Category: 4. សេចក្ដីអធិប្បាយ Sermons

Sermons

រ៉ូម ១-៨ Romans 1-8 John Piper

Romans 1_8 John Piper pdf download រ៉ូម ១–៨ Romans 1-8 លោក​គ្រូ John Piper   http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8   សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ជំនុំ​រ៉ូម ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​គាំទ្រ​បេសកកម្ម​របស់​គាត់​នៅ​ក្នុង​ស្រុក​អេស្ប៉ាញ។ ​នៅ​ក្នុង​ រ៉ូម ១៥:២៤ គាត់​សរសេរ​ថា ​«បានជា​កាលណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេ​ស្ប៉ា​ញនោះ​ខ្ញុំ​នឹង​ចូលមក​សួរ​អ្នករាល់គ្នាដ្បិត​ខ្ញុំ​សង្ឃឹមថានឹង​ឃើញ​អ្នក​រាល់គ្នា​តាមផ្លូវហើយ​ឱ្យ​អ្នក​រាល់គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅមុខទៀតគឺក្នុង​គ្រាក្រោយ​ដែល​បាន​ពេញចិត្ត​នឹង​អ្នក​រាល់គ្នា​បន្តិច»។ ​គាត់​មិន​ដែល​បាន​ទៅ​ទីក្រុង​រ៉ូម​ទេ ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្រីស្ទបរិស័ទ​ភាគ​ច្រើន​នៅ​ទី​នោះ​ដែរ។ ដូច្នេះ ​គាត់​ពន្យល់​អំពី​ដំណឹងល្អ​ដល់​ពួកគេ​នៅ​ក្នុង​សំបុត្រ​នេះ។ ​ខ្ញុំ​សង្ឃឹម​ថា ​បេសកជន​ទាំង​អស់​របស់​យើង​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅក្នុង​កណ្ឌ​សំបុត្រ​រ៉ូម ហើយ​ប្រកាស​ព្រះ​រាជសារ​នេះ។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ ​យើង​ទាំ​ងអស់​គ្នា ដែល​បញ្ជូន​បេសកជន​អោយ​ចេញ​ទៅ ​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅ​ក្នុង​សំបុត្រ​រ៉ូម​ ហើយ​រស់​នៅ​ដោយ​អនុវត្ត​ព្រះ​រាជសារ​នេះ។ ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​នេះ​ នឹង​ធ្វើ​អោយ​គ្រីស្ទរិស័ទ​ប្រើ​ធនធាន​របស់​ពួកគេ​ ដើម្បី​អោយ​ដំណឹងល្អ​បាន​រីកផ្សាយ​ទៅ​កាន់​ពិភព​លោក​ទាំងមូល។ ​ហើយ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​រ៉ូម​នេះ

Tagged with:

២កូរិន. ១២:១-១០ 2 Cor 12:1-10 (New translation)

2 Corinthians 12 new translation pdf download ខ្ញុំ​ធ្លាប់​បាន​លឺ​រឿង​មួយ​អំពី​បុរស​ម្នាក់ ដែល​បាន​អះអាង​ថា នៅ​ថ្ងៃ​មួយ នៅ​ពេល​គាត់​កំពុង​កោ​ពុកមាត់ ព្រះយេស៊ូវ​លេច​មក​ឯ​គាត់​។ គាត់​បាន​ប្រាប់​រឿង​នេះ​ដល់​គ្រូបង្រៀន​ព្រះគម្ពីរ​ម្នាក់​។ ​គ្រូបង្រៀន​នោះ​​បាន​សួរ​គាត់​ថា តើ​គាត់​​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​ នៅ​ពេល​គាត់​​​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​? គាត់​បាន​ឆ្លើយ​ថា គាត់​​​បាន​បន្ត​កោ​ពុកមាត់​របស់​គាត់​។ ​គ្រូបង្រៀន​ព្រះ​គម្ពីរ​​បាន​និយាយ​ថា «អូ អញ្ចឹង​នោះ​មិន​មែន​ជា​​ព្រះ​យេស៊ូវ​ពិត​ប្រាកដ​ឡើយ»​។ ​បើសិន​​អ្នក​ជួប​ព្រះយេស៊ូវ​​ពិត​ប្រាកដ​មុខ​ទល់​នឹង​មុខ​ នោះ​​អ្នក​មិន​អាច​នៅ​​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ ដូច​ជា​មិន​មាន​រឿង​នេះ​​កើត​ឡើង​បាន​ទេ​។ ​នៅ​ក្នុង​ព្រះ​គម្ពីរ ​នៅពេល​មនុស្ស​​បាន​ជួប​​នឹង​​ព្រះយេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ ពួកគេ​​​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ ដូច្នេះ​ អ្នក​មិន​បាន​ជួប​នឹង​ព្រះយេស៊ូវ​ពិតប្រាកដ​ ដែល​ជា​​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​និង​ផែនដី បើសិន​អ្នក​នៅ​តែ​អាច​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ទៀត​នោះ​។ នៅក្នុង​កណ្ឌ​វិវរណៈ​ ​​នៅ​ពេល​សាវក​យ៉ូហាន​បាន​មើល​ឃើញ​​ព្រះយេស៊ូវ នោះ​គាត់​បាន​​សរសេរ​ថា​ «​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់ ដូចជា​ស្លាប់ លើស​ពី​នេះ​ តួ​មានជីវិត​ទាំង ៤ និង​ពួក​ចាស់ទុំ ២៤

Tagged with:

២កូរិន. ១២:១-១០ 2 Cor 12:1-10 (Old translation)

2 Corinthians 12 old translation pdf download ខ្ញុំ​ធ្លាប់​បាន​លឺ​រឿង​មួយ​អំពី​បុរស​ម្នាក់ ដែល​បាន​អះអាង​ថា នៅ​ថ្ងៃ​មួយ នៅ​ពេល​គាត់​កំពុង​កោ​ពុកមាត់ ព្រះយេស៊ូវ​លេច​មក​ឯ​គាត់​។ គាត់​បាន​ប្រាប់​រឿង​នេះ​ដល់​គ្រូបង្រៀន​ព្រះគម្ពីរ​ម្នាក់​។ ​គ្រូបង្រៀន​នោះ​​បាន​សួរ​គាត់​ថា តើ​គាត់​​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​ នៅ​ពេល​គាត់​​​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​? គាត់​បាន​ឆ្លើយ​ថា គាត់​​​បាន​បន្ត​កោ​ពុកមាត់​របស់​គាត់​។ ​គ្រូបង្រៀន​ព្រះ​គម្ពីរ​​បាន​និយាយ​ថា «អូ អញ្ចឹង​នោះ​មិន​មែន​ជា​​ព្រះ​យេស៊ូវ​ពិត​ប្រាកដ​ឡើយ»​។ ​បើសិន​​អ្នក​ជួប​ព្រះយេស៊ូវ​​ពិត​ប្រាកដ​មុខ​ទល់​នឹង​មុខ​ នោះ​​អ្នក​មិន​អាច​នៅ​​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ ដូច​ជា​មិន​មាន​រឿង​នេះ​​កើត​ឡើង​បាន​ទេ​។ ​នៅ​ក្នុង​ព្រះ​គម្ពីរ ​នៅពេល​មនុស្ស​​បាន​ជួប​​នឹង​​ព្រះយេស៊ូវ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ ពួកគេ​​​បាន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ ដូច្នេះ​ អ្នក​មិន​បាន​ជួប​នឹង​ព្រះយេស៊ូវ​ពិតប្រាកដ​ ដែល​ជា​​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​និង​ផែនដី បើសិន​អ្នក​នៅ​តែ​អាច​បន្ត​កោ​ពុក​មាត់​របស់​អ្នក​បាន​ទៀត​នោះ​។ នៅក្នុង​កណ្ឌ​វិវរណៈ​ ​​នៅ​ពេល​សាវក​យ៉ូហាន​បាន​មើល​ឃើញ​​ព្រះយេស៊ូវ នោះ​គាត់​បាន​​សរសេរ​ថា​ «​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់ ដូចជា​ស្លាប់ លើស​ពី​នេះ​ តួ​មានជីវិត​ទាំង ៤ និង​ពួក​ចាស់ទុំ ២៤

Tagged with:

១ កូរិនថូស ១៥ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​! 1 Cor 15 Resurrection!

1 Cor 15 Resurrection pdf download ពេល​ខ្លះ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដដែលៗ ឬ​ព័ត៌មាន​ដដែល​ជា​ច្រើន​ដង នោះ​ពួកគេ​អាច​ធុញទ្រាន់​មិន​ចង់​ស្តាប់​រឿង​នោះ​ម្តង​ទៀត​ទេ។ ​នេះ​អាច​ជា​បញ្ហា​មួយ​ នៅពេល​មនុស្ស​ស្តាប់​លឺ​រឿង​ដ៏​អស្ចារ្យ​មួយ គឺ​ជា​ដំណឹងល្អ​ដ៏​អស្ចារ្យ​អំពី​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ។ ​នេះ​គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ ប៉ុន្តែ​គ្រីស្ទបរិស័ទ​បាន​ស្តាប់​លឺ​ដំណឹង​នេះ​ជា​ច្រើន​ដង​ ហើយ​ពួកគេ​អាច​ធុញទ្រាន់​លែង​ចង់​ស្តាប់​ទៀត​ ឬ​គិត​ថា​វា​មិន​មាន​អ្វី​អស្ចារ្យ​ទៀត​ឡើយ​ ហើយ​ពួកគេ​ចង់​ស្តាប់​អ្វី​ដែល​ថ្មី​វិញ។ យើង​មើល​ឃើញ​នៅ​ក្នុង ១កូរិនថូស ១៥ ថា​ ​រឿង​នេះ​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​បាន​រំលឹក​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​ព្រះ​រាជសារ​ដ៏​សំខាន់​និង​អស្ចារ្យ​នេះ។ សូម​អាន​ខ ១។ បងប្អូន​អើយ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់គ្នា​ដឹង​ពី​ដំណឹងល្អ​ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ​ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង។ សាវក​ប៉ុល​ចង់​រំលឹក​ពួកគេ ។ ព្រះរាជសារ​នេះ​មិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​គ្រីស្ទបរិស័ទ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​រំលឹក ​ហើយ​យើង​ក៏​ត្រូវ​ការ​ការ​រំលឹក​ផង​ដែរ។ ​ហេតុអ្វី​យើង​ត្រូវ​ការ​ការ​រំលឹក​អំពី​ព្រះ​រាជសារ​នេះ? សូម​អាន​ខ ២​ អ្នក​រាល់គ្នា កំពុងតែ​បាន​សង្គ្រោះ​

Tagged with:

១កូរិនថូស ៤ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 4 Rolf Lepelaar

ឈើ​ឆ្កាង និង​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ​ ​ការ​អនុវត្ត​ចេញ​ពី ១កូរិនថូស ៤ សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ មនុស្ស​ជា​ច្រើន​ប្រាថ្នា​ធ្វើ​ជា​អ្នក​ដឹកនាំ។ គេ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​ម្នាក់ ដែល​ប្រសើរ​ជាង​អ្នក​ដឹកនាំ ជា​​ច្រើន​ផ្សេង​ទៀតហើយ ​ពួកគេ​គិត​អំពី​ការ​គោរព​ពី​អ្នកដទៃ​ ដែល​ពួកគេ​នឹង​ទទួល​បាន។ អ្នក​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ជា​អ្នក​ដឹកនាំ​ ស្ទើរ​តែ​មិន​ធ្លាប់​គិត​អំពី​ទំនួល​ខុស​ត្រូវ​ សម្ពាធ​ និង​សេចក្តី​ល្បួង​ដែល​អ្នក​ដឹកនាំ​ប្រឈម​នោះ​​ទេ​។ ពួក​គេ​ស្ទើរ​តែ​មិន​ធ្លាប់​ផ្ដោត​លើ​ការ​ទទួល​ខុស​ត្រូវ ការ​បំរើ និង​ការ​រងទុក្ខ​ទៀត​ផង​។ ​ ១កូរិនថូស ជំពូក​ទី​១​ដល់​ទី​៤​ ​បាន​ណែនាំ​យើង​រួច​មក​ហើយ​អំពី​ធាតុ​សំខាន់​មួយ​ចំនួន​នៃ​ការ​ដឹកនាំ​គ្រីស្ទបរិស័ទ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​ផ្ទៃរឿង​ចំបង​នៅក្នុង​កណ្ឌ​សំបុត្រ​មួយ​នេះ​ទេ។ ​នៅក្នុង​        ១កូរិនថូស ១-៤ ​សាវក​ប៉ុល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​ជា​ដំបូង​លើ​បញ្ហា​បក្ស​ពួក​និយម​ ដែល​បាន​ធ្វើ​   អោយ​ពួក​ជំនុំ​បាក់​បែក​ដោយ​ជម្លោះ ​និង​ការ​ច្រណែន។ ប៉ុន្តែ​ដោយ​សារ​តែ​ជម្លោះ​ជាច្រើន​ទាំង​នេះ​បាន​កើត​ឡើង​ ដោយ​សារ​តែ​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា​នៅក្នុង​ពួក​ជំនុំ​បាន​អួត​ពី​អ្នក​ដឹកនាំ​គ្រីស្ទបរិស័ទ​ល្បីៗ​ («ខ្ញុំ​ជា​សិស្ស​​របស់​     ប៉ុល» »​ខ្ញុំ​ជា​សិស្ស​របស់​អ័ប៉ុឡូស​» «ខ្ញុំ​ជា​សិស្ស​របស់​កៃផាស​» ១:១១-១២;

Tagged with:

១កូរិនថូស ៣ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 3 Rolf Lepelaar

នេះ​គឺ​ជា​អត្ថបទ​គម្ពីរ​មួ​យ​ទៀត​ ដែល​ត្រូវ​បាន​គេ​យល់​ខុស​យ៉ាង​ញឹកញាប់។ ដើម្បី​ជួយ​យើង​អោយ​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​បាន​ត្រឹម​ត្រូវ​ យើង​ត្រូវ​តែ​ចង​ចាំ​សេចក្តី​ពិត​ពីរ។​ ១. ​១កូរិនថូស​ ៣ គឺ​ជា​ផ្នែក​នៃ​ការ​អាង​ហេតុផល​នៅ​ក្នុង​អត្ថបទ​ធំ​មួយ ដែល​មាន​ចាប់​ពី ១:១០ ​ដល់ ៤:២១។ នៅ​ក្នុង​អត្ថបទ​នេះ​សាវក​ប៉ុល​កំពុង​ដោះស្រាយ​បញ្ហា​បាក់បែក ​និង​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​នៅ​ឯ​ពួក​ជំនុំ​ក្នុង​​ក្រុង​កូរិនថូស​។  ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ជម្រាប​គាត់​ថា​ មាន​មនុស្ស​មួយ​ចំនួន​នៅក្នុង​ពួក​ជំនុំ​និយាយ​ថា «ខ្ញុំ​ដើរ​តាម​សាវក​ប៉ុល» ឬ «​ខ្ញុំ​ដើរ​តាម​លោក​អ័ប៉ុឡូស​» ឬ​ដើរ​តាម​អ្នក​ផ្សេង​ទៀត។ ​ដូច្នេះ នៅពេល​យើង​អាន​អត្ថបទ​គម្ពីរ​នេះ ​យើង​ត្រូវ​ចង​ចាំ​ថា​សាវក​ប៉ុល​កំពុង​នៅ​តែ​ដោះស្រាយ​បញ្ហា​នេះ​ (សូម​មើល ខ. ៥-៦, ២១-២៣) ហើយ​គាត់​បន្ត​ដោះស្រាយ​បញ្ហា​ដដែល​នេះ​នៅក្នុង​ជំពូក​៤ (សូម​មើល​ ៤:៦) ពីព្រោះ​បើសិន​យើង​មិន​អាន​ជំពូក​នេះ​នៅក្នុង​បរិបទ​នេះ​ទេ​ នោះ​យើង​ងាយ​នឹង​កាត់​ស្រាយ​ជំពូក​នេះ​ខុស​​ឆ្ងាយ​​ណាស់ ហើយ​បើសិន​អ្នក​មិន​បាន​អាន​មេរៀន​អំពី ១កូរិនថូស​ ជំពូក​១-២ នោះ​សូម​អាន​វា​មុន​ពេល​ចាប់​ផ្តើម​អាន​មេរៀន​នេះ​។ ២. ​សាវក​ប៉ុល​ដោះស្រាយ​បញ្ហា​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​របស់​អ្នក​ជឿ​នៅ​កូរិនថូស​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដោយ​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​​ជាង​ចំនួន​​ពីរ​ ដែល​បណ្តាល​អោយ​មាន​ការ​ប្រកាន់​គ្រូ​ផ្សេងៗ​ និង​ការ​បាក់​បែក​។

Tagged with:

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor. 2:6-16 Rolf Lepelaar

១កូរិនថូស ២:៦-១៦ ការ​អនុវត្ត​សំរាប់​គ្រូ​គង្វាល​ និង​គ្រូ​អធិប្បាយ​ នៅ​ពេល​អ្នក​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ អ្នក​ត្រូវ​តែ​គិត​អំពី​បរិបទ​របស់​វា​ជានិច្ច។ ​នៅពេល​អ្នក​អាន​សំបុត្រ​មួយ​ ឬ​រឿង​ប្រលោម​លោក​មួយ​ អ្នក​មិន​អាច​ជ្រើស​រើស​ប្រយោគ​មួយ​នៅ​កណ្តាល​គេ ដោយ​មិន​អាន​សំបុត្រ​ ឬ​រឿង​នោះ​ទាំង​មូល​បាន​នោះ​ឡើយ។ ​ដូចគ្នា​ផង​ដែរ​ យើង​ក៏​មិន​អាច​អាន​ព្រះ​គម្ពីរ​នៅ​ក្នុង​របៀប​នោះ​បាន​ឡើយ។ ​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ចំនុច​នេះ​ឡើង ពីព្រោះ​មាន​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ល្បី​ឈ្មោះ​ម្នាក់​បាន​សរសេរ​ថា អត្ថបទ​គម្ពីរ ​ដែល​យើង​សិក្សា​នៅ​ថ្ងៃ​នេះ ​ប្រហែល​ជា​អត្ថបទ​គម្ពីរ ​ដែល​ត្រូវ​បាន​គេ​កាត់​ស្រាយ​ខុស ​និង​បង្ខូច​ខ្លាំង​បំផុត​នៅក្នុង​ព្រះគម្ពីរ​ទាំង​មូល។ មូល​ហេតុ​ដែល​មនុស្ស​បាន​កាត់​ស្រាយ​អត្ថបទ​គម្ពីរ​នេះ​ខុស​គឺ​ថា​ ពួកគេ​មិន​គិតពិចារណា​បរិបទ​របស់​អត្ថបទ​គម្ពីរ​ ហើយ​ជា​លទ្ធផល​គឺ​ថា     អត្ថបទ​គម្ពីរ​នេះ​ត្រូវ​បាន​កាត់​ស្រាយ​ខុស​ទាំង​ស្រុង​ពី​គោល​បំណង​របស់​សាវក​ប៉ុល។ ​យើង​ត្រូវ​តែ​អាន​ ២:៦-១៦ នៅ​ក្នុង​បរិបទ​របស់​វា។ ​អត្ថបទ​គម្ពីរ​នេះ​មាន​បន្ទាប់​ពី​ ១:១៨-២:៥ ហើយ​នៅ​មុន​ជំពូក​៣ ហើយ​វា​ជា​ផ្នែក​នៃ​អត្ថបទ​គម្ពីរ​ ដែល​ចាប់​ពី  ១:១០ និង​បញ្ចប់​នៅ​ចុង​ជំពូក​៤។ ជំពូក​ទាំង​បួន​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​យ៉ាង​ល្អ​របស់​សាវក​ប៉ុល​ចំពោះ​បញ្ហា​បែក​បាក់​របស់​ពួក​ជំនុំ​កូរិនថូស ដោយ​ព្រោះ​ពួកគេ​អួត​ពី​អ្នក​ដឹកនាំ​ផ្សេងៗ និង​ដោយ​ព្រោះ​ពួក​គេ​អួត​ពី​ប្រាជ្ញា​របស់​មនុស្ស។ ​ការ​ឆ្លើយ​តប​ទី​មួយ​របស់​សាវក​ប៉ុល​គឺ​ថា​ដំណឹងល្អ​គឺ​ជា​សារ​អំពី​ឈើ​ឆ្កាង​ ដែល​ជា​សេចក្តី​ចំកួត​ដល់​លោកិយ​នេះ (១:១៧-២៥)។

Tagged with:

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ 1 Cor.1:17-25 Rolf Lepelaar

១:១៧-២៥ ការ​អនុវត្ត​សំរាប់​គ្រូគង្វាល​ និង​គ្រូ​អធិប្បាយ​ សារ​អំពី​ឈើ​ឆ្កាង​ បើ​សិន​ជា​ខ្ញុំ​សួរ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ថា​ តើ​និមិត្ត​សញ្ញា​ឈើ​ឆ្កាង​មាន​ន័យ​យ៉ាង​ដូចម្តេច​ ​នោះ​គេ​នឹង​ឆ្លើយ​ថា «វា​គឺ​ជា​សញ្ញា​នៃ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​»។ ​ទោះ​បី​យ៉ាង​ណា ​នៅពេល​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ យើង​ត្រូវ​តែ​ចង​ចាំ​ថា ​នៅ​សតវត្សរ៍​ទី​មួយ​ឈើ​ឆ្កាង​មិន​មែន​ជា​និមិត្តសញ្ញា​របស់​សាសនា​ណា​មួយ​ឡើយ​ ប៉ុន្តែ​វា​តំណាង​អោយ​ការ​ដាក់​ទណ្ឌ​នៃ​សេចក្តី​ស្លាប់​លើ​ឧក្រិដ្ឋជន។​ ​តើ​ព្រះ​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? បើសិន​ខ្ញុំ​សួរ​គ្រីស្ទបរិស័ទ​នូវ​សំនួរ​ទាំង​នេះ​ ខ្ញុំ​នឹង​ទទួល​បាន​ចំលើយ​ដូច​ជា​ «ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ ដោយ​ការ​បញ្ជូន​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង​»​ និង​ «ព្រះ​បាន​សង្គ្រោះ​យើង​តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​»។ ​ការ​ពិត​ ​ចម្លើយ​ទាំង​នេះ​ល្អ​ហើយ​សំខាន់​ណាស់​ ប៉ុន្តែ​នៅ​មាន​ចម្លើយ​ច្រើន​ជាង​នេះ​ទៀត​ ហើយ​បទ​គម្ពីរ​ដែល​យើង​នឹង​សិក្សា​ នឹង​ផ្តល់​អោយ​យើង​នូវ​ចម្លើយ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​រឿយៗ​យើង​បាន​មើល​រំលង។ ដូច្នេះ ខ្ញុំ​សួរ​ម្តង​ទៀត​ថា​ តើ​ព្រះ​បាន​សម្រេច​បាន​អ្វី​នៅ​ឈើ​ឆ្កាង? ​មាន​របៀប​ជាច្រើន​ ដែល​យើង​អាច​បែង​ចែក​ ​មនុស្ស​លោក។ ​របៀប​ដែល​អ្នក​បែងចែក​មនុស្ស​លោក​ អាច​បញ្ជាក់​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់។ ​មនុស្ស​មួយ​ចំនួន​គិត​ថា ទ្រព្យ​សម្បត្តិ​គឺ​ជា​បញ្ហា​យ៉ាង​ធំ ដូច្នេះ​ពួកគេ​បែង​ចែក​មនុស្ស​លោក​ជា​ពីរ​ក្រុម​គឺ ​អ្នក​មាន ​និង​អ្នក​ក្រ។ ​មនុស្ស​មួយ​ចំនួន​ទៀត

Tagged with:

កិច្ចការ ២០:៣២-៣៥ Acts 20:32-35 John Piper Elders 5

The following is an abridged translation of a sermon by John Piper at http://www.desiringgod.org/sermons/i-entrust-you-to-god-and-to-the-word-of-his-grace កិច្ចការ​ ២០:៣២-៣៥ Ac.20:32-35 បើ​សិន​ពួក​ចាស់​ទុំ​ថែរក្សា​ហ្វូង​ចៀម​ អញ្ចឹង​តើ​អ្នក​ណា​ថែរក្សា​ពួក​ចាស់​ទុំ​? នេះ​គឺ​ជា​សំនួរ​ ដែល​សាវក​ប៉ុល​ឆ្លើយ​នៅ​ក្នុង​អត្ថបទ​នេះ​។ ​            កាល​ពី​សបា្តហ៍​មុន​ យើង​បាន​មើល​ឃើញ​នៅ​ក្នុង​ខ.​២៨​ថា​ ពួក​ចាស់​ទុំ​មាន​តួនាទី​ថែរក្សា​ហ្វូង​ចៀម​ទាំង អស់​។ «ដូច្នេះ​ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស​ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា​ ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះអង្គ​ទ្រង់​ចុះ​»។​ ពួក​ចាស់​ទុំ​ត្រូវ​តែ​អោយ​ចំណី​ចៀម​ ហើយ​ (យោង​តាម​ខ.​២៩​និង​៣០) ​ការពារ​ចៀម​ពី​សេចក្តី​បង្រៀន​ខុស​ឆ្គង​របស់​ហ្វូង​ឆ្កែ​ព្រៃ​ដែល​ពាក់​ស្បែក​ចៀម​។  ដូច្នេះ​នៅ​ពេល​សាវក​ប៉ុល​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ហ្វូង​ចៀម​ទាំង អស់​​រហូត​ដល់​គាត់​បាន​ជួប​ពួកគេ​ម្តង​ទៀត​នៅ​ស្ថាន​សួគ៌ នោះ​គាត់​បាន​រំលឹក​ពួក​ចាស់​ទុំ​ថា

Tagged with:

កិច្ចការ ២០:២៨-៣១ Acts 20:28-31 John Piper Elders 4

The following is an abridged translation of a sermon by john Piper at http://www.desiringgod.org/sermons/watch-out-for-the-wolves-within កិច្ចការ​ ២០:២៨-៣១ Acts 20:28-31 យើង​អាច​សង្ខេប​ផ្នែក​ទី​មួយ​នៃ​​សារ​​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៅ​អេភេសូរ ​ គឺ​ដូចនេះ៖ ​គាត់​កំពុង​សង្កត់​ធ្ងន់​ថា​ គាត់​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​អស់​ពី​សមត្ថភាព​របស់​គាត់​  ​សម្រាប់​​សេចក្តី​សង្គ្រោះ​របស់​ពួកគេ​។ ​ហើយ​គាត់​បាន​បង្រៀន​ពួកគេ​ពី​គ្រប់​ទាំង​គំនិតព្រះហឫទ័យ​​របស់​ព្រះ​។ ​គាត់​មិន​បាន​ខាន​នឹង​ប្រាប់​អំពី​សេចក្តី​បង្គាប់​ណា​មួយ ឬ​គ្រោះ​ថ្នាក់​ណា​មួយ​ ឬ​គោលលទ្ធិ​ណា​ដល់​ពួកគេ​ឡើយ​។ ​គាត់​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​រំដោះ​ពួកគេ​ចេញ​ពី​សេចក្តី​វិនាស​  ដែល​ចេញ​មក​ពី​ការ​មិន​ជឿ​  និង​ការ​មិន​ស្តាប់​បង្គាប់​ ហើយ​ដឹកនាំ​ពួកគេ​ទៅ​ឯ​ជីវិត​  និង​សេចក្តី​អំណរ​អស់​កល្ប​ជា​និច្ច​។ ​ការ​ស៊ូទ្រាំ​  និង​តួនាទី​របស់​ពួក​ចាស់​ទុំ​ ​            ប៉ុន្តែ​សាវក​ប៉ុល​ដឹង​ថា​  ដើម្បី​បាន​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ​ ​ហើយ​ដើម្បី​គ្រង​នគរ  ​និង​​​ចូល​ទៅ​ក្នុង

Tagged with:
Top