Category: 4. សេចក្ដីអធិប្បាយ Sermons

Sermons

កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3

The following is an abridged translation of a sermon by John Piper on http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel កិច្ចការ​ពួក​សាវក​ ២០:២៦-២៧ នៅ​ក្នុង​ខ.​១៨-២១ សាវក​ប៉ុល​ងាក​សំឡឹង​ទៅ​ឯ​រយៈ​ពេល​បី​ឆ្នាំ​ ដែល​គាត់​បាន​ចំណាយ​ធ្វើ​ការ​នៅ​អេភេសូរ ហើយ​គាត់​រំលឹក​ពួក​ចាស់​ទុំ​អំពី​របៀប​ ដែល​គាត់​បាន​បំរើ​ព្រះ​ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក​  ​និង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ ទាំង​ត្រូវ​សេចក្តី​ល្បួង​ជា​ច្រើន​ផង​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ប្រែ​ចិត្ត​មក​ឯ​ព្រះ​ជា​ម្ចាស់​ និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​។ ​            បន្ទាប់​មក​ នៅ​ក្នុង​ខ.​២២-២៥ សាវក​ប៉ុល​សំឡឹង​មើល​ឆ្ពោះ​ទៅ​ឯ​អនាគត​ ដែល​ព្រះ​មាន​បន្ទូល​ថា គាត់​នឹង​មាន​ការ​រង​ទុក្ខ​  និង​ត្រូវ​ជាប់​គុក​ទៀត។ ​ហើយ​គាត់​និយាយ​ថា ​អ្វី​ដែល​សំខាន់​ដល់​គាត់​គឺ​ថា​ គាត់​បាន​បង្ហើយ​អ្វី ដែល​ព្រះ​បាន​ត្រាស់​ហៅ​អោយ​គាត់​ធ្វើ​ គឺ​មិន​មែន​ថា ​គាត់​នៅ​មាន​ជីវិត ​ឬ​ស្លាប់​នោះ​ឡើយ​។ ​ការ​ងាក​សំឡឹង​មើល​ទៅ​ឯ​សេចក្តី​ស្មោះ​ត្រង់​របស់​សាវក​ប៉ុល​

Tagged with:

១ធីម៉ូថេ ៣:៤-៥ 1 Tim. 3:4-5 John Piper

1 Tim 3.4-5 Raising kids who hope 2 pdf download The following sermon is a translation of a sermon at http://www.desiringgod.org/sermons/he-must-manage-his-household-well   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   ១ធីម៉ូថេ ៣:៤-៥   អត្ថបទ​នៃ​ព្រះ​បន្ទូល​ត្រង់​នេះ ភ្ជាប់​គ្រួសារ​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​ក្រុម​ជំនុំ​ជាមួយ​នឹង​គ្រួសារ​របស់​យើង។ ដើម្បី​ឲ្យ​យើង​យល់​ពី​អត្ថបទ​នេះ ជាដំបូង​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​មើល​ដោយ​ដេញ​ពី​ចុង​ឃ្លា​ខ៥ រហូត​ដល់​ដើម​ខ៤ វិញ។   ក្រុម​ជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់   ចេញ​ពី​ឃ្លា «ក្រុម​ជំនុំ​របស់​ព្រះ» យើង​ខ្ញុំ​សុំ​ឲ្យ​ចំណង​ជើង​ចំណុច​ទី១ ថា

Tagged with:

ពួក​ចៅ​ហ្វាយ ៦:១-១៧ Judges 6:1-17 David Painter

Judges Gideon pdf download Gideon – the unwilling saviour គីឌាន អ្នក​សង្រ្គោះ​ដែល​គ្នា​ន​ឆន្ទៈ Judges 6:1-17 ​ពួក​ចៅ​ហ្វាយ ៦:១-១៧   បងប្អូន នៅពេលខ្នុំបានអធិប្បាយ​លើក​មុន នៅខែ​កុម្ភៈ យើងបានមើល​​ក្នុង​កណ្ឌចៅហ្វាយ គឺជាពេលវេលាដែលរាស្ត្ររបស់ព្រះអត់ចេះច្បាប់របស់ទ្រង់ អត់គោរពព្រះ គ្មានរបៀបរៀបរយ ហើយគ្មានអ្នកត្រួតត្រា។​ ដូច្នេះអ្នកនិពន្ធបានប្រាប់​ជា​ច្រើនដង​ថា​ នៅសម័យនោះ ពូកគេគ្មានស្តេច។   ​នៅ​សម័យបុរាណ​​នោះ​ គឺ​ប្រហែល​ជា​៣០០ឆ្នាំ ដែលព្រះបានចាត់ចៅហ្វាយ​ចំនួន​ដប់ពីរនាក់​​​មក​ដល់​ពួកគេ​ ដើម្បីដឹកនាំកុលសម្ព័ន្ធផ្សេងៗ នៅក្នុងអ៊ីស្រាអែល។ នៅពេលមុន   ខ្ញុំបានអធិប្បាយអំពីមនុស្សប្រុសម្នាក់ មានឈ្មោះ​ថា អេហ៉ូដ ដែលជា​បុរស​ប្រើតែដៃឆ្វេងប៉ុណ្ណោះ   ប៉ុន្តែគាត់​បាន​ក្លាយជាអ្នកសង្គ្រោះរបស់ព្រះ ចេញពីអំណាចរបស់ពួកម៉ូអាប់        ដើម្បី​អោយ​ពួកអ៊ីស្រាអែលអាចរីករាយដោយសន្តិភាពក្នុងទឹកដីសន្យា​អស់​រយៈ​ពេល​៨០ឆ្នាំ។

Tagged with:

កិច្ចការ ២០:២២-២៥ Acts 20:22-25 John Piper Elders 2

Ac.20.22-25 Elders 2 pdf download កិច្ចការ ២០:២២–២៥ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/faithfulness-is-better-than-life សាវក​ប៉ុល​បាន​ចំណាយ​រយៈ​ពេល​បី ឆ្នាំ​នៅក្នុង​ក្រុង​អេភេសូរ បង្រៀន​និង​ស្អាង​ពួកជំនុំ ហើយ​ផ្សាយ​ដំណឹងល្អ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ រហូត​ដល់​មនុស្ស​នៅ​ជុំវិញ​ស្រុក​អាស៊ី​បាន​ស្តាប់​លឺ​ព្រះ​បន្ទូល​ព្រះ​ (កិច្ចការ ១៩:១០)។ ​គាត់​បាន​ចាក​ចេញ​  និង​បាន​ចំណាយ​ពេល​នៅក្នុង​ក្រុង​កូរិនថូស​នៅ​ក្នុង​រដូវ​រងា ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរូសាឡិម​ ​

Tagged with:

កិច្ចការ ២០:១៧-២១ Acts 20:17-21 John Piper Elders 1

Ac.20.17-21 Elders 1 pdf download កិច្ចការ​ ២០:១៧-២១ The following is an abridged translation of a sermon by John Piper.  If you wish to read the original English, go to http://www.desiringgod.org/sermons/serving-the-lord-with-humility-tears-and-trials កណ្ឌ​គម្ពីរ​កិច្ច​ការ​គឺ​ជា​ការ​រៀបរាប់​យ៉ាង​លឿន​ពី​រឿង​រីករាយ​នៃ​ដំណឹង​ល្អ​ចេញ​ ​ទូទាំង​ចក្រភព​រ៉ូម៉ាំង​ នៅក្នុង ​រយៈ​ពេល​៣០​ឆ្នាំ​ដំបូង​ បន្ទាប់​ពី​ព្រះយេស៊ូវ​រស់​ពី​សុគត​ឡើង​វិញ​។​ ប៉ុន្តែ​យូរៗ​ម្តង​ ​លោក​លូកា ​រៀប​រាប់​រឿង ​យ៉ាង​យឺតៗ​ដើម្បី​អោយ​យើង​ស្តាប់​សេចក្តី​អធិប្បាយ​ម្តង។ ដូច្នេះ គាត់​ជំរុញ​ទឹក​ចិត្ត​យើង​ដោយ​រៀបរាប់​ពី​ដំណឹងល្អ​ចាប់​ផ្តើម​ពី​យេរូសាឡិម​ទៅ​ដល់​ស្រុក​យូដា

Tagged with:

ចៅហ្វាយ ៣:១២-៣០ Judges 3:12-30 David Painter

Judges 3.12-20 download ព្រះគម្ពីរសញ្ញាចាស់៖ ចៅហ្វាយ ៣:១២-៣០ ព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៥:១-១៣ ផ្ទៃរឿងសំខាន់៖ «នៅក្នុងការបំរើព្រះយេស៊ូវ យើងត្រូវមាន​ផែន​ការយុទ្ធសាស្ត្រ​ឧបាយកល​»   បងប្អូន          យើងអត់ចូល​ចិត្ត​មើល​ឃើញ​ការលំ​បាក​ក្នុងជីវិត​របស់​យើង​ឡើយ​ ជាពិសេសនៅពេលយើងមិនអាចគ្រប់គ្រងស្ថានភាព ឬកាលៈទេសៈ​ទាំង​​នោះ​បាន​។​ ​ឧទាហរណ៍​នៅពេលយើងជួបប្រទះនឹងទឹកជំនន់ ភ្លើងឆេះ​ផ្ទះ​ ទុរភិក្ស ​​បញ្ហា​ហិរញ្ញវត្ថុ​ភាពក្រីក្រ ឬ​អំពើ​ពុករលួយ ​​ហើយ​ភាគច្រើននៅពេលយើងឃើញទុក្ខ​លំ​បាក​នៅក្នុងជីវិត​របស់​មនុស្សដទៃ យើងក៏​បានឃើញប្រភពនៃទុក្ខ​លំបាក់​ទាំង​នោះ​ផង​ដែរ ៖ ពេលយើងឃើញមនុស្សស្រវឹងដួល យើងគិតថា ដោយ​សារ​តែ​គេបានផឹកស្រាជាច្រើន ពេលយើងឃើញមនុស្សកំពុងស្លាប់ដោយជម្ងឺមហារីក​សួត យើងគិតថា គេបានជក់បារីជាច្រើន ពេលយើងឃើញមនុស្សអត់មានលុយ យើងគិតថា គេខ្ជិល នៅក្នុងកណ្ឌចៅហ្វាយ ពួកអ៊ីស្រាអែលបានមកដល់ទឹកដីសន្យា គឺទឹកដីដែលព្រះបានសន្យាដល់លោកអ័ប្រាហាំ គឺជារមរដក ដែលបានបង្ហាញដល់យើងក្នុង​លោកុ. ១២:១-៣។ កណ្ឌចៅហ្វាយ​បានកាត់ត្រា

Tagged with:

អេសេគាល ១-៣ Ezekiel 1-3 Don Carson

Ezekiel 1-3 The Call of a Prophet pdf download ជា​ច្រើន​ដង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ យើង​ឃើញ​មាន​លាយ​ឡំ​ទៅ​ដោយ​ពេល​ល្អ និង​ពេល​អាក្រក់។ នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​ក្នុង​អំឡុង​ឆ្នាំ ១៧៣៥-១៧៤០ គឺ​ជា​អំឡុង​ពេល​មួយ​ដ៏​អាក្រក់ ដ្បិត​នៅ​ពេល​នោះ​កើត​មាន​បន​ពេស្យា​ចារ​ជា​ច្រើន​ និង​មាន​ទាស​ករ​ជា​ច្រើន​ផង​ដែរ។ អ្នក​មាន​កាន់​តែ​មាន​ឡើង ឯ​អ្នក​ក្រ​កាន់​តែ​ក្រ​ឡើង។ ប៉ុន្តែ​ក៏​មាន​ពេល​វេលា​ដ៏​ល្អ​ផង​ដែរ គឺ​នៅក្នុង​ឆ្នាំ ១៧៣៨ លោក​ George Whitefield​ បាន​អធិប្បាយ​ដំណឹងល្អ ទៅ​កាន់​កម្ម​ករ​ជីក​រ៉ែ ហើយ​ពេល​នោះ​មាន​មនុស្ស​រាប់​ពាន់​នាក់ ​បាន​ទទួល​ជឿ​លើ​ព្រះគ្រីស្ទ ហើយ​បាន​ប្រែ​ចិត្ត​ពិត​ប្រាកដ។ នៅ​ក្នុង​ឆ្នាំ​១៧៤០ លោក​ John​ និង​លោក​ Charles​ Wesley ​បាន​ចាប់​ផ្តើម​អធិប្បាយ​ដំណឹង​ល្អ ហើយ​៧០​ឆ្នាំ​ក្រោយ​មក​ មាន​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ប្រ​ទេស​អង់គ្លេស​ បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​នោះ​បាន​នាំ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំ​សម្បើម​

Tagged with:

អេសាយ ៦ Isaiah 6 John Piper

In the throne room pdf download មាន​ពេល​ខ្លះ​ពួក​អ្នក​ជឿ មាន​ទស្សនៈ​តូច​ចង្អៀត​អំពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បង្ហាញ​ពី​ភាព​ធំ​ឧត្តម​ ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ពួក​គេ​បាន​ឃើញ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ។ ឥរិយា​បទ​នេះ​បាន​កើត​ឡើង​ចំពោះ​ហោ​រា​អេសាយ ​បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦:១-៤។ ហោ​រា​អេសាយ​បាន​ឆ្លើយ​តប​ទៅ​ចំពោះ​ការ​ជាក់​ស្តែង​ដែល​លោក​បាន​ឃើញ​ដោយ​និយាយ​ថា «ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ»។ ខ្ញុំ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​តាំង​ពី​មាន​អាយុ​បាន​៦​ឆ្នាំ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​ក៏​មិន​ទាន់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​បាន​២៣​ឆ្នាំ​ទើប​ខ្ញុំ​បាន​ស្គាល់​ព្រះ​អង្គ​តាម​ទស្សនៈ​ថ្មី​មួយ​ទៀត។ ខ្ញុំ​បាន​ភ្លក់​រស់​ជាតិ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដែល​នឹង​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​សោះ​ឡើយ ហើយ​ដែល​រស់​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ភ្លក់​សោះ​ពី​មុន​មក ហើយ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​នវ​ការ​នេះ​ចំពោះ​អ្នក​ផង​ដែរ នៅ​ពេល​ដែល​យើង​សិក្សា​នូវ​ការ​ជាក់​ស្តែង​នេះ​ជា​មួយ​គ្នា។ ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ទស្សនៈ​អំពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​អ្នក​ក្នុង​ពេល​នេះ​ដែរ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួ​សារ​គ្រីស្ទ​បរិស័ទ ឬ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ដែល​គ្រប់​យ៉ាង​សុទ្ធ​តែ​រាក់​កំផែល។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​អ្នក​នឹង​មើល​ឃើញ​វិសាល​ភាព​នៃ​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។ នៅ​ពេល​នេះ​យើង​នឹង​សិក្សា​ពី​លក្ខណៈ​ពិសេស​៧​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​ពណ៌​នា​នៅ​ក្នុង​៦:១-៤។ ១. ព្រះ​ជា​ម្ចាស់​ ទ្រង់​មាន​ព្រះ​ជន្ម​រស់ ព្រះ​ម​ហា​ក្សត្រ​អ៊ូសៀស​បាន​សោយ​ជីវង្គត (ខ១) ដូច្នេះ​ទោះ​បី​ស្តេច​ក៏​សោយ​ជីវង្គត​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​វិញ​ ទ្រង់​មិន​ដែល​សុគត​ឡើយ។ ទ្រង់​គឺ​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច។ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​កោដិ​កោដិ​ឆ្នាំ

Tagged with:

សាស្តា ១ Ecclesiastes 1 David Painter

Ecclesiastes 1 pdf download អត្ថ​បទ​គម្ពីរ​៖ កណ្ឌ​សាស្តា ១:១–១១ អាន​ព្រះគម្ពីរ​​សញ្ញា​ចាស់​៖ ១​ពង្សាវតារក្សត្រ ៤:២០-៣៤       ​ព្រះគម្ពីរ​សញ្ញាថ្មី​​៖ លូកា ១២:១៦-២១ ផ្ទៃរឿង​សំខាន់​៖ ‹‹បើ​យើង​គ្មាន​ព្រះគ្រីស្ទ​ទេ​ ​នោះកិច្ចការ​​របស់​យើង​​ជាឥត​ប្រយោជន៍​ទេ ​ហើយ​ជីវិត​​របស់​​យើង​​ក៏​ឥត​ប្រយោជន៍​​ផង​ដែរ›› សូម​អធិស្ឋាន… លោក លោកស្រី លោកគ្រូ អ្នកគ្រូ និង​​បងប្អូន​ដែល​​រស់​នៅ​ក្នុង​​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ​​ទាំង​អស់​គ្នា​​ ផ្ទៃរឿងនៃការអធិប្បាយថ្ងៃនេះគឺ ‹‹បើយើងគ្មានព្រះគ្រីស្ទ ​នោះ​កិច្ចការ​​របស់​​យើង​​ជាឥត​ប្រយោជន៏ប្រយោជន៍ ហើយ​​ជីវិត​​របស់​​យើងក៏​ឥត​ប្រយោជន៏ផង​​ដែរ››។ នៅសព្វថ្ងៃនេះ           នៅទីក្រុងនេះ           ការងារសំខាន់ណាស់! បើយើងមើលទូរទស្សន៍ ស្តាប់វិទ្យុ អានកាសែត ឫអ៊ីនធឺណែត  នោះ​​យើង​នឹងដឹងច្បាស់ថា មនុស្ស​ដែលមានជីវិតល្អ ជីវិត​ងាយ​​ស្រួល មានជោគ​ជ័យ​នៅ​ក្នុងជីវិត គឺជាមនុស្ស​ដែលមានការងារសំខាន់​​

Tagged with:

១ កូរិនថូស ៥ 1Cor. 5 Simon Manchester

1 Cor 5 pdf download ពួក​ជំនុំ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ការ​កុហក​ឡើយ ហើយ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បាប ឬ​សេចក្តី​អាក្រក់​នៅ​លាយ​ឡំ​ជា​មួយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​ជំនុំ​គឺ​ជា​របស់​ព្រះ​ជា​ម្ចាស់។ ទ្រង់​ត្រាស់​ហៅ​យើង​ឲ្យ​ត្រ​លប់​ជា​រាស្រ្ត​របស់​ទ្រង់ ដូច្នេះ​យើង​ត្រូវ​រស់​នៅ​តាម​ផ្លូវ​របស់​ទ្រង់។ នៅ​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រាស់​ហៅ​មនុស្ស​ម្នាក់​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​គាត់​មិន​អាច​ដើរតាម​លោកិយ​នេះ​បាន​ឡើយ។ មិន​មាន​កា​រ​ត្រាស់​ហៅ​ណា​ដែល​ខ្ពស់​ជាង​ការ​ត្រាស់​ហៅ​ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ។ នៅ​ក្នុង​ជំពូក​នេះ​ពិពណ៌នា​ពី​របៀប​ក្នុង​ការ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ។ សាវក​ប៉ុល​បាន​លើក​ឡើង​ថា  ​«បណ្តេញ​មនុស្ស​អាក្រក់​ចេញពី​ពួក​ជំនុំ​ទៅ»។ ការ​ធ្វើ​តាម​បទ​បញ្ញត្តិ​នេះ​គឺ​ជា​ការ​មួយ​ពិបាក​សំរាប់​ពួក​ជំនុំ​ តែ​តាម​ពិត​បទ​បញ្ញត្តិ​នេះ​ចង់​បញ្ជាក់​យ៉ាង​នេះ​ថា យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លូវ​ដែល​ខ្លួន​យើង​ផ្ទាល់​ ក៏​ដូច​ជា​ពួក​ជំនុំ​ ​ដើរ​តាម​ព្រះ​ជា​ម្ចាស់។ យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ មិន​ថា​យើង​ជា​គ្រីស្ទ​បរិស័ទ​យូរ​ឆ្នាំ​ ឬ​តិច​ឆ្នាំ​ឡើយ ​ជួន​កាល​យើង​និយាយ​ឬ​ធ្វើ​ខុស។ ឧទាហរណ៍ នៅ​ពេល​លោក​ពេត្រុស​បាន​ប្រ​កាស​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី​ មើល​ទៅ​គាត់​ហាក់​ដូច​ជា​យល់​អំពី​ព្រះ​យេស៊ូវ​ច្បាស់​មែន​ទែន តែ​មួយ​ស្រ​បក់​ក្រោយ​មក​គាត់​បាន​និយាយ​ថា យើង​មិន​ចង់​ឲ្យ​ទ្រង់​សុគត​ទេ ​ហើយ​ពេល​នោះ​ព្រះយេស៊ូវ​បាន​ហៅ​គាត់​ជា​សា​តាំង​ និង​បាន​ប្រាប់​គាត់​ឲ្យ​ថយ​ចេញ​ពី​ផ្លូវ​របស់​ទ្រង់។ សាវក​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង​រ៉ូម ៧ ​ថា «ឯ​ខ្ញុំ​ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ នោះ​ចេះ​តែ​មាន​សេចក្តី​អាក្រក់ ជាប់​នៅ​នឹង​ខ្ញុំ​ជា​និច្ច»។

Tagged with:
Top