ម៉ាថាយ ២៤:៤២-២៥:១៣ Matt. 24:42-25:13
Mt.24.42-25.13 ម៉ាថាយ ២៤:៤២-២៥:១៣ សូមអានម៉ាថាយ ២៤:៤២-២៥:១៣ ទាំងមូល។ ចូរអាន ២៤:៤២-៤៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ ព្រះយេស៊ូវបានជំរុញឱ្យពួកយើងត្រូវធ្វើអ្វី? តើ មានអ្នកណាដឹងពេលណាដែលព្រះយេស៊ូវនឹងយាងមកវិញ? តើ ហេតុអ្វីបានជាព្រះយេស៊ូវបានប្រៀបធៀបខ្លួនឯងជាមួយនឹងចោរដែលបានមកនៅពេលយប់? ការពន្យល់និងការអនុវត្ត៖ ចូរស្រមៃថា រដ្ឋាភិបាលបានបង្កើតច្បាប់ដែលបានចែងថា ចោរត្រូវតែប្រាប់ម្ចាស់ផ្ទះអំពីពេលដែលពួកគេនឹងប្លន់ផ្ទះ ហើយចោរទាំងអស់បានគោរពតាមច្បាប់នេះ! បើដូច្នេះ បន្ទាប់មកម្ចាស់ផ្ទះមិនតែងតែត្រូវចាក់សោទ្វាររបស់ពួកគេទេ។ ម្ចាស់ផ្ទះគ្រាន់តែត្រូវចាក់សោនៅពេលដែលចោរបានប្រាប់ពួកគេថាពួកគេនឹងមក។ ប៉ុន្តែម្ចាស់ផ្ទះមិនដឹងពេលណាចោរនឹងមកប្លន់ផ្ទះទេ ដូច្នេះយើងត្រូវប្រយ័ត្ន ចាំយាម និងប្រុងស្មារតីរហូត។ នេះជាអាកប្បកិរិយាដែលពួកគ្រីស្ទានគួរតែមានផងដែរ។ យើងមិនដឹងថា ព្រះគ្រីស្ទនឹងយាងមកពេលណាឡើយ ដូច្នេះ ចូរយើងចាំយាមចុះ! តើ អ្នកមានអាកប្បកិរិយានេះនៅក្នុងជីវិតដែរឬទេ? ចូរអាន ២៤:៤៥-៥១។ តើ អ្នកបម្រើស្មោះត្រង់…
អេសាយ ៤០:៣-១១ Isaiah 40:3-11
Is. 40.3-11 អេសាយ ៤០:៣–១១ ការរំលឹក៖ នៅក្នុងមេរៀនមុនយើងបានរៀនថា អេសាយជំពូក១៣-២៣ មានព្រះបន្ទូលទាយអំពីការវិនិច្ឆ័យមកពីព្រះជាម្ចាស់ប្រឆាំងនឹងសាសន៍ដទៃ យេរូសាឡិម និងយូដា។ អេសាយ ៤០:១-២ គឺជាសារដែលព្រះមានព្រះហឫទ័យចង់ប្រកាសដល់ប្រជាជនក្រុងយេរូសាឡិមនៅក្នុងអំឡុងពេលនៃការនិរទេស គឺបន្ទាប់ពីបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ជាព្រះបន្ទូលដែលកំសាន្តទុក្ខប្រជាជនក្រុងយេរូសាឡិម ពីព្រោះបានប្រកាសថា អំពើទុច្ចរិតរបស់គេត្រូវបានអត់ទោសឱ្យហើយ។ ដំណឹងនេះអាចកំសាន្តទុក្ខគេបាន ពីព្រោះការដែលខ្មាំងសត្រូវធ្វើអោយពួកគេរងទុក្ខនោះគឺជាទណ្ឌកម្មដែលមកពីព្រះជាម្ចាស់។ នេះមានសារៈសំខាន់ដល់យើងខ្លាំងណាស់ពីព្រោះ ដំណឹងល្អបានប្រកាសថា ព្រះជាម្ចាស់បានលើកលែងទោសរបស់យើង ពីព្រោះព្រះគ្រីស្ទបានទទួលរួចហើយនូវទណ្ឌកម្មដែលយើងត្រូវទទួលយក។ សូមអាន អេសាយ ៤០:៣-១១ ទាំងមូល។ ចូរអានខ.៣-៥ ឡើងវិញ។ តើសំឡេងមួយនេះបានស្រែកអំពីអ្វី? ការពន្យល់៖ នៅពេលយើងអានអត្ថបទពីសញ្ញាចាស់ ជាការសំខាន់ដែលយើងយល់អំពីអត្ថន័យនៃព្រះបន្ទូលសម្រាប់មនុស្សដែលរស់នៅសម័យនោះ (គឺនៅក្នុងសញ្ញាចាស់) ហើយអត្ថន័យសម្រាប់គ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ មុនដំបូង ខ.៣-៥ គឺជាព្រះបន្ទូលសម្រាប់ជនជាតិយូដានៅក្នុងអំឡុងពេលនៃការនិរទេស គឺបន្ទាប់ពី …
យ៉ូហាន ១៣:១-១៧ John 13:1-17
John 13.1-17 យ៉ូហាន ១៣:១-១៧ សូមអានយ៉ូហាន ១៣:១-១៧ ទាំងមូល។ ចូរអានខ.១ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើ ជំពូកនេះបាននិទានអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅមុនពិធីបុណ្យអ្វី? តើ ព្រះយេស៊ូវជ្រាបអំពីអ្វី? តើ ព្រះយេស៊ូវបានស្រឡាញ់នរណា? ការពន្យល់៖ លោកយ៉ូហានបានចែងទុកកាលបរិច្ឆេទ ពីព្រោះព័ត៌មាននេះសំខាន់។ នៅបុណ្យរំលងពួកអ៊ីស្រាអែលបានថ្វាយយញ្ញបូជា (កូនចៀម) ហើយចងចាំថា ព្រះជាម្ចាស់បានប្រោសលោះគេអោយរួចពីទាសភាពក្នុងស្រុកអេស៊ីព្ទ។ ឥឡូវនេះព្រះជាម្ចាស់ប្រោសលោះយើងតាមរយៈរូបកាយរបស់ព្រះគ្រីស្ទ ដែលជាយញ្ញបូជានៃបុណ្យរំលង (១កូរិនថូស ៥:៧)។ ការពន្យល់ និងការអនុវត្ត៖ «ពេលកំណត់» គឺជាពាក្យសំខាន់នៅក្នុងកណ្ឌយ៉ូហាន។ នៅក្នុងយ៉ូហានជំពូក ១-១២ ព្រះគ្រីស្ទបានបង្រៀនច្រើន ហើយធ្វើការអស្ចារ្យជាច្រើន ដែលធ្វើអោយមនុស្សមានការភ្ញាក់ផ្អើលនិងស្ញប់ស្ញែង។ ប៉ុន្តែម្ដងហើយម្ដងទៀត លោកយ៉ូហានចែងទុកថា «ពេលកំណត់» («ពេលវេលា»)…
ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ The Day of Christ
Return of Christ ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ (គឺថ្ងៃដែលព្រះយេស៊ូវយាងមកវិញ) ចូរអានអត្ថបទខាងក្រោមហើយឆ្លើយសំនួរ តើអ្វីនឹងកើតឡើងនៅថ្ងៃនៃព្រះយេស៊ូវ? ម៉ាថាយ ១៦:២៧ កិចការ ៣:២០-២១ ១កូរិនថូស ៤:៤-៥ ១កូរិនថូស ១៥:២២-២៤ ១ថែស្សាឡូនីច ២:១៩-២០ ១ថែស្សាឡូនីច ៤:១៣-១៧ ១ថែស្សាឡូនីច ៥:២-៣ ២ថែស្សាឡូនីច ១:៦-១០ ២ថែស្សាឡូនីច ២:៨-១០ ហេព្រើរ ៩:២៨ ១ពេត្រុស ១:៧ ១ពេត្រុស ១:១៣ ១ពេត្រុស ៤:១៣ ១ពេត្រុស ៥:១-៤ ២ពេត្រុស ៣:៣-១០ ១យ៉ូហាន ៣:២ យូដាស…
ពួកគ្រូ និងហោរាក្លែងក្លាយ False Teachers and Prophets
False teachers and prophets pdf download ពួកគ្រូ និងហោរាខុសឆ្គង False Teachers and Prophets សូមអានអត្ថបទទាំងនេះព្រមទាំងឆ្លើយនិងសំនួរផង៖ ១. ២ពេត្រុស ២:១-២ នៅក្នុងខ១ តើលោកពេត្រុសបានព្រមានដល់ពួកគ្រីស្ទបរិស័ទអំពីរឿងអ្វី? តើនឹងមានមនុស្សជាច្រើនដើរតាមគ្រូខុសឆ្គងទាំងនេះឬ? ២. ១យ៉ូហាន ៤:១ តើរាស្ដ្ររបស់ព្រះទទួលបង្គាប់ឱ្យធ្វើអ្វីខ្លះ? តើមូលហេតុអ្វីបានជាព្រះអង្គបង្គាប់ឱ្យពួកគេធ្វើដូចនេះ? ៣. វិវរណៈ ២:២ តើពួកជំនុំអេភេសូរបានធ្វើកិច្ចការល្អអ្វីខ្លះ? ៤. ២កូរិនថូស ១១:១៣-១៥ សំបកក្រៅរបស់គ្រូខុសឆ្គងមើលទៅដូចអ្វី? ៥. ចោទិយកថា ១៨:២០ នៅក្នុងខនេះ ព្រះជាម្ចាស់បានហាមរាស្ដ្ររបស់ទ្រង់ឱ្យប្រុងប្រយ័ត្នចំពោះមនុស្ស ម្នាក់។ តើមនុស្សម្នាក់នោះជាអ្នកណា? ៦. ចោទិយកថា …
អេសាយ ២:១-៥ Isaiah 2:1-5
Is. 2.1-5 អេសាយ ២:១–៥ ការរំលឹក នៅក្នុងអេសាយ ១:២-៣១ ព្រះជាម្ចាស់បានប្រកាសថា ស្រុកយូដានិងបណ្តាជនយេរូសាឡិមជា ប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់។ គេយកតង្វាយមកថ្វាយព្រះអង្គ គេប្រារព្ធពិធីបុណ្យផ្សេងៗ ប៉ុន្តែព្រះអង្គស្អប់ពិធីបុណ្យរបស់ពួកគេទាំងនោះណាស់។ ព្រះជាម្ចាស់នឹងវាយប្រដៅ ហើយរំដោះយេរូសាឡិម។ ទីបំផុត ការនេះនឹងកើតឡើងនៅពេលព្រះយេស៊ូវយាងមកវិញ ហើយទ្រង់នឹងបង្កើតយេរូសាឡិមថ្មី។ សូមអានអេសាយ ២:១-៥ ទាំងមូល។ ចូរអានខ.១។ តើ អេសាយទទួលព្រះបន្ទូលស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅឯណា? ចូរអានខ.២។ តើ អ្វីនឹងកើតឡើង «នៅជាន់ក្រោយបង្អស់»? ការពន្យល់ នៅទូទាំងប្រវត្តិសាស្ត្រ មនុស្សដែលដើរតាមសាសនាខុសៗគ្នា បានសាងសង់ប្រាសាទឡើងនៅលើកំពូលភ្នំ ហើយពួកគេគោរពបូជានៅទីនោះ។ មនុស្សធ្លាប់ជឿថា កំពូលភ្នំគឺជាកន្លែង ដែលព្រះរបស់ពួកគេរស់នៅ។ អត្ថបទនេះបញ្ជាក់យ៉ាងជាក់ស្ដែងថា ព្រះយេហូវ៉ា (ព្រះជាម្ចាស់) ល្អប្រសើរជាងព្រះផ្សេងៗរបស់មនុស្ស។ …
អេសាយ ១:២-៣១ Isaiah 1:2-31
Is. 1.2-31 អេសាយ ១:២–៣១ សូមអានអេសាយ ១:២-៣១ ទាំងមូល។ សូមអានខ.២-៣ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ ព្រះជាម្ចាស់បានធ្វើដូចម្ដេចចំពោះអ៊ីស្រាអែល? តើ អ៊ីស្រាអែលខុសគ្នាពីគោនិងលាយ៉ាងដូចម្ដេច? សូមអានខ.៤។ តើ អ៊ីស្រាអែលបានប្រព្រឹត្តអ្វីខ្លះ? សូមអានខ.៥-៨។ តើ ការបះបោររបស់អ៊ីស្រាអែលមានលទ្ធផលអ្វីខ្លះ? ការពន្យល់ «កូនស្រីរបស់ក្រុងស៊ីយ៉ូន» (ខ.៨) គឺជាឈ្មោះមួយសម្រាប់យេរូសាឡិម។ ខ.៥-៨បានពិពណ៌នាអំពីស្រុកយូដាត្រូវបំផ្លាញដោយសានហេរីប ជាស្ដេចស្រុកអាសសើរបានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា លើកលែងតែយេរូសាឡិម (២ពង្សាវតារក្សត្រ ១៨:១៣)។ ប៉ុន្តែ យេរូសាឡិមលែងជាក្រុងដែលគេលើកតម្កើងដោយសារសិរីរុងរឿងរបស់វាទៀតហើយ (ទំនុកដំកើង ៨៧:៣) ហើយដូចជាខ្ទមនៅក្នុងចំការ។ សូមអាន ខ.៩។ តើ ហេតុអ្វីបានជាមានអ្នកសេសសល់មួយចំនួន (នៅយេរូសាឡិម)?…
អេសាយ ១:១ Isaiah 1:1
Is. 1.1 អេសាយ ១:១ សូមអាន អេសាយ ១:១ ហើយឆ្លើយសំនួរខាងក្រោម។ អេសាយបានឃើញការជាក់ស្តែងពីដំណើរ________________នឹង____________________។ អេសាយបានឃើញនិមិត្តទាំងនេះក្នុងរជ្ជកាលស្តេចណាខ្លះ? ប្រយោជន៍អោយអ្នកដឹងអំពីស្ថានភាពរបស់ហោរាអេសាយយើងត្រូវសិក្សាអំពីរជ្ជកាលរបស់ស្តេចទាំងនេះ។ សម្រាប់រជ្ជកាលរបស់ស្តេចយ៉ូថាម សូមអាន ២ពង្សាវតារក្សត្រ ១៥:៣២-៣៧ នឹងឆ្លើយសំនួរខាងក្រោម។ តើ ស្តេចយ៉ូថាមគាប់ព្រះហឫទ័យព្រះជាម្ចាស់ឬទេ? តើ បានស្ដេចយ៉ូថាមបានលុបបំបាត់ទីខ្ពស់ឬទេ? តើ ប្រជាជនយូដាបានធ្វើអ្វីតាមទីខ្ពស់ៗ? នៅគ្រានោះ ព្រះជាម្ចាស់បានចាប់ផ្ដើមចាត់រេស៊ីន ជាស្ដេចស្រុកស៊ីរី និងពេកាអោយមកធ្វើអ្វី? សម្រាប់រជ្ជកាលរបស់ស្តេចអេហាស សូមអាន ២ពង្សាវតារក្សត្រ ១៦:១-៩ នឹងឆ្លើយសំនួរខាងក្រោម។ តើ ស្តេចអេហាសគាប់ព្រះហឫទ័យព្រះជាម្ចាស់ឬទេ? តើ អេហាសបានប្រព្រឹត្តអ្វីខ្លះ (ខ. ៣-៤)? តើ នរណាបាននាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡិម…
អេសាយ ៤០:១-២ Isaiah 40:1-2
Is. 40.1-2 អេសាយ ៤០:១–២ ការរំលឹក៖ អេសាយ ១១:១-១០ ចែងទុកអំពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់អំពីស្តេចយូដាមួយអង្គ ដែលនឹងមកហើយគ្រប់គ្រងដោយសេចក្ដីសុចរិត។ ស្តេចនោះបានតាំងឡើងទុកជាទង់ដល់ជនជាតិទាំងឡាយឯគ្រប់សាសន៍គេនឹងស្វែងរកអ្នកនោះនៅឯទីសំរាករបស់គេ។ ការពន្យល់៖ កណ្ឌអេសាយ អេសាយជំពូក១៣-២៣មានព្រះបន្ទូលទាយអំពីការវិនិច្ឆ័យមកពីព្រះជាម្ចាស់ប្រឆាំងនឹងសាសន៍ដទៃ យេរូសាឡិម និងយូដា (ឧទាហរណ៍ ជំពូក២៣ចែងទុកអំពីព្រះបន្ទូលស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន)។ ជំពូក៣៤ប្រកាសថា ព្រះជាម្ចាស់វិនិច្ឆ័យទោសស្រុកទាំងអស់។ ជំពូក ២៤-២៧ មានព្រះបន្ទូលស្ដីអំពីការវិនិច្ឆ័យនិងសេចក្ដីសង្ឃឹមនៅពេលអនាគត ជំពូក២៨-៣៣ចែងទុកសេចក្ដីសន្យានិងការវិនិច្ឆ័យចំពោះយូដា ជំពូក៣៥ប្រកាសអំពីផ្លូវមួយ ដែលមានឈ្មោះថា«ផ្លូវដ៏បរិសុទ្ធ»នៅវាលរហោស្ថាន ដែលមានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះទៅឯស៊ីយ៉ូន។ ជំពូក៣៦-៣៩ចែងទុកអំពី ព្រឹត្តិការណ៍តាមប្រវត្តិសាស្ត្រ គឺស្ដេចស្រុកអាសស៊ើរឡោមព័ទ្ធក្រុងយេរូសាឡិម។ នៅអេសាយ ៣៩:៥-៧ ហោរាអេសាយប្រកាសដល់ស្តេចហេសេគាថា ពួកបាប៊ីឡូននឹងនាំរាជវង្សានុវង្សរបស់ហេសេគា យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូន។ ព្រឹត្តិការណ៍នេះមានកើតឡើងនៅឆ្នាំ៥៨៦មុន គ.ស. នៅពេលបាប៊ីឡូនបានបំផ្លាញយេរូសាឡិម។ ស្តេចបាប៊ីឡូនបានដឹកនាំជនជាតិយូដាជាច្រើនទៅក្រុងបាប៊ីឡូន។ ព្រឹត្តិការណ៍នេះផ្ដល់កាលៈទេសៈសំរាប់អេសាយ…
អេសាយ ១១:១-១០ Isaiah 11:1-10
Is. 11.1-10 អេសាយ ១១:១–១០ ការរំលឹក នៅក្នុងអេសាយ ៦:៦-១៣ លោកអេសាយបានឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយទទួលសារភាពអំពើបាបរបស់ខ្លួន ស្ដាប់ព្រះបន្ទូល ទុកចិត្តលើ និងស្ដាប់តាមព្រះអង្គ។ ព្រះជាម្ចាស់បានអត់ទោសអំពើបាបរបស់ហោរាអេសាយ ហើយចាត់គាត់ទៅដើម្បីប្រកាសព្រះរាជសារស្ដីអំពីការវិនិច្ឆ័យដែលមកពីព្រះអង្គ «ដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ឥតមានអ្នកណានៅសោះ» (ខ.១១)។ ប៉ុន្តែគេនៅមានសេចក្ដីសង្ឃឹមពិតមែន ពីព្រោះនៅចុងបញ្ចប់នៃជំពូកប្រាំមួយ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ដូចជាដើមឈើទាលហើយនឹងដើមម៉ៃសាក់ដែលសល់នៅតែគល់ ក្រោយដែលគេកាប់រំលំហើយគឺពូជពង្សបរិសុទ្ធជាគល់ឈើនេះឯង»។ នៅក្នុងអេសាយ ១១:១-១០ ព្រះជាម្ចាស់នឹងសំដែងព្រះបន្ទូលបន្ថែមទៀតស្ដីអំពី «ពូជពង្ស» បរិសុទ្ធនេះ។ សូមអានអេសាយ ១១:១-១០ ទាំងមូល។ ចូរអានខ.១ ឡើងវិញ។ តើលំពង់ (ខ្នែង) នេះនឹងដុះចេញពីណា? ការពន្យល់ អ៊ីសាយជាឪពុករបស់ស្តេចដាវីឌ ដូច្នេះព្រះបន្ទូលនេះស្ដីអំពីស្តេចយូដាមួយអង្គ ដែលព្រះអង្គសន្យាថានឹងយាងមកនៅពេលអនាគត។ អេសាយជំពូក៧-១២…