ដានីយ៉ែល ៦ លោកដានីយ៉ែលនៅក្នុងរូងសិង្ហ (តោ) Daniel 6
លោកដានីយ៉ែលនៅក្នុងរូងសិង្ហ (តោ) Daniel in the Lions’ Den ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៦ អ្នកនិពន្ធ រុហ្វ លេភិឡារ នេះជារឿងដ៏ល្បីមួយនៅក្នុងកណ្ឌដានីយ៉ែល ប៉ុន្តែជារឿយៗមនុស្សបានអានវា ដោយមិនពិចារណាពីសារដើមនៃអត្ថបទសំរាប់អ៊ីស្រាអែលទេ។ សារនៃរឿងដំបូងគឺចំពោះអ៊ីស្រាអែលទាំងអស់ ដែលស្ថិតក្នុងការនិរទេស ជាអ្នកដែលត្រូវបានល្បួង ដើម្បីបដិសេធក្រិត្យវិន័យរបស់ព្រះជាម្ចាស់ និងលែងទុកចិត្តព្រះដែលរំដោះពួកគេពីការនិរទេសទៀត។ តើពួកជំនុំយើងមានត្រូវបានល្បួង ឲ្យបដិសេធក្រិត្យវិន័យរបស់ព្រះជាម្ចាស់ ដើម្បីរស់នៅក្នុងភាពអាត្មានិយមដែរឬទេ? រឿងនេះគឺអំពីព្រះជាម្ចាស់រំដោះដានីយ៉ែលចេញពីរូងសិង្ហ ដែលបានផ្តល់សារសមរម្យមួយសំរាប់មនុស្ស។ បញ្ហាមួយក្នុងការអធិប្បាយចេញពីអត្ថបទនេះគឺជាស្វែងរកផ្ទៃរឿងចំៗសម្រាប់អត្ថបទ ដោយមិនរើសយកផ្ទៃរឿងដដែលនៅក្នុងជំពូក៣ដែលថា ព្រះជាម្ចាស់រំដោះមិត្តភក្ដិដានីយ៉ែលចេញពីគុកភ្លើងនោះទេ។ បញ្ហាមួយទៀតគឺជាការគេចចេញពីការអធិប្បាយ ដែលគ្រាន់តែជានិទានពីសីលធម៌ គឺគ្រាន់តែយកជីវិតដានីយ៉ែលធ្វើជាគំរូសម្រាប់គ្រីស្ទបរិស័ទសព្វថ្ងៃនេះធ្វើតម្រាប់តាមប៉ុណ្ណោះ។ តាមពិត ការអធិស្ឋាននិងភាពក្លាហានរបស់ដានីយ៉ែលគឺពិតជាការលើកទឹកចិត្តដល់យើងនៅសព្វថ្ងៃនេះក្នុងការអធិស្ឋាន និងមានសេចក្តីក្លាហានមែន ប៉ុន្តែនេះមិនមែនជាចំណុចចំបង ឬអត្ថបទសារនោះទេ។ ពេលណាយើងអាន និងបង្រៀនអត្ថបទនេះ យើងត្រូវតែគិតថា…
ដានីយ៉ែល ៥ អក្សរនៅលើជញ្ជាំង Daniel 5
អក្សរនៅលើជញ្ជាំង The Writing on the Wall ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៥ អ្នកនិពន្ធ រុហ្វ លេភិឡារ មនុស្សទាំងអស់នៅលើពិភពលោក ភ័យខ្លាចចំពោះនគររបស់មនុស្សអាក្រក់ទាំងឡាយ។ ក្នុងសង្គ្រាមលោកលើកទីពីរ មនុស្សបានភ័យខ្លាចចំពោះប្រទេសអាឡឺមង់ និងប្រទេសជប៉ុន។ បន្ទាប់ពីសង្គ្រាមនោះមនុស្សបានភ័យខ្លាចប្រទេសរុស្សីបន្ទាប់មកមនុស្សខ្លាចប្រទេសចិន និងសព្វថ្ងៃនេះគេខ្លាចកូរ៉េខាងជើងជាដើម។ សម្រាប់អ្នកដែលរស់នៅក្នុងការភ័យខ្លាចចំពោះនគរមនុស្សអាក្រក់ រឿងដានីយ៉ែល ៥ មានសារកំសាន្តចិត្តយ៉ាងធំសម្បើម។ អត្ថបទ និងបរិបទ ក្នុងមេរៀនជំពូក ៤ យើងបានឃើញថា ជំពូក ៤ និង៥ ជាគូរនឹងគ្នា។ ពីរជំពូកនេះមានទំនាក់ទំនងយ៉ាងជិតស្និត។ រឿងទាំងពីរប្រាប់យើងពីការវិនិច្ឆ័យស្តេចបាប៊ីឡូន ដោយព្រោះចិត្តធំ និងសេចក្តីព្រហើនរបស់គាត់។ យើងឃើញទំនាក់ទំនងជិតស្និតនៅក្នុង ៥:១៨-២១ ដែលជាការសង្ខេបម្តងទៀតនៃរឿងក្នុងជំពូក ៤។…
ដានីយ៉ែល ៤ ស្តេចនេប៊ូក្នេសា និមិត្តឃើញដើមឈើដ៏អស្ចារ្យ Daniel 4
ស្តេចនេប៊ូក្នេសា និមិត្តឃើញដើមឈើដ៏អស្ចារ្យ Nebuchadnezzar’s Dream of a Great Tree ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៤ អ្នកនិពន្ធ រុហ្វ លេភិឡារ ដានីយ៉ែល ៤ ប្រាប់យើងពីរៀបដែលព្រះជាម្ចាស់បានបន្ទាបស្តេចមានអំនួតចុះ (៤:២២) និង លើកស្តេច ឡើង នៅពេលគាត់ទទួលស្គាល់ថា ព្រះរបស់អ៊ីស្រាអែល «ខ្ពស់បំផុត» និងជា «ស្តេចស្ថានសួគ៌» (៤:៣៤, ៣៧)។ នេះគឺជាសារមួយសម្រាប់អ្នកគ្រប់គ្រងទាំងឡាយ និងសម្រាប់អស់អ្នកដែលមានការភ័យខ្លាច ឬការគំរាមកំហែង ដោយសារមកពីស្តេចនិងអាណាចក្រទាំងឡាយ។ ទោះបីជាយ៉ាងណា សមត្ថភាពព្រះជាម្ចាស់ក្នុងការបន្ទាបអស់អ្នកដែលមានភាពក្រអឺតក្រទមមិនមែនជាផ្ទៃរឿងចម្បងនៃការនិទានទេ (សូមមើល «ផ្ទៃរឿងត្រឹមត្រូវតាមអត្ថបទ» ខាងក្រោមនេះ)។ ប្រសិនបើយើងមានបំណងអធិប្បាយប្រឆាំងអំពើបាប ដែលជា…
ដានីយ៉ែល ២ សុបិន្ដរបស់ស្តេចនេប៊ូក្នេសា Daniel 2
ចំពោះមនុស្សដែលគ្រាន់តែខ្វល់ខ្វាយពីបញ្ហាផ្ទាល់ខ្លួន និងមិនគិតពីរូបភាពធំនៃប្រវត្តិសាស្ត្រមនុស្សជាតិ ដានីយ៉ែល ២ ជាអត្ថបទដ៏ប្រសើរសម្រាប់អធិប្បាយទៅកាន់ពួកគេ។ អត្ថបទនេះប្រកាសថា ព្រះជាម្ចាស់ត្រួតត្រា ហើយទ្រង់សន្យាពីនគរដ៏ឥតខ្មោះដែលនឹងមកជំនួសអោយអាណាចក្រនៃលោកិយនេះ។ បរិបទ ដានីយ៉ែល ជំពូក២ បន្តរឿងអំពីដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់នៅក្នុងជំពូក១ និងមានទំនាក់ទំនងជាច្រើនជាមួយជំពូកបន្ទាប់។ ជំពូក២ មានចំណុចជាច្រើននិយាយម្តងទៀតនៅក្នុងជំពូក៤ ត្រង់ដានីយ៉ែលបកស្រាយសុបិនមួយទៀតរបស់នេប៊ូក្នេសា។ អាណាចក្រទាំងបួននៅក្នុងដានីយ៉ែល២ លេចឡើងម្តងទៀតនៅក្នុងជំពូក៧ ដែលជាសត្វសាហាវធំបួនឡើងចេញពីសមុទ្រមក។ ដានីយ៉ែលបាននិយាយនៅក្នុងសេចក្តីអធិស្ឋានរបស់គាត់ថា ព្រះសំដែងឲ្យឃើញអស់ទាំងសេចក្តីជ្រាលជ្រៅ ហើយលាក់កំបាំង (២:២២) ហើយយើងបានឃើញសេចក្ដីពិតនេះម្ដងទៀតនៅពេលព្រះជាម្ចាស់សំដែងឲ្យដានីយ៉ែលឃើញការលាក់កំបាំងនៅក្នុងនិមិត្តទាំងបួនរបស់គាត់នៅក្នុងជំពូក៧ ដល់១២។ រូបភាពនៅក្នុងដានីយ៉ែល ជំពូក២ ក៏ទាក់ទងនឹង អេសាយ ៤០-៦៦ ដែរ។ ជំពូកទាំងនោះបង្ហាញថា ព្រះនៃសាសន៍អ៊ីស្រាអែលជាអ្នកគ្រប់គ្រងលើអស់ទាំងការលាក់កំបាំងក្នុងទីងងឹត គឺទ្រង់ជាអម្ចាស់ពន្លឺ និងងងឹត(៤៥:៣, ៧; ដានីយ៉ែល…
ដានីយ៉ែល ៣ មិត្តភក្ដិរបស់ដានីយ៉ែលក្នុងគុកភ្លើង Daniel 3
មិត្តភក្ដិរបស់ដានីយ៉ែលក្នុងគុកភ្លើង ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៣ អ្នកនិពន្ធ រុហ្វលេភិឡារ ដានីយ៉ែល ៣ និទានរឿងអស្ចារ្យមួយអំពីសមត្ថភាពព្រះជាម្ចាស់ក្នុងការរំដោះរាស្រ្តរបស់ទ្រង់អោយរួចពីសេចក្តីស្លាប់។ រឿងនេះផ្តល់ការកំសាន្តចិត្តដល់រាស្រ្តរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះដែលកំពុងរងទុក្ខ ដូចដែលបានកំសាន្តចិត្តដល់អ៊ីស្រាអែលនៅក្នុងការនិរទេស។ រឿងនេះក៏បានលើកទឹកចិត្តរាស្រ្តរបស់ព្រះជាម្ចាស់អោយរក្សាភាពស្មោះត្រង់ចំពោះព្រះ ទោះបីជាពួកគេប្រឈមមុខនឹងការគំរាមកំហែងបែបណាក៏ដោយ។ ដានីយ៉ែល ៣:៥ «អ្នកត្រូវក្រាបថ្វាយបង្គំដល់រូបមាស» បានរំលឹកយើងអំពីបញ្ញា១០ប្រការ គឺ «កុំឲ្យក្រាបសំពះនឹងរបស់ទាំងនោះ ឬថ្វាយបង្គំនោះឡើយ» (និក្ខមនំ ២០:៥)។ ពីមុនពួកអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ ពីព្រោះពួកគេបានលុតជង្គង់ថ្វាយបង្គំរូបព្រះ ហើយអំពើនេះបាននាំអោយពួកគេធ្លាក់ទៅក្នុងការនិរទេស (ឧ. ចោទិយកថា ៤:២៥-២៧; ២៩:២៥-២៨; អេសេគាល ២២:៣-៤; អេម៉ុស៥:២៦-២៧)។ មិត្តភក្ដិរបស់ដានីយ៉ែលបានបដិសេធមិនលុតជង្គង់ចំពោះមុខរូបចម្លាក់របស់ស្តេច និងថ្វាយបង្គំរូបព្រះឡើយ ហើយការនេះបង្ហាញថា ពួកគេជាជនជាតិអ៊ីស្រាអែលពិត គេជាពួកអ្នកក្លាហានចំពោះផលវិបាកដែលមកពីការស្តាប់បង្គាប់ព្រះ។ ពួកគេត្រូវបានបោះចូលទៅក្នុងគុកភ្លើង…
ដានីយ៉ែល ១ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ Daniel 1
ដានីយ៉ែល និងមិត្តភក្តិរបស់គាត់ត្រូវបាននិរទេសទៅបាប៊ីឡូន អ្នកនិពន្ធ រុហ្វ លេភិឡារ ពាក្យលំនាំ គួរឲ្យសោកស្តាយណាស់ អ្នកអធិប្បាយខ្លះ នៅពេលអធិប្បាយចេញពីអត្ថបទនេះពួកគេផ្ដោតលើ ខ. ៨ និងអនុវត្តន៍អត្ថបទនេះដោយបង្រៀនថា «អ្នកគួរតែជៀសវាងពីគ្រឿងស្រវឹង និងការរួមភេទ ដូចជាដានីយែលបានធ្វើដែរ»។ បើសិនយើងគ្រាន់តែផ្ដោតលើខតែមួយនេះ ហើយអនុវត្តន៍ជំពូកនេះបែបនេះ នោះវាធ្វើឲ្យយើងបាត់បង់សារនៃអត្ថបទនេះហើយ។ នៅពេលណាយើងអធិប្បាយព្រះបន្ទូល យើងត្រូវសួរសំណួរថា «តើអ្វីជាសារដើមនៃអត្ថបទនេះ?» ជនជាតិអ៊ីស្រាអែលដែលស្ថិតក្នុងការនិរទេស មិនបានឮរឿងដានីយ៉ែលនេះ ដើម្បីឲ្យពួកគេធ្វើត្រាប់តាមដានីយែលទេ គឺជៀសវាងពីអាហារស្តេច និងស្រា។ ជារឿយៗ គ្រួគង្វាលមួយចំនួន ដែលរវល់ សំឡឹងមើលការអនុវត្តន៍ នៅមុនពេលពួកគាត់ចំណាយពេលវេលា ដើម្បីយល់ពីសារនិងគោលដៅ (គោលបំណងដើម) ដែលអ្នកនិពន្ធចង់សរសេរផ្តល់អោយអ៊ីស្រាអែល។ សារនៃកណ្ឌដានីយ៉ែល មុនដំបូង គម្ពីរដានីយ៉ែលបានចែងទុកព្រះបន្ទូលសម្រាប់រាស្រ្តរបស់ព្រះ ដែលកំពុងតែរងទុក្ខក្នុងការនិរទេស។…
លោកុប្បត្ដិ ២២:១–១៩ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ Gen. 22:1-19 The Lord will provide
ព្រះជាម្ចាស់បង្គាប់លោកអ័ប្រាហាំអោយបូជាកូនថ្វាយព្រះអម្ចាស់ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ការពិបាកមួយក្នុងការអធិប្បាយរឿងល្បីល្បាញនេះគឺ ត្រូវជ្រើសរើសរវាងទស្សនៈខុសៗគ្នារបស់សាស្ត្រាចារ្យព្រះគម្ពីរទាក់ទងនឹងអត្ថន័យអត្ថបទនេះ និងទំនាក់ទំនងទៅកាន់ព្រះយេស៊ូវ។ ការពិបាកមួយទៀតគឺ ត្រូវចៀសវាងការអនុវត្តខុសផ្សេងៗ ដែលអ្នកអធិប្បាយជាច្រើនបានផ្តល់អោយ។ ឧទាហរណ៍ ការអនុវត្តខុសឆ្គងមួយគឺ «អ័ប្រាហាំបានប្រាប់អ្នកបំរើរបស់គាត់មិនមកជាមួយគាត់ (ខ.៥) ដូច្នេះយើងឃើញថា គាត់មិនបានចង់អោយមានគេរំខានដល់គាត់ទេ ដូច្នេះ នៅពេលយើងជួបទុក្ខលំបាកធ្ងន់ធ្ងរ យើងមិនគួរមានមនុស្សច្រើននៅក្បែរយើងឡើយ។» ជាញឹកញាប់ អ្នកអធិប្បាយ និងអ្នកស្តាប់ព្យាយាមស្វែងរកការអនុវត្តមួយមកពីរឿងមួយដោយសំឡឹងមើលសកម្មភាពរបស់មនុស្សនៅក្នុងរឿង ប៉ុន្តែមិនយល់អំពីសាររបស់អត្ថបទនោះទេ។ ខ.១បង្ហាញថា ព្រះបានកំពុងល្បងលអ័ប្រាហាំ គឺព្រះពិតជាមិនត្រូវអោយមានយញ្ញបូជាកូនក្មេងដូចជាពួកព្រះដទៃឡើយ។ អ័ប្រាហាំពិតជាមិនដឹងការនេះឡើយ។ ពាក្យថា «កូនឯង ដែលជាកូនសំឡាញ់តែ១» ត្រូវនិយាយជាច្រើនដងពេញក្នុងរឿងនេះ ដែលបង្ហាញថា ការល្បងលនោះគឺជាការល្បងលដ៏ធំ ហើយវានឹងមានការលំបាកយ៉ាងខ្លាំងសំរាប់អ័ប្រាហាំក្នុងការថ្វាយកូននោះជាយញ្ញបូជា។ អ្នកនិទាន ប្រើការលើកឡើងដដែលៗនេះ ដើម្បីសង្កត់ធ្ងន់លើផ្ទៃរឿង។ ពាក្យថា «កូន» ត្រូវបាននិយាយដប់ដង,…
លោកុប្បត្ដិ ២១:១–៧ កំណើតរបស់អ៊ីសាក Gen. 21:1-7 The Birth of Isaac
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ កំណើតរបស់អ៊ីសាក (លោកុប្បត្ដិ ២១:១-៧) គឺជាដំណោះស្រាយចំពោះបញ្ហា ដែលត្រូវបានកត់សំគាល់នៅក្នុងលោកុប្បត្ដិ ១១:៣០ ថា «ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ» និង ជាពេលចាប់ផ្តើមបំពេញ សំរេចសេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាមថា «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង» (១២:២)។ នៅពេលនោះអាប់រ៉ាម មានអាយុ៧៥ ឆ្នាំ (១២:៤)។ តើព្រះអាចបំពេញសំរេចសេចក្តីសន្យានេះដោយរបៀបណា? បន្ទាប់ពីរយៈពេល២៥ ឆ្នាំក្រោយមក «ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ» (២១:១)។ បញ្ហាមួយពេលអធិប្បាយរឿងនេះគឺ យើងត្រូវមិនភ្លេចដាក់រឿងនេះទៅក្នុងបរិបទនៃរឿងធំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិ ១១ ហើយយើងត្រូវជ្រើសរើសអត្ថបទគម្ពីរត្រឹមត្រូវ និងអធិប្បាយវាជារឿងតែមួយ។ ព្រះបានមានបន្ទូលសន្យាប្រទានពូជពង្សដល់អ័ប្រាហាំម្តងហើយ ម្តងទៀតជាច្រើនដង (១៣:១៦; ១៥:៥;…
លោកុប្បត្ដិ ១៧:១–២៧ ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រី(ការតាំងសញ្ញា)ជាមួយអ័ប្រាហាំ Gen. 17
ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រី(ការតាំងសញ្ញា)ជាមួយអ័ប្រាហាំ ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ១៧:១–២៧ អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ រឿងនេះនិយាយអំពីព្រះចងសម្ព័ន្ធមេត្រីជាមួយនឹងអ័ប្រាហាំ និងពូជពង្សរបស់លោក។ រឿងនេះមានសារៈសំខាន់ណាស់នៅក្នុងរឿងទាំងមូលអំពីលោកអ័ប្រាហាំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិជំពូក១២។ នៅក្នុងរឿងស្នូលនេះ ព្រះជាម្ចាស់ប្រទានឈ្មោះថ្មីដល់អាប់រ៉ាម និងសារ៉ាយ ហើយចងសម្ព័ន្ធមេត្រី «អស់កល្បជានិច្ច» មួយជាមួយពួកគេ (១៧:៧, ១៣, ១៩) ដើម្បីបញ្ជាក់ពីសេចក្តីសន្យាជាសម្ព័ន្ធមេត្រីរបស់ទ្រង់ «អញនឹងធ្វើអោយឯងបង្កើតកូនសុសសាយសន្ធឹក អោយមាននគរផ្សេងៗកើតចេញពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ» [ខ.៦] បញ្ជាក់ច្បាស់ថា សេចក្តីសន្យាទាំងនេះនឹងត្រូវបានបំពេញសំរេចតាមរយៈសារ៉ា (ខ.១៦) ហើយប្រទានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីនេះ (ខ.៩-១៤)។ ដោយសារតែគ្មានគ្រូអធិប្បាយគ្រីស្ទបរិស័ទណាម្នាក់ អធិប្បាយថា សព្វថ្ងៃនេះព្រះតម្រូវអោយមានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ នោះវាមានគុណប្រយោជន៍មួយនៅក្នុងការអធិប្បាយរឿងនេះគឺថា វាបង្ខំអោយអ្នកអធិប្បាយ (និងអ្នកស្តាប់) ពិចារណាសួរថា តើបញ្ជានេះទាក់ទងនឹងព្រះគម្ពីរសញ្ញាថ្មីយ៉ាងដូចម្ដេច? ការលំបាកមួយក្នុងការអធិប្បាយរឿងនេះគឺ ការស្វែងរកផ្ទៃរឿងខ្លី …
លោកុប្បត្ដិ ៣៩ លោកយ៉ូសែប និង ប្រពន្ធប៉ូទីផារ Genesis 39 Joseph and Potiphar’s Wife
Gen. 39 Joseph and Potiphar_s wife pdf download លោកយ៉ូសែប និង ប្រពន្ធប៉ូទីផារ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៩ ជារឿយៗ មនុស្សឆាប់អានរឿងនេះដោយគិតថា វាជារឿងមានមេរៀនសីលធម៌បង្រៀនដល់យើងថា យើងត្រូវចៀសវាងការល្បួងខាងផ្លូវភេទ ហើយយ៉ូសែបគឺជាគំរូល្អសម្រាប់អោយយើងធ្វើតាម។ វាជាការពិតដែលយ៉ូសែបជាគំរូល្អសម្រាប់អោយមនុស្សធ្វើតាម ប៉ុន្តែបើសិនយើងគ្រាន់តែអានរឿងនេះ ហើយអនុវត្តន៍តាមរបៀបនេះ នោះយើងបាត់បង់គំនិតចម្បងរបស់សារហើយ។ ដើម្បីអានរឿងនេះដោយត្រឹមត្រូវ យើងត្រូវមើលដោយលម្អិតនៅក្នុងរឿង និងយល់រឿងនេះជាមួយបរិបទរឿងវែងនៃកណ្ឌលោកុប្បត្ដិនិងព្រះគម្ពីរទាំងមូល។ ពាក្យផ្ទួនគឺជាមធ្យោបាយសំខាន់មួយ ដែលអ្នកនិពន្ធក្នុងព្រះគម្ពីរប្រើ ដើម្បីបង្ហាញគំនិតចម្បងរបស់ពួកគេ។ អ្នកនិពន្ធនិយាយម្តងហើយម្តងទៀតថា ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប ចំនួនបួនដង (៣៩:២, ៣, ២១, ២៣) ពីរដងនៅដើមដំបូងនៃរឿង និងពីរដងទៀតនៅចុងបញ្ចប់នៃរឿង។ នេះបង្ហាញថា «ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប» នេះគឺជាផ្ទៃរឿងសំខាន់ជាងគេនៅក្នុងរឿងនេះ។…