Category: 7. ពាក្យលំនាំកណ្ឌគម្ពីរ Intro to Bible books

ពាក្យលំនាំ៖ លោកុប្បត្ដិ Introduction to Genesis

Genesis Intro pdf download ព្រះគម្ពីរ ​ចាប់ផ្តើម​ដោយ​និទាន​រឿង​អំពី​ការ​បង្កើត​សកល​លោក ​ហើយ​បាន​បញ្ចប់​ដោយ​និទាន​រឿង​អំពី​​ការ​បង្កើត​សកល​លោកថ្មី។ កណ្ឌ​លោកុប្បត្ដិ មិន​គ្រាន់តែ​បង្រៀន​យើង​ថា ព្រះជាម្ចាស់បាន​បង្កើត​​គ្រប់​ទាំង​អស់​​ប៉ុណ្ណោះទេ ប៉ុន្តែ​​កណ្ឌ​នេះ​ក៏​​បាន​សំដែង​អោយ​​មើល​ឃើញ​​គោល​បំណង​របស់​ព្រះជាម្ចាស់​នៅ​​ក្នុង​ការ​បង្កើត​ផង​ដែរ​​។  ទ្រង់ ​បាន​បង្កើត​គ្រប់​ទាំង​អស់​មក​​​ជា​​​ល្អ​ប្រពៃ ប៉ុន្តែ​មនុស្ស​បាន​នាំ​បណ្តាសា​ សេចក្ដី​ស្លាប់ ​និង​​បញ្ហា​មក​ គឺ​នៅ​ពេល​​អ័ដាម​និង​ប្រពន្ធ​​របស់​គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។  ព្រះជាម្ចាស់ ​បាន​សន្យាថា ​ពូជ​​នាង​អេវ៉ា​​​នឹង​​កិន​​ក្បាល​ (បំផ្លាញ​) សត្វ​ពស់​ (មារ​សាតាំង​)។  បន្ទាប់​មក កណ្ឌ​លោកុប្បត្ដិ​បាន​សំដែង​ពី​​ផែនការណ៍​របស់​ព្រះជាម្ចាស់​សម្រាប់​​ពូជ​របស់​អេវ៉ា​ដែល​នឹង​បំផ្លាញ​មារ​សាតាំង​។  ពូជ​នោះ ​គឺ​ជា​ពូជ​របស់​​អ័ប្រាហាំ តាម​រយៈ​ អ៊ីសាក និងយ៉ាកុប។  (សូម​មើល​វីដេអូ ​ នៅ http://www.dkdl.org/?page_id=១៨១០).  ​ សារៈ​សំខាន់​នៃ​កណ្ឌ​លោកុប្បត្ដិ The Importance of Genesis កណ្ឌ​គម្ពីរ​​លោកុប្បត្ដិ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់

Tagged with:

ពាក្យលំនាំ៖ សេផានា Introduction to Zephaniah

Zephaniah Intro pdf download ​កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​សេផានា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​សេផានា​ Historical background to Zephaniah and basic message ​ស្តេច​ម៉ាន៉ាសេ​បាន​ដឹកនាំ​ប្រជាជន​យូដា​អោយ​ថ្វាយ​បង្គំ​ព្រះ​បាល​និង​អនុវត្ត​ពិធី​សាសនា​ផ្សេងៗ ដែល​ព្រះ​ស្អប់​ខ្ពើម​ (ចោទិយកថា ១៨:៩-១២)។ ​ស្តេច​ម៉ាន៉ាសេ​បាន​នាំ​យក​រូប​ព្រះ​មក​ក្នុង​ព្រះ​វិហារ ហើយ​ថែម​ទាំង​ថ្វាយ​បុត្រា​របស់​ខ្លួន​ផ្ទាល់​ជា​យញ្ញបូជា​នៅ​លើ​អាសនា​របស់​ព្រះ​ដទៃ​ទៀត​ផង។ ទោះបី​ជា​នៅ​ចុង​ក្រោយ​ស្តេច​ម៉ាន៉ាសេ​ប្រែ​ចិត្ត​ពី​ទង្វើ​របស់​ខ្លួន​ ក៏​បុត្រា​របស់​ទ្រង់​ ឈ្មោះ​អាំម៉ូន គឺ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ទៅ​ហើយ​ (២របាក្សាត្រ ៣៣)។ ​ ប្រជាជន​យូដា​នាំ​គ្នា​តែងតាំង​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន​អោយ​ឡើង​ស្នង​រាជ្យ​ជំនួស​អាំម៉ូន​ (២ពង្សាវតារក្សត្រ​ ២១:២៤)។ ហោរា​សេផានា​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​យ៉ូសៀស (៦៤០-៦០៩ មុន​គ.ស.)។ ​យើង​គួរ​តែ​ចាប់​អារម្មណ៍​ចំពោះ​ហោរា​សេផានា ពីព្រោះ​ព័ន្ធកិច្ច​របស់​គាត់​បាន​ចាប់​ផ្តើម​ក្នុង​ពេល​ដែល​ស្តេច​យ៉ូសៀស​កំពុង​កំណែទម្រង់​សាសនា​របស់​យូដា។ ​២ពង្សាវតារក្សត្រ​ ២២-២៣ ពិពណ៌នា​អំពី​កំណែទម្រង់​ទាំង​នេះ ដែល​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ព្រោះ​ពួកគេ​បាន​រក​ឃើញ​ «​គម្ពីរ​ក្រិត្យ​វិន័យ» នៅក្នុង​ព្រះ​វិហារ។ ដូច្នេះ គួរ​អោយ​ភ្ញាក់​ផ្អើល​

Tagged with:

ពាក្យលំនាំ៖ អូបាឌា Introduction to Obadiah

Obadiah Intro pdf download កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អូបាឌា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​អូបាឌា​ Historical background to ​Obadiah and basic message យើង​មិន​បាន​ដឹង​ច្រើន​អំពី​អូបាឌា។  ​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា​ «អ្នក​បម្រើ​ព្រះជាម្ចាស់»។  អូបាឌា​បាន​ព្យាករ​ថា​ព្រះ​នឹង​បំផ្លាញ​ស្រុក​អេដំម (សូម​មើល ជនគណនា​ ២៤:១៨; ទំនុកដំកើង​ ១៣៧:៧; យេរេមា​ ២៥:២១; ៤៩:៧–២២; បរិទេវ​ ៤:២១–២២; អេសេគាល​ ២៥:១២–១៤; ជំពូក​ ៣៥; អេម៉ុស​ ១:១១–១២; ម៉ាឡាគី​ ១:២–៥), ដែល​ជា​ប្រទេស​ជិត​ខាង​ស្រុក​យូដា​និង​កូនចៅ​របស់​លោក​អេសាវ​ យ៉ាកុប​ជា​ប្អូន​របស់​អេសាវ ​(លោកុប្បត្ដិ​ ៣៦)។  ​សារ​ព្រះ​បន្ទូល​របស់​ហោរា​អូបាឌា​បាន​សំដៅ​ទៅ​លើ​អេដំម​ ដែល​អ៊ីស្រាអែល​បាន​មាន​ជម្លោះ​ជាច្រើន​ជាមួយ​ ប៉ុន្តែ​ទោះ​បី​ជា​ដូច្នេះ​ក៏ដោយ

Tagged with:

ពាក្យលំនាំ៖ ណាហ៊ុម Introduction to Nahum

Nahum Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​ណាហ៊ុម​ Importance of Nahum កណ្ឌ​ណាហ៊ុម​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ព្រមាន​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ទាស់​នឹង​ពួក​អ្នក​គាប​សង្កត់​ ដែល​មាន​អំណាច​ដ៏​ខ្លាំង។ ​នៅ​ក្នុង​ពិភពលោក​នេះ ​ពេល​ខ្លះ​មើល​ទៅ​ហាក់​ដូច​ជា​ គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ​លើ​អ្នក​គាប​សង្កត់​ ដែល​មាន​អំណាច​ខ្លាំង ​ហើយ​ក៏​មិន​ដែល​មាន​ការ​វិនិច្ឆ័យ​សំរាប់​ពួក​គេ​ដែរ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ​ គឺ​ពួកគេ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ដ៏​ធំ​ពី​ព្រះ​ជា​ម្ចាស់។​ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ណាហ៊ុម​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ណាហ៊ុម​ Historical background to Nahum and basic message ​ហោរា​ណាហ៊ុម​មិន​និយាយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ឬ​យូដា​ដូច​ហោរា​ផ្សេងៗ​ទៀត​ទេ។ កណ្ឌ​ណាហ៊ុម​គឺ​ជា​ទំនាយ​មួយ​ស៊េរី​អំពី​ការ​វិនិច្ឆ័យ​លើ​ចក្រភព​អាសស៊ើរ​និង​នីនីវេ (ជា​រាជធានី​របស់​ពួកគេ) ដែល​ព្រះ​បាន​ប្រទាន​នៅ​ក្នុង​និមិត្ត​មួយ​ដល់​ហោរា​ណាហ៊ុម ដែល​ឈ្មោះ​ណាហ៊ុម​នេះ​មាន​ន័យ «​កំសាន្ត​ចិត្ត​»។ ​ហោរា​ណាហ៊ុម​បាន​ប្រកាស​ទំនាយ​ទាំង​នោះ ​នៅពេល​វេលា​មួយ​ចន្លោះ​ឆ្នាំ​៦៦០​ដល់​៦៣០​មុន​គ.ស ​ជា​ពេល​វេលា​ដូច​គ្នា​នឹង​ពេលវេលា​របស់​ហោរា​យេរេមា ហាបាគុក និង​សេផានា។ ទំនាយ​របស់​ហោរា​ណាហ៊ុម​បាន​សម្រេច​កើត​ឡើង​នៅពេល​ទីក្រុង​នីនីវេ​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​ឆ្នាំ​៦១២​មុន​គ.ស ហើយ​នីនីវេ​គឺ​ជា​អ្នក​ស្តាប់​ផ្ទាល់​នៃ​ការ​ប្រកាស​របស់​ហោរា​ណាហ៊ុម​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​

Tagged with:

ពាក្យលំនាំ៖ យ៉ូណាស Introduction to Jonah

Jonah Intro pdf download កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូណាស​ ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូណាស​ Historical background to Jonah and basic message ​ហោរា​យ៉ូណាស​បាន​ទាយ ​នៅក្នុង​កំឡុង​សម័យ​កាល​មាន​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​របស់​ស្តេច​យេរ៉ូបោម​ទី​២ (២ពង្សាវតារក្សត្រ​ ១៤:២៣-២៨) ដែល​បាន​គ្រប់​គ្រង​នៅក្នុង​អ៊ីស្រាអែល (អាណាចក្រ​ខាង​ជើង​) ចាប់​ពី​ឆ្នាំ​៧៨២​ដល់​៧៥៣​មុន​គ.ស។ ​កណ្ឌ​យ៉ូណាស​មិន​បាន​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឬ​យូដា​ ដូច​ជា​ពួក​ហោរា​ផ្សេងៗ​ទៀត​ទេ។ ​ព្រះ​បាន​បញ្ជូន​ហោរា​យ៉ូណាស​ឲ្យ​ទៅ​កាន់​ទីក្រុង​នីនីវេ ដែល​ជា​រាជធានី​របស់​ចក្រភព​អាសស៊ើរ។ ​នីនីវេ​គឺ​ជា​អ្នក​ស្តាប់​ផ្ទាល់​នូវ​ការ​ប្រកាស​របស់​ហោរា​យ៉ូណាស​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ ដែល​ជិត​មក​ដល់​នេះ។ ​អាសស៊ើរ​គឺ​ជា​មហា​អំណាច​នៅក្នុង​សតវត្ស​ទី​ប្រាំ​បី​មុន គ.ស. ដែល​ព្រះ​បាន​ប្រើ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​អាណាចក្រ​ខាង​ជើង គឺ​ជា​អ៊ីស្រាអែល ដែល​មិន​ស្មោះត្រង់​ ដែល​ជា​លទ្ធផល​ពួកគេ​ត្រូវ​និរទេស​និង​ជាប់​ចំណង​នៅ​ឆ្នាំ​៧២២​មុន​គ.ស (២ពង្សាវតារក្សត្រ ១៧)។ ​ កណ្ឌ​យ៉ូណាស​បង្ហាញ​ថា​ នីនីវេ​គឺ​ជា​ទីក្រុង​អាក្រក់​មួយ ប៉ុន្តែ​ព្រះ​មិន​បាន​ចង់​អោយ​ពួកគេ​វិនាស​ឡើយ​ តែ​អោយ​ពួកគេ​ប្រែ​ចិត្ត​វិញ​ ដើម្បី​ចៀស​វាង​នូវ​ការ​វិនិច្ឆ័យ។

Tagged with:

ពាក្យលំនាំ៖ ម៉ាឡាគី Introduction to Malachi

Malachi Intro pdf download ម៉ាឡាគី​ Malachi កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ម៉ាឡាគី​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ម៉ាឡាគី​ Historical background to Malachi and basic message ​ហោរា​ម៉ាឡាគី (ដែល​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា «​អ្នកនាំ​សារ​របស់​អញ» គឺ​ប្រហែល​ជា​បាន​រស់​នៅ​ក្នុង​សម័យ​កាល​តែមួយ​​នឹង​ហោរា​អែសរ៉ា​និង​ហោរា​នេហេមា​ដែរ ​គឺ​ប្រហែល​ឆ្នាំ​៤៦០​មុន​គ.ស ប្រហែល​ជា​សម័យ​នៃ​កំណែ​ទម្រង់​របស់​នេហេមា។ ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់ ហើយ​ការ​ថ្វាយ​បង្គំ​របស់​បណ្តាជន​បាន​ក្លាយ​ជា​ការ​ថ្វាយ​បង្គំ​ដែល​មិន​អស់​អំពី​ចិត្ត។ ​ពួក​សង្ឃ ​(បូជាចារ្យ​) បាន​បង្កើត​គំរូ​មិន​ល្អ ដោយ​ថ្វាយ​យញ្ញ​បូជា​ ដែល​ព្រះ​មិន​អាច​ទទួល​យក​បាន។ ​ពួក​ប្រុស​ៗ​​សាសន៍​យូដា​បាន​រៀប​ការ​ជាមួយ​ពួក​ស្រី​មិន​ជឿ​ ដែល​បាន​លាយ​ឡំ​សាសនា​ពិត​ប្រាកដ​របស់​ពួកគេ​ជាមួយ​សាសនា​សាសន៍​ដទៃ​ និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ​មាន​អត្រា​ការ​លែង​លះ​កើន​ឡើង​ ដោយ​អាពាហ៍ពិពាហ៍​ដំបូង​ត្រូវ​បាន​គេ​បោះបង់​ចោល។​ រាស្ត្រ​របស់​ព្រះ​បាន​បាត់​បង់​សេចក្តី​សាទរ​របស់​ពួក​គេ។ ពួក​គេ​គិត​ថា ការ​បម្រើ​ព្រះជាម្ចាស់​មិន​មាន​ប្រយោជន៍​ទេ ពីព្រោះ​ពួកគេ​គិត​ថា មនុស្ស​​ដែល​មាន​អំនួត​និង​មិន​គោរព​កោត​ខ្លាច​ឬ​បម្រើ​ព្រះ​អម្ចាស់​ហាក់​ដូច​ជា​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​មនុស្ស​ដែល​បម្រើ​ព្រះជាម្ចាស់​។​ កណ្ឌ​ម៉ាឡាគី​មាន​សេចក្ដី​ប្រកាស​ចំនួន​ប្រាំ​មួយ ដែល​សេចក្ដី​ប្រកាស​នីមួយៗ​ត្រូវ​បាន​សរសេរ​ឡើង​ ជា​លក្ខណៈ​ការ​សន្ទនា​មួយ​រវាង​ព្រះជា​ម្ចាស់​​និង​រាស្ត្រ​របស់​ទ្រង់​។ ​សេចក្ដី​ប្រកាស​ភាគ​ច្រើន​គឺ​ជា​ការ​ស្តី​បន្ទោស។​

Tagged with:

ពាក្យលំនាំ៖ ដានីយ៉ែល Introduction to Daniel

Daniel Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​ដានីយ៉ែល​ Importance of Daniel កណ្ឌ​ដានីយ៉ែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កណ្ឌ​នេះ​បាន​ប្រកាស​ព្រះ​រាជសារ​ជាច្រើន​ ដែល​មាន​សារៈសំខាន់​ខ្លាំង​សំរាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ ​សំរាប់​ការ​យល់​ដឹង​អំពី​ពាក្យ​ថា «​កូន​មនុស្ស​»  និង​កណ្ឌ​វិវរណៈ។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ដានីយ៉ែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ដានីយ៉ែល​ Historical background to Daniel and basic message ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​គឺ​ជា​សាសន៍​យូដា​ដែល​បាន​រស់​នៅ​ក្នុង​គ្រា​និរទេស។ ​នៅពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​ជា​បុរស​វ័យ​ក្មេង ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ ក្នុង​កំឡុង​ការ​វាយ​ប្រហារ​លើ​ទី​ក្រុង​យេរូសាឡិម​ ដោយ​យក​ទៅ​រស់​នៅ​ឯ​ស្រុក​បាប៊ីឡូន​ក្នុង​ឆ្នាំ​៥៩៧​មុន​គ.ស។​ នៅ​ទីនោះ​ពួកគេ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​នៅក្នុង​ព្រះ​រាជវាំង​របស់​ស្តេច​នេប៊ូក្នេសា ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​អនុញ្ញាត​អោយ​សេចក្តី​ជំនឿ​របស់​ពួកគេ​ប្រឡាក់​ប្រឡូក​ជាមួយ​សេចក្តី​ជំនឿ​របស់​ពួក​បាប៊ីឡូន​ឡើយ។ កណ្ឌ​នេះ​ប្រាប់​អំពី​របៀប​ ដែល​ព្រះ​ការ​ពារ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​នៅក្នុង​ស្ថានភាព​លំបាកៗ​ រួម​ទាំង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​និង​រូង​សត្វ​តោ​ផង​ដែរ។​ ​ដានីយ៉ែល​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទាំង​នៅក្នុង​ចក្រភព​បាប៊ីឡូន​និង​ចក្រភព​ពើស៊ី គឺ​ដូច​ទៅ​នឹង​យ៉ូសែប​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស៊ីព្ទ​ផង​ដែរ។ ​ពួក​យូដា​បាន​សួរ​នូវ​សំនួរ​ធំៗ​អំពី​ជ័យ​ជំនះ​របស់​បាប៊ីឡូន​លើ​ពួក​គេ។ ​ពួក​យូដា​បាន​គិត​ថា ​ព្រះ​របស់​ពួកគេ​មាន​គ្រប់​ទាំង​អំណាច​ ហើយ​នឹង​តែង​តែ​ការពារ​ពួក​គេ​ជានិច្ច។ តើ​ព្រះ​របស់​ពួកគេ​នៅ​តែ​គ្រប់គ្រង​ឬ​អត់? ​តើ​ពួកគេ​គួរ​តែ​តស៊ូ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​អ៊ីស្រាអែល​ទៀត​ដែរ​ទេ ឬ​ពួកគេ​គួរ​តែ​បោះ​បង់​ចោល ហើយ​ចូល​រួម​ជា​មួយ​ពួក​បាប៊ីឡូន​នៅក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​បាប៊ីឡូន​ឬ​យ៉ាង​ណា?

Tagged with:

ពាក្យលំនាំ៖ អេម៉ុស Introduction to Amos

Amos Intro pdf download អេម៉ុស​ Amos ហោរា​អេម៉ុស​គឺ​ជា​អ្នកគង្វាល​ម្នាក់​មក​ពី​អាណាចក្រ​ខាង​ត្បូង​(យូដា)។ ​ហោរា​អេម៉ុស​មក​ពី​អាណាចក្រ​ខាង​ត្បូង ប៉ុន្តែ​គាត់​បាន​ប្រកាស​ព្រះ​រាជសារ​នៅក្នុង​អាណាចក្រ​ខាង​ជើង ​(អ៊ីស្រាអែល​)។ ​ជំពូក​៧បាន​ចែង​ថា​ ​សង្ឃ​នៅ​ត្រង់​បេត-អែល​ចាត់​ទុក​ហោរា​អេម៉ុស​ជា​ជន​ក្បត់​ជាតិ​ ហើយ​ប្រាប់​គាត់​អោយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ប៉ុន្តែ​ហោរា​អេម៉ុស​ពន្យល់​ថា គាត់​មិន​ដែល​រំពឹង​ចង់​ធ្វើ​ជា​ហោរា​ទេ តែ​ព្រះ​បាន​ហៅ​គាត់ ហើយ​បាន​ប្រទាន​ព្រះ​រាជសារ​របស់​ទ្រង់​ដល់​គាត់ ​ដើម្បី​ប្រកាស​ដល់​អ៊ីស្រាអែល។​ ​ហោរា​អេម៉ុស​បាន​ប្រកាស​ថា ព្រះ​គឺ​ជា​ចៅក្រម​នៃ​ជាតិ​សាសន៍​ទាំង​អស់ រួម​ទាំង​អ៊ីស្រាអែល​ផង​ដែរ ប៉ុន្តែ​ទំនាក់​ទំនង​ពិសេស​ ដែល​ព្រះ​មាន​ជាមួយ​នឹង​អ៊ីស្រាអែល មិន​មាន​ន័យ​ថា អ៊ីស្រាអែល​នឹង​មិន​ប្រឈម​ចំពោះ​ការ​វិនិច្ឆ័យ​របស់​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​ព្រះ​នឹង​វិនិច្ឆ័យ​អ៊ីស្រាអែល​ដោយ​ខ្នាត​គំរូ​ខ្ពស់​បំផុត។​ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេម៉ុស​ Historical background to Amos ​ហោរា​អេម៉ុស​បាន​ប្រកាស​ព្រះ​រាជសារ​បន្ទាប់​ពី​អ៊ីស្រាអែល​ត្រូវ​បែង​ចែក​ជា​ពីរ​ គឺ​អាណាចក្រ​ខាង​ជើង ហៅថា អ៊ីស្រាអែល និង​អាណាចក្រ​ខាង​ត្បូង​ ហៅ​ថា ​យូដា​ នៅក្នុង​កំឡុង​ឆ្នាំ​៧៦០​មុន​គ.ស។ ​ហោរា​អេម៉ុស​បាន​ប្រកាស​ព្រះ​រាជសារ​ដល់​សង្គម​មួយ

Tagged with:

ពាក្យលំនាំ៖ អេសេគាល Introduction to Ezekiel

Ezekiel Intro pdf download អេសេគាល​ Ezekiel សារៈសំខាន់​នៃ​កណ្ឌ​អេសេគាល​ Importance of Ezekiel កណ្ឌ​អេសេគាល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កណ្ឌ​នេះ​បាន​ប្រកាស​ព្រះ​រាជសារ​ជា​ច្រើន​ ដែល​មាន​សារៈសំខាន់​ខ្លាំង​ សំរាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​ការ​អភិវឌ្ឍន៍​សេចក្តី​បង្រៀន​របស់​ព្រះ​គម្ពីរ​អំពី​ព្រះ​វិហារ។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេសេគាល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​អេសេគាល​ Historical background to Ezekiel and basic message ​អេសេគាល​គឺ​ជា​បុរស​វ័យ​ក្មេង​ ដែល​ជា​សង្ឃ​ម្នាក់​ (បូជាចារ្យ​) ដែល​បាន​រៀប​ការ​ និង​រស់​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ​កង​ទ័ព​បាប៊ីឡូន​របស់​ស្តេច​នេប៊ូក្នេសា​បាន​ចាប់​យក​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​៥៩៧​មុន​គ.ស។ ​ពួកគេ​បាន​ចាប់​យក​ទីក្រុង ​ ហើយ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ព្រះ​វិហារ។ អេសេគាល​ក៏​ត្រូវ​បាន​ចាប់​ឲ្យ​ធ្វើ​ជា​ឈ្លើយ​សឹក​ជាមួយ​ប្រជាជន ​ពី​ទីក្រុង​យេរូសាឡិម​ជាច្រើន​នាក់​ផង​ដែរ។ ​ស្តេច​យេហូយ៉ាគីន​ ​ទាហាន​១០០០០​នាក់​របស់​ទ្រង់ ​ពួក​មនុស្ស​មាន​ជំនាញ និង​ពាណិជ្ជករ ​ត្រូវ​បាន​និរទេស​ទៅ​ឯ​បាប៊ីឡូន។ ​បន្ទាប់​ពី​បួន​ឬ​ប្រាំ​ឆ្នាំ នៅពេល​អេសេគាល​ហៀប​នឹង​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ​នោះ​ ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​អោយ​ធ្វើ​ជា​ហោរា​ម្នាក់។

Tagged with:

ពាក្យលំនាំ៖ មីកា Introduction to Micah

Micah Intro pdf download មីកា​ Micah សារៈសំខាន់​នៃ​កណ្ឌ​មីកា​ Importance of Micah កណ្ឌ​មីកា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ ​ហោរា​មីកា​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈពេល​៤០​ឆ្នាំ​ទៅ​កាន់​យូដា​និង​អ៊ីស្រាអែល​ ហើយ​បាន​ទាយ​ទំនាយ​សំខាន់ៗ​ជាច្រើន​អំពី​ព្រះ​មែស៊ី​ដែល​ត្រូវ​មក។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​មីកា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​មីកា​ Historical background to Micah and basic message ​ហោរា​មីកា​បាន​ទាយ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​សាសន៍​យូដា​ យ៉ូថាម (៧៥០-៧៣៥​មុន​គ.ស) អ័ហាស (៧៣៥-៧១៥) និង​ហេសេគា (៧១៥-៦៨៧)។ ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សម័យ​ដូច​គ្នា​នឹង​ហោរា​ហូសេ​និង​ហោរា​អេសាយ​ដែរ។ ​នៅ​សម័យ​របស់​ហោរា​មីកា ​ទាំង​សាម៉ារី​និង​យូដា​ពិត​ជា​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​របស់​ព្រះ​សំរាប់​ការ​កៀប​សង្កត់ ការ​ថ្វាយ​បង្គំ​រូប​ព្រះ និង​ការ​ពុក​រលួយ​របស់​ពួកគេ។ ពួក​គេ​បាន​ប្រព្រឹត្ត​ទង្វើ​អាក្រក់​ទាំង​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ថ្វាយ​យញ្ញ​បូជា​ផង​ដែរ ដោយ​គិត​ថា ​ព្រះ​នឹង​ទទួល​ហើយ​ការ​ពារ​ពួកគេ ពីព្រោះ​ពួក​គេ​ ​មាន​សេចក្តី​សន្យា​របស់​ព្រះអង្គ​ ហើយ​មាន​សម្ព័ន្ធ​មេត្រី​និង​ព្រះ​វិហារ។

Tagged with:
Top