមែនមានន័យថា យើងនឹងមិនមានទុក្ខវេទនាទេ។ យើងពិតជាមានទុក្ខវេទនាមែន ប៉ុន្តែការរស់ឡើងវិញនិងជ័យជម្នះរបស់ព្រះយេស៊ូវនាំអោយយើងមានសេចក្ដីសុខសាន្តនិងក្ដីអំណរ។ សូមអានយ៉ូហាន ១៧:១-២៦ ទាំងមូល។ ចូរអាន ខ.១-៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ ព្រះយេស៊ូវបានទូលអង្វរសូមអ្វីនៅក្នុងខ.១?…
យ៉ូហាន ១៦:១៦-៣៣ John 16:16-33
John 16.16-33 យ៉ូហាន ១៦:១៦-៣៣ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:៥-១៦ យើងបានរៀនថា សេចក្ដីដែលព្រះយេស៊ូវបង្រៀនមិនមែនជារបស់ព្រះយេស៊ូវផ្ទាល់ទេ តែចេញពីព្រះវរបិតាវិញ (៧:១៦) ហើយនៅទីនេះយើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលដោយមិនអាងអង្គទ្រង់ (ព្រះវិញ្ញាណបរិសុទ្ធ) ទេ គឺនឹងមានបន្ទូលចំពោះតែសេចក្តីណា ដែលទ្រង់ឮពីព្រះវរបិតានិងព្រះរាជបុត្រាវិញ។ ព្រះយេស៊ូវធ្វើបន្ទាល់ពីលោកិយថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (៧:៧)។ ដូច្នេះហើយបានជាលោកិយស្អប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីលោកិយដូចគ្នាដែរថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ សូមអានយ៉ូហាន ១៦:១៦-៣៣ ទាំងមូល។ ចូរអាន ខ.១៦-១៨ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើពួកសិស្សមិនយល់អំពីអ្វី? ចូរអាន ខ.១៩-២៤។ ហេតុអ្វីបានជាពួកសិស្សនឹងយំ ហើយសោកសង្រេង តែលោកិយនឹងអរសប្បាយឡើងដូច្នេះ? តើ ពួកសិស្សនឹងមានអំណរនៅពេលណា? ការពន្យល់និងការអនុវត្ត៖ សូមចងចាំថា…
យ៉ូហាន ១៦:៥-១៥ John 16:5-15
John 16.5-15 យ៉ូហាន ១៦:៥-១៥ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៥:១៨-១៦:៤ យើងបានរៀនអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់។ មានការប្រយុទ្ធរវាងភាគីពីរ ដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់រួមគ្នានៅភាគីម្ខាង ហើយលោកិយនៅភាគីម្ខាងទៀត។ មនុស្សលោកស្អប់ព្រះគ្រីស្ទនិងពួកគ្រីស្ទបរិស័ទ ដូច្នេះ ពួកគេក៏នឹងបៀតបៀនយើងផងដែរ អញ្ចឹងហើយបានជាយើងត្រូវស្តាប់ការព្រមានរបស់ព្រះយេស៊ូវ។ ឥឡូវនេះមនុស្សលោកគ្មានអ្វីដោះសារសំរាប់អំពីបាបរបស់ពួកគេឡើយ។ គេមានទោស ពីព្រោះគេបដិសេធព្រះជាម្ចាស់ ហើយមិនស្គាល់ព្រះជាម្ចាស់ទេ ទោះបីជាព្រះអង្គបានសំដែងអង្គទ្រង់តាមរយៈព្រះយេស៊ូវក៏ដោយ។ តួនាទីមួយដ៏សំខាន់របស់ព្រះវិញ្ញាណបរិសុទ្ធគឺ ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ សូមអានយ៉ូហាន ១៦:៥-១៥ ទាំងមូល។ ចូរអានខ.៥-១១ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ កាលណាព្រះវិញ្ញាណបរិសុទ្ធយាងមកដល់ ព្រះអង្គនឹងបញ្ជាក់អោយមនុស្សលោកដឹងអំពីអ្វី (មានបីចំណុច)? ការពន្យល់៖ ព្រះយេស៊ូវធ្វើបន្ទាល់ពីលោកិយថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (៧:៧)។ ដូច្នេះហើយបានជាលោកិយស្អប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីលោកិយដូចគ្នាដែរថា…
យ៉ូហាន ១៥:១៨-១៦:៤ John 15:18-16:4
John 15.18-16.4 យ៉ូហាន ១៥:១៨–១៦:៤ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៥:១-១៧ យើងបានរៀនថា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ ប៉ុន្តែព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ ពីព្រោះទ្រង់បានសំរេចនូវភារកិច្ចរបស់អ៊ីស្រាអែល។ ព្រះយេស៊ូវបានប្រើពាក្យប្រៀបធៀបអំពីដើមទំពាំងបាយជូរ ដើម្បីបង្ហាញអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងព្រះវរបិតានិងព្រះរាជបុត្រា ហើយបង្ហាញយ៉ាងច្បាស់លាស់ថា ពួកសិស្សត្រូវពឹងផ្អែកលើព្រះយេស៊ូវ ប្រយោជន៍អោយគេបានបង្កើតផលផ្លែ។ តើធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្ថិតនៅជាប់នឹងព្រះយេស៊ូវបាន? គឺដោយយើងទុកព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង។ នៅពេលដែលព្រះយេស៊ូវបានហៅយើងជាមិត្តសម្លាញ់របស់ទ្រង់ នោះមិនមានន័យថា នេះជាទំនាក់ទំនងមានលក្ខណៈដូចជាទំនាក់ទំនងរបស់យើងជាមួយនឹងមិត្តសម្លាញ់របស់យើងផ្សេងទៀតទេ គឺមិត្តភាពរវាងព្រះយេស៊ូវនិងពួកសិស្ស របស់ទ្រង់មិនមែនជាមិត្តភាពរវាងមនុស្សដែលមានឋានៈស្មើគ្នានោះទេ។ សូមអានយ៉ូហាន ១៥:១៨-១៦:៤ ទាំងមូល។ ចូរអាន ខ.១៨-២១ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ ភស្តុតាងអ្វីដែលបង្ហាញថ យើងជារបស់ផងលោកិយ? តើ ហេតុអ្វីបានជាលោកិយស្អប់និងបៀតបៀនគ្រីស្ទបរិស័ទ? ការពន្យល់ និងការអនុវត្ត៖ អត្ថបទនេះបានបង្ហាញអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់។ …
យ៉ូហាន ១៥:១-១៧ John 15:1-17
John 15.1-17 យ៉ូហាន ១៥:១–១៧ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១៥-៣១ យើងបានរៀនថា ព្រះយេស៊ូវប្រទានហេតុផលទីពីរ ដែលវាជាការល្អ ដែលទ្រង់ចាកចេញទៅ គឺដោយព្រោះទ្រង់នឹងយាងទៅឯព្រះវរបិតា ហើយទ្រង់និងព្រះវរបិតានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង។ សូមអានយ៉ូហាន ១៥:១-១៧ ទាំងមូល។ ចូរអាន ខ.១-៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើព្រះយេស៊ូវធៀបអង្គទ្រង់ទៅនឹងអ្វី? តើ ព្រះវរបិតាបានធ្វើអ្វីចំពោះអស់ទាំងខ្នែងណាដែលមិនបង្កើតផលផ្លែ? តើ យើងបានស្អាតហើយដោយសារអ្វី? តើ ព្រះយេស៊ូវបង្គាប់យើងអោយធ្វើអ្វី (ខ.៤)? ការពន្យល់៖ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ (ទំនុកដំកើង ៨០:៨–១៦; អេសាយ ៥:១–៧; អេសេគាល ១៥:១–៦; ១៩:១០–១៤)។ ព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ…
យ៉ូហាន ១៤:១៥-៣១ John 14:15-31
John 14.15-31 យ៉ូហាន ១៤:១៥–៣១ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១-១៤ យើងបានរៀនថា ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា ទ្រង់ស្គាល់សេចក្តីពិត ឬទ្រង់បង្រៀនអំពីសេចក្តីពិតទេ ប៉ុន្តែទ្រង់ក៏មានបន្ទូលថា ទ្រង់គឺជាសេចក្តីពិតនោះឯងផងដែរ។ ព្រះយេស៊ូវបានបង្រៀនសេចក្តីពិតនេះនៅយប់មុនថ្ងៃដែលទ្រង់បានសុគត ហើយគោលបំណងនៃសេចក្តីបង្រៀននេះគឺដើម្បីពន្យល់អំពីអ្វី ដែលព្រះយេស៊ូវបានសំរេចតាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ មនុស្សជាច្រើនត្អូញត្អែរអំពីសេចក្តីបង្រៀននេះដែលថា ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់។ ពួកគេនិយាយថា គំនិតនេះតូចចង្អៀតណាស់។ ប៉ុន្តែយើងមិនគួរត្អូញត្អែរថា ព្រះបានប្រទានផ្លូវតែមួយនោះទេ ពីព្រោះយើងត្រូវការផ្លូវតែមួយ ហើយព្រះបានប្រទានផ្លូវនោះ តាមរយៈសេចក្តីមេត្តាករុណា និងព្រះរាជបុត្រាតែមួយរបស់ទ្រង់ផ្ទាល់។ សូមអានយ៉ូហាន ១៤:១៥-៣១ ទាំងមូល។ ចូរអាន ខ.១៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ បើយើងស្រឡាញ់ព្រះគ្រីស្ទ តើយើងនឹងធ្វើអ្វីខ្លះ? ការពន្យល់ និងការអនុវត្ត៖ ការស្រលាញ់ព្រះយេស៊ូវមិនគ្រាន់តែជាការមានអារម្មណ៍វិជ្ចមាននិងអរសប្បាយប៉ុណ្ណោះទេ…