Category: 4. សេចក្ដីអធិប្បាយ Sermons

Sermons

១ កូរិនថូស ៤ 1Cor. 4 Simon Manchester

1 Cor 4 too much too soon pdf download ប៉ុល​សម្ដែង​សេចក្តី​ឈឺ​ចាប់​និង​សេចក្តី​ទុក្ខ​ព្រួយ​របស់​គាត់​ ហើយ​ពី​ខាង​ក្រោយ​វា​យើង​ឃើញ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ព្រះ។​ មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​ប៉ុល​ទេ​ ប៉ុន្តែ​នៅ​ពេល​អ្នក​អាន​អំពី​គាត់ អ្នក​នឹង​លើក​សរសើរ​គាត់​កាន់​តែ​ខ្លាំង។ ព្រះ​បាន​ជ្រើស​យក​បុរស​ពិសេស​ម្នាក់​ដើម្បី​សរសេរ​ផ្នែក​ដ៏​ធំ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ គាត់​បាន​មាន​គំនិត​និង​ចិត្ត​ល្អ​ និង​បាន​បម្រើ​ដំណឹងល្អ​ដោយ​អស់​ពី​កំលាំង​របស់​គាត់។ ​ គ្រប់​ទាំង​សេចក្តី​អធិប្បាយ​និង​សេចក្តី​អត្ថាធិប្បាយ​ទាំង​អស់​មិន​ល្អ​ដូច​ជា​បទ​គម្ពីរ​នោះ​ទេ។ ជំពូក​ក្នុង​១​កូរិនថូស​ទាំង​នេះ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​នឹង​ស្តាប់​ឮ​នៅ​រាល់​ថ្ងៃ​អាទិត្យ​ឬ​អាន​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ទៅ​ទៀត។ សង្ខេប​មក ​ពួក​ជំនុំ​កូរិនថូស​កំពុង​ងាក​បែរ​ចេញ​ពី សាវ័ក​ប៉ុល ហើយ​កំពុង​ងាក​បែរ​ទៅ​រក​សេចក្តី​ជំនឿ​ខុស​ឆ្គង​វិញ។ នៅក្នុង​ជំពូក​១​ ប៉ុល​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​និង​ការ​ផ្ដោត​របស់​សារ​នោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង។ នៅក្នុង​ជំពូក​២​គាត់​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​ហើយ​និង​មូល​ដ្ឋាន​គ្រឹះ​របស់​វា​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ សបា្តហ៍​មុន​(ជំពូក​៣)យើង​បាន​មើល​លើ​ព័ន្ធ​កិច្ច​និង​សារៈសំខាន់​របស់​ព័ន្ធ​កិច្ច​ ហើយ​សបា្តហ៍​នេះ​យើង​មើល​លើ​ព័ន្ធ​កិច្ច​ហើយ​និង​លក្ខណៈ​បន្ទាប​ខ្លួន​របស់​ព័ន្ធ​កិច្ច។ បួន​ជំពូក​ទាំង​នេះ​គឺ​ដូចជា​ជ្រុង​របស់​គ្រឹះ​ដែល​គាត់​ដាំ​ចុះ​នៅមុន​ពេល​គាត់​សរសេរ​អំពី​ប្រធាន​បទ​អនុវត្ត​នានា​នៅក្នុង​ជំពូក​បន្ទាប់​ៗ​មក​ទៀត​ ដូចជា​ទំនាក់​ទំនង​ ​អាហារ​សំណែន​ដល់​រូប​ព្រះ​…ល។ ខ្ញុំ​បាន​ចែក​ជំពូក​នេះ​ជា​បី​ផ្នែក។ ទី​មួយ ប៉ុល​ត្រូវ​បាន​គេ​រិះ​គន់​ ប៉ុន្តែ​គាត់​ស្មោះ​ត្រង់។ ទីពីរ គាត់​ត្រូវ​គេ​មើល​ងាយ​ ប៉ុន្តែ​គាត់​បន្ទាប​ខ្លួន។ ទី​បី គាត់​ត្រូវ​គេ​បដិសេធ​

Tagged with:

១ កូរិនថូស ៣ 1Cor. 3 Simon Manchester

1 Cor 3 Build to last pdf download យើង​កំពុង​មើល​ក្នុង​ក្បួន​មួយ​ដែល​មាន​អាយុ​២០០០ឆ្នាំ​ គឺ​ជា​សំបុត្រ​ទីមួយ​របស់​ប៉ុល​ទៅកាន់​ពួក​កូរិនថូស​ ក្នុង​ជំពូក​៣ ដើម្បី​ឲ្យ​ដឹង​ពី​របៀប​សាង​សង់​ពួក​ជំនុំ​មួយ។ មើល​សារ​ទ្បើង​វិញ៖ ពួក​ជំនុំ​ក្នុង​ក្រុង​កូរិនថូស​គិត​ដូចជា​លោកិយ​ គិត​ដូចជា​វប្ប​ធម៌​ដែល​ពួកគេ​បាន​រស់​នៅក្នុង។ ពួកជំនុំ​បាន​ចាប់​ផ្តើម​ល្អ ប៉ុន្តែ​បាន​ចាប់​ផ្តើម​ចង់​មាន​អំណាច​កាន់តែ​ខ្លាំង ពួកគេ​បាន​ចង់​បាន​ព្រះ​រាជសារ​កាន់​តែ​មាន​អំណាច​ ​ពួក​ជំនុំ​កាន់តែ​ខ្លាំង ហើយ​ពួកគេ​បាន​ចង់​បាន​អ្នក​អធិប្បាយ​កាន់​តែ​មាន​អំណាច។ ប៉ុល​ពន្យល់​នៅក្នុង​ជំពូក​១​ថា អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​ព្រះ​រាជសារ​របស់​ព្រះ​អំពី​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​ពួក​ជំនុំ​ធម្ម​តា ហើយ​អំណាច​របស់​ព្រះ​ត្រូវ​បាន​ឃើញ​នៅក្នុង​អ្នក​នាំ​សារ​ធម្ម​តា។ នៅក្នុង​ជំពូក​២ ពួក​កូរិនថូស​គិត​ថា​ពួកគេ​បាន​ទទួល​ប្រាជ្ញា​ថ្មី​មួយ​អំពី​ការ​រស់​នៅ​របស់​គ្រីស្ទ​បរិស័ទ​ដែល​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ជាង​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួកគេ ហើយ​ប៉ុល​ពន្យល់​ថា ប្រាជ្ញា​របស់​ព្រះ​គឺ​ផ្ដោត​លើ​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ ហើយ​ថា វា​ត្រូវ​បាន​កត់​ត្រា​ទុក​នៅក្នុង​បទ​គម្ពីរ​សំរាប់​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ដោយ​បន្ទាប​ខ្លួន។​ ការ​រិះ​គិត​របស់​គ្រីស្ទបរិស័ទ​នៅ​កូរិនថូស​បាន​លែង​តាម​ព្រះបន្ទូល ​ហើយ​តាម​លោកីយ​វិញ។ ប្រ​សិន​បើ​អ្នក​គិត​តាម​ផ្លូវ​ណា​មួយ នោះ​ក្រោយ​មក​វា​នឹង​មាន​ឥទ្ធិ​ពល​លើ​របៀប​ដែល​អ្នក​រស់​នៅ។ ​ក្នុង​ជំពូក​៣​ប៉ុល​បង្រៀន​ពួក​គេ​អំពី​របៀប​គិត​ឲ្យ​កាន់​តែ​ច្បាស់។ នៅក្នុង​ខ. ១៦ ប៉ុល​សរសេរ​ថា «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​….?» ប៉ុល​សរសេរ​ពាក្យ​ទាំង​នេះ​១១ដង​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ក្នុង​ចំណោម​នេះ​មាន​១០ដង​នៅក្នុង​សំបុត្រ​កូរិនថូស​ទី១។

Tagged with:

១ កូរិនថូស ២ 1Cor. 2 Simon Manchester

1 Cor 2 Who has discernment pdf download មនុស្ស​ជា​ច្រើន​នៅ​ក្នុង​លោក​ចូល​ចិត្ត​និយាយ​ពី​រឿងរ៉ាវ​«ខាង​វិញ្ញាណ»។ បញ្ហា​លំបាក​ត្រង់​ថា ប្រ​សិន​បើ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សេចក្តី​ពិត «ខាង​វិញ្ញាណ» របស់​ខ្លួន​ឯង​ដែល​ខុសៗ​គ្នា​រៀងៗ​ខ្លួន​ ហើយ​គ្រប់ៗ​គ្នា​សុទ្ធ​តែ​មាន​វិធី​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទៅ​ស្ថាន​សួគ៌ នោះ​អ្នក​នឹង​មិន​ដឹង​ប្រា​ក​ដ​ថា​ផ្លូវ​មួយ​ណា​ត្រូវ​ឬ​ផ្លូវ​មួយ​ណា​ខុស​នោះ​ឡើយ ឬ​ថា​អ្នក​កំពុង​តែ​បង្កើត​សេចក្ដី​ពិត​របស់​ខ្លួន​ឡើង​ ដែល​មាន​ប្រ​យោជន៍​តែ​បន្តិច​បន្តួច បន្ទាប់​មក​បង្ក​រ​ភាព​វឹក​វរ​និង​មិន​អាច​ជួយ​អ្នក​បាន​ទាល់​តែ​សោះ។ អ្វី​ដែល​ជា​ភាព​ល្អ​ឯក​របស់​សាសនា​គ្រីស្ទ​គឺ​នៅ​ត្រង់​សេចក្តី​បង្រៀន​ថា ព្រះ​ជា​ម្ចាស់​បាន​ចុះ​មក​កាន់​យើង​រាល់​គ្នា។ សាច់​រឿង​បុណ្យ​ណូអែល​បាន​សំដែង​ថា ព្រះ​ជា​ម្ចាស់​បាន​យាង​មក​កាន់​យើង​រាល់​គ្នា​ ដើម្បី​មិន​ចាំ​ឲ្យ​យើង​ដុត​ចន្លុះ បំភ្លឺ​ស្ថាន​សួគ៌​ដើម្បី​ស្វែង​រក​ទ្រង់​នោះ​ឡើយ។ កូរិនថូស​ ទី១ គឺជា​សំ​បុត្រ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដែល​មាន​អំណោយទាន​ច្រើន​ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​ផង​ដែរ​នោះ​គឺ​ជា​ពួក​ជំនុំ​កូរិនថូស​នៅ​ក្នុង​ប្រ​ទេស​ក្រិក។ នេះ​ជា​ពួកជំនុំ​មួយ​ប្រកប​ដោយ​ទេព​កោ​សល្យ និង​ពោ​ពេញ​ទៅ​ដោយ​ថាមពល។ តែ​ជា​ពួក​ជំនុំ​មួយ​ដែល​ធ្វើ​អោយ​ក្ដៅ​ក្រហាយ​ ដ្បិត​ជា​ពួក​ជំនុំ​នៅ​ក្មេង​ខ្ចី ហើយ​រឹង​ចចេស​មិន​ទទួល​យក​ការ​បង្រៀន។ ពួក​ជំនុំ​នេះ​បង្កើត​ឡើង​ដោយ​សាវក​ប៉ុល នៅ​ក្នុង​ដំណើរ​បេសកកម្ម​មួយ​របស់​លោក ប៉ុន្តែ​ក្រោយ​មក​ពួកជំនុំ​មាន​ការ​ប្រែ​ប្រួល​ទាំង​ស្រុង​តែ​ម្តង។ ទស្សនៈ​ថ្មីៗ​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នេះ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាក់​ខ្លួន​ឯង​ជា​សំ​ខាន់ ជា​ទី​១។​ ដូច្នេះ​សេចក្តី​បង្រៀន​អំពី​ឈើ​ឆ្កាង

Tagged with:

១ កូរិនតូស ៦ 1Cor. 6 Simon Manchester

1 Cor 6 pdf download នៅ​ក្នុង​ដៃ​ឆ្វេង​របស់​ខ្ញុំ​មាន​កែវ​យឺត​តូច​មួយ​ ដែល​អាច​ឲ្យ​ខ្ញុំ​មើល​ឃើញ​ក្នុង​រយៈ​ចំងាយ​ប្រមាណ​ជា​២ទៅ​៣​រយ​ម៉ែត្រ ហើយ​នៅ​ក្នុង​ដៃ​ស្ដាំ​ ខ្ញុំ​មាន​ព្រះ​គម្ពីរ ​ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​ពី​ទី​នេះ​រហូត​ដល់​អស់​កល្ប។ យើង​កំពុង​មើ​ល​សំបុត្រ​មួយ​ ដែល​សាវក​ប៉ុល​បាន​សរ​សេរ​ផ្ញើរ​ទៅ​ពួក​ជំនុំ​ក្រិក​ក្នុង​សតវត្ស​ទី​១។ ពួក​ជំនុំ​កូរិនថូស​បាន​ក្លាយ​ជា​ពួក​ជំនុំ​ ដែល​មិន​ចេះ​គិត​វែង​ឆ្ងាយ ដោយ​ពួក​គេ​បាន​ងាក​បែរ​ចេញពី​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះយេស៊ូវ ហើយ​បាន​បង្កើត​ព្រះ​គ្រីស្ទ​ថ្មី​មួយ​ទៀត ដែល​គ្រាន់តែ​បំពេញ​គោលបំណង​និង​សេចក្តី​ប្រា​ថ្នា​របស់​ពួក​គេ​ប៉ុណ្ណោះ។ ពួកគេ​មិន​បាន​យក​ព្រះ​គ្រីស្ទ​ជា​សំខាន់​បំផុត​នោះ​ទេ តែ​បាន​យក​ខ្លួន​ឯង​ជា​សំខាន់​វិញ។ សាវក​ប៉ុល​បាន​សរ​សេរ​សំបុត្រ​ផ្ញើរ​ទៅ​ពួក​កូរិនថូស ដើម្បី​អូស​ទាញ​ពួក​គេ​មក​ឯ​ព្រះ​គ្រីស្ទ​ និង​ព្រះ​បន្ទូល​របស់​ទ្រង់​វិញ​ ដើម្បី​កុំ​ឲ្យ​ពួក​គេ​រស់​នៅ​សំរាប់​តែ​លោកិយ​នេះ​តែ​ម្យ៉ាង​នោះ​ឡើយ​ តែ​ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​សំរាប់​ព្រះ​គ្រីស្ទ ដោយ​ផ្ដោត​លើ​ហេតុ​ផល​សំខាន់​២​យ៉ាង​គឺ​ទី​១ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ភ្លេច​គោល​ដៅ​របស់​ខ្លួន និង​ទី២ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​លោកិយ​នេះ។ គ្រីស្ទ​បរិស័ទ​ បាន​ទទួល​រង​ឥទ្ធិ​ពល​ពី​ហេតុ​ការណ៍​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ ដូច្នេះ​ពួក​គេ​រង​ទុក្ខ​និង​សោក​សង្រេង​ដូច​អ្នក​ឯ​ទៀត​ដែរ តែ​ការ​សោក​សង្រេង​របស់​គ្រីស្ទ​បរិស័ទ​មិន​មែន​ជា​ការ​សោក​សង្រេង​បែប​គ្មាន​ក្តី​សង្ឃឹម​នោះ​ឡើយ។ គ្រីស្ទ​បរិស័ទ​គឺ​ជា​មនុស្ស​ដែល​មាន​ពរ​ច្រើន​ជាង​គេ​នៅ​ក្នុង​លោកិយ​នេះ ពី​ព្រោះ​ព្រះ​យេស៊ូវ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អតីតកាល​ បច្ចុប្បន្ន​កាល​ និង​អនាគត​កាល​របស់​ពួក​គេ​គ្រប់​គ្នា ដែល​អ្នក​ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​ ខ្ញុំ​ក៏​មិន​មាន​លទ្ធ​ភាព​ធ្វើ​បាន​ តែ​ទ្រង់​អាច​ធ្វើ​បាន​ទាំង​អស់។ នៅ​ក្នុង​១​កូរិនថូស​ ៦

Tagged with:

ពួកចៅហ្វាយ ២:៦-១៤ Judges 2:6-15 John Piper

Judges 2 Piper pdf download The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/will-the-next-generation-know   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   ពួកចៅហ្វាយ ២:៦–១៤   បណ្ដាំ​ជូន​ចំពោះ​លោកឪពុក​អ្នកម្ដាយ

Tagged with:

សុភាសិត ១:៧-៩ Proverb 1:7-9 John Piper

Proverbs 1_7-9 Piper The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/do-not-forsake-your-mothers-teaching   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   សុភាសិត ១:៧–៩   កណ្ឌគម្ពីរ សុភាសិត

Tagged with:

អេភេសូរ ៦ Ephesians 6 John Piper ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះ​ជាម្ចាស់

Eph.6_4 Piper pdf download The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/raising-children-who-hope-in-the-triumph-of-god   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះ​ជាម្ចាស់   អេភេសូរ ៦:៤   សូម​ចំណាយ​ពេល​ខ្លះ ដើម្បី​សញ្ជឹងគិត​លើ​ពាក្យ

Tagged with:

សាស្តា

រ៉ូម ៩:១-៥ Rm.9:1-5 What is Romans 9 about? John Piper

Rm. 9.1-5 what is Rm 9 about pdf download

Tagged with:

អេសេគាល ១-៣ Ezk. 1-3 The Call of a Prophet

Ezekiel 1-3 The Call of a Prophet

Tagged with:
Top