កាឡាទី ៥:១៦-២៦ Galatians 5:16-26
Gal. 5.16-26 កាឡាទី ៥:១៦–២៦ ការរំលឹក: យោងតាមកាឡាទី ៥:១-១៥ យើងរៀនបានថា មនុស្សអាងដល់ការប្រព្រឹត្តប្រយោជន៍ដើម្បីអោយបានសង្គ្រោះ ប៉ុន្តែចំពោះគ្រីស្ទបរិស័ទវិញ បើយើងធ្វើដូច្នេះ នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់យើងសោះ។ អ្នកណាដែលពឹងដល់ក្រិត្យវិន័យឱ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ និងបានធ្លាក់ចេញពីព្រះគុណហើយ។ ព្រះគ្រីស្ទបានប្រោសយើងឱ្យមានសេរីភាព តែលោកប៉ុលជំរុញយើងកុំឱ្យប្រើសេរីនោះទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវឱ្យបំរើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់វិញ (៥:១៣)។ សូមអានកាឡាទី ៥:១៦-២៦ ទាំងមូល។ សូមអានខ.១៦-១៨ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើ យើងត្រូវធ្វើដូចម្ដេច ដើម្បីនឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម? តើ សេចក្តីពីរដែលប្រឆាំងនឹងគ្នានោះគឺជាសេចក្តីអ្វី? បើព្រះវិញ្ញាណទ្រង់នាំយើង នោះតើលទ្ធផលគឺជាអ្វី? ការពន្យល់ និងការអនុវត្ត នៅក្នុងសំបុត្រនេះលោកប៉ុលបានសរសេរច្រើនដងថា យើងមានសេរីភាពនិងមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ ពីព្រោះព្រះគ្រីស្ទបានយាងមកដល់ហើយ។ ប៉ុន្តែ ការបង្រៀននេះមិនមានន័យថា យើងមានសេរីភាពដើម្បីបំពេញតាមចិត្តនិងសេចក្តីប៉ងប្រាថ្នារបស់ខ្លួនទេ។ ផ្ទុយទៅវិញ…
កាឡាទី ៥:១-១៥ Galatians 5:1-15
Gal. 5.1-15 កាឡាទី ៥:១–១៥ ការរំលឹកនៅក្នុងកាឡាទី ៤:៨-៣១ យើងរៀនបានថា ១. មុនគ្រីស្ទបរិស័ទនៅកាឡាទីបានទទួលព្រះគ្រីស្ទ គេធ្លាប់បានតាមសាសនានិងប្រពៃណីរបស់មនុស្សលោកដែលមិនស្គាល់ព្រះជាម្ចាស់ ប៉ុន្តែលោកប៉ុលឆ្ងល់អំពីដំណើរនេះណាស់ ពីព្រោះឥឡូវគេបានស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែគេបែរទៅបម្រើវិញ្ញាណនិងប្រពៃណីរបស់លោកិយនេះទៅវិញ។ ២. គ្រូក្លែងក្លាយចង់តែឱ្យពួកកាឡាទីបោះបង់លោកប៉ុល ដើម្បីឱ្យពួកកាឡាទីប្រឹងសង្វាតទៅតាមគេវិញ។ ៣. លោកប៉ុលបានលើកយកឧទាហរណ៍មួយមកពីក្រិត្យវិន័យស្ដីអំពីបាវស្រីនិងស្រីអ្នកជាថា «យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ» (៤:៣១)។ សូមអានកាឡាទី ៥:១-១៥ ទាំងមូល។ សូមអានខ.១-៤ ទ្បើងវិញ។ តើ ព្រះគ្រីស្ទបានប្រទានអ្វី? (ខ.១) បើសិនពួកកាឡាទីទទួលកាត់ស្បែក នោះលទ្ធផលគឺជាអ្វី? តើ ការពឹងដល់ក្រិត្យវិន័យឱ្យបានរាប់ជាសុចរិតមានលទ្ធផលអ្វី? ការពន្យល់ និងការអនុវត្ត បើយើងអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យប្រយោជន៍ដើម្បីអោយព្រះអង្គសង្គ្រោះយើង នោះយើងត្រូវប្រព្រឹត្តតាមក្រិត្យវិន័យទាំងមូលយ៉ាងឥតខ្ចោះ។ យ៉ាកុបបានសរសេរថា «ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ…
កាឡាទី ៤:៨-៣១ Galatians 4:8-31
Gal. 4.8-31 កាឡាទី ៤:៨–៣១ ការរំលឹក នៅក្នុងកាឡាទី ៣:២៦-៤:៧ យើងរៀនបានថា គ្រីស្ទបរិស័ទគឺជាកូនព្រះនិងជាពូជរបស់អ័ប្រាហាំដោយសារយើងជឿលើព្រះគ្រីស្ទ។ ឥឡូវនេះយើងនៅសម័យថ្មី ហើយលែងនៅក្រោមអំណាចរបស់ក្រិត្យវិន័យទៀតហើយ ពីព្រោះព្រះគ្រីស្ទបានយាងមកហើយ។ សូមអានកាឡាទី ៤:៨-៣១ ទាំងមូល។ សូមអាន ខ.៨-១១។ មុនពួកកាឡាទីបានស្គាល់ព្រះ តើគេបានជាប់បំរើនរណា? ពួកកាឡាទីត្រឡប់ទៅអ្វីវិញ? (ខ.៩-១០) ការពន្យល់ និងសំនួរជជែក មុនពេលគ្រីស្ទបរិស័ទនៅកាឡាទីបានទទួលព្រះគ្រីស្ទ គេធ្លាប់បានដើរតាមសាសនានិងប្រពៃណីរបស់មនុស្សលោកដែលមិនស្គាល់ព្រះជាម្ចាស់។ ពីមុនគេតាមបឋមសិក្សាដែលខ្សោយហើយទាបថោកទាំងនោះ ពីព្រោះគេមិនស្គាល់ព្រះជាម្ចាស់ទេ ប៉ុន្តែលោកប៉ុលឆ្ងល់ណាស់ថា ឥឡូវគេបានស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែគេបែរទៅបម្រើវិញ្ញាណនិងប្រពៃណីរបស់លោកិយនេះទៅវិញ។ ដូច្នេះ គេត្រឡប់ទៅស្ថានភាពពីមុន ប៉ុន្តែនៅក្នុង ៤:១-៧ លោកប៉ុលបានបង្រៀនថា ឥឡូវនេះយើងបានដល់សម័យថ្មី ហើយអស់អ្នកនៅក្នុងព្រះគ្រីស្ទគឺជាកូនរបស់ព្រះអង្គ។ ប្រសិនបើគេត្រឡប់ទៅតាមបឋមសិក្សា ខ្សោយហើយទាបថោក នោះការនឿយហត់ដែលលោកប៉ុលធ្វើសំរាប់ពួកគេត្រឡប់ទៅជាឥតប្រយោជន៍វិញ។ …
កាឡាទី ៣:២៦-៤:៧ Galatians 3:26-4:7
Gal. 3.26-4.7 កាឡាទី ៣:២៦–៤:៧ ការរំលឹក នៅក្នុងកាឡាទី ៣:១៥-២៥ លោកប៉ុលបានបង្រៀនថា ក្រិត្យវិន័យដែលមកដល់ក្រោយសេចក្ដីសន្យាដល់អ័ប្រាហាំមិនអាចលុបបំបាត់ ឬបន្ថែមបន្ថយពាក្យសន្យានោះបានទេ។ ក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឱ្យយើងបានរាប់ជាសុចរិតដោយសេចក្តីជំនឿ ដូច្នេះយើងមិនមែននៅក្រោមអំណាចរបស់ក្រិត្យវិន័យទៀតឡើយ ។ សូមអានកាឡាទី ៣:២៦-៤:៧ ទាំងមូល។ សូមអាន ៣:២៦-២៩ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យយើងបានធ្វើជាកូនរបស់ព្រះ? តើនរណាជាពូជរបស់លោកអ័ប្រាហាំ? ការពន្យល់ និងការអនុវត្ត សំនួរមួយដ៏សំខាន់គឺ តើនរណាជាពូជរបស់អ័ប្រាហាំ ដែលទទួលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានប្រកាសដល់អ័ប្រាហាំនោះ? ពូជរបស់អ័ប្រាហាំគឺជាកូនរបស់ព្រះអង្គ។ នៅក្នុងសញ្ញាចាស់គឺជាអ៊ីស្រាអែល ដែលជាពូជរបស់អ័ប្រាហាំ ដែលទទួលសេចក្ដីសន្យា ប៉ុន្តែលោកប៉ុលបង្រៀនថា ពូជរបស់អ័ប្រាហាំមិនអាស្រ័យទៅលើសាសន៍ឬជនជាតិទេ ប៉ុន្តែអាស្រ័យទៅលើជំនឿជឿលើព្រះគ្រីស្ទវិញ។ ដូច្នេះហើយ គ្រីស្ទបរិស័ទនៅកាឡាទីមិនចាំបាច់ត្រូវកាត់ស្បែកឬប្រព្រឹត្តតាមក្រិត្យវិន័យ ដើម្បីអោយបានធ្វើជាពូជរបស់អ័ប្រាហាំនោះឡើយទេ។ គ្រីស្ទបរិស័ទខ្លះសង្ស័យថា តើគេជាកូនរបស់ព្រះជាម្ចាស់ឬទេ? ប្រហែលជាគេគិតថា…
កាឡាទី ៣:១៥-២៥ Galatians 3:15-25
Gal. 3.15-25 កាឡាទី ៣:១៥–២៥ ការរំលឹកនៅក្នុងកាឡាទី ៣:១-១៤ យើងរៀនថា បញ្ហានៃពួកកាឡាទីគឺជាបញ្ហាដែលកើតឡើងជាច្រើនដងក្នុងសព្វថ្ងៃនេះផងដែរ។ គ្រីស្ទបរិស័ទចាប់ផ្តើមជីវិតនៅក្នុងព្រះគ្រីស្ទដោយគេជឿដំណឹងល្អ ប៉ុន្តែក្រោយមក គេចង់បន្តជីវិតនៅក្នុងព្រះគ្រីស្ទដោយប្រព្រឹត្តតាមក្រឹត្យវិន័យហើយគិតថា ព្រះជាម្ចាស់នឹងសង្គ្រោះគេដោយសារគេបានប្រព្រឹត្តតាមក្រឹត្យវិន័យ។ ប៉ុន្តែមិនមែនជាអស់អ្នកដែលកាត់ស្បែក (ឬប្រព្រឹត្តតាមក្រិត្យវិន័យ) ដែលទទួលព្រះពររួមជាមួយអ័ប្រាហាំនោះទេ ប៉ុន្តែអស់អ្នកដែលជឿដំណឹងល្អរបស់ព្រះគ្រីស្ទវិញ។ អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យត្រូវបណ្ដាសា ប៉ុន្តែព្រះជាម្ចាស់បានរាប់យើងជាសុចរិតដោយយើងជឿលើព្រះគ្រីស្ទ។ សូមអានកាឡាទី ៣:១៥-២៥ ទាំងមូល។ សូមអានខ.១៥ ទ្បើងវិញ។ តើមនុស្សអាចលើកចោល ឬ បន្ថែមបញ្ចូល «សេចក្តីសញ្ញា» របស់មនុស្សបានទេ? ការពន្យល់ ពាក្យភាសាក្រិកនៅក្នុងខ.១៥ ដែលត្រូវបានបកប្រែ «សេចក្តីសញ្ញា» (នៅក្នុងព្រះគម្ពីរខ្មែរបរិសុទ្ធ) គឺជាពាក្យដែលអាចមានន័យថា «ការតាំងសញ្ញា» (គខប សម្ព័ន្ធមេត្រី) ឬអាចមានន័យថា «ពាក្យបណ្ដាំ» (ដូច្នេះហើយ…
កាឡាទី ៣:១-១៤ Galatians 3:1-14
Gal. 3.1-14 កាឡាទី ៣:១–១៤ ការរំលឹកនៅក្នុងកាឡាទីជំពូក២យើងរៀនថា កំហុសធំបំផុតរបស់ពេត្រុសគឺគាត់មិនកាន់កិរិយាមារយាទអោយបានសមរម្យនឹងដំណឹងល្អទេ ពីព្រោះតាមរយៈដំណឹងល្អនៃព្រះគ្រីស្ទ ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ (យូដានិងសាសន៍ដទៃ)អោយរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ប្រសិនបើយើងជឿលើព្រះគ្រីស្ទ នោះយើងធ្វើបន្ទាល់ថា មនុស្សមិនបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ។ ដូច្នេះ ទស្សនៈដែលជឿថា មនុស្សអាចរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យបាន នោះជាជំនឿមិនសមរម្យនឹងដំណឹងល្អទេ។ យើងបានឃើញគោលការណ៍ដ៏សំខាន់របស់លោកប៉ុលដូចជា «ខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ» (ខ.១៩) «ព្រះគ្រីស្ទទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ» (ខ.២០) ហើយ «ខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ» (ខ.២០)។ សូមអានកាឡាទី ៣:១-១៤ ទាំងមូល។ សូមអានខ.១ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើពួកកាឡាទីបានទទួលសេចក្ដីបរិយាយអំពីអ្វី? ការពន្យល់ និងការអនុវត្ត ខ្លឹមសារនៃដំណឹងល្អគឺជាការសុគតនិងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ (១កូរិនថូស ១:២៣; ២:២; ១៥:១-៤)។ …
កាឡាទី ២:១-២១ Galatians 2:1-21
Gal. 2.1-21 កាឡាទី ២:១–២១ សូមអានកាឡាទី ២:១-២១ ទាំងមូល។ ការរំលឹក: នៅក្នុងកាឡាទី ១:១១-២៤ យើងបានរៀនថា ដំណឹងល្អដែលលោកប៉ុលបានថ្លែងប្រាប់នោះគាត់មិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនគាត់ផងដែរ គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ។ លោកប៉ុលជាអ្នកដែលមានសិទ្ធិអំណាចមកពីព្រះអង្គធ្វើជាសាវក។ ជីវិតរបស់លោកប៉ុលបានសំដែងព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសង្គ្រោះនិងប្រើលោកប៉ុលដែលពីមុនធ្លាប់ជាអ្នកបៀតបៀនគ្រីស្ទបរិស័ទ។ សូមអានខ.១-៥ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើ លោកប៉ុលបានថ្លែងប្រាប់ដំណឹងល្អនៅក្នុងពួកណា (ខ.២)? តើ គេមិនបង្ខំឱ្យទីតុសធ្វើអ្វី (ខ.៣)? តើ ពួកបងប្អូនក្លែងក្លាយបានធ្វើអ្វី (ខ.៤)? ហេតុអ្វីបានជាលោកប៉ុលមិនព្រមចុះចូលនឹងពួកគេ (ខ.៥)? ការពន្យល់ និងការអនុវត្ត៖ ការកាត់ស្បែកគឺជារឿងសំខាន់នៅក្នុងកណ្ឌកាឡាទី។ គ្រូក្លែងក្លាយបានបង្រៀនថា សាសន៍ដទៃដែលបានជឿលើព្រះគ្រីស្ទ ត្រូវកាត់ស្បែក។ នៅទីនេះលោកប៉ុលសរសេរថា សូម្បីតែគាត់បានទៅយេរូសាឡិមជាមួយទីតុសជាសាសន៍ក្រេក និងបានជួបពួកសាវកនៅទីនោះ ពួកសាវកមិនដែលបង្ខំឱ្យទីតុសកាត់ស្បែកទេ។ …
កាឡាទី ១:១១-២៤ Galatians 1:11-24
Gal. 1.11-24 កាឡាទី ១:១១–២៤ សូមអានកាឡាទី ១:១១-២៤ ទាំងមូល។ ការរំលឹក ទោះបីជាព្រះជាម្ចាស់បានប្រើលោកប៉ុលផ្ទាល់ដើម្បីបង្កើតពួកជំនុំនៅស្រុកកាឡាទីក៏ដោយ ក៏ពួកគេឆាប់ងាកចេញពីព្រះជាម្ចាស់ ហើយបែរទៅរកដំណឹងល្អមួយផ្សេងទៀតដែរ។ មានគ្រូក្លែងក្លាយបានចូលមកក្នុងពួកជំនុំនៅស្រុកកាឡាទី ហើយបានប្រកាសដំណឹងល្អមួយផ្សេងទៀត។ លោកប៉ុលមិនដកខ្លួនចេញឆ្ងាយពីស្ថានភាពនេះទេ ប៉ុន្តែហ៊ានសរសេរសំបុត្រនេះដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះគាត់ត្រូវពង្រឹងដំណឹងល្អ។ សូមអានខ.១១-១២ ទ្បើងវិញ។ តើ លោកប៉ុលបានទទួលដំណឹងល្អយ៉ាងដូចម្ដេច? ការពន្យល់ និងការអនុវត្ត គ្រីស្ទបរិស័ទនៅកាឡាទីបានឮដំណឹងល្អពីរដែលខុសពីគ្នា គឺដំណឹងល្អដែលលោកប៉ុលបានប្រកាស និងដំណឹងល្អដែលគ្រូក្លែងក្លាយបានប្រកាស។ ពួកកាឡាទីត្រូវតែជ្រើសរើស។ នៅទីនេះលោកប៉ុលបង្រៀនថា ដំណឹងល្អដែលគាត់បានថ្លែងប្រាប់គឺជាដំណឹងល្អដែលព្រះយេស៊ូវគ្រីស្ទបានបើកសំដែងអោយលោកប៉ុល។ ដូច្នេះពួកកាឡាទីត្រូវស្ដាប់តាមដំណឹងល្អដែលលោកប៉ុលបានប្រកាស។ នៅទីនេះនិងក្នុងអត្ថបទក្រោយលោកប៉ុលនឹងបង្ហាញថា គាត់ជាសាវកពិតប្រាកដ ពីព្រោះមានអ្នកខ្លះបានចោទប្រកាន់ថា គាត់មិនមកពីក្រុមសាវកនៅយេរូសាឡិមនោះទេ ដូច្នេះហើយគាត់មិនជាសាវកពិតប្រាកដឡើយ។ សព្វថ្ងៃនេះយើងបានទទួលដំណឹងល្អពិតប្រាកដតាមរយៈការសរសេររបស់ពួកសាវក ដែលយើងមាននៅក្នុងសញ្ញាថ្មី។ សូមអានខ.១៣-១៤។ តើ លោកប៉ុលបានធ្វើអ្វីមុនគាត់បានជឿលើព្រះយេស៊ូវ? សូមអានខ.១៥-១៧។…
កាឡាទី ១:១-១០ Galatians 1:1-10
Gal. 1.1-10 កាឡាទី ១:១–១០ សូមអានកាឡាទី ១:១-១០ ទាំងមូល។ សូមអានខ. ១-២ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើលោកប៉ុលប្រកាសខ្លួនគាត់ជាអ្នកណា? ហើយគាត់សរសេរសំបុត្រនេះទៅកាន់អ្នកណា? សូមអានខ. ៣-៥។ លោកប៉ុលបានសរសេរអំពីអំពើដ៏សប្បុរសរបស់ព្រះជាម្ចាស់។ អំពើនោះគឺជាអ្វី? ព្រះអង្គបានរំដោះយើងអោយរួចផុតចេញពីអ្វី? ហេតុអ្វីបានជាព្រះគ្រីស្ទបានធ្វើនេះ? (សូមឆ្លើយពីខ.៤) សូមអាន ខ.៦-៧។ ហេតុអ្វីបានជាលោកប៉ុលឆ្ងល់ម្ល៉េះ? ការពន្យល់ និងការអនុវត្ត: ទោះបីជាព្រះជាម្ចាស់បានប្រើលោកប៉ុលផ្ទាល់ដើម្បីបង្កើតពួកជំនុំនៅស្រុកកាឡាទី ពួកគេឆាប់ងាកចេញពីព្រះជាម្ចាស់ហើយបែរទៅរកដំណឹងល្អមួយផ្សេងទៀត។ មានគ្រូក្លែងក្លាយបានចូលពួកជំនុំនៅស្រុកកាឡាទីដែលបានប្រកាសដំណឹងល្អមួយផ្សេងទៀត។ គ្រូក្លែងក្លាយនេះបានប្រកាសអំពីព្រះគ្រីស្ទហើយប្រកាសដំណឹងល្អ ប៉ុន្តែព្រះគ្រីស្ទដែលគេប្រកាស ហើយដំណឹងល្អដែលគេប្រកាសខុសប្លែកពីព្រះគ្រីស្ទនិងដំណឹងល្អដែលលោកប៉ុលនិងពួកសាវកបានប្រកាស។ ក្រោយមកយើងនឹងឃើញក្នុងសំបុត្រកាឡាទីអំពីអ្វីដែលគេបង្រៀន។ ឥឡូវនេះយើងអោយសេចក្ដីសង្ខេប គេបានបង្រៀនថា ការជឿលើព្រះយេស៊ូវ មិនគ្រប់គ្រាន់ប្រយោជន៍ដើម្បីអោយព្រះអង្គនឹងសង្គ្រោះយើងទេ។ លើសពីនេះទៅទៀត យើងត្រូវអនុវត្តតាមក្រិត្យវិន័យផងដែរ។ លោកប៉ុលសរសេរថា នេះជាដំណឹងល្អមួយផ្សេងទៀត។ …
ភីលីព ៤:១-២១ Philippians 4:1-21
Phil 4.1-21 ភីលីព ៤:១-២១ សេចក្ដីដាស់តឿនផ្សេងៗ និង ការអរគុណដល់គ្រីស្ទបរិស័ទនៅទីក្រុងភីលីព ការរំលឹក នៅក្នុងភីលីព ៣:១២-២១ យើងឃើញថា លោកប៉ុលសម្រេចចិត្ត ភ្លេចសេចក្តី ទាំងប៉ុន្មាន ដែលកន្លងទៅ ហើយក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ហើយយើងទាំងអស់គ្នា ដែលគ្រប់លក្ខណ៍ ត្រូវមានគំនិតយ៉ាងនោះដែរ ពីព្រោះមាតុភូមិរបស់អស់អ្នកដែលជឿលើព្រះគ្រីស្ទគឺនៅស្ថានសួគ៌។ ចូរអានភីលីព ៤:១-២១ សូមអាន ៤:១ ម្ដងទៀត ហើយអានភីលីព ១:២៧។ តើអត្ថបទទាំងពីរនេះមានពាក្យណាខ្លះដែលស្រដៀងគ្នា? ការអនុវត្តន៍ និង ការជញ្ជឹងគិត តើអ្នកឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ឬទេ? តើអ្នកធ្លាប់ធ្វើអ្វីខ្លះដើម្បីនឹងលើកទឹកចិត្តដល់សមាជិកនៃពួកជំនុំឈរឲ្យមាំមួនក្នុងព្រះអម្ចាស់? សូមអានខ២-៣។ ការពន្យល់ នៅក្នុងកណ្ឌភីលីពយើងបានអានអំពីដៃគូក្នុងដំណឹងល្អ។ នៅអត្ថបទនេះយើងឃើញថានាងអើរ៉ូឌា និង នាងស៊ុនទីចគឺជាដៃគូរបស់លោកប៉ុលក្នុងដំណឹងល្អដែរ។ ប៉ុន្តែនាងអើរ៉ូឌា…