Lesson 1 Introduction The Big Story pdf download
Lesson 1 Introduction The Big Story pdf download
Num. 13-14 The spies and rebellion pdf download កាលៈទេសៈប្រវត្តិសាស្ត្រ អ៊ីស្រាអែលបានចាកចេញពីភ្នំស៊ីណាយ (ជនគណនា ១០:១១-១២) ហើយហៀបនឹងចូលទៅក្នុងទឹកដី ដែលព្រះបានសន្យាប្រទានអោយពូជពង្សរបស់អ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:៧។ ព្រះរាជសារនៅក្នុងបទគម្ពីរនេះ អ្នកស៊ើបការណ៍ទាំងអស់បានមើលឃើញថា ទឹកដីកាណានល្អ ហើយបាននាំយកផ្លែទំពាំងបាយជូរមកធ្វើជាភស្តុតាង ប៉ុន្តែអ្នកស៊ើបការណ៍ដប់នាក់ក្នុងចំណោមដប់ពីរនាក់បានបំបាក់ទឹកចិត្តអ៊ីស្រាអែលអំពីការចូលទៅក្នុងទឹកដីកាណាន ពីព្រោះពួកគេខ្លាច (១៣:២៧-២៩, ៣១-៣៣)។ មានតែយ៉ូស្វេនិងកាលែបប៉ុណ្ណោះដែលបានលើកទឹកចិត្តអោយបណ្តាជនចូលទៅចាប់យកទឹកដី ពីព្រោះព្រះនឹងប្រទានវាដល់ពួកគេ (១៣:៣០; ១៤:៦-៩)។ ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបខុសពីគេ? នៅពេលខ្ញុំសួរសំនួរនេះ ជារឿយៗមនុស្សឆ្លើយថា «ពីព្រោះពួកគេបានជឿដល់ព្រះ»។ ប៉ុន្តែពួកគេមិនគ្រាន់តែបានជឿលើការគង់នៅរបស់ព្រះ ឬថាព្រះល្អហើយមានអំណាចប៉ុណ្ណោះទេ។ ពួកគេបានជឿថា ព្រះនឹងប្រទានទឹកដីដល់ពួកគេ ពីព្រោះទ្រង់បានសន្យាតាំងពីពេលមុនរួចមកហើយថា ទ្រង់នឹងប្រទានទឹកដីដល់ពួកគេ។ សេចក្តីជំនឿរបស់ពួកគេគឺជឿលើសេចក្តីសន្យារបស់ព្រះ ហើយជឿថា ព្រះមានអំណាចធ្វើសំរេចនូវអ្វីដែលទ្រង់បានសន្យា (ប្រៀបធៀប…
Josh.2 Rahab and the spies pdf download កាលៈទេសៈប្រវត្តិសាស្ត្រ អ៊ីស្រាអែលបានបញ្ចប់ការវង្វេងនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំដោយព្រោះតែការមិនស្តាប់បង្គាប់របស់ពួកគេហើយ យ៉ូស្វេបានជំនួសម៉ូសេ ធ្វើជាអ្នកដឹកនាំអ៊ីស្រាអែល ហើយពួកគេកំពុងហៀបនឹងឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងទឹកដី សន្យា។ ទីក្រុងយេរីខូរគឺជាទីកន្លែងតាំងទីលំនៅមួយ ចាប់តាំងពីសម័យដំបូងបំផុតមកម៉្លេះ។ ទីក្រុងនេះត្រូវបានសាងសង់នៅលើភ្នំមួយ ហើយមានប៉មនិងកំផែងជាច្រើនការពារ ដូច្នេះវាបាំងផ្លូវរបស់អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។ ការចាប់យកទីក្រុងយេរីខូរគឺជាគោលបំណងទីមួយនៃយុទ្ធនាការរបស់យ៉ូស្វេ។ នៅក្នុងលោកុប្បត្ដិ ១២ ព្រះបានសន្យាប្រទានទឹកដីកាណានដល់ពូជពង្សរបស់អ័ប្រាហាំ។ នៅមុនពេលជនជាតិអ៊ីស្រាអែលបានចាប់យកទឹកដីនេះ មនុស្សដែលបានរស់នៅទីនោះ គឺជាមនុស្សអាក្រក់នៅចំពោះព្រះ ត្រូវបណ្តាសា និងស្ថិតនៅក្រោមការជំនុំជំរះរបស់ព្រះ ហើយរៀបនឹងទទួលទណ្ឌកម្មរបស់ព្រះ តាមរយៈជនជាតិអ៊ីស្រាអែលបំផ្លាញពួកគេ។ ស្ថានភាពទាំងនេះមានសារៈសំខាន់ ជួយយើងអោយយល់អំពីអ្វី ដែលយើងគួរតែបង្កើតសារនៃសេចក្តីអធិប្បាយរបស់យើង។ សារនៃសេចក្តីអធិប្បាយ គួរអោយសោកស្តាយ ពេលខ្លះនៅពេលមនុស្សអានរឿងអំពីនាងរ៉ាហាប ពួកគេគ្រាន់តែអនុវត្តរឿងនោះដោយមើលទៅលើអន្តរកម្មរវាងមនុស្ស ហើយមិនយល់អំពីស្ថានភាពប្រវត្តិសាស្ត្រ និងអ្វីដែលរឿងនេះកំពុងបង្រៀនអំពីព្រះឡើយ។ តើរឿងនៅក្នុងយ៉ូស្វេជំពូក ២…
Num. 25 The covenant with Phinehas សេចក្ដីសញ្ញាអោយបានការងារជាសង្ឃដរាបតទៅ ជនគណនា ២៥ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរតាមវាលរហោស្ថាន ហើយបានបោះត្រសាលនៅត្រង់វាលស្រុកម៉ូអាប់ និងបានដំឡើងត្រសាលតាមទន្លេយ័រដាន់ទល់មុខនឹងយេរីខូរ (ជនគណនា ២២:១)។ នេះគឺជាការដំឡើងត្រសាលចុងក្រោយរបស់អ៊ីស្រាអែល មុនពេលពួកឆ្លងកាត់ទន្លេយ័រដាន់។ ជារឿយៗ ព្រះគម្ពីរបង្ហាញអំពីភាពភ្លឺធំ ហើយបន្ទាប់មកមានភាពងងឹតដ៏ធំ។ ឧទាហរណ៍ ការធ្វើរូបគោមាសកើតឡើងបន្ទាប់ពីព្រះបានប្រទានក្រិត្យវិន័យនៅភ្នំស៊ីណាយ (និក្ខមនំ ២០-៣០) ការមិនស្តាប់បង្គាប់របស់កូនប្រុសរបស់អើរ៉ុនកើតឡើងបន្ទាប់ពីការចាក់ប្រេងតាំងរបស់អើរ៉ុន (លេវីវិន័យ ៨-១០) សេចក្តីកំផិតជាមួយនាងបាតសេបាកើតឡើងបន្ទាប់ពីសម្ព័ន្ធមេត្រីជាមួយដាវីឌ (២សាំយ៉ូអែល ៧-១២)។ នៅទីនេះ យើងមានឧទាហរណ៍បែបនេះមួយទៀត គឺអំពើអាក្រក់ដ៏ធំនៅពេអរ (ជនគណនា ២៥) បានកើតឡើងបន្ទាប់ពីទំនាយផ្សេងៗរបស់បាឡាម។ តាមរបៀបនេះ ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីភាពអស្ចារ្យនៃព្រះគុណរបស់ព្រះ និងទំលាប់ទំនោររបស់មនុស្សទៅរកអំពើបាប។ សារៈសំខាន់របស់បទគម្ពីរនេះសំរាប់បទគម្ពីរទាំងអស់ដែលមានបន្ទាប់…
Dt.18 Who will you listen to តើអ្នកនឹងស្តាប់តាមនរណា? ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ១៨ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេឲ្យកាន់តាមក្រិត្យវិន័យ។ មនុស្សដែលរស់នៅក្នុងទឹកដីកាណានបានអនុវត្តទង្វើផ្សេងៗ ដែលបានរៀបរាប់នៅក្នុងខ.១០-១១។ នៅក្នុងប្រវត្តិសាស្ត្រ មានវប្បធម៌ជាច្រើនបានដើរតាមការអនុវត្តទាំងនេះ រួមទាំងប្រទេសកម្ពុជាផងដែរ។ ព្រះរាជសារពីសេចក្តីអធិប្បាយ ពាក្យគន្លឹះមួយនៅក្នុងបទគម្ពីរនេះគឺ «ស្តាប់» (ខ.១៤, ១៥, ១៩)។ ជាតិសាសន៍ទាំងអស់នៅក្នុងទឹកដីកាណាន «ស្តាប់» តាមពួកគ្រូគន់គូរ និងពួកគ្រូទាយទំនាយ (ខ.១៤) ប៉ុន្តែព្រះបង្គាប់យើងអោយ «ស្តាប់» តាមហោរា ដែលព្រះនឹងបណ្តាលអោយកើតឡើង (ខ.១៥)។ អស់អ្នកណាដែលមិនស្តាប់តាមហោរា ដែលព្រះនឹងបណ្តាលអោយកើតឡើង…
Gen 12.1-7 Abraham pdf download សេចក្តីណែនាំ លោកុប្បត្ដិ ជំពូក១២ គឺជាជំពូកសំខាន់បំផុតមួយសំរាប់ការយល់អំពីព្រះរាជសារនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែគួរអោយសោកស្តាយ នៅពេលមនុស្សអធិប្បាយចេញពីបទគម្ពីរនេះ ជាញឹកញាប់ពួកគេផ្ដោតលើការត្រាស់ហៅរបស់អាប់រ៉ាម (អ័ប្រាហាំ) ហើយការអនុវត្តរបស់ពួកគេគឺថា យើងគួរតែស្មោះត្រង់ចំពោះការត្រាស់ហៅរបស់យើង ដូចជាអ័ប្រាហាំបានស្មោះត្រង់ចំពោះការត្រាស់ហៅរបស់គាត់ដែរ។ ជាការពិតហើយដែលអ័ប្រាហាំគឺជាគំរូល្អមួយសំរាប់យើងឲ្យប្រព្រឹត្តតាម ប៉ុន្តែប្រសិនបើយើងយល់ និងអនុវត្តរឿងនេះនៅក្នុងតែរបៀបមួយនេះប៉ុណ្ណោះ នោះយើងពិតជាបានបាត់បង់គំនិតចំបងនៃព្រះរាជសារហើយ។ ដើម្បីអោយយើងយល់បទគម្ពីរនេះកាន់តែច្បាស់ យើងមិនគួរគ្រាន់តែគិតអំពីការត្រាស់ហៅរបស់ព្រះចំពោះអ័ប្រាហាំទេ ប៉ុន្តែក៏គួរតែផ្ដោតលើសេចក្តីសន្យារបស់ព្រះជាមួយអ័ប្រាហាំ និងរបៀបដែលសេចក្តីសន្យារបស់ព្រះទាក់ទងជាមួយនឹងអ្វីដែលមានមុននិងអ្វីដែលមានបន្ទាប់មកនៅក្នុងព្រះគម្ពីរផងដែរ។ ការនេះនឹងបញ្ជាក់ច្បាស់លាស់អំពីរបៀបអធិប្បាយព្រះគ្រីស្ទចេញពីលោកុប្បត្ដិ ១២ និងរបៀបអនុវត្តបទគម្ពីរនេះសំរាប់គ្រីស្ទបរិស័ទសព្វថ្ងៃ។ សេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាម សេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាមមានភាពច្បាស់លាស់។ ព្រះជាម្ចាស់នឹង៖ បង្កើតនគរ១យ៉ាងធំពីអាប់រ៉ាម (ខ.២) ឱ្យពរដល់អាប់រ៉ាម (ខ.២) លើកឈ្មោះអាប់រ៉ាមជាធំ (ខ.២) បញ្ចេញពរដល់មនុស្សទាំងឡាយតាមរយៈអាប់រ៉ាម (ខ.២) គ្រប់ទាំងគ្រួ…
Cain and Abel pdf download ជារឿយៗ មានអ្នកគ្រាន់តែអធិប្បាយលោកុប្បត្ដិ ៤:១-១៦ ជាមេរៀនសីលធម៌ ហើយមិនយល់អំពីទំនាក់ទំនងរបស់បទគម្ពីរនេះជាមួយនឹងលោកុប្បត្ដិ ៣ ហើយនិងបទគម្ពីរទាំងអស់ទៀតនៅក្នុងព្រះគម្ពីរ។ មេរៀននេះបង្ហាញអំពីរបៀបអធិប្បាយលោកុប្បត្ដិជំពូក៤ទាំងមូលហើយយកវាមកអនុវត្តនៅក្នុងពេលបច្ចុប្បន្នដោយការចង្អុលទៅកាន់ព្រះយេស៊ូវ។ របៀបអធិប្បាយអំពីព្រះយេស៊ូវចេញពីរឿងអំពីកាអ៊ីននិងអេបិល ៤:១-២៦ រឿងអំពីកាអ៊ីន និងអេបិលនិទានអំពីការរីករាលដាលយ៉ាងលឿនរបស់អំពើបាប បន្ទាប់ពីមនុស្សត្រូវបានបណ្តេញចេញពីសួនច្បារអេដែន។ នៅក្នុងជំនាន់មួយបន្ទាប់ពីអ័ដាម និងអេវ៉ា យើងមានឃាតកម្មដំបូងគេរួចទៅហើយ ហើយវាគឺជាបងប្រុសសំឡាប់ប្អូនប្រុសម្នាក់ទៀត។ ដូច្នេះ រឿងនេះបង្ហាញអំពីទំហំដ៏ធំនៃអំពើបាបរបស់មនុស្សជាតិ។ ជំពូកនេះមានផ្នែកសំខាន់ពីរ និងការសន្និដ្ឋានសំខាន់មួយ៖ ១. កាអ៊ីនសំឡាប់អេបិល (៤:១-១៦) ២. ពូជពង្សរបស់កាអ៊ីន (៤:១៧-២៤) ៣. ពូជពង្សថ្មី (៤:២៥-២៦) សំរាប់ការអធិប្បាយ និងការបង្រៀនរឿងអំពីកាអ៊ីន និងអេបិល វាមានប្រយោជន៍ក្នុងការអធិប្បាយជំពូកទាំងមូលជាជាងគ្រាន់តែ៤:១-១៦។ មនុស្សជារឿយៗគ្រាន់អធិប្បាយ៤:១-១៦ ដោយព្រោះពួកគេគ្រាន់តែគិតអំពីមេរៀនសីលធម៌ចេញពីអំពើបាបរបស់កាអ៊ីនប៉ុណ្ណោះ។…
Lesson 1 Introduction The Big Story
Lesson 2 Gen.2 The Seventh Day pdf download គោលបំណងដ៏ធំ តើអ្នកមានគោលបំណងនៅក្នុងជីវិតដែរឬទេ? សេចក្ដីផ្ដើមនៃព្រះគម្ពីរគឺសំខាន់ពីព្រោះវាបានបង្រៀនយើងថា ព្រះជាម្ចាស់បានបង្កើតគ្រប់អ្វីទាំងអស់ ប៉ុន្តែលើសពីនេះទៅទៀត លោកុប្បត្ដិ១-២ បានសំដែងគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត។ លោកុប្បត្ដិ ១:១-២:៣ បញ្ជាក់ប្រាប់អំពីថ្ងៃទាំងប្រាំពីរ ហើយថ្ងៃទីប្រាំពីរខុសប្លែកពីថ្ងៃទីមួយដល់ទីប្រាំមួយ។ សូមអានលោកុប្បត្ដិ ២:១-៣ ហើយព្យាយាមស្វែងរកភាពខុសគ្នារវាងថ្ងៃទីប្រាំពីរនិងថ្ងៃទីមួយដល់ថ្ងៃទីប្រាំមួយ។ ថ្ងៃទីប្រាំពីរខុសប្លែកពីថ្ងៃទីមួយដល់ទីប្រាំមួយយ៉ាងហោចណាស់បួនយ៉ាង។ ១. ព្រះជាម្ចាស់ទ្រង់ឈប់សម្រាក នេះគឺជាថ្ងៃសម្រាក។ ២. ព្រះជាម្ចាស់ទ្រង់ក៏ប្រទានពរដល់ថ្ងៃនេះ។ នៅថ្ងៃទីប្រាំទ្រង់ប្រទានពរដល់សត្វរស់រវើកនិងបក្សាបក្សី ហើយនៅថ្ងៃទីប្រាំមួយព្រះអង្គទ្រង់ប្រទានពរដល់មនុស្ស ប៉ុន្តែគ្មានកន្លែងណាពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំមួយដែលនិទានថា ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃ។ ដូច្នេះនេះបង្ហាញថា ថ្ងៃទីប្រាំពីរគឺជាពេលវេលាដែលពោរពេញដោយព្រះពរ។ ៣. ព្រះជាម្ចាស់ទ្រង់បានញែកថ្ងៃនេះទុកជាបរិសុទ្ធ ដូច្នេះនេះបង្ហាញថា ថ្ងៃទីប្រាំពីរគឺជាពេលវេលាដ៏បរិសុទ្ធ។ ៤. រាល់ថ្ងៃពីទីមួយដល់ថ្ងៃទីប្រាំមួយមានល្ងាចមានព្រឹកឡើង ប៉ុន្តែថ្ងៃទីប្រាំពីរឥតមានពាក្យនេះ…
Lesson 3 Gen. 2-3 The Sanctuary pdf download គម្ពីរសញ្ញាចាស់ មេរៀនមុននេះបានបង្ហាញថា គោលបំណងនៃការបង្កើតគឺជាថ្ងៃទីប្រាំពីរ ដែលជាពេលវេលាដ៏បរិសុទ្ធ ពោរពេញដោយព្រះពរ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។ ដូច្នេះ លោកុប្បត្ដិ ១:១-២:៣ បានប្រើពេលវេលា ប្រយោជន៍ដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់សំរាប់របស់សព្វសារពើ។ វគ្គបន្ទាប់ពីនោះ គឺពី លោកុប្បត្ដិ ២:៤ទៅ បានប្រើទីកន្លែងមួយដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត ហើយកន្លែងនោះគឺជាសួនអេដែន។ សួនច្បារអេដែន គឺជាទីបរិសុទ្ធ ហើយជាទីកន្លែងដែលរាស្រ្តរបស់ព្រះគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែអ័ដាម និងប្រពន្ធរបស់គាត់ត្រូវចុះចូលនឹងការគ្រប់គ្រងរបស់ព្រះអង្គ ដោយគេស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះ ប្រយោជន៍ដើម្បីឲ្យគេអាចបន្តរស់នៅក្នុងសួនច្បារអេដែន (កន្លែងដែលគេគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់)។ យើងឃើញនៅក្នុងជំពូក៣ ព្រះជាម្ចាស់បានបណ្តេញអ័ដាម និងប្រពន្ធរបស់គាត់ចេញពីទីបរិសុទ្ធ(សួនអេដែន) ពីព្រោះគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះគេមិនអាចបន្តរស់នៅទីបរិសុទ្ធបានឡើយ។ ម្ដងទៀត ព្រះគម្ពីរទាំងមូល គឺពិពណ៌នាអំពីផែនការរបស់ព្រះអង្គដើម្បីសង្គ្រោះមនុស្សឲ្យរួចពីលទ្ធផលនៃការបះបោររបស់យើង។ …