១ពង្សាវតារក្សត្រ ១៧ ហោរាអេលីយ៉ា និង ស្ត្រីមេម៉ាយ 1 Kn. 17 Elijah and the widow
1 Kn. 17 Elijah and the widow pdf download ដើម្បីអោយយើងបានយល់រឿងនេះយ៉ាងត្រឹមត្រូវ យើងត្រូវយល់អំពីកណ្ឌ១ពង្សាវតារក្សត្រ។ ដើម្បីស្រាវជ្រាវអំពីកណ្ឌ ១ពង្សាវតារក្សត្រ សូមអានឯកសារ «ពាក្យលំនាំ ៖ ពង្សាវតារក្សត្រ» http://www.dkdl.org/?page_id=1085 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៃរឿងនៅក្នុងកណ្ឌនេះ។ នេះគឺជាអត្ថបទគម្ពីរល្បីល្បាញមួយ ដែលជាញឹកញាប់គ្រូអធិប្បាយយកមកអធិប្បាយ ប៉ុន្តែពួកគេផ្ដោតលើសីលធម៌របស់មនុស្សនៅក្នុងរឿងនេះ ដូចជាស្ត្រីមេម៉ាយជួយហោរាអេលីយ៉ា ហើយហោរាអេលីយ៉ាជួយស្ត្រីមេម៉ាយ ហើយបន្ទាប់មកព្យាយាមនិយាយអំពីអ្វីដែលយើងគួរតែធ្វើ ដើម្បីដើរតាមគំរូរបស់ពួកគេ។ បើសិននេះគឺជាសារនៅក្នុងសេចក្តីអធិប្បាយរបស់យើង នោះយើងបានបាត់បង់អត្ថន័យរបស់អត្ថបទនេះហើយ។ ដើម្បីយល់រឿងនៅក្នុងព្រះគម្ពីរ យើងគួរតែយល់បរិបទប្រវត្តិសាស្ត្ររបស់វាជាមុនសិន។ បរិបទសំរាប់រឿងនេះគឺថា ស្តេចអ័ហាប់គឺជាស្តេចគ្រប់គ្រងអ៊ីស្រាអែល ហើយគាត់គឺជាស្តេចដ៏អាក្រក់មួយអង្គ។ ជំពូកនេះគឺជាជំពូកដំបូងនៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីហោរាអេលីយ៉ា គឺវាចាប់ផ្តើមរឿងរបស់គាត់។ យើងគួរតែកត់សំគាល់ពាក្យសំដីដំបូងគេ ដែលហោរាអេលីយ៉ានិយាយ និងអ្នកដែលគាត់និយាយទៅកាន់។ គាត់និយាយទៅកាន់ស្តេចអ័ហាប់ …
ដានីយ៉ែល ៨ ដានីយ៉ែលបានទទួលនិមិត្តអំពី ចៀមឈ្មោល ពពែឈ្មោល ហើយ ស្នែងតូច Dan. 8
Daniel 8 pdf download ដានីយ៉ែល៨ គឺខុសគ្នានឹងដានីយ៉ែល៧ ដោយដានីយ៉ែល៧ផ្តល់នូវទិដ្ឋភាពទូទៅនៃប្រវត្តិសាស្ត្រនគររបស់មនុស្សជាតិ ចាប់ពីនគររបស់ពួកបាប៊ីឡូនដល់ចុងបញ្ចប់នៃនគររបស់ព្រះ ប៉ុន្តែជំពូក៨ផ្ដោតលើនគរទីពីរនិងទីបី ដែលត្រូវបានលើកឡើងនៅក្នុងជំពូក៧។ នគរទាំងពីរបានគ្រប់គ្រងអស់រយៈពេលប្រហែលពីររយឆ្នាំ (៣៥០-១៦៤មុនគ.ស)។ នៅក្នុងជំពូក៨ ទេវតាមានបន្ទូលយ៉ាងច្បាស់ថា ចៀមឈ្មោលគឺជានគររបស់មេឌីនិងពើស៊ី ហើយពពែឈ្មោលគឺជានគររបស់ក្រិក (៨:២០-២១)។ ទោះបីជាការពន្យល់របស់ទេវតាជួយអោយយើងកាត់ស្រាយជំពូកនេះក៏ដោយ ក៏យើងនៅតែត្រូវការសិក្សាអោយដឹងថា «ស្នែងតូច១» (ខ. ៩) «ពួកពលបរិវារនៅលើមេឃ» (ខ. ១០) «អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារ» (ខ. ១១) ថាជាអ្នកណា? ហើយ «២៣០០ព្រឹកនិងល្ងាច» (ខ. ១៤) គឺជាអ្វីផងដែរ។ យើងក៏ត្រូវគិតអំពីទំនាក់ទំនងនៃជំពូកនេះជាមួយយើងនៅសព្វថ្ងៃនេះផងដែរ។ អត្ថបទគម្ពីរ និងបរិបទ យោងតាមអត្ថបទគម្ពីរ ដានីយ៉ែល៨ទាក់ទងនឹងដានីយ៉ែល៧យ៉ាងជិតស្និទ្ធបំផុត។ ហោរាដានីយ៉ែលបានទទួលនិមិត្តនៅក្នុងដានីយ៉ែល៧ «នៅក្នុងឆ្នាំដំបូងនៃបេលសាសារ»…
១សាំយូអែល ១៧ ដាវីឌ និង កូលីយ៉ាត 1 Samuel 17 David and Goliath
1 Sam. 17 pdf download ដើម្បីអោយយើងបានយល់រឿងនេះយ៉ាងត្រឹមត្រូវ យើងត្រូវយល់អំពីកណ្ឌ១សាំយូអែល។ ដើម្បីស្រាវជ្រាវអំពីកណ្ឌ ១សាំយូអែល សូមអានឯកសារ «ពាក្យលំនាំ ៖ សាំយូអែល» http://www.dkdl.org/?page_id=1146 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៃរឿងនៅក្នុងកណ្ឌនេះ។ រឿងអំពីដាវីឌ និងកូលីយ៉ាតគឺជារឿងមួយដ៏ល្បីល្បាញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយក៏មានមនុស្សជាច្រើនយកមកបង្រៀនជាញឹកញាប់ផងដែរ ប៉ុន្តែមនុស្សជាច្រើនដែលបង្រៀនពីរឿងនេះមិនយល់ និងអនុវត្តរឿងនេះអោយបានត្រឹមត្រូវនោះទេ។ មនុស្សជាច្រើនបង្រៀនរឿងនេះជាញឹកញាប់ ដោយមានការអនុវត្តថា «ដាវីឌបានមានជំនឿ ហើយយើងគួរតែធ្វើតាមគំរូរបស់ដាវីឌដែរ គឺមានជំនឿដូចជាគាត់»។ ការអនុវត្តនេះមិនខុសទេ ប៉ុន្តែការអនុវត្តរឿងនេះតាមតែរបៀបនេះមានបញ្ហាពីរ។ បញ្ហាទីមួយគឺថា មនុស្សមិនយល់អំពីជំនឿរបស់ដាវីឌ ដូច្នេះហើយមើលមិនឃើញការអនុវត្តត្រឹមត្រូវទេ។ បញ្ហាទីពីរគឺថា បើសិនយើងគ្រាន់តែប្រើការអនុវត្តថា «ដាវីឌបានមានជំនឿ ហើយយើងគួរតែធ្វើតាមគំរូរបស់ដាវីឌដែរ គឺមានជំនឿដូចជាគាត់» នោះយើងខកខានមើលឃើញគោលការណ៍សំខាន់ជាងនៅក្នុងរឿងនេះ គឺយើងមិនដូចជាដាវីឌឡើយ ប៉ុន្តែយើងដូចជាជនជាតិអ៊ីស្រាអែល ដែលមានការភ័យខ្លាចមិនហ៊ានប្រយុទ្ធជាមួយកូលីយ៉ាតវិញ។…
មីកា ៧ សេចក្ដីសង្ឃឹមនៅក្នុងសម័យអាក្រក់ Micah 7 Hope in an evil age
Micah 7 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ យើងអាចបែងចែកជំពូក៧ ជាបីផ្នែកបាន។ ខ. ១-៦ ដែលមានខ. ៧ ជាតំណភ្ជាប់ទៅកាន់ផ្នែកបន្ទាប់គឺ ខ. ៨-១៣ និងខ. ១៤-២០។ ១–៦ នៅក្នុងខ. ១-៦ ហោរាមីកាទួញសោកចំពោះអំពើបាបរបស់រាស្ត្ររបស់ព្រះម្តងទៀត ដោយបញ្ជាក់ម្តងទៀតអំពីអំពើបាបដដែល ដែលគាត់បានលើកឡើងនៅក្នុងជំពូកមុនៗ។ លើកនេះ ហោរាមីកាផ្តល់ការប្រៀបធៀបមួយ គឺគាត់មានសេចក្តីទុក្ខសោកយ៉ាងខ្លាំង ហើយដូចជាមនុស្សម្នាក់ ដែលប្រាថ្នាចង់បានផ្លែទំពាំងបាយជូរ និងផ្លែល្វា ប៉ុន្តែគាត់មកដល់ចំការយឺតពេល ហើយគាត់មិនអាចបេះបានអ្វីសោះ។ គាត់បានអាក់អន់ចិត្តនិងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ជនជាតិខ្មែរនឹងយល់អំពីការប្រៀបធៀបអំពីការដាំដុះនេះបានយ៉ាងប្រសើរ។…
មីកា ៦ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស Micah 6 The Lord will judge
Micah 6 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ ជារឿយៗ សារព័ត៌មានផ្សាយអំពីការកាត់ក្តីខ្មែរក្រហម ពីព្រោះវាគឺជាព្រឹត្តិការណ៍សំខាន់មួយ។ ខ្មែរក្រហមបានប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ ហើយមនុស្សចង់មើលឃើញយុត្តិធម៌។ ការកាត់ក្តីសំខាន់ ហើយយុត្តិធម៌ក៏សំខាន់ដែរ។ ប៉ុន្តែនៅក្នុងព្រះគម្ពីរ អំពើបាបគឺលើសពីការអាក្រក់ ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅទៀត គឺអំពើរួមបញ្ចូលទាំងការអាក្រក់ ដែលមនុស្សប្រព្រឹត្តចំពោះព្រះ ហើយព្រះមានសិទ្ធិនាំមនុស្សមកឯការកាត់ទោសសំរាប់អំពើបាបរបស់ពួកគេប្រឆាំងនឹងព្រះ និងប្រឆាំងនឹងមនុស្សដទៃទៀត។ ជំពូក៦ គឺជារូបភាពមួយអំពីការកាត់ទោសរាស្ត្ររបស់ព្រះនៅចំពោះអង្គទ្រង់ដ៏ជាចៅក្រម។ ព្រះហៅរាស្ត្ររបស់ទ្រង់អោយអង្វររឿងក្តីរបស់ពួកគេនៅចំពោះភ្នំធំទាំងឡាយ ហើយបន្ទាប់មកអោយភ្នំធំទាំងឡាយនោះស្តាប់អ្វីដែលព្រះអង្គទ្រង់ត្រូវមានបន្ទូលក្នុងនាមជាចៅក្រម ពីព្រោះទ្រង់កើតរឿងក្តីនឹងពួកគេ (៦:២)។ ហេតុអ្វី? តើពួកគេបានប្រព្រឹត្តអំពើបាបអ្វីខ្លះ? ខ. ៩-១៦ ជាបញ្ជីអំពើបាបមួយចំនួនរបស់ពួកគេ រួមទាំងសេចក្តីអយុត្តិធម៌ និងទ្រព្យសម្បត្តិជាផលអាក្រក់…
មីកា ៤:១១-៥:៤ អ្នកគ្រប់គ្រងកើតនៅបេថ្លេហិម Micah 4:11-5:4 The Ruler born in Bethlehem
Micah 4.11-5.4 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ ៤:១១-៥:១ និយាយថា ខ្មាំងសត្រូវរបស់យូដានឹងមកបំផ្លាញយេរូសាឡិម បង្ខូចព្រះវិហាររបស់ពួកគេ និងបំបាក់មុខស្តេចរបស់ពួកគេ ប៉ុន្តែព្រះនឹងលើកស្តេចមួយអង្គឡើងនៅក្នុងអ៊ីស្រាអែល។ តាមរយៈស្តេចនេះ នឹងមានសេចក្តីសុខសាន្ត (៥:៤)។ ម្តងទៀង យើងគួរតែភ្ជាប់ចំនុចនេះជាមួយជំពូកដំបូងៗនៅក្នុងកណ្ឌមីកា។ យេរូសាឡិមមិនបានមានសេចក្តីសុខសាន្តទេ ប៉ុន្តែពួកគេបានកំពុងប្រឈមនឹងសេចក្តីវិនាស ដោយព្រោះតែអំពើបាបរបស់ពួកគេ ជាពិសេសចំពោះពួកអ្នកគ្រប់គ្រង។ ពួកហោរាក្លែងក្លាយបានប្រកាសអំពី «សេចក្តីសុខសាន្ត» (៣:៥) នៅពេលគ្មានសេចក្តីសុខសាន្ត។ មិនអាចមានសេចក្តីសុខសាន្តបានឡើយ នៅពេលណាពួកអ្នកគ្រប់គ្រង និងបណ្តាជនរស់នៅដោយការប្រឆាំងបះបោរនឹងព្រះដូច្នេះ។ ប៉ុន្តែអ្នកគ្រប់គ្រង ដែលព្រះសន្យាថានឹងមកដល់នេះ នឹងនាំមកនូវសេចក្តីសុខសាន្តជាពិត។ ការប្រកាសព្រះគ្រីស្ទ …
មីកា ៤:១-៥ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា Micah 4:1-5 The Mountain of the Lord
Micah 4.1-5 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ នៅពេលអ្នកធ្វើដំណើរជុំវិញប្រទេសកម្ពុជា អ្នកនឹងមើលឃើញវិហារព្រះពុទ្ធសាសនាជាច្រើននៅលើកំពូលភ្នំផ្សេងៗ។ អស់រយៈពេលជាច្រើនពាន់ឆ្នាំ មនុស្សដែលមានវប្បធម៌ផ្សេងៗជាច្រើន បានសាងសង់វិហារសាសនានៅលើកំពូលភ្នំ ឬសាងសង់វិហារអោយមើលទៅដូចជាភ្នំ។ នៅក្រុងសៀមរាបមានវិហារជាច្រើន ដែលត្រូវបានសាងសង់អោយដូចជាភ្នំមេរុ។ វិហារទាំងអស់នៅជុំវិញពិភពត្រូវបានឧទ្ទិសថ្វាយទៅចំពោះព្រះ និងវិញ្ញាណផ្សេងៗ។ បើសិនវិហារ និងភ្នំមានកំពស់ខ្ពស់ជាង នោះកាន់តែគួរអោយចាប់អារម្មណ៍ ហើយអាចបញ្ជាក់ថា ព្រះនោះរឹតតែអស្ចារ្យ។ មីកា ៤:១ សរសេរថា «តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ជនជាតិទាំងឡាយនឹងឡើងទៅហូរហែ»។ «ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា» សំដៅទៅលើភ្នំស៊ីយ៉ូននៅយេរូសាឡិម។ នេះគឺជារូបភាពបង្ហាញថា មនុស្សនៅក្នុងពិភពលោកនឹងមើលឃើញថា ព្រះដែលបានបើកសំដែងអង្គទ្រង់ទៅកាន់អ៊ីស្រាអែល…
មីកា ៣ ព្រះបន្ទូលព្រមាននិង ប្រឆាំងចំពោះមេដឹកនាំនិងហោរាក្លែងក្លាយ Micah 3
Micah 3 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ មីកាជំពូក៣ បានចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀន ៖ ខ.១-៤, ខ.៥-៧, ខ.៨-១២។ ខ.១-៤ នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា គឺជាការសំខាន់ដែលមនុស្សយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា ដើម្បីអោយយើងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ខ.១-៣ ពិពណ៌នាអំពីភាពអាក្រក់នៃអ្នកដឹកនាំ រួមទាំងស្តេច និងចៅក្រម ពីព្រោះគេបានសង្កត់សង្កិនរាស្រ្តរបស់ព្រះ។ ព្រះជាម្ចាស់ទតឃើញទាំងអស់ ហើយទ្រង់មានសេចក្ដីក្រោធចំពោះអំពើបាបរបស់ពួកគេ។ ស្តេច និងចៅក្រមត្រូវគ្រប់គ្រងដោយភាពយុត្តិធម៌…
មីកា ២ ហោរាក្លែងក្លាយ និងសេចក្ដីសង្គ្រោះ Micah 2 False prophets and salvation
Micah 2 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ មីកាជំពូក២ អាចចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀនបាន ៖ ខ.១-៥, ខ.៦-១១ និង ខ.១២-១៣។ ខ.១-៥ នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា យើងគួរតែយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកាជាមុនសិន ប្រយោជន៍អោយយើងនឹងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ខ.១-២ បានពិពណ៌នាយ៉ាងច្បាស់អំពីបាបខ្លះនៅក្នុងសង្គមនៅស្រុកយូដានិងយេរូសាឡិម។ ខទាំងនេះបានបង្ហាញផងដែរថា ព្រះជាម្ចាស់ទតឃើញទាំងអស់ ទ្រង់ជ្រាបទាំងអស់ ហើយទ្រង់មានសេចក្ដីក្រោធចំពោះអំពើបាបរបស់ពួកគេ។ ខ.៣-៥ បង្ហាញអំពីលទ្ធផលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាប…
មីកា ១ ព្រះជាម្ចាស់យាងមកវិនិច្ឆ័យ Micah 1 God comes in judgement
Micah 1 pdf download ដើម្បីស្រាវជ្រាវអំពីកណ្ឌមីកា សូមអានឯកសារ «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា និងព្រះរាជសារនៃកណ្ឌនេះ។ មីកាជំពូក១ បានចែកជាបីវគ្គសម្រាប់សេចក្ដីអធិប្បាយ ឬមេរៀន ៖ ខ.១-២, ខ.៣-៧, ខ.៨-១៦។ ខ.១-២ នៅពេលយើងចាប់ផ្តើមបង្រៀន ឬអធិប្បាយពីកណ្ឌមីកា គឺជាការសំខាន់ដែលមនុស្សយល់ពីស្ថានភាពប្រវត្តិសាស្ត្រនៅសម័យហោរាមីកា ប្រយោជន៍ដើម្បីយើងនឹងយល់ព្រះរាជសារនៃកណ្ឌនេះ។ ដូច្នេះ បើសិនអ្នកនឹងបង្រៀនពីកណ្ឌមីកានេះ សូមអាន «ពាក្យលំនាំ ៖ មីកា» http://www.dkdl.org/?page_id=1504 ខ.១-២ បានផ្តល់ការអនុវត្តដ៏ល្អមួយនៅដើមសេចក្ដីអធិប្បាយ ឬមេរៀន។ ពាក្យដែលយើងនឹងឮនៅក្នុងកណ្ឌមីកានេះគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ខ.១) ដូច្នេះ បើសិនជាយើងចង់ស្ដាប់ឮព្រះបន្ទូល យើងត្រូវយកចិត្តទុកដាក់ចំពោះព្រះរាជសារនៅក្នុងកណ្ឌមីកា។ …