Category: 7. ពាក្យលំនាំកណ្ឌគម្ពីរ Intro to Bible books

ពាក្យលំនាំ៖ បរិទេវ Introduction to Lamentations

Lamentations Intro pdf download បរិទេវ​ ​Lamentations កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​បរិទេវ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​បរិទេវ​ Historical background to ​Lamentations and basic message យើង​មិន​បាន​ដឹង​ថា​អ្នក​ដែល​បាន​សរសេរកណ្ឌ​​បរិទេវ​ទេ ប៉ុន្តែ​ជា​ប្រពៃណី​មួយ​ចំនួន​បាន​និយាយ​ថា​ វា​ត្រូវ​បាន​សរសេរ​ដោយ​លោក​យេរេមា​។  កណ្ឌ​បរិទេវ​ប្រើ​​​​កំណាព្យ​ ​ដើម្បី​ផ្តល់​ទីបន្ទាល់​របស់​សាក្សី​ផ្ទាល់​ភ្នែក​​អំពី​ការ​ដែល​បាប៊ីឡូន​បំផ្លាញ​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​​៥៨៧​មុន​គ.ស។ ​កណ្ឌ​នេះ​ប្រហែល​ត្រូវ​បាន​សរសេរ​ឡើង​នៅក្នុង​​រវាង​ឆ្នាំ៥៨៦​និង​៥១៦​មុន​គ.ស។ ​កណ្ឌ​បរិទេវ​គឺ​ជា​កំណាព្យ​ ដែល​ពួក​យូដា​​​បាន​ប្រើ​ ដើម្បី​​កាន់​ទុក្ខ​​ចំពោះ​ការ​វិនាស​​ដ៏​ហិនហោច​​នៃ​ទីក្រុង​យេរូសាឡិម​។ ​ព្រះ​បាន​ប្រើ​​​ខ្មាំង​សត្រូវ​របស់​រាស្ត្រ​នៃ​ទ្រង់​​ ដើម្បី​​ដាក់​ទណ្ឌកម្ម​​ពួក​គេ​សំរាប់​អំពើ​បាប​របស់​ពួកគេ​។ ​កំណាព្យ​ស្រែក​អំពាវ​នា​​វ​រក​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ហើយ​ប្រកាស​ថា ទ្រង់​នឹង​ស្តា​រពួក​គេ​​​មក​កាន់​ទឹក​ដី​​របស់​ពួកគេ​ម្តង​ទៀត​នៅ​ថ្ងៃ​ណា​មួយ​។​​ គម្រោង Outline កំណាព្យ​ទី​មួយ៖ ម្ដេច​ក៏​ក្រុង​បែរ​ជា​នៅ​ឯកោ (១:១–២២) កំណាព្យ​ទី​ពីរ​៖ ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ​គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន (២:១–២២) កំណាព្យ​ទី​បី​៖ ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា (៣:១–៦៦) កំណាព្យ​ទី​បួន​៖ ម្ដេច​ក៏​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!

Tagged with:

ពាក្យលំនាំ៖ សាការី Introduction to Zechariah

Zechariah Intro pdf download សាការី Zechariah សារៈសំខាន់នៃកណ្ឌសាការី Importance of Zechariah កណ្ឌសាការីមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបានផ្តល់អោយយើងនូវទំនាយយ៉ាងច្បាស់លាស់អំពីព្រះមែស៊ីដែលត្រូវយាងមក។ អត្ថបទនៅក្នុងគម្ពីរដំណឹងល្អ ដែលនិទានអំពីសបា្តហ៍ចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូវបានដកស្រង់នូវបទគម្ពីរសាការីជាច្រើន។ កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យសាការីនិងខ្លឹមសារនៃប្រសាសន៍របស់សាការី Historical background to Zechariah and basic message សាការីគឺជាហោរានិងជាសង្ឃ ហើយឈ្មោះរបស់គាត់មានន័យថា «ព្រះនឹកចាំ»។ គាត់បានចាប់ផ្តើមការប្រកាសព្រះបន្ទូលរបស់ព្រះនៅក្នុងឆ្នាំ៥២០មុនគ.ស គឺភ្លាមៗបន្ទាប់ពីហោរាហាកាយបានចាប់ផ្តើមប្រកាសព្រះបន្ទូល។ រយៈពេលជិត២០ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកពីការនិរទេសពីបាប៊ីឡូនក្នុងសម័យស្តេចស៊ីរូសវិញ (ឆ្នាំ៥៣៨មុនគ.ស) ប្រជារាស្ត្ររបស់ព្រះបានទទួលនូវការបាក់ទឹកចិត្ត។ ពួកគេបានដាក់គ្រឹះព្រះវិហារភ្លាមៗ បន្ទាប់ពីការវិលត្រឡប់មកវិញដំបូង ក្នុងឆ្នាំ៥៣៦មុនគ.ស ប៉ុន្តែពេលនោះមានការទាស់ប្រឆាំងយ៉ាងខ្លាំង ចំពោះដំណើរការសាងសង់បន្តទៀត។ ទំនាយរបស់សាការីចាប់ផ្តើមដោយនិមិត្តជាច្រើន ព្រះអម្ចាស់បានបញ្ជូនទេវតាម្នាក់មកកាន់សាការី (ហើយមកកាន់យើង) ដើម្បីកាត់ស្រាយ ហើយយើងអាចស្វែងរកអត្ថន័យនៃនិមិត្តទាំងនោះបាន នៅក្នុងការថ្លែងរបស់ទេវតា។

Tagged with:

ពាក្យលំនាំ៖ ហាបាគុក Introduction to Habakkuk

Habakkuk Intro pdf download ហាបាគុក Habakkuk កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យហាបាគុកនិងខ្លឹមសារនៃប្រសាសន៍របស់ហាបាគុក Historical background to Habakkuk and basic message កណ្ឌហាបាគុកគឺជាកណ្ឌទំនាយមិនធម្មតាមួយ។ កណ្ឌនេះមិននិយាយទៅកាន់ប្រជាជនយូដាដោយផ្ទាល់នោះទេ ប៉ុន្តែកណ្ឌនេះគឺជាការសន្ទនាមួយរវាងហោរាហាបាគុកនិងព្រះជាម្ចាស់។ ហោរាហាបាគុកប្រហែលជាបានទាយនៅក្នុងកំឡុងពេលដូចគ្នានឹងហោរាសេផានានិងហោរាយេរេមាដែរ។ គាត់ប្រហែលជាបានទាយ មុនការបញ្ចប់រាជ្យរបស់ស្តេចយ៉ូសៀស (៦៤០-៦០៩មុនគ.ស)។ ហោរាហាបាគុកគឺជាម្នាក់ដែលហ៊ានសួរព្រះនូវសំនួរខ្លាំងៗ។ បើសិនព្រះពិតជាល្អ និងមានអំណាចទាំងស្រុងមែននោះ ហេតុអ្វីទ្រង់មិនឆ្លើយតបចំពោះការយំស្រែកសុំជំនួយដូច្នេះ? តើព្រះអាចប្រើការអាក្រក់ ដើម្បីអនុវត្តការវិនិច្ឆ័យរបស់ទ្រង់បានយ៉ាងដូចម្តេច? ហោរាហាបាគុកបានមើលឃើញអំពើពុករលួយ និងការមិនគោរពច្បាប់នៅក្នុងសង្គមអ៊ីស្រាអែល ហើយគាត់បានចង់ថា ព្រះនឹងតាំងរាជ្យនៃសេចក្តីយុត្តិធម៌របស់ទ្រង់ឡើង។ ប៉ុន្តែហោរាហាបាគុកបានដឹងថា ព្រះនឹងប្រើការឈ្លានពានរបស់ពួកបាប៊ីឡូន (សាសន៍ខាល់ដេ) ដើម្បីដាក់វិន័យដល់អ៊ីស្រាអែល។ ការនេះដូចជាចំឡែក ពីព្រោះពួកបាប៊ីឡូនរឹតតែអាក្រក់ជាងជនជាតិអ៊ីស្រាអែលទៅទៀត។ ផ្នែកនៃសារព្រះបន្ទូលរបស់គាត់ (ជំពូក៣) គឺជាចំរៀងមួយ ដោយមានការណែនាំអំពីរបៀប

Tagged with:

ពាក្យលំនាំ៖ យេរេមា Introduction to Jeremiah

Jeremiah Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​យេរេមា​ Importance of Jeremiah កណ្ឌ​យេរេមា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ទៅ​កាន់​ជន​ជាតិ     ​អ៊ីស្រាអែល​និង​ជនជាតិ​យូដា​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​បាន​ប្រកាស​ទំនាយ​សំខាន់ៗ​ជា​ច្រើន​អំពី​ការ​យាង​មក​របស់​ព្រះ​មែស៊ី។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យេរេមា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យេរេមា​ Historical background to Jeremiah and basic message ហោរា​យេរេមា​បាន​កើត​នៅ​ចុង​បញ្ចប់​នៃ​រាជ្យ​របស់​ស្តេច​ម៉ាន៉ា​សេ។ ​ស្តេច​ម៉ាន៉ាសេ​បាន​ដឹកនាំ​ប្រជាជន​យូដា​អោយ​ថ្វាយ​បង្គំ​ព្រះ​បាល​និង​អនុវត្ត​ពិធី​សាសនា​ផ្សេងៗ ដែល​ព្រះ​ស្អប់​ខ្ពើម​ (ចោទិយកថា ១៨:៩-១២)។ ​ស្តេច​ម៉ាន៉ាសេ​បាន​នាំ​យក​រូប​ព្រះ​មក​ក្នុង​ព្រះ​វិហារ ហើយ​ថែម​ទាំង​ថ្វាយ​បុត្រា​របស់​ខ្លួន​ផ្ទាល់​ជា​យញ្ញបូជា​នៅ​លើ​អាសនា​របស់​ព្រះ​ដទៃ​ទៀត​ផង។ ទោះបី​ជា​ នៅ​ពេល​ចុង​ក្រោយ​ស្តេច​ម៉ាន៉ាសេ​ប្រែ​ចិត្ត​ពី​ទង្វើ​របស់​ខ្លួន​ ក៏​បុត្រា​របស់​ទ្រង់​ ឈ្មោះ​អាំម៉ូន នៅ​តែ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ដដែល​ (២របាក្សត្រ ៣៣)។ ​ព្រះ​បាន​ត្រាស់​ហៅ​លោក​យេរេមា​ធ្វើ​ជា​ហោរា​នៅ​ឆ្នាំ​ប្រហែល​៦២៧​មុន​គ.ស ហើយ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​៤០​ឆ្នាំ (១:២-៣)។ ហោរា​យេរេមា​បាន​ប្រកាស​ព្រះបន្ទូល​ព្រះ នៅ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​ទាំង​ប្រាំ​អង្គ​ចុង​ក្រោយ​របស់​យូដា៖ យ៉ូសៀស យ៉ូអាហាស

Tagged with:

ពាក្យលំនាំ៖ យ៉ូអែល Introduction to Joel

Joel Intro pdf download កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូអែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូអែល​ Historical background to Joel and basic message យើង​មិន​ដឹង​ច្រើន​អំពី​ហោរា​យ៉ូអែល ដែល​ជា​ហោរា​មក​ពី​យូដា (ប្រហែល​យេរូសាឡិម)។ ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា «​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​»។  កណ្ឌ​យ៉ូអែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ហោរា​យ៉ូអែល​បង្ហាញ​អំពី​អត្តចរិត​របស់​ព្រះ​ថា ទ្រង់​បរិសុទ្ធ​ ហើយ​នឹង​វិនិច្ឆ័យ​អំពើ​បាប។ ហោរា​យ៉ូអែល​ក៏​ប្រកាស​អំពី​សេចក្តី​សន្យា​ដ៏​  អស្ចារ្យ​របស់​ព្រះ​សំរាប់​ពេល​អនាគត​ ជា​ពេល​មួយ ដែល​ព្រះ​នឹង​សង្គ្រោះ​និង​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ​ប្រធាន​បទ​ដ៏​សំខាន់​គឺ​«ថ្ងៃ​នៃ​ព្រះអម្ចាស់​» ​ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​យាង​មក​បំផ្លាញ​អ្វីៗ​ទាំងអស់ (១:១៥; ២:១-២, ១១, ៣១; ៣:១៤) ហើយ​«នៅ​គ្រា​នោះ»​ (ឬ ​«នៅ​ថ្ងៃ​នោះ»)   (២:២៩; ៣:១, ១៨) ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះអង្គ​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​និង​ស្ដារ​រាស្រ្ត​របស់​ទ្រង់​ឡើង​វិញ។  ប្រធាន​បទ​សំខាន់​មួយ​ទៀត​គឺ យើង​ត្រូវ​យំ​សោក

Tagged with:

ពាក្យលំនាំ៖ នាងរស់ Introduction to Ruth

Ruth Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​នាងរស់​ Importance of Ruth កណ្ឌ​នាង​រស់​មាន​សារៈសំខាន់​ ពីព្រោះ​កណ្ឌ​នេះ​កត់​ត្រា​អំពី​រឿង​ស្នេហា​អស្ចារ្យ​មួយ ដែល​បង្ហាញ​ថា ស្ត្រី​សាសន៍​ម៉ូអាប់​បាន​ចូល​រួម​ជាមួយ​អ៊ីស្រាអែល ដែល​ជា​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​ក្លាយ​ជា​ព្ធយុកោ​ម្នាក់​របស់​ព្រះ​មែស៊ី ដែល​អ៊ីស្រាអែល​ទន្ទឹង​រង់​ចាំ គឺ​ព្រះ​យេស៊ូវ។ ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​តួអង្គ​នាង​រស់ History recorded in Ruth រឿង​របស់​នាង​រស់​កើត​ឡើង​នៅក្នុង​កំឡុង​ពេល​នៃ​ពួក​ចៅហ្វាយ (១:១)។ ​ន៉ាអូមី​និង​គ្រួសារ​របស់​គាត់​បាន​ធ្វើ​ដំណើរ​ពី​បេថ្លេហិម​ទៅ​ស្រុក​ម៉ូអាប់ ដោយ​ព្រោះ​មាន​គ្រោះ​ទុរភិក្ស។ ​ប្តី​របស់​ន៉ាអូមី​បាន​ស្លាប់ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​​បាន​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​នាង​រស់​ជា​ម្នាក់​នៅ​ក្នុង​នោះ។ ​កូន​ប្រុស​ទាំង​ពីរ​របស់​ន៉ាអូមី​បាន​ស្លាប់​ ហើយ​ន៉ាអូមី​ក៏​បាន​វិល​ត្រឡប់​មក​អ៊ីស្រាអែល​វិញ។ ​គាត់​បាន​ប្រាប់​កូន​ប្រសារ​ស្រី​ទាំង​ពីរ​របស់​គាត់​អោយ​ទៅ​ស្នាក់​នៅ​ជាមួយ​សាសន៍​របស់​ពួកគេ​វិញ​ចុះ ប៉ុន្តែ​នាង​រស់​បាន​បដិសេធ​ ដោយ​និយាយ​ថា «សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ

Tagged with:

ពាក្យលំនាំ៖ អេសាយ Introduction to Isaiah

Isaiah Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​អេសាយ Importance of Isaiah កណ្ឌ​អេសាយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​យូរ​មួយ ហើយ​បាន​ប្រកាស​ទំនាយ​សំខាន់ៗ​ជា​ច្រើន​អំពី​ការ​យាង​មក​របស់​ព្រះ​មែស៊ី រួម​ទាំង​ការ​ពន្យល់​យ៉ាង​ច្បាស់​បំផុត​អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ និង​អ្វី​ដែល​ព្រះ​នឹង​បំពេញ​សំរេច​តាមរយៈ​ការ​សុគត​របស់​ទ្រង់​ ហើយ​និង​ទំនាយ​យ៉ាង​ច្បាស់​លាស់​មួយ​ដែល​ថា ​ព្រះ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​មួយ​នៅ​ពេល​អនាគត​ផង​ដែរ។ ​កណ្ឌ​អេសាយ​គឺ​ជា​កណ្ឌ​មួយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ ដែល​ត្រូវ​បាន​ដក​ស្រង់​ច្រើន​ជាង​គេ​នៅ​ក្នុង​សញ្ញា​ថ្មី។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេសាយ​ Historical background to Isaiah ហោរា​អេសាយ​បាន​រស់​នៅ​ក្នុង​យេរូសាឡិម​នៅក្នុង​សតវត្ស​ទី​៨​មុន​គ.ស ហើយ​គាត់​ត្រូវ​បាន​ព្រះ​ត្រាស់​ហៅ​អោយ​ធ្វើ​ជា​ហោរា​នៅ​ឆ្នាំ​៧៤០មុន​គ.ស និង​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ គាត់​បាន​ផ្តល់​ប្រឹក្សា​យោបល់​ដល់​ស្តេច​អង្គ​របស់​យូដា គឺ​អ័ហាស (៧៣៦-៧១៦មុនគ.ស) និង​ហេសេគា (៧១៦-៦៨៧មុន​គ.ស)។ ​នៅ​កំឡុង​ពេល​នេះ ​យូដា​ត្រូវ​បាន​គំរាម​កំហែង​ដោយ​កំឡាំង​ទ័ព​របស់​អាសស៊ើរ។ ​បន្ទាប់​ពី​រាជ្យ​របស់​ស្តេច​ សាឡូម៉ូន ​ប្រជាជាតិ​អ៊ីស្រាអែល​បែង​ចែក​ជា​អាណាចក្រ​ពីរ ​ពូជ​អំបូរ​ដប់​នៅក្នុង​ភាគ​ខាង​ជើង​ក្លាយ​ជា​អាណាចក្រ​អ៊ីស្រាអែល ហើយ​ពូជ​អំបូរ​យូដា​និង​បេនយ៉ាមីន​ក្លាយ​ជា​អាណាចក្រ​យូដា នៅ​ភាគ​ខាង​ត្បូង​ ជា​កន្លែង​ដែល​ហោរា​អេសាយ​បាន​រស់​នៅ។ ​ទាំង​អ៊ីស្រាអែល​និង​យូដា​គឺ​ជា​រដ្ឋ​តូច ​រវាង​ចក្រភព​ពីរ​ដ៏​ធំ​និង​មាន​អំណាច​ធំជាង

Tagged with:

ពាក្យលំនាំ៖ សុភាសិត Introduction to Proverbs

Proverbs Intro pdf download សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ជា​សេចក្ដី​ពិត​សម្រាប់​ជីវិត​របស់​យើង​ទាំង​មូល។ ព្រះ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ប្រាប់​យើង​ពី​របៀប​ដែល​សេចក្តី​ពិត​របស់​ព្រះ​បាន​អនុវត្ត​នៅ​ក្នុងជីវិត​យើង​ប្រ​ចាំ​ថ្ងៃ​ ទាំង​នៅ​ក្នុង                ​គ្រួ​សារ ​នៅ​កន្លែង​ការ​ងារ ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ការ​គ្រប់​គ្រង​និង​ជំនួញ ​នៅ​ក្នុង​ចិត្ត​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សំ​ដែង​ចេញ​នូវ​ប្រតិកម្ម​ផ្សេងៗ ហើយ​​នៅ​ក្នុង​ការ​រស់​នៅ​និង​ការ​សំរេច​ចិត្ត   ​ផង។ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​នេះ ព្រះ​គម្ពីរ​សុភាសិតបាន​បង្ហាញ​ពី​ផ្លូវ​នៃ​ជីវិត ហើយ​ក៏​បាន​ព្រមាន​យើង​អំពី​ផ្លូវ​ទៅ​កាន់​សេចក្តី​ហិន​វិនាស​ផង​ដែរ។ ​កណ្ឌ​សុភាសិត​បាន​ហៅ​ផ្លូវ​ទាំង​ពីរ​នេះ​ថា ផ្លូវ​ប្រាជ្ញា​ និង​ផ្លូវ​ល្ងង់​ខ្លៅ ដែល​ផ្លូវ​ទាំង​ពីរ​តែង​តែ​​ហៅ​យើង​ឲ្យ​ដើរ​តាម​ពួក​គេ​រៀង​ខ្លួន។ អស់​អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ គឺ​អស់​អ្នក​ដែល​ «កោត​ខ្លាច​ព្រះ​ជា​ម្ចាស់» (១:៧)។ កោត​ខ្លាច​ព្រះ​មាន​ន័យ​ថា កោត​ខ្លាច​ចំពោះ​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​ទុកចិត្ត​លើ​សេចក្តី​ពិត​របស់​ទ្រង់។ ទ្រង់​គឺ​ជា​ព្រះ​អាទិករ​របស់​យើង ហើយ​ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​ល្អ​បំផុត​សំរាប់​យើង។ ព្រះ​គម្ពីរ​សុភាសិត​គឺ​ជា​ឧទាហរណ៍​អំពី​សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​យើង។ ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ដឹង​ថា បទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​សុភាសិត​ បើក​សំ​ដែងអំ​ពី​គោល​ការណ៍​ទូ​ទៅ​សំរាប់​ជីវិត​រស់​នៅ ​ហើយ​​មិន​មែន​ជា​សេចក្តី​សន្យា​អំពី​អ្វីៗ​ ដែល​នឹង​កើត​ឡើង​ដាច់​ខាត​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា បទ​​គម្ពីរ​ក្នុង​កណ្ឌ​សុភា​សិត​ខ្លះ​បាន​លើក​ឡើង​អំពី​ការ​បំផ្លាញ ដែល​នឹង​ធ្លាក់​មក​លើ​មនុស្ស​អាក្រក់។

Tagged with:

ពាក្យលំនាំ៖ អែសរ៉ា-នេហេមា Introduction to Ezra-Nehemiah

Ezra-Nehemiah Intro pdf download

Tagged with: ,

ពាក្យលំនាំ៖ យ៉ូស្វេ Introduction to Joshua

Joshua Intro pdf download

Tagged with:
Top