១ កូរិនថូស ១៥ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​! 1 Cor 15 Resurrection!

1 Cor 15 Resurrection pdf download ពេល​ខ្លះ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដដែលៗ ឬ​ព័ត៌មាន​ដដែល​ជា​ច្រើន​ដង នោះ​ពួកគេ​អាច​ធុញទ្រាន់​មិន​ចង់​ស្តាប់​រឿង​នោះ​ម្តង​ទៀត​ទេ។ ​នេះ​អាច​ជា​បញ្ហា​មួយ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដ៏​អស្ចារ្យ​មួយ គឺ​ជា​ដំណឹងល្អ​ដ៏​អស្ចារ្យ​អំពី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ។ ​នេះ​គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ ប៉ុន្តែ​គ្រីស្ទបរិស័ទ​បាន​ស្តាប់​លឺ​ដំណឹង​នេះ​ជា​ច្រើន​ដង​ ហើយ​ពួកគេ​អាច​ធុញទ្រាន់​លែង​ចង់​ស្តាប់​ទៀត​ ឬ​គិត​ថា​វា​មិន​មាន​អ្វី​អស្ចារ្យ​ទៀត​ឡើយ​ ហើយ​ពួកគេ​ចង់​ស្តាប់​អ្វី​ដែល​ថ្មី​វិញ។ យើង​មើល​ឃើញ​នៅ​ក្នុង ១កូរិនថូស ១៥ ថា​ ​រឿង​នេះ​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​បាន​រំលឹក​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​ព្រះ​រាជសារ​ដ៏​សំខាន់​និង​អស្ចារ្យ​នេះ។ សូម​អាន​ខ ១។ បងប្អូន​អើយ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់គ្នា​ដឹង​ពី​ដំណឹងល្អ​ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ​ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង។ សាវក​ប៉ុល​ចង់​រំលឹក​ពួកគេ ។ ព្រះរាជសារ​នេះ​មិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​គ្រីស្ទបរិស័ទ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​រំលឹក ​ហើយ​យើង​ក៏​ត្រូវ​ការ​ការ​រំលឹក​ផង​ដែរ។ ​ហេតុអ្វី​យើង​ត្រូវ​ការ​ការ​រំលឹក​អំពី​ព្រះ​រាជសារ​នេះ? សូម​អាន​ខ ២​ អ្នក​រាល់គ្នា កំពុងតែ​បាន​សង្គ្រោះ​

Tagged with:

ការរាប់ជាសុចរិត Justification

សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​នៃ​ដំណឹង​ល្អ​គឺ​ថា ព្រះជាម្ចាស់​បាន​រាប់​មនុស្ស​​មាន​បាប​ជា​សុចរិត។  នេះ​ជា​សេចក្ដី​សន្យា​មួយ​ ដែល​ព្រះអង្គ​ប្រកាស​នៅ​ក្នុង​ដំណឹង​ល្អ ហើយ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ធំ​បំផុត​របស់​មនុស្ស។  បញ្ហា​ធំ​បំផុត​របស់​មនុស្សទាំង​អស់​មិន​មែន​​ជា​​កង្វះ​ខាត​កម្មសិទ្ធិ​ ឬ​ប្រាក់​កាស​​ ​ឬ​សុខ​ភាព​នោះ​ទេ​​ ប៉ុន្តែ​គឺ​ដោយ​​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​ ហើយ​យើង​ទាំង​អស់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​។  ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​យើង ​ដោយ​ព្រោះ​យើង​បាន​បះបោរ​ជា​មួយ​ទ្រង់​​ ​ហើយ​យើង​ត្រូវ​​មាន​ទោស​ ​ពីព្រោះ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​កាត់​ទោស​យើង​។ ប៉ុន្តែ​ តាមរយៈ​​សមិទ្ធិកម្មរបស់​ព្រះគ្រីស្ទ​ ជា​ពិសេស​ការ​សុគត​និង​ការ​រស់​ឡើង​វិញ​របស់​​ទ្រង់​​ យើង​ត្រឡប់​ជា​​គ្មាន​ទោស​នៅ​​ចំពោះ​​ព្រះអង្គ​ទេ​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​ទ្រង់​រាប់​យើង​ជា​សុចរិត​។  ការ​ដែល​ព្រះអង្គ​រាប់​យើង​ជា​សុចរិត​មិន​ពិពណ៌នា​អំពី​ចរិតលក្ខណៈ​របស់​យើង​ទេ ប៉ុន្តែ​ពិពណ៌នា​អំពីតុលាការ។  ការ​រាប់​ជា​សុចរិត​គឺ​ផ្ទុយ​នឹង​ការ​កាត់​ទោស។  នៅ​​ក្នុង​​តុលាការ​ បើ​សិន​ជា​ចៅក្រម​សម្រេច​ចិត្ត​ថា អ្នកចុងចោទមាន​ទោស ចៅក្រម​នោះ​នឹង​កាត់​ទោសហើយ​ដាក់​ទណ្ឌកម្ម​ ប៉ុន្តែ​បើ​សិន​ជា​ចៅក្រម​សម្រេច​ចិត្ត​ថា អ្នកចុងចោទគ្មាន​ទោស​ទេ ចៅក្រម​នោះ​នឹងប្រកាស​ថា គាត់​រាប់​អ្នកចុងចោទជា​សុចរិត​។  នេះ​គឺ​​ជា​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ ដែល​ព្រះអង្គ​រាប់​មនុស្ស​ដែល​ទុច្ចរិត​ជា​សុចរិត​វិញ។  ម្ដង​ទៀត​ ការ​រាប់​ជា​សុចរិត​មិន​ពិពណ៌នា​អំពី​ព្រះអង្គ​កែប្រែ​ចរិតលក្ខណៈ​របស់​យើង​ ដើម្បី​អោយ​យើង​​បាន​ជា​មនុស្ស​សុចរិត​ទេ ប៉ុន្តែ​ព្រះអង្គ​ជា​ចៅក្រម​ដែល​បាន​រាប់​យើង ​ដែល​ជា​មនុស្ស​​អាក្រក់ ​ជា​សុចរិត​វិញ  (រ៉ូម​

Tagged with: ,

យ៉ូស្វេ ២ រ៉ាហាប និងអ្នកស៊ើបការណ៍ Joshua 2 Rahab and the Spies

Josh.2 Rahab and the spies pdf download កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ អ៊ីស្រាអែល​បាន​បញ្ចប់​ការ​វង្វេង​នៅក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​៤០​ឆ្នាំ​ដោយ​ព្រោះ​តែ​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួកគេ​ហើយ យ៉ូស្វេ​បាន​ជំនួស​ម៉ូសេ ​ធ្វើ​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ ​ហើយ​ពួកគេ​កំពុង​ហៀប​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ​ចូល​ទៅ​ក្នុង​ទឹក​ដី សន្យា។​ ទីក្រុង​យេរីខូរ​គឺ​ជា​ទី​កន្លែង​តាំង​ទីលំនៅ​មួយ​ ចាប់​តាំង​ពី​សម័យ​ដំបូង​បំផុត​មក​ម៉្លេះ។ ​ទីក្រុង​នេះ​ត្រូវ​បាន​សាង​សង់​នៅ​លើ​ភ្នំ​មួយ ​ហើយ​មាន​ប៉ម​និង​កំផែង​ជាច្រើន​ការពារ ដូច្នេះ​វា​បាំង​ផ្លូវ​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ ការ​ចាប់​យក​ទីក្រុង​យេរីខូរ​គឺ​ជា​គោល​បំណង​ទី​មួយ​នៃ​យុទ្ធនា​ការ​របស់​យ៉ូស្វេ។ ​នៅ​ក្នុង​លោកុប្បត្ដិ ១២ ព្រះ​បាន​សន្យា​ប្រទាន​ទឹក​ដី​កាណាន​ដល់​ពូជ​ពង្ស​របស់​អ័ប្រាហាំ។ ​នៅមុន​ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ទឹក​ដី​នេះ​ ​មនុស្ស​ដែល​បាន​រស់​នៅ​ទីនោះ​ គឺ​ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ ត្រូវ​បណ្តាសា និង​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជំរះ​របស់​ព្រះ ហើយ​រៀប​នឹង​ទទួល​ទណ្ឌកម្ម​របស់​ព្រះ តាមរយៈ​ជនជាតិ​អ៊ីស្រាអែល​បំផ្លាញ​ពួកគេ។ ​ស្ថានភាព​ទាំង​នេះ​មាន​សារៈសំខាន់​ ជួយ​យើង​អោយ​យល់​អំពី​អ្វី ដែល​យើង​គួរ​តែ​បង្កើត​សារ​នៃ​សេចក្តី​អធិប្បាយ​របស់​យើង។ សារ​នៃ​សេចក្តី​អធិប្បាយ​ ​គួរ​អោយ​សោកស្តាយ ពេល​ខ្លះ​នៅពេល​មនុស្ស​អាន​រឿង​អំពី​នាង​រ៉ាហាប ពួកគេ​គ្រាន់​តែ​អនុវត្ត​រឿង​នោះ​ដោយ​មើល​ទៅ​លើ​អន្តរកម្ម​រវាង​មនុស្ស​ ​ហើយ​មិន​យល់​អំពី​ស្ថានភាព​ប្រវត្តិសាស្ត្រ​ និង​អ្វី​ដែល​រឿង​នេះ​កំពុង​បង្រៀន​អំពី​ព្រះ​ឡើយ។ តើ​រឿង​នៅក្នុង​យ៉ូស្វេ​ជំពូក ២

Tagged with:

ការ​ប្រែ​ចិត្ត និង​​ជំនឿ Repentance and Faith

Repentance and faith pdf download ការ​ប្រែ​ចិត្ត និង​​សេចក្តីជំនឿ នៅ​ពេល​អ្នក​ណា​ម្នាក់​មាន​សេចក្តីជំនឿ​ពិត​ប្រាកដ របៀប​មួយ​ដែល​គាត់​នឹង​បង្ហាញ​សេចក្តីជំនឿ​របស់​គាត់​គឺ​ដោយ​ការ​ប្រែ​ចិត្ត។ ​ពេល​ខ្លះ​មនុស្ស​​សួរ​ថា តើ​មួយ​ណា​​មាន​មុន សេចក្តីជំនឿ ឬ​ការ​ប្រែចិត្ត? នេះ​គឺ​ជា​សំនួរ​ឥត​ប្រយោជន៍ ពីព្រោះ​សេចក្តីជំនឿ ​និង​ការ​ប្រែ​ចិត្ត​​​​​មិន​មាន​នៅ​ដោយ​​ខ្វះ​គ្នា​បាន​ឡើយ​។ ការ​ប្រែ​ចិត្ត​ មាន​ពីរ​ផ្នែក​គឺ ការ​ងាក​ចេញ​ពី​អំពើ​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ (កិច្ច​ការ ៣:១៩)។ ធាតុ​ទាំង​ពីរ​នេះ​សំខាន់​ចាំ​បាច់​សំរាប់​ការ​ប្រែ​ចិត្ត​ពិតប្រាកដ​ណាស់។ ​មនុស្ស​ម្នាក់​អាច​ងាក​ចេញ​ពី​អំពើ​បាប​ខ្លះ ដោយ​មិន​ងាក​បែរ​មក​ឯ​ព្រះ។ ​ជា​ឧទាហរណ៍ គាត់​អាច​មើល​ឃើញ​ថា អំពើ​បា​ប​ខ្លះ​ដូច​ជា​ការ​ស្រវឹង​​បំផ្លាញ​ជីវិត​របស់​គាត់ ដូច្នេះ​គាត់​ឈប់​ពិសារ​ស្រា។ ទង្វើ​នេះ​ជួយ​​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​​ទង្វើ​នេះ​មិន​មាន​ន័យ​ថា ព្រះ​បាន​សង្គ្រោះ​គាត់ ឬ​មាន​ន័យ​ថា គាត់​បាន​ប្រែចិត្ត​ ទៅ​តាម​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញា​ថ្មី​​បង្គាប់​អោយ​យើង​​ប្រែចិត្ត​នោះ​ឡើយ​។ គាត់​នៅតែ​នឹង​ប្រឈម​មុខ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ព្រះ​ សំរាប់​ការ​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ដដែល​។ ម៉្យាង​វិញ​ទៀត​ មនុស្ស​ម្នាក់​អាច​អំពាវ​នាវ​ដល់​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ប៉ុន្តែ​គាត់​មិន​មាន​បំណង​ចាក​ចេញ​ពី​អំពើ​បាប​របស់​គាត់​នោះ​ទេ។ ដោយ​សារ​តែ​ការ​ប្រែ​ចិត្ត​ទាក់​ទង​ជាមួយ​ការ​ងាក​​បែរ​មក​ឯ​ព្រះ​យេស៊ូវ

គម្រោងដំណឹងល្អ Gospel Outline (Evangelistic Tool)

Two ways gospel outline instructions Two ways gospel outline chart pdf download

សេចក្តីពិតធំៗទាំងប្រាំ អំពីសេចក្តីសង្គ្រោះរបស់យើង Five Great Truths about our Salvation

Five Great Truths about our Salvation pdf download នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​  មាន​គ្រូ​គង្វាល​និង​សាស្ត្រាចារ្យ​ព្រះគម្ពីរ​ជា​ច្រើន​បាន​បង្រៀន​អំពី​សេចក្តី​ពិត​អស្ចារ្យ​ទាំង​ប្រាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អំពី​សេចក្តី​សង្គ្រោះ​របស់​យើង​  ហើយ​សេចក្តី​ពិត​ទាំង​ប្រាំ​នេះ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង។ សេចក្តី​ពិត​ទាំង​ប្រាំ​នេះ​មាន​៖ តែ​ដោយ​ព្រះ​គុណ​ប៉ុណ្ណោះ​ តែ​ដោយ​ជំនឿ​ប៉ុណ្ណោះ តែ​ដោយ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ តែ​ដោយ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ តែ​សំរាប់​សិរី​រុង​រឿង​របស់​ព្រះ​ប៉ុណ្ណោះ។ (អង់គ្លេស​ Grace alone, Faith alone, Christ alone, Scripture alone, and to God’s Glory alone)។ សូម​មើល​លើ​សេចក្តី​ពិត​ទាំង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ  ហើយ​យល់​ដឹង​អំពី​របៀប​ដែល​សេចក្តី​ពិត​ទាំង​នេះ​មាន​ទំនាក់​ទំនង​នឹង​គ្នា។ ខ​គម្ពីរ​ដ៏​ល្បី​ល្បាញ​អំពី​សេចក្តី​សង្គ្រោះ​របស់​យើង​គឺ​ អេភេសូរ ២:៨ ។ ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់គ្នា​បាន​សង្គ្រោះ​ដោយ​សារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិនមែន​កើត​ពី​អ្នក​រាល់គ្នា​ដែរ

ការជ្រើសរើស Election

Election pdf download ការ​ជ្រើស​រើស សេចក្ដី​ពិត​មួយ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ដែល​ធ្វើ​អោយ​គ្រីស្ទ​បរិស័ទ​មាន​ការ​យល់​ច្រឡំ​ជា​ញឹក​ញាប់​គឺ ​ការ​ជ្រើស​រើស ។ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​ជ្រើស​រើស​រាស្ត្រ​របស់​ទ្រង់​ ។ ឧទាហរណ៍​ ព្រះ​គម្ពីរ​បង្រៀន​នេះ​អំពី​​ពួក​អ៊ីស្រាអែល (ចោទិយកថា​ ៧:៦-៧; ១០:១៥; ១៤:២; នេហេមា​ ៩:៧; ទំនុកដំកើង​ ៣៣:១២; ១០៥:៦) ហើយ​អំពី​គ្រីស្ទបរិស័ទ​ (ម៉ាថាយ​ ១១:២៧; ២៤:៣១; ម៉ាកុស​ ១៣:២០; យ៉ូហាន​ ១៥:១៦,១៩; រ៉ូម​ ៩:១១-១៣; ១១:៥; អេភេសូរ​ ១:៤-៥; ១ថែស្សាឡូនីច​ ១:៤; ២ថែស្សាឡូនីច​ ២:១៣; ១ពេត្រុស​ ១:២; ២:៩)។ 

រ៉ូម ៩:១-៥ Rm.9:1-5 What is Romans 9 about? John Piper

Rm. 9.1-5 what is Rm 9 about pdf download

Tagged with:

ការរាប់ជាសុចរិត Justification

Justification

សេចក្តីប្រោសលោះក្នុងព្រះគ្រីស្ទ Christ’s Redemption

Christ’s Redemption booklet

Top