General Bible study master MS Word General Bible study master pdf ឯកសារតំណាង (ឧទាហរណ៍) Sample from Mk.2 General Bible study Mk.2vv1-12 General Bible Study Instructions
General Bible study master MS Word General Bible study master pdf ឯកសារតំណាង (ឧទាហរណ៍) Sample from Mk.2 General Bible study Mk.2vv1-12 General Bible Study Instructions
John 14.1-14 យ៉ូហាន ១៤:១–១៤ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៣:៣១-៣៨ យើងបានរៀនថា សេចក្តីបង្គាប់របស់ព្រះយេស៊ូវដែលថា ពួកសិស្សគួរតែស្រលាញ់គ្នាទៅវិញទៅមកគឺថ្មី ពីព្រោះពួកគេគួរតែស្រលាញ់ «ដូចដែលទ្រង់បានស្រលាញ់ពួកគេដែរ»។ នៅពេលគ្រីស្ទបរិស័ទមិនស្រលាញ់គ្នាទៅវិញទៅមក វាបំផ្លាញទីបន្ទាល់របស់ពួកគេនៅចំពោះមុខលោកិយ។ នឹងមានពេលមួយ ដែលទ្រង់នឹងឃ្លាតចេញពីពួកសិស្សរបស់ទ្រង់។ ព្រះយេស៊ូវនឹងយាងទៅឯការសុគត ហើយបន្ទាប់មកយាងទៅឯព្រះវរបិតារបស់ទ្រង់វិញ។ វាមិនទាន់ដល់ពេល ដែលពេត្រុសអនុវត្តតាមគំរូនេះនៅពេលឥឡូវនេះទេ គឺពេលវេលាសម្រាប់ពេត្រុសនឹងមកដល់នៅពេលក្រោយមកទៀត (២១:១៨-១៩)។ សូមអានយ៉ូហាន ១៤:១-១៤ ទាំងមូល។ ចូរអាន ខ.១-៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើហេតុអ្វីបានជាពួកសិស្សមិនគួរមានការថប់បារម្ភ? ការពន្យល់៖ ទឹកចិត្តរបស់ពួកសិស្សថប់បារម្ភ ពីព្រោះព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា កន្លែងដែលទ្រង់នឹងទៅ ពួកគេមិនអាចទៅតាមបានទេ។ ពួកគេបានដើរតាមទ្រង់អស់រយៈពេលបីឆ្នាំហើយ ប៉ុន្តែឥឡូវមានពេលមួយដែលពួកគេនឹងឃ្លាតពីទ្រង់។ ប៉ុន្តែពួកគេនៅតែមិនបានយល់ថា ព្រះយេស៊ូវនឹងយាងទៅណាទេ។…
Ex. 1.8-22 និក្ខមនំ ១:៨-២២ សូមអាន និក្ខមនំ ១:៨-២២ ទាំងមូល។ ការរំលឹកឡើងវិញ៖ នៅក្នុងនិក្ខមនំ ១:១-៧ យើងបានរៀនថា និក្ខមនំជំពូក១ គឺជាស្ពានតភ្ជាប់ព្រឹត្តិការណ៍ ដែលបានចែងទុកនៅក្នុងកណ្ឌលោកុប្បត្ដិនិងរឿងរ៉ាវនិទានអំពីការប្រោសលោះនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ។ នៅក្នុងលោកុប្បត្ដិ ព្រះជាម្ចាស់បានសន្យាដល់លោកអ័ប្រាហាំថា លោកនឹងមានកូនចៅជាច្រើនរាប់មិនអស់ ហើយថា ពួកគេនឹងទទួលទឹកដីកាណានជាមត៌ក។ ខ.១-៥ បានសង្ខេបស្ថានភាពនៅទីបញ្ចប់នៃកណ្ឌលោកុប្បត្ដិ គឺកូនរបស់យ៉ាកុបរស់នៅអេស៊ីព្ទ ហើយ ខ.៦-៧ បានសង្ខេបប្រវត្តិសាស្ត្ររវាងសម័យយ៉ូសែប (ចុងកណ្ឌលោកុប្បត្ដិ) និងសម័យម៉ូសេ។ រឿងរ៉ាវនៅក្នុងកណ្ឌនិក្ខមនំគឺជាការរំលឹកមួយថា រឿងអំពីការសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិនេះត្រូវបានបន្តហើយបំពេញសំរេចនៅក្នុងព្រឹត្តិការណ៍ ដែលបានកើតមានឡើងនៅក្នុងកណ្ឌនិក្ខមនំ។ ចូរអាន ១:៨-១១ ទ្បើងវិញ។ តើ ហេតុអ្វីបានជាគេបានដាក់ឱ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែល? ចូរអាន ខ.១២-១៤។ …
1 Pt. 1.13-2.3 ១ពេត្រុស ១:១៣–២:៣ សូមអាន ១ពេត្រុស ១:១៣–២:៣ ទាំងមូលទាំងអស់គ្នា។ សេចក្តីផ្តើម៖ពេត្រុសចាប់ផ្តើមក្នុងបទគម្ពីរនេះដោយពាក្យ «ដូច្នេះ…» ដែលជាការហៅឲ្យមានសកម្មភាព ដែលគាត់ភ្ជាប់យ៉ាងច្បាស់លាស់ពីបរិបទនៃសេចក្តីសង្គ្រោះ ដែលគាត់បានពិភាក្សានៅក្នុងខ. ២ រហូតដល់ខ. ១២។ ពេត្រុសបានបរិយាយសេចក្តីសង្គ្រោះនេះដោយឃ្លាជាច្រើនខុសៗគ្នាដូចជា ការងារញែកជាបរិសុទ្ធ (១:២) តាមសេចក្តីមេត្តាករុណាដ៏ធំ (១:៣) ដោយសារព្រះយេស៊ូវបានរស់ពីសុគតទ្បើងវិញ (១:៣) បង្កើតជាថ្មី (១:៣) មរដកដែលមិនចេះពុករលួយ (១:៤) សេចក្តីដែលពួកហោរានិងពួកទេវតាចូលចិត្តពិនិត្យមើល (១:១២)។ «ដូច្នេះ…..» ដោយសារគ្រីស្ទបរិស័ទមានសេចក្តីសង្គ្រោះដ៏អស្ចារ្យបែបនេះ ទើបគាត់ទទូចឲ្យពួកអ្នកអានរបស់គាត់ រស់នៅជាជីវិតបរិសុទ្ធ និងគោលបំណងច្បាស់លាស់មួយ។ សូមអានខ.១៣–១៤ ទ្បើងវិញ។ តើការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទមានសារៈសំខាន់សំរាប់គ្រីស្ទបរិស័ទយ៉ាងដូចម្តេចខ្លះ? តើអ្វីខ្លះជាពាក្យបួនដែលពេត្រុសពិពណ៌នាអំពីជីវិតដែលមានព្រះ ដែលបីនៅក្នុងខ.…
1 Pt. 1.1-12 download ១ពេត្រុស ១:១–១២ សូមអាន១ពេត្រុស ១:១-១២ ទាំងមូល។ សូមអានខ.១-២ ទ្បើងវិញ។ តើលោកពេត្រុសប្រកាសខ្លួនគាត់ជាអ្នកណា? ហើយគាត់សរសេរសំបុត្រនេះទៅកាន់អ្នកណា? ហើយពួកគេសំណាក់នៅស្រុកណាខ្លះ? លោកពេត្រុសបានបង្ហាញអង្គបុគ្គលបីនៅក្នុងការដែលព្រះបានជ្រើសតាំងមនុស្សធ្វើជារាស្ត្ររបស់ទ្រង់ តើអង្គបុគ្គលទាំងបីនោះមានអង្គណាខ្លះ ? ការពន្យល់ និងការអនុវត្ត៖ សាវកជាភាសាក្រិកមានន័យថា «ម្នាក់ដែលត្រូវបានគេបញ្ជូនទៅ) ហើយសេចក្តីពិតដែលលោកពេត្រុសហៅខ្លួនគាត់ថាជាសាវកនៃព្រះគ្រីស្ទ បង្ហាញយើងឲ្យដឹងអំពីអំណាចនិងប្រភពរបស់សំបុត្រមួយនេះ ដែលជាព្រះយេស៊ូវគ្រីស្ទ។ ព្រះត្រៃឯកមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជ្រើសតាំងមនុស្សមួយចំនួនទុកជារាស្ត្រផងទ្រង់។ ព្រះវរបិតាជាអ្នករើសតាំងយើង ព្រះយេស៊ូវសុគតជំនួសអំពើបាបរបស់យើង ហើយព្រះវិញ្ញាណជាអ្នកញែកយើងជាបរិសុទ្ធដើម្បីឲ្យយើងស្តាប់បង្គាប់។ តើអ្នកគិតថាសេចក្តីអត់ទោសបាបគួរតែរួមទាំងការស្តាប់បង្គាប់ដែរឬទេ? តើអ្នកគិតយ៉ាងដូចម្តេច បើសិនមនុស្សម្នាក់មានសេចក្តីជំនឿ តែគ្មានការស្តាប់បង្គាប់ដល់ព្រះ? សូមអានខ.៣-៥ ម្តងទៀត ហើយបំពេញចន្លោះខាងក្រោម។ លោកពេត្រុសសរសើរដល់ព្រះវរបិតាដោយព្រោះទ្រង់បង្កើតយើងជា តាម ដើម្បីឲ្យយើងរាល់គ្នាបាន ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយឲ្យយើងបាន…
Ps 2 ទំនុកដំកើង ២ សេចក្តីផ្តើម ទំនុកដំកើង ជំពូក២ គឺជាសេចក្ដីសេចក្ដីសង្ខេបមួយដ៏ល្អនៃព្រះរាជសាររបស់ព្រះគម្ពីរ។ ប្រសិនបើយើងយល់ពីទំនុកតម្កើង ២ ផងដែរ នោះវានឹងជួយឱ្យយើងយល់ពីព្រះគម្ពីរទាំងមូល។ ទំនុកនេះមាន១២ខ ហើយបួនផ្នែក។ ផ្នែកនីមួយមានចំនួនបីខនិងជាសំឡេងនៃអ្នកនិយាយផ្សេងពីគ្នា។ សូមអានទំនុកដំកើងជំពូក ២ ទាំងមូល។ ចូរអានខ.១-៣ ឡើងវិញ។ តើ អស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាដើម្បីធ្វើអ្វី? ការពន្យល់ ផ្នែកដំបូង (ខ.១-៣) គឺជាសំឡេងរបស់ប្រទេសទាំងអស់។ «ផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ» គឺជារូបភាពស្ដីអំពីការបះបោរប្រឆាំងនឹងព្រះ។ ព្រះទ្រង់មានអំណាចលើប្រទេសជាតិទាំងអស់ ប៉ុន្តែប្រជាជាតិចង់មានសេរីភាពពីអាជ្ញាធររបស់ព្រះ។ តើ ព្រះនឹងឆ្លើយតបទៅនឹងការបះបោរនេះយ៉ាងម៉េច? ផ្នែកទីពីរ(ខ.៤-៦) នឹងឆ្លើយសំនួរនេះ។ ចូរអាន ខ.៤-៦។ តើ…
Obadiah អូបាឌា ចូរអាន ខ.១ តើកណ្ឌអូបាឌាបង្ហាញយើងអំពីស្រុកមួយណានៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សំដែងអោយលោកអូបាឌាឃើញ? ការពន្យល់ ជនជាតិអេដំមគឺជាពូជពង្សរបស់អេសាវ (លោកុប្បត្ដិ ២៥:២៥-២៦)។ អេសាវជាកូនប្រុសច្បងអ៊ីសាក (លោកុប្បត្ដិ ៣៦:១,៩)។ អេដំមមានន័យថាពណ៌ក្រហម (លោកុប្បត្ដិ ២៥:៣០)។ ចូរអាន ខ.២-៤ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅទីនេះ តើ មានហេតុការណ៍អ្វីដែលត្រូវកើតមានដល់ស្រុកអេដំម? ការពន្យល់ ស្រុកអេដំមជាតំបន់ដែលមានភ្នំដ៏ខ្ពស់ ហើយពួកគេបានរស់នៅតាមក្រហែងថ្មហើយគេស្មានគិតថា ពួកគេបានរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុកនោះ។ ចូរអាន ខ.៥-៧ តើ មានហេតុការណ៍អ្វីដែលត្រូវកើតមានដល់ស្រុកអេដំម? ការពន្យល់ ខ.៥-ស្រុកអេដំមមានចំការទំពាំងបាយជូរដ៏ល្អជាច្រើន។ ខ.៧-នៅសម័យនោះប្រទេសធ្លាប់មានបក្សសម្ព័ន្ធ ប្រយោជន៍ដើម្បីអោយគេមានសេចក្ដីសុខសាន្ត ប៉ុន្តែអត្ថបទនេះប្រកាសថា បក្សសម្ព័ន្ធរបស់អេដំមនឹងមិនជួយពួកគេទេ។ ដូច្នេះ ខ.១-៧ បានប្រកាសថា…
John 13.31-38 ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១៨-៣០ យើងបានរៀនថា ក្នុងវប្បធម៌នោះ វាជាការអាក្រក់មែនទែន បើអ្នកដែលទទួលយកការបដិសណ្ឋារៈនិងភាពស្និទ្ធស្នាលនៃការបរិភោគអាហារ ដែលបានចែករំលែកជាមួយ ហើយបន្ទាប់មកបានក្លាយទៅជាការប្រឆាំងនឹងអ្នកដែលផ្តល់អាហារនោះវិញ។ ខណៈពេលព្រះយេស៊ូវបានប្រឈមមុខនឹងការសុគតនោះ ទ្រង់មានអារម្មណ៍ដូចអ្នកនិពន្ធនៃទំនុកដំកើង៤៩នោះដែរ ព្រោះជាមិត្តជិតស្និទ្ធមួយក្នុងចំណោមពួកសិស្សទាំងដប់ពីរនាក់ថា នឹងបើកការប្រឆាំងនឹងព្រះអង្គ ហើយនាំគេមកចាប់ទ្រង់។ ព្រះយេស៊ូវបានបង្គាប់អោយយូដាសធ្វើការនេះអោយបានលឿន ពីព្រោះមានការជាច្រើនដែលត្រូវកើតឡើងនៅក្នុង រយៈម្ភៃបួនម៉ោងបន្ទាប់មកទៀត ដើម្បីអោយព្រះយេស៊ូវសុគតនៅចំពេលវេលាកំណត់របស់ទ្រង់។ ព្រះយេស៊ូវត្រូវការគេចាប់ទ្រង់ កាត់ទោស កាត់ថាមានទោស បន្ទាប់មកនាំយកទៅឯឈើឆ្កាងនិងសុគត។ ដូច្នេះ ដើម្បីអោយគ្រប់ ហេតុការណ៍ទាំងនេះកើតឡើងក្នុងរយៈពេលម្ភៃបួនម៉ោង នោះយូដាសត្រូវតែនាំគេមកចាប់ព្រះយេស៊ូវអោយបានលឿន។ ប្រធានបទដ៏សំខាន់មួយនៅក្នុងអត្ថបទនេះគឺ ព្រះគ្រីស្ទជ្រាបទាំងអស់ (ខ.១, ៣, ១១, ១៨-២១)។ ព្រះអង្គជ្រាបថា ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ហើយព្រះយេស៊ូវមានបន្ទូលប្រាប់ការនេះជាមុនដើម្បីអោយពួកសិស្សនិងយើងនឹងជឿលើទ្រង់ (ខ.១៩)។ សូមអានយ៉ូហាន ១៣:៣១-៣៨…
Ex. 1.1-7 សូមអាននិក្ខមនំ ១:១-៧ ទាំងមូល។ ចូរអាន ខ. ៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ ពួកអ្នកដែលកើតអំពីយ៉ាកុបដែលបានមកចូលអេស៊ីព្ទមានចំនួនប៉ុន្មាននាក់? ចូរអាន ខ. ៦-៧ និងលោកុប្បត្ដិ ៤៦:៣។ តើ មានអ្វីកើតឡើងរវាងសម័យដែលយ៉ូសែបនិងបងប្អូនលោកបានចូលអេស៊ីព្ទជាមួយនឹងសម័យលោកម៉ូសេ? ការពន្យល់និងការអនុវត្ត៖ និក្ខមនំ ជំពូក១ គឺជាស្ពានតភ្ជាប់ព្រឹត្តិការណ៍ ដែលបានចែងទុកនៅក្នុងកណ្ឌលោកុប្បត្ដិនិងរឿងរ៉ាវនិទានអំពីការប្រោសលោះនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ។ ខ.១-៥ បានសង្ខេបស្ថានភាពនៅទីបញ្ចប់នៃកណ្ឌលោកុប្បត្ដិ គឺកូនរបស់យ៉ាកុបរស់នៅអេស៊ីព្ទ ហើយ ខ.៦-៧ បានសង្ខេបប្រវត្តិសាស្ត្ររវាងសម័យយ៉ូសែប (ចុងកណ្ឌលោកុប្បត្ដិ) និងសម័យម៉ូសេ។ ព្រះជាម្ចាស់បានសន្យាដល់លោកអ័ប្រាហាំថា លោកនឹងមានកូនចៅជាច្រើនរាប់មិនអស់ ហើយថាពួកគេនឹងទទួលទឹកដីកាណានជាមត៌ក។ ស្ថានភាពនេះនៅចុងបញ្ចប់នៃលោកុប្បត្ដិនិងនៅក្នុងនិក្ខមនំ ២:១-៥ នោះគឺថាមានកូនចៅតែ៧០នាក់ប៉ុណ្ណោះ ហើយពួកគេមិនមែននៅក្នុងស្រុកដែលព្រះបានសន្យានោះទេ។ …
John 13.18-30 យ៉ូហាន ១៣:១៨–៣០ ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១-១៧ យើងបានរៀនថា ព្រឹត្តិការណ៍ដែលបានចែងទុកនៅក្នុង យ៉ូហានជំពូក១៣-១៧ បានកើតឡើងនៅយប់មួយមុនបុណ្យរំលង។ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចរបស់ព្រះអង្គ ប៉ុន្តែសូម្បីតែព្រះយេស៊ូវមានអំណាចដ៏ខ្ពង់ខ្ពស់បំផុតក៏ដោយ ក៏ព្រះអង្គបានបន្ទាបអង្គទ្រង់ ហើយបម្រើពួកសិស្សដោយការលាងជើងរបស់គេដែរ។ សកម្មភាពនេះគឺជារូបភាពដែលបង្ហាញនិងពន្យល់អំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសិស្សនិងយើង ហើយជាគំរូអោយយើងធ្វើតាមដោយយើងបន្ទាបខ្លួននិងបម្រើគ្នាទៅវិញទៅមកផងដែរ។ សូមអានយ៉ូហាន ១៣:១៨-៣០ ទាំងមូល។ ចូរអាន ខ.១៨-២០ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ អ្នកបរិភោគអាហារជាមួយព្រះយេស៊ូវបានធ្វើអ្វី? តើ ហេតុអ្វីបានជាព្រះយេស៊ូវនិយាយប្រាប់អ្នករាល់គ្នានៅមុនពេលហេតុការណ៍ទាំងនោះកើតមានឡើង? ការពន្យល់៖ នៅក្នុងខ.១០-១១ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីមុនរួចហើយហើយអំពីមនុស្សម្នាក់ដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។ អ្នកនោះមិនស្អាតទេ ហើយនៅក្នុងខ.១៨ ព្រះយេស៊ូវចាប់ផ្តើមបង្រៀនអំពីអ្នកនោះម្ដងទៀត។ អ្នកនោះមិនមានពរទេ (ខ.១៧-១៨)។ ព្រះយេស៊ូវបានដកស្រង់ពីទំនុកដំកើង ៤១:៩។ នៅក្នុងទំនុកដំកើង៤៩…