លោកុប្បត្ដិ ៣៧ សុបិនរបស់លោកយ៉ូសែប Genesis 37 Joseph’s Dream
Gen. 37 Joseph_s Dream pdf download សុបិនរបស់លោកយ៉ូសែប ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៧ អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ អត្ថបទនេះ ជាការចាប់ផ្តើមការនិទានដ៏វែងមួយចេញពី លោកុប្បត្ដិ ៣៧:២ ទៅដល់ ៥០:២៦ ហើយមានដំណើររឿងចម្បងមួយ។ សន្តិភាពនៅក្នុងផ្ទះរបស់យ៉ាកុបបានបែកខ្ចាយ នៅពេលដែលបងៗរបស់យ៉ូសែបបានស្អប់គាត់ (ខ ៤)។ បញ្ហានៅក្នុងគ្រួសារនេះត្រូវបានដោះស្រាយ នៅពេលដែលមានការផ្សះផ្សាជាមួយបងប្អូន ក្នុងជំពូក ៤៥ និង ៥០។ រឿងនិទានវែងនេះមានផ្ទៃរឿងចម្បងដែលយ៉ូសែបថ្លែងថា «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតមនុស្សជាច្រើន ដូចដែលបានកើតមានដល់សព្វថ្ងៃនេះ» (៥០:២០)។ បញ្ហាមួយនៅក្នុងការអធិប្បាយចេញពីរឿងទាំងនេះគឺជាការយល់រឿងទាំងនេះក្នុងបរិបទរឿងវែងតាមរយៈព្រះគម្ពីរ។ ការលំបាកមួយទៀតគឺជារបៀបដែលយើងត្រូវអធិប្បាយពីព្រះគ្រីស្ទចេញពីការនិទាន ដែលមិននិយាយអំពីព្រះជាម្ចាស់។ មានភាពស្រដៀងគ្នារវាងរឿងនេះនិងរឿងគ្រួសាររបស់អ៊ីសាក។…
ដានីយ៉ែល ៧ សុបិននិមិត្តរបស់លោកដានីយ៉ែលនិងនគររបស់ព្រះជាម្ចាស់ Daniel 7
Dan. 7 Daniel’s Vision and God’s Kingdom pdf download ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ដានីយ៉ែល ៧ អ្នកនិពន្ធ រុហ្វ លេភិឡារ ដានីយ៉ែល ៧ សំដែងពីនិមិត្តមួយយ៉ាងអស្ចារ្យអំពីប្រវត្តិសាស្ត្រពិភពលោក និងផ្តល់ឲ្យអ្នកអាននូវគន្លឹះ ដើម្បីអោយបានយល់ប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណា ជំពូកនេះ ត្រូវបានសរសេរឡើងនៅក្នុងរបៀបមួយដែលពិបាកអានបន្តិច។ អក្សរសាស្ត្រប្រភេទនេះបានប្រើ និមិត្តរូប ពាក្យនិយាយបញ្ឆៀង សេចក្ដីប្រឌិត ឃ្លាប្រស្នា និងតួលេខ ដែលមានការពិបាកក្នុងការកាត់ស្រាយ។ បញ្ហាមួយសម្រាប់គ្រូអធិប្បាយគឺ ការរកផ្ទៃរឿងមានសារចំៗសម្រាប់ជំពូកនេះនៅពេលរៀបចំការអធិប្បាយចេញពី ដានីយ៉ែល ៧ នេះ ហើយមិនគ្រាន់តែចម្លងផ្ទៃរឿងពីដានីយ៉ែល ២ ដែលមានការយល់សប្តិអំពីរូបចម្លាក់ដ៏មានតម្លៃ ដែលធ្វើពីលោហៈ តំណាងឲ្យនគរទាំងបួន។ បរិបទ…
លោកុប្បត្ដិ ២៣:១-២០ លោកអ័ប្រាហាំបានទិញដី Gen. 23 Abraham Buys Land
Gen. 23 Abraham buys Land pdf download បញ្ហាមួយក្នុងការរៀបចំសេចក្តីអធិប្បាយអំពីរឿងនេះគឺមកពី នាមរបស់ទ្រង់មិនលេចឡើងនៅក្នុងរឿង លើកលែងពេលសាសន៍ហេតបានហៅអ័ប្រាហាំជា «អ្នកធំរបស់ព្រះ» (ខ.៦)។ តើយើងអាចថ្លែងសេចក្ដីអធិប្បាយបង្រៀនពីព្រះជាម្ចាស់ និងព្រះគ្រីស្ទយ៉ាងដូចម្តេចចេញពីអត្ថបទ ដែលមើលទៅនិទានតែអំពីលោកអ័ប្រាហាំទិញដីសម្រាប់កប់សពសារ៉ាដូច្នេះ? សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការសេចក្តីសន្យារបស់ព្រះជាម្ចាស់ សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្តីសន្យារបស់ទ្រង់ ជួយយើងឲ្យយល់ពីរបៀបយល់អត្ថបទបានត្រឹមត្រូវនេះ ដែលបន្ទាប់មកដឹកនាំយើងឲ្យដឹងពីរបៀបដែលយើងអាចប្រកាសព្រះគ្រីស្ទចេញពីអត្ថបទនេះបាន។ នៅពេលដែលព្រះបានត្រាស់ហៅអាប់រ៉ាម «ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ» (១២:១) អាប់រ៉ាមបានឃើញថា«សាសន៍កាណាននៅស្រុកនោះដែរ» (១២:៦)។ អាប់រ៉ាមជា «អ្នកដទៃ ដែលគ្រាន់តែសំណាក់» គ្មានសិទ្ធិធ្វើជាម្ចាស់លើដីនោះទេ។ ប៉ុន្តែព្រះជាម្ចាស់បានសន្យាថា «អញនឹងឲ្យស្រុកនេះដល់ពូជឯង» (១២:៧)។ ក្រោយមកព្រះជាម្ចាស់បានលេចមកអាប់រ៉ាម រួចមានបន្ទូលថា «អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុក្ខជាកេរ្តិ៍អាករ» (១៥:៧; ប្រៀបធៀប…
លោកុប្បត្ដិ ២៧:១-៤៥ យ៉ាកុបបញ្ឆោតអ៊ីសាក Gen.27:1-45 Jacob deceives Isaac
Gen. 27 Jacob deceives Isaac pdf download រឿងនេះមានផ្នែកជាច្រើនដែលអ្នកអានមិនចូលចិត្ត។ ផ្នែកដែលគេមិនចូលចិត្តជាងគេគឺរឿងយ៉ាកុបបោកបញ្ជោតឪពុកដែលងងឹតភ្នែកហើយរៀបនឹងស្លាប់។ លើសពីនេះយ៉ាកុបបានទទួលព្រះពរពីព្រះតាមរយៈការបោកបញ្ជោត ។ បញ្ហាទីពីរគឺថា ព្រះហាក់ដូចជាអវត្តមានក្នុងការនិទានរឿងនេះ។ តើយើងត្រូវប្រកាសព្រះគ្រីស្ទពីរឿងនេះយ៉ាងដូចម្តេច? បញ្ហាសំខាន់ក្នុងរឿងនេះគឺ «តើ អ្នកណានឹងទទួលព្រះពរ អេសាវ ឬក៏យ៉ាកុប?» សំណួរដ៏ធំក្នុងព្រះគម្ពីរលោកុប្បត្ដិទាំងមូលគឺ «តើអ្នកណានឹងទទួលការសន្យាពីព្រះដែលទ្រង់អោយដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២?» នៅក្នុងជំពូក១២ ព្រះបានប្រទានពរដល់លោកអ័ប្រាហាំ(១២:២-៣) ដែលក្រោយមក ទ្រង់បានអោយដល់អ៊ីសាក(២៦:៣-៦,២៤) រួចហើយអោយបន្តពីអ៊ីសាកដល់យ៉ាកុប(២៧:២៨-២៩,២៨:៣-៤)។ រឿងអេសាវលះបង់មរតកកូនច្បងក្នុង ២៥:២៣-៣៤, ជាផ្នែកសំខាន់ដើម្បីជួយយើងយល់រឿងក្នុងលោកុប្បត្ដិ ២៧ ពីព្រោះវាបានចង្អុលបង្ហាញថា យ៉ាកុបនឹងទទួលបានមរតកនោះ ហើយគោលដៅសំខាន់ក្នុងរឿងនេះគឺ សង្កត់ធ្ងន់ថា យ៉ាកុបជាអ្នកនឹងទទួលបានពរដែលព្រះបានសន្យាទុកមិនមែនអេសាវទេ។ ពាក្យគន្លឹះ«ពរ»ត្រូវបាននិយាយម្តងហើយម្តងទៀតជាច្រើន ដើម្បីជួយអោយយើងមើលឃើញពីប្រធានបទសំខាន់នៃរឿង។ ពាក្យ«ពរ»ជាភាសាហេព្រើរមាន ២២ដង ក្នុងជំពូកនេះ…
ចោទិយកថា ២៨ ព្រះពរ និងបណ្តាសា Dt. 28 Blessing and Curse
Dt. 28 Blessing and Curse pdf download ព្រះពរ និងបណ្តាសា ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ២៨ អ្នកនិពន្ធ៖ រុហ្វ លេភិឡារ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យ។ សារអត្ថបទ យោងតាមព្រះគម្ពីរ រៀបការមានន័យថា ការចងសម្ព័ន្ធមេត្រី។ ព្រះជាម្ចាស់បានចងសម្ព័ន្ធមេត្រីជាមួយអ៊ីស្រាអែល ដូច្នេះទាំងពីរភាគីប្រៀបដូចជាប្តីប្រពន្ធដែរ។ តាមវប្បធម៌នៅសម័យនោះ សម្ព័ន្ធមេត្រីខ្លះប្រកាសថា មានព្រះពរចំពោះភាគីដែលស្មោះត្រង់នឹងសម្ព័ន្ធមេត្រី តែមានបណ្តាសាចំពោះភាគីដែលមិនគោរពតាមសម្ព័ន្ធមេត្រី។ នេះជាអ្វីដែលជំពូកនេះសំដែង។ ជំពូកនេះមិនប្រកាសអំពីព្រះពរសម្រាប់មនុស្ស ដែលមានសីលធម៌ល្អ ហើយបណ្តាសាសម្រាប់មនុស្សអាក្រក់ទេ ប៉ុន្តែប្រកាសអំពីព្រះពរសម្រាប់ពួកអ៊ីស្រាអែល បើសិនជាគេស្មោះត្រង់ចំពោះសម្ព័ន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយគេ ហើយបណ្តាសាបើសិនជាគេមិនស្មោះត្រង់។ បើសិនអ៊ីស្រាអែលមិនស្តាប់បង្គាប់ទ្រង់…
ចោទិយកថា ១២ ការថ្វាយបង្គំ Dt. 12 Worship
Dt. 12 Worship pdf download កន្លែងថ្វាយបង្គំ (ការថ្វាយបង្គំដែលផ្គាប់ព្រះទ័យទ្រង់) ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ១២ អ្នកនិពន្ធ៖ រុហ្វ លេភិឡារ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេចដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យ។ សារនៃអត្ថបទ អ៊ីស្រាអែលនឹងជួបប្រទះសាសនារបស់ប្រជាជនរស់នៅទីនោះ នៅលើទឹកដីកាណានដែលពួកគេនឹងចូលទៅ។ ពួកគេនឹងឃើញព្រះក្លែងក្លាយដែលអ្នកស្រុកកាណានថ្វាយបង្គំ ហើយនឹងឃើញពីរបៀបពួកគេថ្វាយបង្គំព្រះក្លែងក្លាយទាំងនោះ។ សំណួរធំមួយសំរាប់ប្រជាជនអ៊ីស្រាអែលគឺ «តើយើងត្រូវថ្វាយបង្គំព្រះជាម្ចាស់យ៉ាងដូចម្តេច?» តើយើងអាចយកវិធីខ្លះពីពួកគេមកប្រើបានដែរទេ? តើយើងអាចថ្វាយបង្គំព្រះជាម្ចាស់តាមមធ្យោបាយ ដែលអ្នកស្រុកកាណានថ្វាយបង្គំព្រះរបស់ពួកគេមកប្រើបានដែរទេ? យោងតាមអត្ថបទនេះ ចម្លើយពិតជាឆ្លើយថា ទេ។ ពេលខ្លះមនុស្សចាប់មិនបានអត្ថន័យចេញពីអត្ថបទនេះសំរាប់អ៊ីស្រាអែលទេ ហើយគេគ្រាន់តែឆ្លើយថា អ៊ីស្រាអែលមិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយរបស់ស្រុកកាណានឡើយ ប៉ុន្តែអត្ថបទនេះនិយាយច្រើនជាងនេះទៅទៀតគឺ អ៊ីស្រាអែលមិនអាចថ្វាយបង្គំព្រះយេហូវ៉ាដ៏ពិតតាមមធ្យោបាយ ដែលអ្នកស្រុកកាណានថ្វាយបង្គំព្រះក្លែងក្លាយទាំងនោះទេ។ អត្ថបទនេះបានប្រាប់រួចហើយថា ព្រះជាម្ចាស់នឹងជ្រើសរើសទីកន្លែងមួយ…
ចោទិយកថា ១៧.១៤-២០ ស្តេចអ៊ីស្រាអែលត្រូវចុះចូល Dt. 17 The King must submit
Dt. 17 The King must Submit pdf download ស្តេចអ៊ីស្រាអែលត្រូវចុះចូល ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ១៧:១៤-២០ អ្នកនិពន្ធ៖ រុហ្វ លេភិឡារ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យរបស់ព្រះអម្ចាស់។ អត្ថបទសារ អ៊ីស្រាអែលមិនទាន់មានស្តេចជាមនុស្សនៅឡើយទេ នៅពេលម៉ូសេផ្តល់ព្រះបន្ទូលនេះដល់ពួកគេ ប៉ុន្តែព្រះជាម្ចាស់ជាស្តេចសម្រាប់ពួកគេស្រាប់ទៅហើយ (ចោទិយកថា ៣៣:៥)។ ដូច្នេះ នៅពេលពួកគេតាំងស្តេចឡើង នោះជាការផ្លាស់ប្តូរយ៉ាងសំខាន់។ ព្រះជាម្ចាស់ទ្រង់ជាអ្នកគ្រប់គ្រងរួចទៅហើយ ដូច្នេះនឹងទៅជាយ៉ាងណា បើសិនគេតាំងស្តេចជាមនុស្សឲ្យគ្រប់គ្រងលើពួកគេដែរនោះ? អត្ថបទនេះជួយផ្តល់ចម្លើយសំរាប់សំណួរនេះ។ ស្តេច ដែលពួកគេតាំងឡើងអោយគ្រប់គ្រងលើគេនោះ ត្រូវតែចុះចូលចំពោះព្រះជាម្ចាស់។ នៅពេលណាស្តេចចុះចូលចំពោះព្រះបន្ទូលរបស់ព្រះ…
ចោទិយកថា ៨ ចូរនឹកចាំព្រះជាម្ចាស់ Dt. 8 Remember the Lord
Dt. 8 Remember the Lord pdf download ចូរនឹកចាំព្រះជាម្ចាស់ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ចោទិយកថា ៨ កាលៈទេសៈប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែលបានបញ្ចប់ការធ្វើដំណើររបស់ពួកគេចេញពីអេស៊ីព្ទ ហើយការវង្វេងនៅក្នុងទីរហោស្ថានរយៈពេល៤០ឆ្នាំក៏បានបញ្ចប់ដែរ។ ពួកគេស្ថិតនៅភាគខាងកើតយ័រដាន់ កំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងទឹកដីសន្យា។ កណ្ឌចោទិយកថាកត់ត្រាអំពីសេចក្ដីអធិប្បាយបីរបស់ម៉ូសេទៅកាន់បណ្តាជនអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តពួកគេអោយកាន់តាមក្រិត្យវិន័យ។ សារនៃអត្ថបទ ពាក្យថា «នឹកចាំ» និង «ភ្លេច» ត្រូវបានលើកឡើងម្តងហើយម្តងទៀត (ខ.២,១១,១៤,១៨,១៩) ដែលបង្ហាញពីសារអត្ថបទថា អ៊ីស្រាអែលត្រូវតែនឹកចាំអំពីព្រះជាម្ចាស់ គឺមិនត្រូវភ្លេចទ្រង់ឡើយ។ នៅក្នុងអត្ថបទនេះ មូលហេតុចម្បងដែលនាំឲ្យពួកគេភ្លេចព្រះគឺ នៅពេលដែលពួកអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា នោះគេនឹងមានអ្វីៗគ្រប់យ៉ាងតាមចិត្តត្រូវការ (ខ.៧-៩) ដូច្នេះពួកគេប្រហែលជាមានអំនួតហើយគិតថា យើងមិនត្រូវការព្រះជាម្ចាស់ទៀតឡើយ (ខ.១២-១៤,១៧)។ ពាក្យថា« អួតអាង» និង…
លោកុប្បត្ដិ ២៥:១៩-៣៤ យ៉ាកុប និងអេសាវ Gen.25 Jacob and Esau
Gen. 25 Jacob and Esau pdf download យ៉ាកុប និងអេសាវ ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ២៥:១៩–៣៤ នេះគឺជារឿងសំខាន់មួយ ដែលជួយយើងអោយយល់រឿងទាំងឡាយអំពីយ៉ាកុបនិងអេសាវ ដែលមានក្រោយៗទៀត។ ដូចជារឿងអំពីព្រះសន្យាដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:២៣ ជាអត្ថបទសំខាន់សំរាប់រឿងក្រោយៗទៀតរបស់លោកអ័ប្រាហាំ ហើយព្រះបន្ទូលរបស់ព្រះដល់នាងរេបិកានៅក្នុង (២៥:២៣) ក៏ជាអត្ថបទសំខាន់សំរាប់រឿងក្រោយទៀតផងដែរ។ លោកុប្បត្ដិ ១២:២៣ ក៏ជារឿងសំខាន់មួយ ដើម្បីយល់ពីរឿងនេះផងដែរ ពីព្រោះសំណួរដ៏ធំនៅក្នុងកណ្ឌលោកុប្បត្ដិនេះគឺ «តើនរណាជាអ្នកទទួលសេចក្តីសន្យា ដែលព្រះប្រទានអោយអ័ប្រាហាំនៅក្នុងលោកុប្បត្ដិជំពូក១២។» គោលដៅសំខាន់នៃរឿងនេះគឺ ដើម្បីបង្ហាញថា គឺជាព្រះហទ័យព្រះ ដែលជ្រើសរើសយ៉ាកុបជាអ្នកទទួលព្រះពរនៃសេចក្តីសន្យារបស់ព្រះដល់អ័ប្រាហាំ មិនមែនអេសាវទេ។ តាមរចនាសម្ព័ន្ធភាសាហេព្រើរបង្ហាញថា ចំណុចសំខាន់របស់រឿងគឺសំដៅលើព្រះបន្ទូលរបស់ព្រះចំពោះនាងរេបិកា និងការមើលងាយអំណាចមរដកនៃបងច្បងរបស់អេសាវ។ ជាឧទាហរណ៍ យើងឃើញចំណុចសំខាន់នេះនៅក្នុងខបញ្ចប់(ខ.៣៤)ថា «អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។» ដូច្នេះ អេសាវមានទោសដោយបានអោយអំណាចមរដកនៃបងច្បងរបស់ខ្លួនដល់អ្នកដទៃ…
ទំនុកដំកើង ២ ព្រះយេស៊ូវបានទទួលគ្រប់អំណាច Ps. 2 Jesus receives all authority
Psalm 2 pdf download ព្រះយេស៊ូវបានទទួលគ្រប់អំណាច ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ទំនុកដំកើង ២ ទំនុកដំកើង ២ គឺជាជំពូកមួយក្នុងចំណោមជំពូកសំខាន់បំផុតនៅក្នុងព្រះគម្ពីរ ហើយជាអត្ថបទគម្ពីរដ៏អស្ចារ្យសំរាប់ការអធិប្បាយ។ ព្រះគម្ពីរសញ្ញាថ្មីបានដកស្រង់ទំនុកដំកើងនេះច្រើនដង។ ទំនុកដំកើងនេះសង្ខេបសារនៃព្រះគម្ពីរទាំងមូលបានយ៉ាងក្បោះក្បាយ ហើយមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលជួយផ្តល់ជារចនាសម្ព័ន្ធដល់សេចក្តី អធិប្បាយ។ រចនាសម្ព័ន្ធ ទំនុកដំកើង ២ មាន១២ខ ដែលបែកចែកជា៤ផ្នែក ហើយផ្នែកនីមួយៗមាន៣ខ និងមានសម្លេងខុសៗគ្នា។ ខ.១-៣ សម្លេងនៃពួកស្តេចនៅក្នុងលោកិយនេះ «ចូរបះបោរប្រឆាំងនឹងព្រះជាម្ចាស់» ខ.៤-៦ សម្លេងនៃព្រះនៅស្ថានសួគ៌៖ ការឆ្លើយតបចំពោះការប្រឆាំងបោះបោររបស់មនុស្ស។ ខ.៧-៩ សម្លេងនៃស្តេច ដែលត្រូវបានអភិសេកនៅក្នុងស៊ីយ៉ូន៖ អំណាចលើជាតិសាសន៍ទាំងអស់ ហើយនឹងបំផ្លាញពួកអ្នកបះបោរប្រឆាំង។ ខ.១០-១២ សម្លេងចេញទៅពេញទាំងផែនដី៖ ឈប់បះបោរប្រឆាំង ហើយចុះចូលចំពោះព្រះបុត្រា និងយកទ្រង់ជាទីពឹងជ្រក។ សារ៖…