រ៉ូម ១-៨ Romans 1-8 John Piper

Romans 1_8 John Piper pdf download រ៉ូម ១–៨ Romans 1-8 លោក​គ្រូ John Piper   http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8   សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ជំនុំ​រ៉ូម ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​គាំទ្រ​បេសកកម្ម​របស់​គាត់​នៅ​ក្នុង​ស្រុក​អេស្ប៉ាញ។ ​នៅ​ក្នុង​ រ៉ូម ១៥:២៤ គាត់​សរសេរ​ថា ​«បានជា​កាលណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេ​ស្ប៉ា​ញនោះ​ខ្ញុំ​នឹង​ចូលមក​សួរ​អ្នករាល់គ្នាដ្បិត​ខ្ញុំ​សង្ឃឹមថានឹង​ឃើញ​អ្នក​រាល់គ្នា​តាមផ្លូវហើយ​ឱ្យ​អ្នក​រាល់គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅមុខទៀតគឺក្នុង​គ្រាក្រោយ​ដែល​បាន​ពេញចិត្ត​នឹង​អ្នក​រាល់គ្នា​បន្តិច»។ ​គាត់​មិន​ដែល​បាន​ទៅ​ទីក្រុង​រ៉ូម​ទេ ហើយ​ក៏​មិន​ដែល​បាន​ជួប​គ្រីស្ទបរិស័ទ​ភាគ​ច្រើន​នៅ​ទី​នោះ​ដែរ។ ដូច្នេះ ​គាត់​ពន្យល់​អំពី​ដំណឹងល្អ​ដល់​ពួកគេ​នៅ​ក្នុង​សំបុត្រ​នេះ។ ​ខ្ញុំ​សង្ឃឹម​ថា ​បេសកជន​ទាំង​អស់​របស់​យើង​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅក្នុង​កណ្ឌ​សំបុត្រ​រ៉ូម ហើយ​ប្រកាស​ព្រះ​រាជសារ​នេះ។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ ​យើង​ទាំ​ងអស់​គ្នា ដែល​បញ្ជូន​បេសកជន​អោយ​ចេញ​ទៅ ​បាន​យល់​និង​ជឿ​ព្រះ​រាជសារ​នៅ​ក្នុង​សំបុត្រ​រ៉ូម​ ហើយ​រស់​នៅ​ដោយ​អនុវត្ត​ព្រះ​រាជសារ​នេះ។ ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​នេះ​ នឹង​ធ្វើ​អោយ​គ្រីស្ទរិស័ទ​ប្រើ​ធនធាន​របស់​ពួកគេ​ ដើម្បី​អោយ​ដំណឹងល្អ​បាន​រីកផ្សាយ​ទៅ​កាន់​ពិភព​លោក​ទាំងមូល។ ​ហើយ​ព្រះ​រាជសារ​ដ៏​អស្ចារ្យ​និង​ពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​កណ្ឌ​សំបុត្រ​រ៉ូម​នេះ

Tagged with:

កិច្ចការ ២០:៣២-៣៥ Acts 20:32-35 John Piper Elders 5

The following is an abridged translation of a sermon by John Piper at http://www.desiringgod.org/sermons/i-entrust-you-to-god-and-to-the-word-of-his-grace កិច្ចការ​ ២០:៣២-៣៥ Ac.20:32-35 បើ​សិន​ពួក​ចាស់​ទុំ​ថែរក្សា​ហ្វូង​ចៀម​ អញ្ចឹង​តើ​អ្នក​ណា​ថែរក្សា​ពួក​ចាស់​ទុំ​? នេះ​គឺ​ជា​សំនួរ​ ដែល​សាវក​ប៉ុល​ឆ្លើយ​នៅ​ក្នុង​អត្ថបទ​នេះ​។ ​            កាល​ពី​សបា្តហ៍​មុន​ យើង​បាន​មើល​ឃើញ​នៅ​ក្នុង​ខ.​២៨​ថា​ ពួក​ចាស់​ទុំ​មាន​តួនាទី​ថែរក្សា​ហ្វូង​ចៀម​ទាំង អស់​។ «ដូច្នេះ​ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស​ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា​ ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ​លោហិត​ព្រះអង្គ​ទ្រង់​ចុះ​»។​ ពួក​ចាស់​ទុំ​ត្រូវ​តែ​អោយ​ចំណី​ចៀម​ ហើយ​ (យោង​តាម​ខ.​២៩​និង​៣០) ​ការពារ​ចៀម​ពី​សេចក្តី​បង្រៀន​ខុស​ឆ្គង​របស់​ហ្វូង​ឆ្កែ​ព្រៃ​ដែល​ពាក់​ស្បែក​ចៀម​។  ដូច្នេះ​នៅ​ពេល​សាវក​ប៉ុល​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ហ្វូង​ចៀម​ទាំង អស់​​រហូត​ដល់​គាត់​បាន​ជួប​ពួកគេ​ម្តង​ទៀត​នៅ​ស្ថាន​សួគ៌ នោះ​គាត់​បាន​រំលឹក​ពួក​ចាស់​ទុំ​ថា

Tagged with:

កិច្ចការ ២០:២៨-៣១ Acts 20:28-31 John Piper Elders 4

The following is an abridged translation of a sermon by john Piper at http://www.desiringgod.org/sermons/watch-out-for-the-wolves-within កិច្ចការ​ ២០:២៨-៣១ Acts 20:28-31 យើង​អាច​សង្ខេប​ផ្នែក​ទី​មួយ​នៃ​​សារ​​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៅ​អេភេសូរ ​ គឺ​ដូចនេះ៖ ​គាត់​កំពុង​សង្កត់​ធ្ងន់​ថា​ គាត់​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​អស់​ពី​សមត្ថភាព​របស់​គាត់​  ​សម្រាប់​​សេចក្តី​សង្គ្រោះ​របស់​ពួកគេ​។ ​ហើយ​គាត់​បាន​បង្រៀន​ពួកគេ​ពី​គ្រប់​ទាំង​គំនិតព្រះហឫទ័យ​​របស់​ព្រះ​។ ​គាត់​មិន​បាន​ខាន​នឹង​ប្រាប់​អំពី​សេចក្តី​បង្គាប់​ណា​មួយ ឬ​គ្រោះ​ថ្នាក់​ណា​មួយ​ ឬ​គោលលទ្ធិ​ណា​ដល់​ពួកគេ​ឡើយ​។ ​គាត់​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​រំដោះ​ពួកគេ​ចេញ​ពី​សេចក្តី​វិនាស​  ដែល​ចេញ​មក​ពី​ការ​មិន​ជឿ​  និង​ការ​មិន​ស្តាប់​បង្គាប់​ ហើយ​ដឹកនាំ​ពួកគេ​ទៅ​ឯ​ជីវិត​  និង​សេចក្តី​អំណរ​អស់​កល្ប​ជា​និច្ច​។ ​ការ​ស៊ូទ្រាំ​  និង​តួនាទី​របស់​ពួក​ចាស់​ទុំ​ ​            ប៉ុន្តែ​សាវក​ប៉ុល​ដឹង​ថា​  ដើម្បី​បាន​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ​ ​ហើយ​ដើម្បី​គ្រង​នគរ  ​និង​​​ចូល​ទៅ​ក្នុង

Tagged with:

កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3

The following is an abridged translation of a sermon by John Piper on http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel កិច្ចការ​ពួក​សាវក​ ២០:២៦-២៧ នៅ​ក្នុង​ខ.​១៨-២១ សាវក​ប៉ុល​ងាក​សំឡឹង​ទៅ​ឯ​រយៈ​ពេល​បី​ឆ្នាំ​ ដែល​គាត់​បាន​ចំណាយ​ធ្វើ​ការ​នៅ​អេភេសូរ ហើយ​គាត់​រំលឹក​ពួក​ចាស់​ទុំ​អំពី​របៀប​ ដែល​គាត់​បាន​បំរើ​ព្រះ​ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក​  ​និង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ ទាំង​ត្រូវ​សេចក្តី​ល្បួង​ជា​ច្រើន​ផង​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ប្រែ​ចិត្ត​មក​ឯ​ព្រះ​ជា​ម្ចាស់​ និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​។ ​            បន្ទាប់​មក​ នៅ​ក្នុង​ខ.​២២-២៥ សាវក​ប៉ុល​សំឡឹង​មើល​ឆ្ពោះ​ទៅ​ឯ​អនាគត​ ដែល​ព្រះ​មាន​បន្ទូល​ថា គាត់​នឹង​មាន​ការ​រង​ទុក្ខ​  និង​ត្រូវ​ជាប់​គុក​ទៀត។ ​ហើយ​គាត់​និយាយ​ថា ​អ្វី​ដែល​សំខាន់​ដល់​គាត់​គឺ​ថា​ គាត់​បាន​បង្ហើយ​អ្វី ដែល​ព្រះ​បាន​ត្រាស់​ហៅ​អោយ​គាត់​ធ្វើ​ គឺ​មិន​មែន​ថា ​គាត់​នៅ​មាន​ជីវិត ​ឬ​ស្លាប់​នោះ​ឡើយ​។ ​ការ​ងាក​សំឡឹង​មើល​ទៅ​ឯ​សេចក្តី​ស្មោះ​ត្រង់​របស់​សាវក​ប៉ុល​

Tagged with:

១ធីម៉ូថេ ៣:៤-៥ 1 Tim. 3:4-5 John Piper

1 Tim 3.4-5 Raising kids who hope 2 pdf download The following sermon is a translation of a sermon at http://www.desiringgod.org/sermons/he-must-manage-his-household-well   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   ១ធីម៉ូថេ ៣:៤-៥   អត្ថបទ​នៃ​ព្រះ​បន្ទូល​ត្រង់​នេះ ភ្ជាប់​គ្រួសារ​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​ក្រុម​ជំនុំ​ជាមួយ​នឹង​គ្រួសារ​របស់​យើង។ ដើម្បី​ឲ្យ​យើង​យល់​ពី​អត្ថបទ​នេះ ជាដំបូង​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​មើល​ដោយ​ដេញ​ពី​ចុង​ឃ្លា​ខ៥ រហូត​ដល់​ដើម​ខ៤ វិញ។   ក្រុម​ជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់   ចេញ​ពី​ឃ្លា «ក្រុម​ជំនុំ​របស់​ព្រះ» យើង​ខ្ញុំ​សុំ​ឲ្យ​ចំណង​ជើង​ចំណុច​ទី១ ថា

Tagged with:

កិច្ចការ ២០:២២-២៥ Acts 20:22-25 John Piper Elders 2

Ac.20.22-25 Elders 2 pdf download កិច្ចការ ២០:២២–២៥ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/faithfulness-is-better-than-life សាវក​ប៉ុល​បាន​ចំណាយ​រយៈ​ពេល​បី ឆ្នាំ​នៅក្នុង​ក្រុង​អេភេសូរ បង្រៀន​និង​ស្អាង​ពួកជំនុំ ហើយ​ផ្សាយ​ដំណឹងល្អ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ រហូត​ដល់​មនុស្ស​នៅ​ជុំវិញ​ស្រុក​អាស៊ី​បាន​ស្តាប់​លឺ​ព្រះ​បន្ទូល​ព្រះ​ (កិច្ចការ ១៩:១០)។ ​គាត់​បាន​ចាក​ចេញ​  និង​បាន​ចំណាយ​ពេល​នៅក្នុង​ក្រុង​កូរិនថូស​នៅ​ក្នុង​រដូវ​រងា ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរូសាឡិម​ ​

Tagged with:

កិច្ចការ ២០:១៧-២១ Acts 20:17-21 John Piper Elders 1

Ac.20.17-21 Elders 1 pdf download កិច្ចការ​ ២០:១៧-២១ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/serving-the-lord-with-humility-tears-and-trials កណ្ឌ​គម្ពីរ​កិច្ច​ការ​គឺ​ជា​ការ​រៀបរាប់​យ៉ាង​លឿន​ពី​រឿង​រីករាយ​នៃ​ដំណឹង​ល្អ​ចេញ​ ​ទូទាំង​ចក្រភព​រ៉ូម៉ាំង​ នៅក្នុង ​រយៈ​ពេល​៣០​ឆ្នាំ​ដំបូង​ បន្ទាប់​ពី​ព្រះយេស៊ូវ​រស់​ពី​សុគត​ឡើង​វិញ​។​ ប៉ុន្តែ​យូរៗ​ម្តង​ ​លោក​លូកា ​រៀប​រាប់​រឿង ​យ៉ាង​យឺតៗ​ដើម្បី​អោយ​យើង​ស្តាប់​សេចក្តី​អធិប្បាយ​ម្តង។ ដូច្នេះ គាត់​ជំរុញ​ទឹក​ចិត្ត​យើង​ដោយ​រៀបរាប់​ពី​ដំណឹងល្អ​ចាប់​ផ្តើម​ពី​យេរូសាឡិម​ទៅ​ដល់​ស្រុក​យូដា

Tagged with:

អេសាយ ៦ Isaiah 6 John Piper

In the throne room pdf download មាន​ពេល​ខ្លះ​ពួក​អ្នក​ជឿ មាន​ទស្សនៈ​តូច​ចង្អៀត​អំពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បង្ហាញ​ពី​ភាព​ធំ​ឧត្តម​ ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ពួក​គេ​បាន​ឃើញ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ។ ឥរិយា​បទ​នេះ​បាន​កើត​ឡើង​ចំពោះ​ហោ​រា​អេសាយ ​បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦:១-៤។ ហោ​រា​អេសាយ​បាន​ឆ្លើយ​តប​ទៅ​ចំពោះ​ការ​ជាក់​ស្តែង​ដែល​លោក​បាន​ឃើញ​ដោយ​និយាយ​ថា «ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ»។ ខ្ញុំ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​តាំង​ពី​មាន​អាយុ​បាន​៦​ឆ្នាំ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​ក៏​មិន​ទាន់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​បាន​២៣​ឆ្នាំ​ទើប​ខ្ញុំ​បាន​ស្គាល់​ព្រះ​អង្គ​តាម​ទស្សនៈ​ថ្មី​មួយ​ទៀត។ ខ្ញុំ​បាន​ភ្លក់​រស់​ជាតិ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដែល​នឹង​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​សោះ​ឡើយ ហើយ​ដែល​រស់​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ភ្លក់​សោះ​ពី​មុន​មក ហើយ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​នវ​ការ​នេះ​ចំពោះ​អ្នក​ផង​ដែរ នៅ​ពេល​ដែល​យើង​សិក្សា​នូវ​ការ​ជាក់​ស្តែង​នេះ​ជា​មួយ​គ្នា។ ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ទស្សនៈ​អំពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​អ្នក​ក្នុង​ពេល​នេះ​ដែរ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួ​សារ​គ្រីស្ទ​បរិស័ទ ឬ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ដែល​គ្រប់​យ៉ាង​សុទ្ធ​តែ​រាក់​កំផែល។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​អ្នក​នឹង​មើល​ឃើញ​វិសាល​ភាព​នៃ​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។ នៅ​ពេល​នេះ​យើង​នឹង​សិក្សា​ពី​លក្ខណៈ​ពិសេស​៧​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​ពណ៌​នា​នៅ​ក្នុង​៦:១-៤។ ១. ព្រះ​ជា​ម្ចាស់​ ទ្រង់​មាន​ព្រះ​ជន្ម​រស់ ព្រះ​ម​ហា​ក្សត្រ​អ៊ូសៀស​បាន​សោយ​ជីវង្គត (ខ១) ដូច្នេះ​ទោះ​បី​ស្តេច​ក៏​សោយ​ជីវង្គត​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​វិញ​ ទ្រង់​មិន​ដែល​សុគត​ឡើយ។ ទ្រង់​គឺ​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច។ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​កោដិ​កោដិ​ឆ្នាំ

Tagged with:

ពួកចៅហ្វាយ ២:៦-១៤ Judges 2:6-15 John Piper

Judges 2 Piper pdf download The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/will-the-next-generation-know   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   ពួកចៅហ្វាយ ២:៦–១៤   បណ្ដាំ​ជូន​ចំពោះ​លោកឪពុក​អ្នកម្ដាយ

Tagged with:

សុភាសិត ១:៧-៩ Proverb 1:7-9 John Piper

Proverbs 1_7-9 Piper The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/do-not-forsake-your-mothers-teaching   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   សុភាសិត ១:៧–៩   កណ្ឌគម្ពីរ សុភាសិត

Tagged with:
Top