Category: 1. ការសិក្សាគ្រឹះអំពីបទគម្ពីរ Basic Bible Studies

អេសាយ ៦:១-១៣ Isaiah 6:1-13

Is. 6.1-13 អេសាយ​ ៦:១–១៣ ការ​រំលឹក ​អេសាយ ២:៦-២២ បង្រៀន​ថា ​«នៅ​ថ្ងៃ​នោះ» «ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​» ហើយ «​មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង​» (ខ.១១)។  ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សញ្ញា​ថ្មី​ យើង​នឹង​លើក​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ​ ហើយ​ទ្រង់​នឹង​សំដែង​សេចក្ដី​ក្រោធ​ ដើម្បី​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​ទាំង​អស់​នៅ​ថ្ងៃ​នៃ​ព្រះគ្រីស្ទ​ ដែល​ជា​ថ្ងៃ​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​វិញ។ សូម​អាន​អេសាយ​ ៦:១-១៣ ទាំង​មូល។​ ចូរ​អាន​ខ.១-៤ ឡើង​វិញ។  យោង​ទៅ​តាម​និមិត្ត​នេះ​ តើ​ព្រះជាម្ចាស់​មាន​ចរិតលក្ខណៈ​យ៉ាង​ម៉េច?  ការ​ពន្យល់ មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​អត្ត​សញ្ញាណ​របស់​ពួក​សេរភីម​ឡើយ​ ពី​ព្រោះ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​លើក​យក​មក​និយាយ​នៅ​ក្នុង​ខ​២រួច​មក​ ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ម្តង​ទៀត        ​ឡើយ។ អ្វី​ដែល​យើង​បាន​ដឹង​នោះ​គឺ សូរ​សំ​លេង​របស់​ពួក​សេរភីម​អស្ចារ្យ​ខ្លាំង​ណាស់ គឺ​វា​បាន​ធ្វើ​ឲ្យ​ក្រប​ទ្វារ​និង​ខ្លោង​ទ្វារ​បាន​ញ័រ។ ប៉ុន្តែ​ទោះបី​ជា​ពួក​គេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច       ​សំឡឹង​មើល​ព្រះ​ជា​ម្ចាស់​ចំ​ព្រះភ័ក្ត្រ​បាន​ដែរ។​ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​ប្រើ​ស្លាប​មក​បាំង​មុខ​របស់​ពួក​គេ។ នេះ​បាន​សេចក្តី​ថា ស្នា​ព្រះ​ហស្ត​ទាំង​នេះ​បាន​គោរព​កោត​ខ្លាច​ដល់​ព្រះ​ជា​ម្ចាស់​ខ្លាំង​បំផុត។

Tagged with:

អេសាយ ២:៦-២២ Isaiah 2:6-22

Is. 2.6-22 អេសាយ​ ២:៦–២២ ការ​រំលឹក ​អេសាយ​ ២:១-៥ បង្រៀន​ថា មនុស្ស​នឹង​ឃើញ​ថា ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​ពិត ហើយ​ពួក​គេ​មក​ឯ​ទ្រង់ មិន​គ្រាន់តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ផង។  ការ​នេះ​បំពេញ​តាម​ការ​សន្យា​ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ ​(លោកុប្បត្ដិ​ ១២​:២-៣)។  សាសន៍​ដទៃ​នឹង​លែង​ប្រកាន់​តាម​ជាតិនិយម​ ហើយ​ទទួល​ស្គាល់​ថា ​ព្រះ​របស់​ពួក​យូដា​ពិត​ជា​ព្រះ​ដ៏​ពិតមែន។  សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទបរិស័ទ​មិន​គ្រាន់​តែ​ថា​យើង​នឹង​ទៅ​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅទៀត យើង​នឹង​ទទួល​ផែនដី​ដែល​ពោរ​ពេញ​ដោយ​សន្តិភាព​ទុក​ជា​មត៌ក​ផង​ដែរ។  វិវរណៈ​ ២១-២២ បង្ហាញ​ថា ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ។ សូម​អាន​អេសាយ​ ២:៦-២២ ទាំង​មូល។​ ចូរ​អាន​ខ.៦-៨ ឡើង​វិញ។  តើ ពួក​យូដា​និង​បណ្តាជន​យេរូសាឡិម​ធ្វើ​អ្វី? ការ​ពន្យល់  ពួក​យូដា​បាន​ដើរ​តាម​គ្រូ​មន្តអាគម​និង​គ្រូ​ទាយ។  នៅ​ក្នុង​ចោទិយកថា​ ១៨​:៩-១៣ ព្រះជាម្ចាស់​បាន​ហាម​មិន​អោយ​ពួក​គេ​ដើរ​តាម​អំពើ​ទាំង​នេះ​ឡើយ។  ចូរ​អាន​ចោទិយកថា​ ១៨​:៩-១៣។ 

Tagged with:

សេផានា ១:១៤-២:៣ Zephaniah 1:14-2:3

Zeph. 1.14-2.3 សេផានា​ ១:១៤–២:៣ ការ​រំលឹក នៅ​ក្នុង​សេផានា ​១:១-១៣ យើង​បាន​រៀន​ថា ព្រះជាម្ចាស់​បាន​ព្រមាន​ជនជាតិ​យូដា​និង​យេរូសាឡិម​ថា ទ្រង់​នឹង​បំផ្លាញ​ពួកគេ ​ពីព្រោះ​ពួកគេ​ថ្វាយ​បង្គំ​រូប​ព្រះ​ (ព្រះ​របស់​ជនជាតិ​ដែល​នៅ​ជុំ​វិញ​ពួកគេ) ហើយ​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​គេ​ជា​មនុស្ស​អាក្រក់។  ព្រះអង្គ​នឹង​វិនិច្ឆ័យ​នៅ​ថ្ងៃ​នៃ​ព្រះយេហូវ៉ា។ សូម​អាន​សេផានា​ ១:១៤-២:៣ទាំង​មូល។​ ចូរ​អាន​ខ.​១៤-១៧ ទ្បើង​វិញ។​ សូម​ពណ៌នា​អំពី​ ​«ថ្ងៃ​នៃ​ព្រះយេហូវ៉ា» (​«ថ្ងៃ​របស់​ព្រះអម្ចាស់​»)។ ចូរ​អាន​ខ.​១៨។ តើ អ្វី​មិន​អាច​នឹង​ជួយ​គេ​ឱ្យ​រួច​ពី​សេចក្តី​ខ្ញាល់​របស់​ព្រះអម្ចាស់​បាន? តើ យើង​ត្រូវ​មាន​អារម្មណ៍​យ៉ាង​ម៉េច​ចំពោះ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​លុប​បំបាត់​មនុស្ស​ទាំង​អស់​ចេញ​ពី​ផែនដី? ការ​អនុវត្ត មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ការ​យ៉ាង​ច្រើន​ដើម្បី​ទទួល​បាន​ប្រាក់​ ហើយ​ពួកគេ​បម្រើ​   ប្រាក់។ នៅ​ទី​បញ្ចប់​ពួក​គេ​នឹង​បាត់​បង់​វា​ទាំង​អស់ ​ហើយ​វា​នឹង​មិន​ជួយ​អ្វី​ដល់​ពួក​គេ​នៅ​ថ្ងៃ​របស់​ព្រះជាម្ចាស់​ឡើយ​។  តើ​អ្នក​ឱ្យ​តម្លៃ​មួយ​ណា​ជាងប្រាក់​ ឬ​ការ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់? ចូរ​អាន​ ២:១-៣។  តើ ព្រះអម្ចាស់​ទ្រង់​ដាស់​តឿន​យើង​អោយ​ធ្វើ​អ្វី? ការ​ពន្យល់

Tagged with:

សេផានា ១:១-១៣ Zephaniah 1:1-13

Zeph. 1.1-13 សេផានា​ ១:១–១៣ សូម​អាន​សេផានា​ ១:១-១៣ ទាំង​មូល។​ សូម​អាន​ខ.​១ ទ្បើង​វិញ។​ តើ ​ព្រះបន្ទូល​នៃ​ព្រះ​យេហូវ៉ា​បាន​មក​ដល់​សេផានា​នៅក្នុង​រាជ្យ​កាល​នៃ​ស្តេច​ណា? ការ​ពន្យល់ កាល​ស្តេច​យ៉ូសៀស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ប្រាំ​បី​ឆ្នាំ​ (នៅ​ឆ្នាំ​៦៤០ មុន​គ.ស.) ហើយ​សោយ​រាជ្យ​បាន​សាមសិប​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម។  ព្រះ​គម្ពីរ​និទាន​អំពី​រាជ​កិច្ច​របស់​ព្រះបាទ​យ៉ូសៀស​នៅ​ក្នុង​២ពង្សាវតារក្សត្រ​ ២១:២៦-២៤:៣០។ ចូរ​អាន​ខ.​២-៣។  តើ ព្រះអម្ចាស់​ទ្រង់​នឹង​ធ្វើ​អ្វី​តាម​ព្រះបន្ទូល​នេះ? តើ យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់​តាម​រយៈ​ខ.២-៣? ការ​ពន្យល់ និង​ការ​អនុវត្ត នៅ​ទី​នេះ​យើង​ឃើញ​ឫទ្ធានុភាព​និង​សេចក្ដី​ក្រោធ​របស់​ព្រះ។  តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ជីវិត​យ៉ាងដូច​ម្តេច​តាម​រយៈ​សេចក្ដី​ពិត​​អំពី​ព្រះអម្ចាស់​នេះ​?  តើ​អ្នក​ធ្លាប់​ពិចារណា​អំពី​ភាព​ធំ​ឧត្ដម​របស់​ព្រះអង្គ​ដែរ​ឬទេ?​ ចូរ​អាន​ខ.​៤-៦។​ តើ ស្រុក​យូដា​និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ធ្វើ​អ្វី​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះអង្គ? ការ​ពន្យល់ «ព្រះ​បាល»​ ជា​ព្រះ​ដ៏​សំខាន់​បំផុត​របស់​ជនជាតិ​កាណាន​ «​ព្រះ​ម៉ូឡុក» ជា​ព្រះ​របស់​ជនជាតិ​អាំម៉ូន។ ពួក​គេ​ធ្លាប់​យក​កូន​ចៅ​របស់​គេ​ទៅ​អោយ​គេ​ធ្វើ​យញ្ញបូជា​ថ្វាយ​ដល់​ព្រះ​ម៉ូឡុក (លេវីវិន័យ​ ១៨:២១)។

Tagged with:

ភាពជាមនុស្សរបស់ព្រះគ្រីស្ទ The Humanity of Jesus

Humanity of Jesus pdf download

ព្រះបន្ទូល(ព្រះគម្ពីរ)នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ The Bible in the Life of a Christian

The Bible in the Life of a Christian pdf download សំនួរ​ពិភាក្សា​ តើ​ព្រះ​គម្ពីរ​ពុទ្ធសាសនា​ខុស​គ្នា​និង​ព្រះ​គម្ពីរ​គ្រីស្ទ​បរិស័ទ​យ៉ាងដូចម្ដេច​? សេចក្ដី​ផ្ដើម​ តាំង​ពី​លោកុប្បត្ដិ​ជំពូក​មួយ​ព្រះជាម្ចាស់​គឺ​ជា​ព្រះ​ដែល​ទាក់ទង​នឹង​មនុស្ស ហើយ​ទ្រង់​ទាក់​ទង​នឹង​មនុស្ស​ដោយ​ប្រកាស​ព្រះបន្ទូល​។  មនុស្ស​ត្រូវ​ស្ដាប់​ឮ​ព្រះបន្ទូល​នោះ ហើយ​ទុក​ចិត្ត​និង​ស្ដាប់​តាម​ព្រះបន្ទូល​នោះ។  ព្រះបន្ទូល​ដែល​យើង​ត្រូវ​ទុក​ចិត្ត​និង​ស្ដាប់​តាម​គឺ​ជា​ព្រះ​គម្ពីរ​។  មេរៀន​នៅ​ខាង​​ក្រោម​និង​ជួយ​គ្រីស្ទបរិស័ទ​យល់​ឲ្យបាន​ច្បាស់​អំពី​ព្រះបន្ទូល​នៅ​ក្នុង​ជីវិត​របស់​យើង នៅ​ក្នុង​គ្រួសារ​គ្រីស្ទបរិស័ទ​ និង​ជីវិត​នៃ​ពួកជំនុំ​។ ការ​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​អោយ​តែង​បទ​គម្ពីរ​ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះ​គម្ពីរ​តាម​ខ​គម្ពីរ​ខាងក្រោម​នេះ​ សូម​អាន ២ធិម៉ូថេ​ ​​៣:១៥-១៦ យោង​តាម​អត្ថបទ​​​​នេះ​គ្រប់​អត្ថបទ​គម្ពីរ សុទ្ធ​តែ​បាន​តែង​ដោយ​របៀប​ណា? គ្រប់​អត្ថបទ​គម្ពីរ​បាន​ចែង​ទុក​ដើម្បី​ផ្ដល់​អោយ​យើង​មាន​អ្វី? គ្រប់​អត្ថបទ​គម្ពីរ​មាន​ប្រយោជន៍​សំរាប់​អ្វី? សូម​អាន ២ពេត្រុស​ ​ ​១:២០-២១ យោង​តាម​អត្ថបទ​​​​នេះ តើ​នរណា​បាន​ជំរុញ​ចិត្ត​ហោរា​(​ព្យាការី)​ ​ថ្លែង​ទុក​ព្រះបន្ទូល​មក​? សូម​កំណត់​ពីរ​ចំណុច​មក​ពី​អ្វី​យើង​រៀន​ខាង​លើ។ ១. គ្រប់​អត្ថបទ​គម្ពីរ​មាន​គោល​បំណង​នាំ​យើង​ទៅ​ព្រះគ្រីស្ទ​និង​ជឿ​លើ​ព្រះគ្រីស្ទ​​ ដូច្នេះ​ហើយ​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ​ដោយ​យល់​ដល់​គោល​បំណង​នេះ។ 

ហាកាយ​ ២.១០-២៣ Hag. 2:10-23

Hag 2.10-23 pdf download ហាកាយ​ ២:១០–២៣ ព្រះ​ប្រទាន​ពរ​ដល់​មនុស្ស​ទុច្ចរិត​តាម​រយៈ​ពូជ​របស់​ស្តេច​ដាវីឌ​​​ ​ការ​រំលឹក​: ហាកាយ​ ២:១-៩ ​បាន​ប្រកាស​អំពី​ព្រះ​វិហារ​មួយ​ដែល​នឹង​មាន​ពួក​សាសន៍​ដទៃ​ពី​ផែនដី​ទាំង​មូល​ចូល​រួម។  ទំនាយ​នេះ​បាន​សម្រេច​តាម​រយៈ​ព្រះ​យេស៊ូវ​។  ​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​វិហារ​ដែល​បាន​ជំនួស​ព្រះ​វិហារ​នៅ​យេរូសាឡិម​ (យ៉ូហាន​ ២:១៩-២១)។   ហាកាយ​ជំពូក​២ បាន​ចែង​ទុក​នូវ​ប្រសាសន៍​បី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ដល់​ប្រជាជន​យូដា។  ប្រសាសន៍​ទី​ពីរ​មាន​នៅ​ក្នុង​ ២:១០-១៩ ហើយ​ប្រសាសន៍​ទី​បី​មាន​នៅ​ក្នុង​ ២:២០-២៣។   ចូរ​បំពេញ​ចន្លោះ​ ២:១ នៅ​ថ្ងៃ​ទី​_____ ក្នុង​ខែ​ទី_____ ២:១០ នៅ​ថ្ងៃ​ទី​_____ ក្នុង​ខែ​ទី_____ ២:២០ នៅ​ថ្ងៃ​ទី​_____ ក្នុង​ខែ​ទី_____ ដូច្នេះ​ពី​២:១ និង ២:១០ តើ​ យើង​ឃើញ​ថា មាន​ប៉ុន្មាន​​​ខែ​​រវាង​​ប្រសាសន៍​របស់​ហាកាយ​នៅ​ក្នុង២:១-៩ ​​​ហើយ​​ប្រសាសន៍​ទាំង​ពីរ​​នៅ​ក្នុង​២:១០–២៣? ​ចូរ​អាន

Tagged with:

ហាកាយ ២.១-៩ Hag. 2:1-9

Hag 2.1-9 ហាកាយ​ ២:១–៩ ព្រះវិហារ​ថ្មី ហាកាយ​ជំពូក​២ បាន​ចែង​ទុក​នូវ​ប្រសាសន៍​បី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ដល់​ប្រជាជន​យូដា។  ប្រសាសន៍​ទី​មួយ​មាន​នៅ​ក្នុង​ ២:១-៩។ ចូរ​បំពេញ​ចន្លោះ​ ១:១ នៅ​ថ្ងៃ​ទី​_____ ក្នុង​ខែ​ទី_____ ២:១ នៅ​ថ្ងៃ​ទី​_____ ក្នុង​ខែ​ទី_____ ដូច្នេះ​ ​១:១ និង ២:១ បង្ហាញ​​ថា តិច​ជាង​ពីរ​ខែ​បន្ទាប់​ពី​ហាកាយ​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្នុង​ជំពូក​មួយ ​ប្រជាជន​យូដា​បាក់​ទឹក​ចិត្ត​ហើយ។  ពួក​គេ​ត្រូវ​ការ​ព្រះបន្ទូល​លើក​ទឹក​ចិត្ត​គេ​ម្តង​ទៀត។ ចូរ​អាន ២:១-៣  សំរាប់​អ្នក​ណា​ដែល​ធ្លាប់​បាន​ឃើញ​ព្រះវិហារ​របស់​សាឡូម៉ូន​ តើ​ព្រះ​វិហារ​នោះ​ប្រៀប​ផ្ទឹម​នឹង​ព្រះ​វិហារ​ថ្មោង​ថ្មី​ដែល​គេ​កំពុង​តែ​សាង​សង់​យ៉ាងដូច​​ម្តេច​​?     ​ចូរ​អាន ខ.៤-៥  តើ​ព្រះជាម្ចាស់​បាន​ប្រកាស​អ្វី​ដើម្បី​​ធ្វើ​អោយ​គេ​មាន​ចិត្ត​ក្លាហាន​ឡើងវិញ?  (សូម​កំណត់​ពាក្យ​ «ដ្បិត​»​)។   សូម​កំណត់​​  អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ពី​មុន ([ខ.៥] គឺ​ទ្រង់​នៅ​ជា​មួយ[ខ.៤])

Tagged with:

ហាកាយ ១.១-១៥ Hag. 1:1-15

Hag 1.1-15 ហាកាយ​ ១ ពេល​ដែល​ត្រូវ​សង់​ព្រះវិហារ​ឡើង​វិញ ចូរ​អាន ខ.​១  តើ​ព្រះបន្ទូល​នៃ​ព្រះជាម្ចាស់​បាន​មក​ដល់​នរ​ណា? តើ​អ្នក​ទាំង​ពីរ​នេះ​មាន​តួនាទី​អ្វី?   ចូរ​អាន ខ.២  ប្រជាជន​យូដា​ពោល​អ្វី?   ការ​ពន្យល់នៅ​ឆ្នាំ​៥៨៦ មុន​គ.ស​ ពួក​បាប៊ីឡូន​បាន​បំផ្លាញ​យូដា​និង​យេរូសាឡិម​និង​ព្រះ​វិហារ។  ​លោក​នេប៊ូសារ៉ាដានកៀរ​ប្រជាជន​នៅ​សេសសល់​ក្នុង​យេរូសាឡិម​ អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​បណ្ដាជន​ដែល​នៅ​សេសសល់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ នៅ​ឆ្នាំ៥៣៨ មុន​គ.ស​ ​ស៊ីរូស​អនុញ្ញាត​អោយ​ប្រជាជន​យូដា​ត្រឡប់​ទៅ​យេរូសាឡិម​វិញ (អែសរ៉ា​ ១)។  នៅ​ឆ្នាំ៥៣៦ មុន​គ.ស​ ប្រហែល​ជា ៥០,០០០ នាក់ (អែសរ៉ា​ ២:៦៤-៦៥) ​បាន​ត្រឡប់​ដល់​យេរូសាឡិម​ ហើយ​គេ​ចាប់ផ្តើម​សាង​សង់​ព្រះ​វិហារ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សូរ៉ូបាបិល។  ​អ្នក​ស្រុក​ជុំ​វិញ​នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​យូដា​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បំភ័យ​ពួក​គេ​មិន​អោយ​សាង​សង់​ព្រះ​វិហារ​ទៀត (អែសរ៉ា​ ៤:៤)។   ចូរ​អាន​

Tagged with:

កាឡាទី ៦:១-១៨ Galatians 6:1-18

Gal. 6.1-18 កាឡាទី ៦:១–១៨ ការ​រំលឹក​: យោង​តាម​កាឡាទី​ ៥:១៦-២៦ យើង​រៀន​បាន​ថា «សាច់ឈាម​តែងតែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះ​វិញ្ញាណ ឯ​ព្រះ​វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់ឈាម​ដែរ​ សេចក្តី​ទាំង​២​នោះ​ប្រឆាំង​នឹង​គ្នា»​ (៥:១៧)។  អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សាច់​ឈាម​មិនបាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ (៥:២១)។  ដូច្នេះ​យើង​ត្រូវ​រស់​ដោយនូវ​ព្រះ​វិញ្ញាណ (៥:២៥)។ សូម​អាន​កាឡាទី​ ៦:១-១៨ ទាំង​មូល។​ សូម​អាន​ខ.១​ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី​នោះ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ការ​ពន្យល់​:​នៅ​ក្នុង​ ៥:២២-២៥ លោក​ប៉ុល​បង្រៀន​ថា បើសិនជា​យើង​រស់​ដោយនូវ​ព្រះ​វិញ្ញាណ នោះ​យើង​មាន​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ លើស​ពី​នេះ​ទៅ​ទៀត​ យើង​បាន​ឆ្កាង​សាច់ឈាម​ហើយ ព្រមទាំង​សេចក្តី​រំជួល​និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង។  ប៉ុន្តែ​ការ​បង្រៀន​នេះ​មិន​មាន​ន័យ​ថា យើង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។  ៦:១ ​បង្ហាញ​ថា ​គ្រីស្ទបរិស័ទ​នៅ​តែ​មាន​បាប​និង​ការ​ល្បួង​នៅ​ក្នុង​ជីវិត​មែន។ សំនួរ​អនុវត្ត​:​ តើ ​គ្រីស្ទបរិស័ទ​នៅ​ក្នុង​ពួកជំនុំ​របស់​អ្នក​ធ្លាប់​តម្រង់​បង​ប្អូន​ណា​ដែល​ធ្វើ​ខុស​ឬ​ទេ?  បើ​ធ្លាប់​

Tagged with:
Top